Showing posts with label ទេសចរណ៍. Show all posts
Showing posts with label ទេសចរណ៍. Show all posts

Friday, March 7, 2014

រូបភាព​ផ្លេកបន្ទោរ​៧​សន្លឹក ឃើញ​ហើយ​កុំ​បិទ​ភ្នែក!

នៅ​ពេល​ដែល​បាន​ឃើញ​​ឬ បាន​ឮ​ផ្លេកបន្ទោរ​​ឡើង​អ្នកណា​ក៏​​ភ័យខ្លាច​ដែរ​ និង​ច្បាស់​ជា​​បិទ​ភ្នែក​​បិទ​ត្រចៀក​ជា​មិន​ខាន ត្បិត​អី​ពន្លឺ​របស់​វា​​បញ្ជាក់​ថា អាច​នឹង​មាន​រន្ទះបាញ់ ឬ​ផ្គរលាន់​មក​ដល់​បង្ក​គ្រោះថ្នាក់​ផ្សេងៗ​ដល់​អាយុជីវិត។ ទោះបី​ជា​​​បែបនេះ​ក្តី រូបភាព​​ផ្លេកបន្ទោរ​ខាងក្រោម​​នេះ​អាច​ផ្ដល់​​ភាព​​ទាក់ទាញ​​ដល់​​​ ប្រិយមិត្ត​​បាន ព្រោះ​​​​ពន្លឺ​ និង​រូបរាង​របស់​វា​បង្ហាញ​ខ្លួន​ឡើង​​​លើ​ផែន​ពសុធា​បង្កើត​បាន​ទិដ្ឋភាព​ គួរឲ្យ​ចង់​​​​ទស្សនា៕​​​​​​


ផ្លេកបន្ទោរ​នៅ​ភ្នំ​ភ្លើង Eyjafjallajokull នៅ​ Iceland

 ផ្លេកបន្ទោរ​នៅ​រូបចម្លាក់​សេរីភាព​ទីក្រុង​ញីវយ៉ក

























 ផ្លេកបន្ទោរ​នៅ​កោះ Ikaria ប្រទេស​ក្រិក



ផ្លេកបន្ទោរ​នៅ​ភ្នំភ្លើង Puyehue ប្រទេស​ឈីលី​ 
 


























ផ្លេកបន្ទោរ​នៅ​ស្ពាន Bay ​ទីក្រុង San Francisco សហរដ្ឋអាមេរិក

 ផ្លេកបន្ទោរ​នៅ​​ Eiffel Tower ទីក្រុង​ប៉ារីស​
 
























ផ្លេកបន្ទោរ​នៅ​ជ្រោះ Grand Canyon រដ្ឋ​ Arizona សហរដ្ឋអាមេរិក

ប្រភពពី៖ sabay

Monday, December 2, 2013

រមណីយដ្ឋានធម្មជាតិ ដ៏មានប្រជាប្រិយ និង ទាក់ទាញបំផុត តាតៃ

ទេសភាព​ដ៏​ស្រស់​ស្អាត​នៃ​ទឹកជ្រោះ​តាតៃ​ទាក់ទាញ​ភ្ញៀវទេសចរ​មកពី​ជុំវិញ​ ពិភពលោក​។ ការអភិរក្ស​ធម្មជាតិ និង​សត្វព្រៃ​នៃ​ទឹកជ្រោះ​តា​តៃ កោះកុង​ធ្វើអោយ​វា​ក្លាយជា​កន្លែង​ដ៏​ទាក់ទាញ​ដែល​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​ ញឹកញាប់​បំផុត​មួយ​ក្នុង​ខេត្ត​កោះកុង​។ ភ្ញៀវទេសចរ​ចូលចិត្ត​ទស្សនា​ទេសភាព​ទឹក​ធ្លាក់ និង​ព្រៃឈើ​ខៀវស្រងាត់​នៃ​តំបន់​ជុំវិញ​នោះ​។ អ្នក​ប្រហែលជា​នឹង​ឃើញ​សត្វព្រៃ និង​រុក្ខ​ជាតិ​មួយចំនួន​នៅពេល​អ្នកបើកបរ​ទៅកាន់​ទឹកជ្រោះ​តា​តៃ ខេត្ត​កោះកុង​។ ធម្មជាតិ​បៃតង​អម​សងខាង​ផ្លូវ​ទៅ​កាន់​ទឹកជ្រោះ​តាតៃ​កាន់តែ​ធ្វើអោយ​ ការធ្វើ​ដំណើររីក​រាយ​ឡើង​។​
​អ្នកនឹង​មកកាន់​ទឹកជ្រោះ​តាតៃ​ចម្ងាយ​ ប្រហែលហា​សិប​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​។ ការធ្វើដំណើរ​ត្រូវ​ចំណាយ​ពេល​ប្រហែល​សែសិប​ប្រាំ​នាទី​ពី​ទី​រួម​ខេត្ត ព្រោះ​វា​មាន​ទីតាំង​នៅក្នុង​ឃុំ​ត្រពាំង​រូង នៃ​ស្រុក​កោះកុង​។ រុក្ខជាតិ​និង​សត្វព្រៃ​នៃ​តំបន់​ជិតៗ​នោះ​ធ្វើអោយ​ទឹកជ្រោះ​នេះ​ក្លាយជា​ កន្លែង​ដែល​គេ​ចូលចិត្ត​ទស្សនា​មួយ​ក្នុងស្រុក​ទាំងមូល​៕

សូមទស្សនា រូបភាប ខាងក្រោម





ប្រភពពី៖ CAMNEWS

Thursday, November 21, 2013

កប៉ាល់​អាយុ ១០២​ឆ្នាំ​ ក្លាយ​ជា​ព្រៃ​អណ្ដែត​ទឹក​ដ៏​ស្រស់​ត្រកាល

វា​ជា​រឿង​ដ៏​អស្ចារ្យ​​ កប៉ាល់​ដែល​ត្រូវ​គេ​បោះបង់​ជា​យូរ​មក​ហើយ ឥលូវ​នេះ​បាន​ក្លាយ​ជា​ព្រៃ​អណ្ដែត​ទឹក​ដែល​អាច​ទាក់ទាញ​

អ្នក​ទស្សនា​ជា​ច្រើន​មក​ពី​គ្រប់​ទី​កន្លែង​នៃ​ពិភពលោក។ កប៉ាល់​ចំណាស់​នេះ​មាន​ឈ្មោះ​ថា SS Ayrfield ស្ថិត​នៅ​ឈូង​សមុទ្រ

Homebush ក្នុង​ទីក្រុង​ Sydney ប្រទេស​អូស្ត្រាលី។ កប៉ាល់​នេះ​ មាន​អាយុ​កាល ១០២ឆ្នាំ​ហើយ ហើយ​ដោយ​សារ​ពេល​នេះ​វា​

មាន​ដើមឈើ​ដុះ​ពាសពេញ​ទើប​អ្នក​នៅ​តំបន់​នេះ​ហៅ​វា​ថា ព្រៃ​អណ្ដែត​ទឹក។
កប៉ាល់ SS Ayrfield ត្រូវ​បាន​គេ​ប្រើ​ប្រាស់​សម្រាប់​ដឹកជញ្ជូន​ធ្យូង​ថ្ម ពី Newcastle ទៅ​ Sydney និង​ដឹក​សព្វាវុធ​សម្រាប់​ទាហាន​

អាមេរិកាំង​នៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក។ នៅ​ឆ្នាំ ១៩៧២ កប៉ាល់​នេះ​ត្រូវ​បាន​នាំ​យក​មក​ឈូង​សមុទ្រ​ Sydney ​វិញ​ដើម្បី​

ជួសជុល ក៏​ប៉ុន្តែ​ការ​ជួសជុល​បែរ​ជា​ត្រូវ​ផ្អាក​។ ចាប់​ពី​ពេល​នោះ​មក SS Ayrfield និង​កប៉ាល់​ផ្សេងៗ​ទៀត​ដែល​គេ​បាន​

ប្រើប្រាស់​ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទី២ ក៏​ត្រូវ​បាន​គេ​បោះបង់​ចោល​។
ភ្ញៀវ​ទេសចរណ៍​ជាច្រើន​បាន​ធ្វើ​ដំណើរ​មក​កាន់​ឈូង​សមុទ្រ​នេះ​ដើម្បី​ផ្ដិត​យក​រូបភាព​ ព្រៃ​អណ្ដែត​ទឹក​នេះ។ ខាង​ក្រោម​នេះ​

គឺ​ជា​រូបថត​ស្អាតៗ​ដែល​គេ​បាន​ថត​ពី​ទីនោះ៖













ប្រភពពី៖ sabay

Thursday, November 14, 2013

ទឹកជ្រោះទេវតា ដ៏ស្រស់ស្អាត និង ខ្ពស់បំផុត លើពិភពលោក

ទឹកជ្រោះទេវតា គឺជាតំបន់ឋានសួគ៌មួយ ដែលមានកំពស់ខ្ពស់ជាងគេ លើពិភពលោក ៩៧៩ម៉ែត្រ
ពោរពេញទៅដោយ ទេសភាពដ៏ស្រស់ស្អាត ដែលមានទីតាំងស្ថិតនៅក្នុងប្រទេសវីនីហ្សេឡា។
ទឹកជ្រោះទេវតា ជាតំបន់ទេសចរណ៍ដ៏អច្ឆរិយមួយ  បានជាប់នៅក្នុង បញ្ជីបេតិកភណ្ឌពិភពលោក
ដែលសម្បូរដោយទិដ្ឋភាព ដ៏ស្រស់បំព្រងមាន ព្រៃឈើពណ៌បៃតងខៀវស្រងាត់ព័ទ្ធជុំវិញ និងទឹក
ជ្រោះ ដ៏ខ្ពស់ រន្ធត់ និង ទាក់ទាញជាងគេដែលមានពពកហោះព័ទ្ធជុំវិញទឹកជ្រោះនេះ។ ភ្ញៀវទេស
ចរជាច្រើន ដែលមកកំសាន្តនៅតំបន់នេះ រីករាយជាមួយនឹងការទស្សនាទេសភាព ដ៏ស្រស់បំព្រង
ប្លែក ជាមួយនឹងអារម្មណ៍ភ័យរន្ទត់ ពេលងើយមើលពីខាងលើចុះមកក្រោម៕
សូមទស្សនា រូបភាព ខាងក្រោម











 ប្រភពពី៖ CAMNEWS

គួរដឹង! កាហ្វេ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ

  និយាយ​ឲ្យ​ចំ​ទៅ គ្នា​យើង​ភាគ​តិច​ណាស់ អត់​ផឹក​កាហ្វេ ឬជាតិ​កាហ្វេ​អ៊ីន នៅ​ពេល​ព្រឹក ហើយ​គ្នា​យើង​ចូល​ចិត្ត​ផឹក​កាហ្វេ ដឹង​ច្បាស់​វា​ធ្វើ​ឲ...