Showing posts with label ព័ត៌មានអន្តរជាតិ. Show all posts
Showing posts with label ព័ត៌មានអន្តរជាតិ. Show all posts

Tuesday, March 25, 2014

គ្រួសារ​ជនជាតិ​ចិន រងគ្រោះ​នៅ​លើ​យន្តហោះ សន្យា​សង​សឹក​នឹង​រដ្ឋាភិបាល​ម៉ាឡេស៊ី​​

ក្រុមគ្រួសារចិន ស្រែកយំ ពេលឮនាយករដ្ឋមន្រ្តីម៉ាឡេស៊ី
 និយាយថា យន្តហោះធ្លាក់ក្នុងសមុទ្រឥណ្ឌា និងពុំមានអ្នក
នៅរស់(រូបថតពីWall Street Journal)
ក្រុម​គ្រសារ​ជនជាតិ​ចិន​ធ្វើដំណើរ​លើ​យន្តហោះ​MH370 បាន​ផ្សព្វផ្សាយ​នូវ​សេចក្តីថ្លែងការណ៍​រួម​ទំនងជា​អនាមិក ចោទ​រដ្ឋាភិបាល​ម៉ាឡេស៊ី​ថា ចេញ​សេចក្តីថ្លែងការណ៍ ពុំ​មាន​ភ័ស្តុតាង​ច្បាស់លាស់​ណាមួយ ដែល​ថា​យន្តហោះ​MH370 ធ្លាក់​ចូល​សមុទ្រ​ឥណ្ឌា​ភាគខាងត្បូង និង​មិន​មាន​មនុស្ស​នៅ​រស់​។​
​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍ ចុះ​ផ្សាយ​ដោយ​លើកឡើង​ពី​សេចក្តីថ្លែងការណ៍​ថា ចាប់​តាំង​ពី​ថ្ងៃ​ទី​០៨​ខែ​មីនា នៅពេល​រដ្ឋា​ភិបាល​​ម៉ាឡេស៊ី ប្រកាសថា យន្តហោះ​MH370 បាន​បាត់​ការទាក់ទង​រហូតមក​ដល់​ថ្ងៃនេះ ១៨​ថ្ងៃ​កន្លង​ទៅ ដែល​រដ្ឋា​ភិបាល​​ម៉ាឡេស៊ី និង​ទាហាន ព្យាយាម​ជា​បន្តបន្ទាប់​ក្នុងការ​ពន្យា​ពេល បោកប្រាស់​គ្រួសារ​ជនរងគ្រោះ និង​បោក​ពិភព​លោក​​ទាំងមូល​។​
​សេចក្តីថ្លែងការណ៍​បន្ត​ថា អាកប្បកិរិយា​ឥត​ខ្មាសអៀន​នេះ មិន​ត្រឹមតែ​បន្លំ និង​ធ្វើឲ្យ​គ្រួសារ​ឈឺចាប់​ទេ តែ​នាំទៅរក​ផ្លូវ​ខុស និង​ពន្យា​សកម្មភាព​ក្នុង​ការជួយ​សង្គ្រោះ ចំណាយ​ធនធាន​មនុស្ស និង​សម្ភារៈ​ជាច្រើន និង​បាត់បង់​ពេលវេលា សម្រាប់​​កិច្ច​ប្រឹងប្រែង​ជួយសង្គ្រោះ​។​ក្រុមគ្រួសារ​ជនជាតិ​ចិន ដែលជា​អ្នក​ធ្វើ​ដំណើរ​ច្រើនជាងគេ លើកឡើងថា ប្រសិន​បើ​​អ្នក​ធ្វើ​ដំណើ​រទាំង​១៥៤​នាក់ ពិតជា​បាត់បង់​ជីវិត ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី រដ្ឋាភិបាល​ម៉ាឡេស៊ី និង​ទាហាន ជា​​អ្នក​​សម្លាប់​ពួកគេ​។​
​សេចក្តីថ្លែងការណ៍​រួម​បន្តថា​«​យើង​ជា​គ្រួសារ​ជនរងគ្រោះ​នៅលើ​យន្តហោះ នឹង​តវ៉ា​ប្រឆាំង​ខ្លាំង​បំផុត​លើ​ពួកគេ​។ យើង​នឹង​រក​មធ្យោបាយ តាម​ដែល​អាច​ធ្វើទៅបាន ដើម្បី​តាម​សកម្មភាព​ឧក្រិដ្ឋកម្ម ដែល​មិន​អាច​លើកលែង​ទោស​បាន និង​ការទទួលខុសត្រូវ​របស់​អ្នក​ទាំងបី​(​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី រដ្ឋាភិបាល​ម៉ាឡេស៊ី និង​ទាហាន​)»​។​
​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក Najib Razak និយាយ​កាលពី​ថ្ងៃ​ចន្ទ​នេះ​ថា យន្តហោះ​MH370 ដែល​បាត់​រយៈពេល​១៧​ថ្ងៃ​មក​ហើយ បាន​ធ្លាក់​នៅក្នុង​សមុទ្រ​ឥណ្ឌា ហើយ​អ្នកធ្វើ​ដំណើរ​ទាំងអស់ ប្រហែល​ជា​ស្លាប់​នៅ​ទីនោះ​។​លោក Najib Razak និយាយថា ការវិភាគ​រកឃើញថា យន្តហោះ បាន​បាត់​នៅក្នុង​សមុទ្រ​ឥណ្ឌា​ភាគខាងត្បូង ដែល​ជា​គោលដៅ​ចុងក្រោយ ហើយ​តំបន់​នោះ ស្ថិត​នៅ​ភាគ​ខាងលិច​ទីក្រុង​Perth របស់​អូស្ត្រាលី​។ លោក​បញ្ជាក់ថា វា​ជា​ភាព​សោកសៅ​ទីបំផុត និង​សោកស្តាយ​សម្រាប់​គ្រួសារ​អ្នកធ្វើដំណើរ ហើយ​អ្វី​ដែល​ត្រូវតែ​ជូនដំណឹង​គឺថា យន្តហោះ​MH370 ធ្លាក់​ទៅក្នុង​សមុទ្រ​ឥណ្ឌា​ភាគខាងត្បូង​។​
​សារ​ដែល​ផ្ញើ​ទៅកាន់​ក្រុម​គ្រួសារ ជនរងគ្រោះ​នៅ​ថ្ងៃ​ចន្ទ​នេះ ដែល​សារព័ត៌មាន​BBC​ចុះផ្សាយ សរសេរថា ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី សោកស្តាយ​ជា​ពន់ពេក ដែល​យើង​ត្រូវ​សន្មត់​ពីក្រោយ​ចម្ងល់​នានា​ដែល​មាន​ហេតុផល​ថា យន្តហោះ​MH370 បាន​បាត់​នៅ​សមុទ្រ​ឥណ្ឌា​ភាគខាងត្បូង ហើយ​ពុំ​មាន​អ្នក​នៅ​រស់​ទេ​៕

ប្រភពពី៖ VOD

Monday, March 24, 2014

អូស្ត្រាលី ៖​ បំណែក​ថ្មី​ទៀត​រកឃើញ​នៅ​ទភ្លឺ​ទៀបថ្ងៃ​ចន្ទ​នេះ ​បង្ហាញ​កាន់តែ​ច្បាស់​ពី​យន្តហោះ​ម៉ាឡេស៊ី​ដែល​បាត់​​

ការថ្លែងរបស់​មន្ត្រី​អូស្ត្រាលីអំពីបំណែកយន្តហោះដែលបាន
រកឃើញ​នៅ​ទាបភ្លឺ​ថ្ងៃ​ចន្ទនេះ(រូបភាពពី៖ AFP)
អូស្ត្រាលី ដែល​កំពុង​បើក​ការស៊ើបអង្កេត ករណី​បាត់​យន្តហោះ​ម៉ាឡេស៊ី​ជើងហោះហើរ ​MH370 ​បញ្ជាក់ថា បំណែក​ថ្មី​ដែល​ទើប​រកឃើញ​នៅ​ទៀបភ្លឺ​ថ្ងៃ​ចន្ទ​នេះ​ស៊ីចង្វាក់​និង​បំណែក​ដែល​រកឃើញ​កាលពី​ចុង​សប្តាហ៍​មុន​។​
​មន្ត្រី​អូស្ត្រាលី ថ្លែងថា បំណែក​ពួក ខ្សែក្រវ៉ាត់ និង​បំណែក​ផ្សេងៗ ដែល​រកឃើញ​កាលពី​ថ្ងៃ​សៅរ៍​និង ការ​រក​ឃើញ​នៅ​ព្រឹក​ថ្ងៃ​នេះ​ទៀត  កាន់តែ​បង្ហាញ​ក្តីសង្ឃឹម​ពី​ការស្វែងរក​យន្តហោះ​របស់​ម៉ាឡេស៊ី មាន​អ្នក​ជិះ ​២៣៩​នាក់ ដែល​បាត់​កាលពី​ថ្ងៃ​ទី​៨​ខែ​មីនា​នោះ​។ នេះបើ​តាម​បណ្តាញសារព័ត៌មាន ​Channel News Asia​។​
​នៅ​ចុង​សប្តាហ៍​នេះ ចិន និង​បារាំង​បាន​រកឃើញ​បំណែក​ប្រហាក់ប្រហែល​គ្នា​នៅ​សមុទ្រ​ឥណ្ឌា ដែល​មាន​ចម្ងាយ​ ២៥០០គីឡូម៉ែត្រ ភាគ​ត្បូង​ជាង​ខាង​លិច នៃ​ទីក្រុង Perth របស់​អូស្ត្រាលី​។
ផែនទីដែលបង្ហាញពីទីតាំងរកឃើញបំណែកយន្តហោះ(រូបភាពពី៖ AFP)

លទ្ធផល​ស្រា​ជ្រាវ​ចុងក្រោយ​បង្ហាញថា បំណែក​ផ្សេងៗ​ដែល​រក​ឃើញ​នៅ​មហាសមុទ្រ​ឥណ្ឌា​នោះ ស៊ីចង្វាក់​និង យន្តហោះ​ដឹក​អ្នកដំណើរ​ម៉ាឡេស៊ី​ដែលប​បាត់ជាង​២​សប្តាហ៍​មក​នេះ​៕

ប្រភពពី៖ VOD

Sunday, February 23, 2014

រកឃើញ​ថ្ម​មានតម្លៃ​ដ៏​ធំ​ទម្ងន់ ៥០ តោន នៅ​មី​យ៉ាន់​ម៉ា​



កាលពី​ថ្ងៃទី​២១ កុម្ភៈ រដ្ឋ​ភិ​បាល​មី​យ៉ាន់​ម៉ា បានប្រកាស​ឲ្យ​ដឹងថា ពួកគេ​ទើប​រកឃើញ​ថ្ម​មានតម្លៃ​ដ៏​ធំ​សម្បើម​

១​ដុំ ទម្ងន់ ៥០ តោន ស្ថិតនៅ​កណ្តាលវាល​នា​តំបន់​១ ប៉ែក​ខាងជើង​នៃ​ប្រទេស​នេះ ហើយ​ពួកគេ​បាន​ចាត់​

ពលទាហាន​ជាច្រើន ទៅ​ការពារ​នៅ​ទីនោះ ។​
​ដុំថ្ម​មានតម្លៃ​ដ៏​ធំ​នេះ ត្រូវបាន​ក្រុម​ជីក​កកាយ​ថ្ម​នៅ​តំបន់​នោះ រកឃើញ​ក្នុង​កន្លែង​សម្បូរ​ថ្ម​មានតម្លៃ នា 
Hpakant មុននេះ​១​សប្តាហ៍ ប៉ុន្តែ ដោយ​វា​អណ្តែត​ពាក់កណ្តាល​លើដី ហេតុនេះ ពួកគេ​ពុំ​អាច​ដឹងបាន​ពី​ទំហំ​
ពិតប្រាកដ​របស់​វា ។​

​លោក Lajun Ngan Seng អភិបាលខេត្ត Kachin ឲ្យ​ដឹងថា អ្នកជំនាញការ​បានគ​ណ​នា​ឃើញ​ថ្ម​ដ៏​ធំ​នេះ មាន​
ទំហំ​ដល់​ទៅ ៥,៥ ម៉ែត្រ ហើយ​មាន​ទម្ងន់​ដល់​ទៅ ៥០ តោន ឯណោះ ។​

​អភិបាល​រូបនេះ បាន​បង្ហើប​ឲ្យ​ដឹងថាៈ ដុំថ្ម​មានតម្លៃ​បច្ចុប្បន្ន ត្រូវបាន​ពលទាហាន​ការពារ ហើយ​ក្រោយ​
ពេលធ្វើ​កំណាយ​វា​ចប់សព្វគ្រប់ យើងខ្ញុំ​នឹង​សម្រេចចិត្តថា​តើ​ត្រូវធ្វើ​បែបណា​ជាមួយ​វា ។​

​គួររម្លឹកថា តំបន់​សម្បូរ​ថ្ម​មានតម្លៃ Kachin ជាទី​ប្រយុទ្ធ​ដណ្តើម​គ្នា​យ៉ាង​ស្វិតស្វាញ រវាង​កងទ័ព​រដ្ឋាភិបាល 
ជាមួយ​ទ័ព​បះបោរ គឺ​កងកម្លាំង Kachin ឯករាជ្យ ។​

​លោក Dwut Lar បុព្វ​ជិត​ម្នាក់​រស់នៅ​តំបន់​នោះ ហើយ​មាន​ទំនាក់ទំនង​នឹង​ក្រុម​បះបោរ ឲ្យ​ដឹងថា រដ្ឋាភិបាល​
កំពុង​ចរាចរ​ពី​វី​ធី​បែងចែក​ផល​ជាមួយ​ក្រុម​ទ័ព​បះបោរ ហើយ​រដ្ឋាភិបាល​បាន​ផ្តើមគំនិត​ចែក​ឲ្យ​ក្រុម​នេះ 
១០% នៃ​តម្លៃ​សរុប ប៉ុន្តែ ក្រុម​បះបោរ​បាន​បដិសេធ ព្រោះ​វា​ទាប​ពេក ៕​

ប្រភពពី៖ ខ្មែរស្ថាបនា

Tuesday, February 18, 2014

និស្សិត​ក្រុង​សៀង​ហៃ​ម្នាក់​ត្រូវ​កាត់​ទោស​ប្រហារ​ជីវិត​

និស្សិត​ពេទ្យ​ម្នាក់​នៃ​សាកល​វិទ្យា​ល័យ​ហ្វូដាន​ ក្រុង​សៀង​ហៃ​ កាល​ពី​ថ្ងៃ​ទី​១៨​ កុម្ភៈ​ ទទួល​ការ​កាត់​ទោស​ប្រហារ​ជីវិត​ ពី​បទ​បំពុល​មិត្ត​រួម​បន្ទប់​ដេក​របស់​គេ​ ដោយ​ប្រើ​សារ​ធាតុ​គីមី​ពុល​ កាល​ពី​ខែ​មេសា​ ឆ្នាំ​២០១៣​ ។​ ក្នុង​សាល​ក្រម​កាត់​ទោស​ តុលា​ការ​ប្រជា​ជន​ លេខ-២​ ក្រុង​សៀងហៃ​ បញ្ជាក់​ថា​ និស្សិត​ លីន​ សេន​ហាវ​ រៀន​ខាង​ផ្នែក​វេជ្ជ​សាស្ត្រ​ ឆ្នាំ​ទី៣​ នៃ​សាកល​វិទ្យា​ល័យ​ហ្វូដាន​ ត្រូវ​កាត់​ទោស​ប្រហារ​ជីវិត​ ពី​បទ​សម្លាប់​​មនុស្ស​ដោយ​ចេតនា​ ។​
និស្សិត​រូប​នេះ​បាន​ប្រើ​សារ​ធាតុ​ N-NITROSODIMETHYLAMINE ជា​សារ​ធាតុ​មាន​កម្រិត​ពុល​ខ្ពស់​ ដែល​គេ​យក​ពី​មន្ទីរ​ពិសោធន៍​សាកល​វិទ្យា​ល័យ​ ដើម្បិ​យក​មក​ដាក់​ក្នុង​ទឹក​ស្អាត​ កាល​ពី​ថ្ងៃ​ទី​៣១​ មីនា​ ឆ្នាំ​២០១៣​ បំពុល​អ្នក​រួម​បន្ទប់​របស់​គេ​ឈ្មោះ​ HUANG YANG ដែល​បាន​ផឹក​ទឹក​លាយ​ថ្នាំ​ពុល​នេះ​ កាល​ពី​ថ្ងៃ​ទី​១ មេសា​ រួច​ស្លាប់​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ ទោះ​មាន​ការ​ខិត​ខំ​ជួយ​សង្គ្រោះ​របស់​ក្រុម​គ្រូ​ពេទ្យ​ក៏​ដោយ​ ៕​



ប្រភពពី៖ កោះសន្តិភាព

Tuesday, January 21, 2014

​រដ្ឋាភិបាល​ថៃ​កំពុង​ពិចារណា​ដាក់​រដ្ឋ​ក្នុង​សភាព​ប្រកាសអាសន្ន​ខណៈ​ការតវ៉ា​កាន់តែ​ធំ​ឡើង​​

បាតុករបន្តកាន់កាប់ទីតាំងសំខាន់ៗរបស់រដា្ឋភិបាលនៅទីក្រុងបាងកក (រូបថតដោយ AFP)
រដ្ឋាភិបាល​ថៃ​​ នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ បានរៀបចំ​ជា​ស្រេច​ត្រៀម​​ប្រកាស​រដ្ឋ​ដាក់​ក្នុង​ស​ភាពអាសន្ន​ ​ប្រសិនបើ​ករណី​ចាំបាច់ ខណៈ​បាតុករ​ហិង្សា​កំពុង​កើត​​រីក​រាលដាល​ក្នុង​ទីក្រុង​បាងកក​​ជាង​មួយ​សប្តាហ៍​មក​នេះ​។​
ឧបនាយករដ្ឋមន្ត្រីថៃ​លោក ​Surapong Tovichakchaikul​ ថ្លែង​នៅ​ថ្ងៃ​ចន្ទ​ម្សិល​ម្សិលមិញ​ថា រដ្ឋាភិបាល​បាន​​ត្រៀម​ជាស្រេច ក្នុង​ការប្រកាស​ដាក់រ​ដ្ឋ​ក្នុង​សភាព​អាសន្ន​ជា​ទ្រង់ទ្រាយ​នៅក្រោម​ច្បាប់ ដើម្បី​បើកផ្លូវ​ឲ្យ​យោធា​ជួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ចលាចល​។ លោក​បន្តថា រដ្ឋាភិបាល​មិន​អាច​បណ្តោយ​​ឲ្យមាន​អំពើ​ហិង្សា​កើតឡើង​ជា​បន្ត​ទៀត​ទេ​។ នេះបើ​តាម​ការចុះផ្សាយ​របស់​បណ្តាញសារព័ត៌មាន​ Channel News Asia​។​
​លោកស្រី យី​ង​ឡាក់ កំពុង​រង​សម្ពាធ​ពី​បាតុករ​មកពី​ក្រុម​រាជានិយម ដែល​ធ្វើ​បាតុកម្ម​ជាង​២​ខែ​មក​ហើយ ដើម្បី​ទាមទារ​ឲ្យ​លោកស្រី​ចុះចេញ​ពី​តំណែង​ដោយ​មិនបាច់​បោះឆ្នោត​។ បាតុករ​ប្រមូលផ្តុំ​នៅតាម​ផ្លូវ​សំខាន់ៗ​ក្នុង​ទីក្រុង នឹង​នៅ​តាម​ស្ថាប័ន​មួយ​ចំនួន ដើម្បី​ដាក់​សម្ពាធ​លើ​លោក​ស្រី​យី​ង​ឡាក់​។ ក្រុមអ្នកតវ៉ា​ឡោមព័ទ្ធ​ការិយាល័យ​រដ្ឋាភិបាល​នៅ​ខេត្ត​ភាគ​ខាងត្បូង កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ដែលជា​យុទ្ធនាការ​របស់​ពួកគេ​ក្នុង​ការទម្លាក់​រដ្ឋាភិបាល​។​
​លោកស្រី យី​ង ឡាក់​ បាន​កំណត់​ឲ្យមាន​ការ​បោះឆ្នោត​នៅ​ថ្ងៃទី​២​ខែ​កុម្ភៈ ប៉ុន្តែ​ក្រុម​គណបក្ស​ប្រឆាំង​បាន​ធ្វើ​ពហិកា​ចូលរួម​។ ការធ្វើ​បាតុកម្ម​នោះ​ពួក​គេ​​ទាមទារ​ឲ្យ​លោកស្រី​យី​ងឡាក់ ចុះ​ចេញ​ដោយ​មិន​បាញ់​បោះ​ឆ្នោត​។ បាតុករ​បាន​រំខាន​ដល់​ការិយ​ល័យ​ ចុះឈ្មោះ​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជា​ច្រើន​​កន្លែង​នៅ​ខេត្ត​ភាគខាងត្បូង​។​
​បាតុករ​ដែល​ដឹកនាំ​ដោយ​លោក ស៊ូ ថេប​ថង​ស៊ូ​បាន បាន​ប្តេជ្ញា​តវ៉ា​បិទ​ទីក្រុង និង​កាន់កាប់​ផ្នែក​ខ្លះ​នៃ​ទីក្រុង​បាងកក​តាំងពី​ថ្ងៃ​ទី​១៣​ខែ​មករា ដោយ​សន្យា​ថា បើ​មិន​បាន​ផល ឬលោកស្រី​យី​ង​ឡាក់​មិន​ចុះ​ចេញ ​ពួកគេ​មិន​ឈប់​ទេ​៕

ប្រភពពី៖ ខ្មែរស្ថាបនា

Wednesday, January 15, 2014

មេដឹកនាំ​ចិន​សន្យា​ដក​ឬ​ស​កែវ​ជន​ពុក​រលួយ​

​ប្រធានាធិបតី​ចិន ហ្ស៊ី​ជីង​ភីង​ (រូបភាពដោយ www.theguardian.com)
ប្រធានាធិបតី​ចិន ហ្ស៊ី​ជីង​ភីង នៅ​ថ្ងៃ​អង្គារបា​ន​សន្យា​ដក​ឬ​កែវ​មន្ត្រី​បក្ស ​ដែល​ពុករលួយ​ព្រោះ​លោក​ចាត់ទុកថា ជា​ជន​មាន​បាតដៃ​កង្វក់​ជា​អ្នក​បំផ្លាញ​សង្គម​។​
​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន​ស៊ិន​ហួរ​ បាន​រាយការណ៍​ថា​ លោក ហ្ស៊ី​ជីង​ភីង ​បានព្រមាន​ដូចនេះ​ ខណៈ​លោក​បាន​ថ្លែង​ទៅកាន់​សម័យប្រជុំ​របស់​គណៈ​កម្មា​ធិ​ការ មជ្ឈឹមបក្ស​កុ​ម្មុយ​នីស្ត​ចិន កាលពី​ថ្ងៃ​អង្គារ។​
​នៅក្នុងឱ​កាស​នោះ លោក ហ្ស៊ី​ជីង​ភីង សន្យាថា ​នឹង​មិន​អត់ឱ​ន​ជាដាច់ខាត​មន្ត្រី​ពុករលួ​យ​កឹបកេង​ទ្រព្យ​សម្បតិ្ដជាតិ ហើយ​យក​ទៅ​ធ្វើ​ជា​មាន​ទ្រព្យស្ដុក​ស្តម​។ លោក​ព្រមាន​ថា ​មន្ត្រី​ពុករលួយ​ត្រូវតែ​ចាប់ខ្លួន និង​ផ្ដន្ទាទោស​។ ​លោក​ថា មន្ត្រី​បក្ស​ជា​មនុស្ស​ស្អាតស្អំ និង​មាន​សីល​ធ​ម៌​ល្អ​។​ គិត​មកដល់ពេលនេះ មាន​មន្ត្រី ១៨២,០០០ ត្រូវបាន​ដាក់ទណ្ឌកម្ម ក្នុង​ករណី​​ពុករលួយ ៕

ប្រភពពី៖​ VOD

Monday, January 13, 2014

[​រូបភាព​] ទស្សនា​ទស្សនីយភាព​ដ៏​អស្ចារ្យ នៃ​ការធ្វើ​សមយុទ្ធ​យោធា​សហរដ្ឋអាមេរិក នាពេល​រាត្រី​


កងកម្លាំង​យោធា​របស់​សហរដ្ឋអាមេរិក ជា​ញឹកញាប់​តែងតែ​ចូលរួម​ក្នុង​ ការធ្វើ​សមយុទ្ធ ដើម្បី​បង្កើន​ចំណេះ ក៏ដូចជា​
បទពិសោធ​ក្នុងការ​ប្រយុទ្ធ នៅពេល​យប់ ។
ជាមួយ នឹង​ការធ្វើ​សមយុទ្ធ​ពេលយប់​ផងដែរ វា​បាន​បង្កើត​ទៅជា​ផ្ទាំងទស្សនីយភាព​យ៉ាង​ស្រស់ស្អាត និង​ស្ទីល​
ប្លែកៗ នៃ​កាំភ្លើង​គ្រប់​ប្រភេទ​ពេល​បាញ់​ចេញ ក្នុងអំឡុងពេល​សមយុទ្ធ​ ដែល​មើលទៅ​ពិតជា​អស្ចារ្យ​ណាស់​។​
​ខាងក្រោម​នេះ គឺជា​រូបភាព​ខ្លះៗ នៃ​ការធ្វើសមយុទ្ធ​ពេលយប់​របស់​កងកម្លាំង​យោធា​របស់​សហរដ្ឋអាមេរិក៖














ប្រភពពី៖ ខ្មែរស្ថាបនា

Sunday, January 12, 2014

នាវា​ដឹក​ប្រេង​​ចិន​៣​គ្រឿង បាន​ចូល​ទៅ​ក្នុង​​តំបន់​ជម្លោះ​ដែន​កោះ​ជាមួយ​ជប៉ុន​

យោង​តាម​​​ទីភ្នាក់​ងារ NHK World របស់​ជប៉ុន​បាន​ស្រង់​សម្តី​​ឆ្មាំ​ការ​ពារ​ឆ្នេរ​​ឱ្យដឹង​ថា នាវា​ដឹក​ប្រេង​របស់ចិន​ចំនួន​៣​គ្រឿង បាន​បើក​ចូល​ក្នុង​តំបន់​ជម្លោះ​ដែន​ទឹក​​ស៊ីន​កាគុ ។ ហេតុ​ការណ៍​នេះ​​បាន​កើត​ឡើង​នៅ​ម៉ោង​ប្រមាណ​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១២ មករា ២០១៤ ។ ​យ៉ាង​ណា​ក៏​ដោយ បើ​តាម​ឆ្មាំ​ការពារ​ឆ្នេរ​​សមុទ្រ​ជប៉ុន​នាវា​ដឹក​ប្រេង​ទាំង​៣​គ្រឿង​របស់ ​ចិន​នេះ​បាន​ចាក​ចេញ​​នៅ​ថ្ងៃ​អាទិត្យ ដដែល​នេះ ពោលគឺ នៅ​​២​ម៉ោង​ក្រោយ​ពី​មាន​ការ​ព្រមាន​ពី​កង​សន្តិ​សុខ​របស់​ជប៉ុន​នោះ​រួច​មក ។ 
យោង​តាម NHK World ដដែល​ នេះ​ជា​លើក​ទី​១​ នៅដើម​ឆ្នាំ​២០១៤ នេះ ដែល​នាវា​ចិន​បាន​ឆ្លង​ដែន​ចូល​ទៅ​កាន់​ដែន​កោះ​ជម្លោះ​ស៊ីនកាគុ​។

ប្រភពពី៖ កោះសន្តិភាព

Saturday, January 11, 2014

សហ​រដ្ឋអាមេ​រិក​រកឃើញ​មឹក​យក្ស​ដែល​មាន​ប្រវែង​៤៩​​ម៉ែត្រ​


​ប្រភពពី​​បរទេស​នា​ពេល​ថ្មីៗ​នេះ​បាន​​បង្ហាញ​នូវ​ភាព​​ភ្ញាក់​ផ្អើល​ មួយ ខណៈ​ដែល​គេ​បាន​ជួប​ប្រទះ​សត្វ​មឹក​យក្ស​មួយដែល​មាន​ប្រវែង​រហូត​ដល់​៤៩​ ម៉ែត្រ កាល​ពី​ថ្ងៃទី​១០ មករា ២០១៤ នៅ​ឯ​​ឆ្នេរ​សមុទ្រ Santa Monica ក្នុង​ទី​ក្រុង Los Angeles សហ​រដ្ឋអាមេរិក ។ នេះ​ជា​​លើក​​ទី​មួយ​នៅ​លើ​ពិភព​លោក​​ដែល​គេ​បាន​រក​ឃើញ​សត្វ​មឹក​ដែល​មាន​ ប្រវែង​វែង​បែប​នេះ​ ។ រូប​ភាព​មឹក​យក្ស​ត្រូវ​បាន​គេបង្ហោះ​​នៅ​លើ​បណ្តាញ​ហ្វេស​ប៊ុក​តែ​ក្នុង​ រយៈ​​ពេល​​​មួយ​ថ្ងៃ​​​ប៉ុណ្ណោះ គឺមាន​អ្នក​ពេញ​​ចិត្ត (Like) រហូត​ដល់​៥០០.០០០​នាក់ និង​មាន​ការ​ផ្សព្វ​ផ្សាយ​ចែក​ចាយ​បន្តៗ​គ្នា​ជាច្រើន ។
ប្រភព​​ដដែល​បាន​បង្ហាញ​ឱ្យ​ដឹង​ទៀត​ថា «មឹក​យក្ស​នេះ ​ត្រូវ​បាន​អ្នក​ស្រុក​​​ប្រទះ​ឃើញ​​​នៅ​ឯ​ឆ្នេរ​សមុទ្រ Santa Monica  ហើយ​មាន​មនុស្ស​ជាច្រើន​បាន​ទៅ​ចោម​រោម​មើល​មឹក​យក្ស​ដែល​កំពុង​​ដេក​ នៅហ្នឹង​ថ្កល់​មួយ​កន្លែង ។ ភ្លាមៗ​នោះ​​អ្នកស្រុក​ក៏បាន​យកដំណឹង​ដ៏​គួរ​ឱ្យ​​ភ្ញាក់​ផ្អើល​នេះ​ រាយ​ការណ៍​ដល់​អាជ្ញា​ធរ​​ដែន​ដី​ផង​ដែរ ។ ​បន្ទាប់​មក​មាន​អាជ្ញាធរ និង​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​​ទៅដល់ឆ្នេរ​សមុទ្រ Santa Monica ដើម្បី​ទៅ​មើល​ដោយ​ផ្ទាល់​នៅ ។ ​ក្រោយ​ពីពិនិត្យ​​ដឹង​ថា មឹក​យក្ស​នៅ​​​រស់​រាន​មាន​ជីវិត​ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​​ក៏​បាន​ដឹក​យក​ទៅ​រក្សា​ទុក​នៅ​ក្នុង​មន្ទីរ​ ពិសោធន៍​ ព្រម​ទាំង​​តាម​ដាន​សុខភាព​របស់​វា​ដោយ​យកចិត្ត​ទុក​ដាក់»។

បើ​តាម​សម្តី​របស់​បុគ្គ​លិក​ម្នាក់​ដែល​ធ្វើ​ការ​នៅ​វិទ្យា​​ស្ថាន​ ស្រាវជ្រាវ Scripps Research បាន​ប្រាប់​ឱ្យ​ដឹង​ថា «មឹក​យក្ស​នៅ​ពេល​នេះ ​មានស​ុខ​ភាព​​មិន​សូវ​ល្អ​ទេ ហើយ​ប្រហែលជា​មឹក​យក្ស​មាន​ជំងឺ​ ទើប​​​បាន​ជា​វា​មក​នៅ​លើ​គោក​បែប​នេះ ។ តែ​ទោះ​បីជាយ៉ាង​ណា​ក៏ដោយ ​ក៏ពួក​គាត់​នឹង​ខិត​ខំ​ព្យាបាល​មឹក​យក្ស​ឱ្យ​ជាសះស្បើយ​ និង​ឱ្យ​មាន​សុខភាព​ល្អ​​ជាធម្មតា​ឡើង​វិញ ។ បន្ទាប់​ពី​មឹក​យក្ស​មាន​សុខភាព​ល្អប្រសើរ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​សម្រេច​ចិត្ត​ថា នឹង​យក​វា​​​ឱ្យ​រស់​នៅ​ក្នុង​សមុទ្រ Santa Monica វិញ ដើម្បី​ឱ្យ​វា​មាន​លទ្ធ​ភាព​ទៅ​បន្ត​ពូជ​នូវ​ប្រភេទ​មឹក​យក្ស​

ប្រភពពី៖ bigfamily

Thursday, January 9, 2014

សាលក្រម​ប្រវត្តិសាស្ត្រ ៖ ម្ចាស់​​ចំការ​​ដូង​​ប្រេង​​ជាប់​​ទោស​​បំផ្លាញ​​ព្រៃ

ចំការ​​​​ដូងប្រេង
តុលាការ​ឥណ្ឌូណេស៊ី ​បាន​សម្រេច​សាលក្រម​ ថ្កោល​ទោស​ ក្រុមហ៊ុន​ចំការ​ដូង​ប្រេង​ មួយ ពី​បទ​កាប់​បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់។​ នេះ​គឺ​ជា​លើក​មួយ និង​អាច​ចាត់​ទុក​ជា​ប្រវត្តិសាស្ត្រ​ឥណ្ឌូណេស៊ី ដែល​តុលាការ​បញ្ចេញ​សំឡេង​ដើម្បីការពារ​ប្រយោជន៍​និង​ច្បាប់​បរិស្ថាន។




តុលាការ​កោះ​ស៊ូមាត្រា បាន​កាត់​ទោស​ក្រុមហ៊ុន​ Kallista Alam ឱ្យ​បង់​សំណង​ខូចខាត ជា​ទឹកប្រាក់ ១១៤​ពាន់​លាន​ រូពី (៦,៨​លាន​អឺរ៉ូ) និង​បង់ ២៥១​ពាន់​លាន​រូពី សម្រាប់​បណ្តុះ​ព្រៃ​ឡើង​វិញ។ នេះ​បើ​តាម​មេធាវី​ក្រសួង​បរិស្ថាន​ដែល​ជា​ដើម​ចោទ​។

ក្រុមហ៊ុន​ កាលីស្តាអាឡាម ដែល​រក្សា​សិទ្ធិ​ធ្វើ​ឧទ្ធរណ៍ ត្រូវ​បាន​តុលាការ​​ផ្តន្ទាទោស​ ពី​បទ​បាន​ដុត​បំផ្លាញព្រៃ​នៅខេត្ត​អាឆេ ភាគ​ខាង​ជើង​កោះ​ស៊ូមាត្រា​ មួយ​ពាន់​ហិចតារ ដើម្បី​​យក​ដី​មកធ្វើ​ចំការ​​ដាំ​ដូង​ប្រេង។ ម្យ៉ាង​វិញទៀត ការ​ដុត​ព្រៃ​បែប​នេះ បាន​បង្ក​ជា​ផ្សែង​ខ្មួល​ខ្មាញ់​បង្កើត​ជា​ឧស្ម័ន​ ​ផ្ទះ​កញ្ចក់ បំពុល​បរិយាកាស ភ្នាក់ងារ​បង្កើន​កំដៅ​នៃ​ភព​ផែនដី។

ព្រៃ​​​អាឆេ ត្រូវ​បាន​ចាត់​ទុក​ជា​តំបន់​អភិរក្ស​​ព្រៃឈើ​ដ៏​ចំណាស់​មួយ​ និង​ការពារ​ដោយ​ក្រិត្យ​​​ច្បាប់​ឆ្នាំ​២០១១ ចុះ​ហត្ថលេខា​ដោយ​ប្រធានាធិបតី Susilo Banbang Yudhoyono។ ​មួយផ្នែក​នៃ​ព្រៃ​នេះ​ស្ថិតក្រោម​ប្រព័ន្ធ​ Ecosysteme ​Leuser ព្រោះ​ជា​ព្រៃ​ជីវៈ​ចម្រុះតែ​មួយ​គត់​ មាន​សត្វអ៊ូរ៉ង់អូតង់​ដែល​ចង់​ផុត​ពូជ​រស់​នៅ​ច្រើន​ជាង​គេ។ នៅ​ពេល​ដែល​ក្រុមហ៊ុន​បាន​ទទួលអាជ្ញារប័ណ្ណ​កាប់​ព្រៃ​ដើម្បី​​​ដាំ​ដុះ​ដូង​ប្រេង​ កាលពី​ឆ្នាំ​២០១១ ពិភពលោក​ទាំង​មូល​បាន​រិះគន់​យ៉ាង​ខ្លាំង ។

សាលក្រម​តុលាការ​ថ្ងៃ​នេះ អាច​ចាត់​ទុក​ជា​​ប្រវត្តិសាស្ត្រ​​នៃ​ការ​អនុវត្ត​ច្បាប់​បរិស្ថាន នៅ​ឥណ្ឌូណេស៊ី។ ហើយ​នេះ​ក៏​សារ​ដ៏​សំខាន់​មួយ​សម្រាប់​គ្រប់​ក្រុមហ៊ុន​​ដូង​ប្រេង​ទាំង​អស់​នៅ​ខេត្ត​អាឆេ និង​ឥណ្ឌូណេស៊ី​ទាំងមូល ដែល​តែង​​កាប់​ព្រៃ​អភិរក្ស​ដោយ​គ្មាន​ក្រែង​ច្បាប់ ព្រោះ​អាច​បំបិទ​ភ្នែក​ សុំ​សិទ្ធិ​រក​ស៊ី​បាន​ដោយ​ងាយ តាម​រយៈ​អំពើ​​​ពុក​រលួយ​។

ព្រៃឈើ​ឥណ្ឌូណេស៊ី ដែល​ជា​ព្រៃឈើ​​តំបន់​អេក្វាទ័រ​សំខាន់​ទី​បី​នៅ​លើ​ពិភពលោក បន្ទាប់​ពី​ប្រទេស​ប្រេស៊ីល និង​កុងហ្គោ​ បាន​បាត់​បង់​ផ្ទៃដី​អស់​ពាក់​កណ្តាល​ ក្នុង​រយៈ​ពេល​៥០​ឆ្នាំ​ចុងក្រោយ​នេះ​ ដោយ​ភាគ​ច្រើន​ប្រែក្លាយ​ទៅ​ចំការ​ដូង​ប្រេង​វិញ។ ចំការ​ដូង​ប្រេងដែល​រីក​ធំឡើងៗ ដល់​២៧​ដង​​ ក្នុង​រយៈ​ពេល​តែ​២០​ឆ្នាំ។

ប៉ុន្តែ​សម្រាប់​មេធាវី​ចុងចោទ សាលក្រម​នេះ​បាន​គំរាម​កំហែង​យ៉ាងខ្លាំង​ឧស្សាហកម្ម​ដូង​ប្រេង​ ដែល​ឥណ្ឌូណេស៊ី​ជាប់​លេខ​មួយ នៅ​លើ​ពិភពលោក និង​ដែល​រដ្ឋាភិបាល​មាន​មហិច្ឆតា​បង្កើន​ផលិតផល​ឱ្យ​បាន​៦០%​បន្ថែម​ទៀត​ពី​ពេល​នេះ​ដល់ឆ្នាំ​២០២០៕

ប្រភពពី៖ ខេមរភាសា

បុរស​កម្មករ​ម្នាក់​ត្រូវ​ម៉ាស៊ីន​កិន​ប្រអប់ដៃ​ទាំង​សង​ខាង​ខ្ទេច សំណាងល្អ​អា​ចត​ភ្ជាប់​ម្រាម​គ្រាន់​ប្រើការ​វិញ​ខ្លះ​


​ពិតជា​ហេតុការណ៍​គួរ​ឲ្យ​ស្លុតរន្ធត់​មែន ដែល​បុរស​ជា​កម្មករ​ម្នាក់ ត្រូវ​ម៉ាស៊ីន​រោងចក្រ​ផលិត​ញ​ញូ​រ​កិន​កាត់ផ្តាច់​
ម្រាមដៃ និង​ប្រអប់ដៃ​ទាំងសងខាង​ខ្ទេច​គ្មាន​សល់ ។ ប៉ុន្តែ ចាត់ទុកជា​សំណាង​១​ដែរ ដែល​ក្រុម​វេជ្ជបណ្ឌិត​បាន​ខិតខំ​
ព្យាយាម​ត​ភ្ជាប់​ម្រាមដៃ​របស់គាត់​វិញ​បាន​ខ្លះ​នោះ ។​
​ក្រុម​វេជ្ជបណ្ឌិត​បាន​ចំណាយពេល ៩ ម៉ោង ដើម្បី​ជ្រើស​រើសយក​បំណែក​នៃ​ម្រាមដៃ​ដែល​នៅ​ល្អ​ចំនួន ២ ម្រាម មក​
ត​ភ្ជាប់​នៅលើ​ប្រអប់ដៃ​ទាំងសងខាង របស់​បុរស​ដ៏​កំសត់​រូបនេះ​, ដែល​មើលទៅ​មាន​ទម្រង់​ដូច​ដង្កៀប​ខ្ញា​ដំរី​អីចឹង ។​

​ប្អូនប្រុស Wang Jin អាយុ ១៨ ឆ្នាំ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ Xiangya នៅក្នុង​ប្រទេស​ចិន ជាបន្ទាន់ 
កាលពីដើម​ខែធ្នូ កន្លងមកនេះ បន្ទាប់ពី​ដៃ​ទាំងសងខាង​របស់គាត់ ត្រូវ​ស្រូប​ចូលក្នុង​ម៉ាស៊ីន​ផលិត​ញ​ញូ​រ នៅក្នុង​
រោងចក្រ​ដែល​គាត់​កំពុង​បំពេញការងារ ។ ដៃ​ទាំងពីរ​របស់គាត់​ត្រូវបាន​បំផ្លាញ​ត្រឹម​ក​.​ដៃ​តែម្តង​, ដែល​ម្រាមដៃ​
ភាគច្រើន គឺ​ហួស​ពី​ការតភ្ជាប់​ឡើងវិញ ។ ប៉ុន្តែ ទោះជា​យ៉ាងណា វា​មិនអាច​បញ្ឈប់​ការវះកាត់​របស់​វេជ្ជបណ្ឌិត​
បានទេ​, ដែល​យ៉ាងហោចណាស់ ក៏​គ្រូពេទ្យ​អាច​ជ្រើសរើស​បាន ៤ ម្រាមដៃ ដើម្បី​ត​ភ្ជាប់​នៅលើ​ដៃ​ទាំងសងខាង​
របស់គាត់ ប្រសើរ​ជាង​អត់​សោះ​នោះដែរ ។ ជា​លទ្ធផល ២ សប្តាហ៍​ក្រោយមក Jin អាច​កម្រើក​ម្រាមដៃ​ទាំង​
នោះបាន ។​

​សាស្ត្រាចារ្យ Tang Juyu បាន​ប្រាប់ Daily Mail ថាៈ ក្នុងការ​វះ​កាត់ត​ភ្ជាប់​ឡើងវិញ​នេះ គឺ​គ្រូពេទ្យ​បាន​ជ្រើស​យក​
ម្រាម 
“​កូនដៃ​” និង​“​មេដៃ​” មក​ត​ភ្ជាប់​នឹង​ដៃ​ខាងស្តាំ​, រីឯ​ដៃ​ខាង​ធ្វេ​ង ភ្ជាប់​ជាមួយ​ម្រាម “​ចង្អុលដៃ​” និង​ម្រាម “​ដៃ​នាង​” ។ 
សរុបសេចក្តី គឺ​នៅលើ​ប្រអប់ដៃ​ម្ខាងៗ​របស់ Jin មាន​ម្រាមដៃ​តែ ២ ប៉ុណ្ណោះ ដែល​មើលទៅ​ស្រដៀង​នឹង​ដង្កៀប​សត្វ​
ខ្ញា​ដំរី​អីចឹង ៕




ប្រភពពី៖ ខ្មែរស្ថាបនា

បុរស​ម្នាក់​ត្រូវ​កូនកាំបិត​ចិតបន្លែ​ចាក់​​លលាដ៍​ក្បាល​​ជម្រៅ​១​តឹក មិនដឹង​មូលហេតុ​?


រូបភាព​ដ៏​ស្លុតរន្ធត់ និង​សឹងតែ​ពុំ​ហ៊ាន​យក​ភ្នែក​មើល​នេះ បាន​កើតឡើង​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល​, បង្ហាញ​ឲ្យ​ឃើញ​
បុរស​នៅមាន​ស្មារតី​ហ្នឹង​ន៎​ម្នាក់ ខណៈ​កូនកាំបិត​ចិតបន្លែ​ដ៏​មុត​ស្រួច​១ បាន​កំពុង​ចាក់​ដោត​លលា​ដ៏​ក្បាល ដែល​
ស្ទើរតែ​ធ្លាយ​ចេញទៅ​ផ្នែក​ម្ខាង​នៃ​ក្បាល​របស់គាត់​ទៅហើយនោះ ។​
​យោងតាម​ពួក​តម្រួតយោធា​ប្រចាំការ​នៅ Soa Paulo បាន​ឲ្យ​ដឹងថា បុរស​ជា​កសិករ​រងគ្រោះ​រូបនោះ ត្រូវបាន​មន្ត្រី​
មូលដ្ឋាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ ដើម្បី​សង្គ្រោះ​ជីវិត ស្ថិតក្នុង​ទីក្រុង Bauru កាលពី​ថ្ងៃទី​០៥ មករា បន្ទាប់ពី​
ក្បាល​របស់គាត់ ត្រូវ​ចាក់​លេច​ជាមួយ​ផ្លែកាំបិទ ជម្រៅ ១ តឹក (១០ សង់ទីម៉ែត្រ​) ។​

​គួរ​ឲ្យ​សរសើរ​មែន ខណៈពេល​កំពុង​ស្ថិតនៅ​លើ​រថយន្ត ធ្វើដំណើរ​ទៅកាន់​មន្ទីរពេទ្យ​, គឺ​បុរស​រូបនោះ នៅតែមាន​
ស្មារតី​អាច​និយាយ​ធម្មតា​បាន ។ ពេលមកដល់​មន្ទីរពេទ្យ ក្រុម​គ្រួ​ពេទ្យ​ក៏បាន​ប្រញាប់ប្រញាល់ ធ្វើការ​វះកាត់​តាម​
បច្ចេកទេស​វេជ្ជសាស្ត្រ ដក​ផ្លែកាំបិទ​ចេញពី​ក្បាល​របស់គាត់​ដោយ​សុវត្ថិភាព ។​

​ចំពោះ​ហេតុការណ៍​ដ៏​ព្រឺក្បាល​នេះ គេ​ក៏​ពុំ​ដឹងថា កាំបិត​ប្រវែង​ជាង ១០ សង់ទីម៉ែត្រ​នេះ ទៅ​ចាក់​ចូល​លលាដ៍ក្បាល​
បុរស​រូបនោះ​តាមរបៀប​ណា​ទេ ។ ចំណែក​ពួក​តម្រួតយោធា​នៅ Sao Paula ក៏មិន​អាច​ផ្តល់​ចម្លើយ​ណា​១​ឲ្យ​ដឹង​ដែរ 
នាពេលនេះ ៕​


















ប្រភពពី៖ ខ្មែរស្ថាបនា

ក្មេងស្រី​ម្នាក់​កំពុង​ធ្វើ​ឲ្យ​ពិភពលោក​ងឿង​ឆ្ងា​ល់​ជាខ្លាំង ចំពោះ​រូបរាង​របស់​នាង​ពាក់កណ្តាល​ជា​ខ្លួន​មនុស្ស​, ពាក់កណ្តាល​ជាស​ត្វ​ពស់​


ក្មេងស្រី​ជនជាតិ​ថៃ​អាយុ ៨ ឆ្នាំ បាន​ក្លាយជា​មនុស្ស​ម្នាក់ កំពុង​ទទួល​ការចាប់អារម្មណ៍​ជាខ្លាំង ពី​សំណាក់​អ្នក​និយម​
លេង​អ៊ី​ន​ធើរ​នៅ​ទូទាំង​ពិភពលោក ដោយសារតែ​ថ្មីៗ​នេះ រូបភាព​របស់​នាង​បានបង្ហាញ​នៅលើ​បណ្តាញ ជាមួយ​
រូបរាង​ពាក់កណ្តាល​ជា​ខ្លួន​មនុស្ស និង​ពាក់កណ្តាល​ជា​សត្វ​ពស់ ដែល​មិនគួរ​ឲ្យ​ជឿ​ទាល់តែសោះ​នោះ ។​
​យោងតាម​គេ​ទំព័រ​បរទេស worldnewsdailyreport បាន​ឲ្យ​ដឹងថា ក្មេងស្រី​អភ័ព្វ​រូបនេះ មានឈ្មោះ Mai Li Fay អាយុ 
៨ ឆ្នាំ មកពី​ទីក្រុង​បាងកក ប្រទេស​ថៃ​, បាន​ទាក់ទាញ​ភ្ញៀវ​ទេស​ជាច្រើន ចូលមក​មើល​ផ្ទាល់​ភ្នែក និង​បាន​ប៉ះ​នាង ។​

​ទន្ទឹមនឹង​រឿងនេះ កំពុង​ត្រូវបាន​ស្រាវជ្រាវ និង​ចាប់អារម្មណ៍​ពី​ពិភពលោក​, ព្រមជាមួយ​សំណួរ​បាន​ចោទ​សួរថា តើ​វា​
ជា​រឿង​ពិត ឬ មិន​ពិត​នោះ​?, ក៏មាន​មនុស្ស​ជាច្រើន​ជឿជាក់ថា វា​គឺជា​លទ្ធផល នៃ​ផលិតផល​របស់​កម្មវិធី Photo 
Editing Software ដែល​លក្ខណៈ​ដូច Photoshop នោះឯង ។

​ទោះជា​យ៉ាងណា ចំពោះ​ព័ត៌មាន​ដ៏​ស្រពិចស្រពិល​ខាងលើនេះ​, បច្ចុប្បន្ន ពួក​អាជ្ញាធរ​នៅ​ទីក្រុង​បាងកក ពុំទាន់​
បញ្ជាក់​ឲ្យ​ដឹង​ច្បាស់​នៅឡើយ​ទេ ៕

ប្រភពពី៖ ខ្មែរស្ថាបនា

Wednesday, January 8, 2014

ក្រុមចោរ​៣​នាក់​ដាក់​មេ​ប្រូច​បាត់ស្រមោល បន្ទាប់ពី​រថយន្ត​ផ្ទុះ​កង់​ស្ថិតក្រោម​ទម្ងន់​គោ​ដែល​បាន​លួច​៤​ក្បាល​


ចោរ​ឥណ្ឌូនេស៊ី​១​ក្រុម បាន​បង្ខំចិត្ត​បោះបង់​រថយន្ត​របស់​ពួកវា​កណ្តាល​ព្រៃ បន្ទាប់ពី​រថយន្ត​បាន​ផ្ទុះ​កង់ ខណៈ​ពួកវា​
ញាត់​សត្វ​គោ​ដែល​បាន​លួច​ចំនួន ៤ ក្បាល ចូលក្នុង​ក្នុង​រថយន្ត​រួចហើយនោះ ។ ពួកចោរ​ទាំងនោះ​ត្រូវគេ​ជឿថា អាច​
ប្រើ​ឧបករណ៍​ម្យ៉ាង ដើម្បី​ធ្វើ​ឲ្យ​សត្វ​គោ​ទាំងនោះ​លែង​ផ្អើល មុនពេល​លើក​ពួកវា​ដោយ​គ្មាន​ជាប់​ចំណង ចូលក្នុង​
រថយន្ត Proton Wira ។​
​គោ​១​ក្បាល ត្រូវ​បានដាក់​ក្នុង​កាប៊ីន​ខាងមុខ និង ៣ ក្បាល​ទៀត ញាត់​ចូល​កន្លែង​កៅអីអង្គុយ​បន្ទាប់ ធ្លាយ​ដល់​គូថ​
ខាងក្រោយ ។ ក្រុមចោរ​ត្រូវបាន​ដឹងថា មាន​គ្នា ៣ នាក់ ដែល​បាន​រត់គេចខ្លួន​ពី​កន្លែង​ប្រព្រឹត្ត​បទល្មើស​នេះ -​ដែល​
ក្នុងនោះ ២ នាក់ ជិះ​ម៉ូតូ​អម​ពីក្រោយ និង​ម្នាក់ទៀត ជា​អ្នកបើករថយន្ត ស្ថិតក្នុង Bukit Mertajam ប្រទេស ម៉ាឡេស៊ី 
កាលពី​ថ្ងៃ​សុក្រ សប្តាហ៍​មុននេះ ។

​ក្រុម​ទុច្ចរិត​ទាំងនេះ បាន​ហោះហើរ​ចេញពី​ទីនេះ ដោយបាន​បោះបង់​រថយន្ត និង សត្វ​គោ​ចំនួន ៤ ក្បាល ស្ថិតនៅ​
ចម្ងាយ​ប្រមាណ​ជា ១១ គីឡូម៉ែត្រ ពី​កសិដ្ឋាន ដែល​ពួកវា​បាន​លួច ។​

​អនុប្រធាន​ប៉ូលីស លោក Chin Soo Song បាន​និយាយថាៈ “​ក្រុមចោរ​ទាំងនេះ ដែល​ហៀបនឹង​បើករថយន្ត​
ចេញដំណើរ​ពី​កន្លែង​ប្រព្រឹត្ត​បទល្មើស​ទៅហើយនោះ ក៏​ស្រាប់តែ​រថយន្ត​របស់​ពួកវា​បាន​ផ្ទុះ​កង​តែម្តង ស្ថិតក្រោម​
ទម្ងន់​គោ​ចំនួន ៤ ក្បាល និង​បង្ខំ​ឲ្យ​ពួកវា​ត្រូវ​បោះ​រថយន្ត និង​ទ្រព្យ​ដែល​លួច​បានមក​” ។​

​បច្ចុប្បន្ន សមត្ថកិច្ច​ម៉ាឡេស៊ី កំពុង​សហការគ្នា​តាម​ប្រមាញ់​ក្រុមចោរ​ទាំងនេះ មក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់ ៕















ប្រភពពី៖ ខ្មែរស្ថានា

អនាគត​លោកស្រី​យីងឡាក់​កាន់តែ​ស្រពិចស្រពិល​ក្រោយពី​មាន​ការ​ស៊ើបអង្កេត​លើ​សមាជិក​សភា​ភឿថៃ

លោកស្រី​យីងឡាក់ នាយករដ្ឋមន្រ្តី​ថៃ កាលពីថ្ងៃ​ទី១០ ធ្នូ២០១៣ (រូបថតឯកសារ)
REUTERS/Athit Perawongmetha
កាលពីថ្ងៃ​អង្គារ គណៈកម្មការ​ប្រឆាំង​អំពើ​ពុករលួយ​ថៃ​បាន​សម្រេច​​បើក​ការស៊ើបអង្កេត​ទៅលើ​សមាជិក​សភា​​ជាង ៣០០រូប ដែល​​​ក្នុងនោះ មាន ២២៣​រូប​ មក​ពី​គណបក្ស​​ភឿថៃ។ ការស៊ើបអង្កេត​លើ​សមាជិក​សភា​នេះ កើតឡើង នៅ​ក្នុង​ពេល​ដែល​វិបត្តិ​នយោបាយ​ថៃ កំពុង​តែ​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ។

សំណួរ-តើ​សមាជិក​សភា​ដែល​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​ពី​គណៈកម្មការ​ប្រឆាំង​អំពើ​ពុករលួយថៃ​ពេលនេះត្រូវ​ជាប់ចោទ​ពី​បទ​អ្វី?
គណៈកម្មការ​ប្រឆាំង​អំពើ​ពុករលួយ​ថៃ​មិនបាន​បញ្ជាក់​ច្បាស់លាស់ថា តើ​សមាជិក​សភា​ដែល​ត្រូវ​ស៊ើបអង្កេត​នេះ​ជាប់សង្ស័យ​ពី​បទ​ល្មើស​អ្វី​ច្បាស់លាស់ទេ។ គេគ្រាន់តែ​ដឹង​ថា គណៈកម្មការ​នេះ​មាន​សមត្ថកិច្ច​ស៊ើបអង្កេត​លើ​​អំពើ​ពុករលួយ ឬ​ការ​រំលោភ​អំណាច។ គណៈកម្មការ​ប្រឆាំង​អំពើ​ពុករលួយ​ថៃ​បាន​ឲ្យដឹង​ថា សមាជិក​សភា​ដែលស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​នៅពេលនេះ គឺ​ជា​អ្នក​ដែល​បាន​ចូលរួម​បោះឆ្នោត​អនុម័ត​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ស្តីពី​សមាសភាព​ព្រឹទ្ធសភា។

គួររំឭកឡើងវិញ​ថា ក្រោយ​ពី​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោក​ថាក់ស៊ីន កងទ័ព​ថៃ​បាន​រៀបចំ​តាក់តែងរដ្ឋធម្មនុញ្ញ​ថ្មី ដោយ​កំណត់​ថា សមាជិក​ព្រឹទ្ធសភា​ពាក់កណ្តាល​កើតចេញ​ពី​ការ​ជ្រើសតាំង ហើយ​មាន​តែ​ពាក់​កណ្តាល​ប៉ុណ្ណោះ ដែល​កើតចេញ​ពី​ការ​បោះឆ្នោត។

កាលពី​ចុងឆ្នាំ២០១៣​កន្លងទៅនេះ សមាជិក​សភា​មក​ពី​គណបក្ស​ភឿថៃ​ ដែល​មាន​សំឡេង​ភាគច្រើន បាន​បោះឆ្នោត​អនុម័ត​ធ្វើការ​កែប្រែ​រដ្ឋធម្មនុញ្ញ ឲ្យ​សមាជិក​ព្រឹទ្ធសភា​ទាំងអស់ ត្រូវ​ជ្រើសរើស​ឡើង​តាមរយៈ​ការ​បោះឆ្នោត ដូច​កាល​ពី​សម័យ​ថាក់ស៊ីនវិញ។ ក៏ប៉ុន្តែ ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ ត្រូវ​បាន​តុលាការ​ធម្មនុញ្ញ​ថៃ​ច្រានចោល កាល​ពី​ខែ​វិច្ឆិកា ២០១៣។

សំណួរ-តាមធម្មតា ការ​បង្កើត ឬ​ការ​កែប្រែ​ច្បាប់ ឬ​រដ្ឋធម្មនុញ្ញ វា​គឺ​ជា​ភារកិច្ច​​​ និង​ជា​សិទ្ធិអំណាច​​របស់​សមាជិក​សភា។ តើ​ហេតុអ្វី​បាន​ជា​គ្រាន់តែបោះឆ្នោត​អនុម័ត​កែប្រែ​រដ្ឋធម្មនុញ្ញសោះ​ បែរ​ជា​ត្រូវ​​ជាប់​ការស៊ើបអង្កេត​ទៅវិញ?

នេះ​គឺ​ជា​សំណួរ​ដែល​អ្នកគាំទ្រ​គណបក្ស​ភឿថៃ​កំពុង​តែ​ចោទ​សួរ! ​កាន់តែ​ចម្លែក​ថែមទៀត គឺ​នៅត្រង់​ថា ប្រសិនបើ​ជាការ​ធ្វើ​កំណែទម្រង់​ការ​ជ្រើសរើស​សមាជិក​​ព្រឹទ្ធសភា​ពី​ការ​បោះឆ្នោត ទៅជា​​ការជ្រើសតាំង គួរតែ​ត្រូវ​ជាប់​ចោទ​ថា​នាំ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធិ​ប្រជាធិបតេយ្យ។ ក៏ប៉ុន្តែ អ្វី​ដែល​សមាជិក​សភា​គណបក្ស​ភឿថៃ​បាន​ធ្វើ គឺ​កែប្រែ​ពី​ការ​ជ្រើសតាំង ទៅ​ជា​ការ​ជ្រើសរើស​ដោយ​ការ​បោះឆ្នោត។ តាម​គោលការណ៍​ប្រជាធិបតេយ្យ វា​គួរតែ​ជា​រឿង​ល្អ។

ក៏ប៉ុន្តែ នៅថៃ ក្រុម​អ្នក​ប្រឆាំង​នឹង​លោក​ថាក់ស៊ីន​យល់ថា បើ​សិន​ជា​សមាជិកព្រឹទ្ធសភា​ទាំងអស់​ត្រូវ​ជ្រើសរើស​ដោយ​ការ​បោះឆ្នោត គណបក្ស​ភឿថៃ​ប្រាកដ​ជា​ឈ្នះ ហើយ​ក្រុម​អ្នក​ស្និទ្ធ​នឹង​ថាក់ស៊ីន​ប្រាកដ​ជា​គ្រប់គ្រង​ទាំង​រដ្ឋសភា និង​ព្រឹទ្ធសភា។

នៅថៃ គេឃើញ​​មាន​លក្ខណៈ​ពិសេស​មួយ​ទៀត គឺ​​ស្ថាប័ន​ធំៗ ដូចជា តុលាការ និង​កងទ័ព​ ជាដើម តែងតែ​លូកដៃ​ចូល​ទៅ​កកូរកកាយ​​ក្នុង​ឆាក​នយោបាយ​។ កន្លងមក រដ្ឋប្រហារ​យោធា​​នៅថៃតែងតែ​កើតឡើង​រាប់​ដង​មិន​អស់ ហើយ​ស្ថាប័ន​តុលាការ​ថៃក៏​តែងតែ​ចេញមុខ​ធ្វើ​អន្តរាគមន៍​រំលាយ​គណបក្ស​នយោបាយ​នេះ ឬ​ហាម​អ្នក​នយោបាយ​​នោះ​មិន​ឲ្យ​ឈរឈ្មោះ​បោះឆ្នោត ។ល។ និង​ ។ល។ តាមការ​សង្កេតជាទូទៅ នៅ​ពេល​ថ្មីកន្លងទៅនេះ យើងឃើញ​ថា ទាំង​ស្ថាប័ន​កងទ័ព និង​ស្ថាប័ន​តុលាការ​ថៃ គឺ​មាន​និន្នាការ​ប្រឆាំង​នឹង​ក្រុម​លោក​ថាក់ស៊ីន។

សំណួរ-តើ​ការបើក​ការស៊ើបអង្កេត​នេះ​អាច​នឹង​បង្ក​ផលប៉ះពាល់​អ្វីខ្លះ​ដល់​​ការបោះឆ្នោត​តំណាងរាស្រ្ត នៅថ្ងៃ​ទី២​កុម្ភៈ​ខាងមុខ?

កាលពីមុននេះ ការបោះឆ្នោត​តំណាងរាស្រ្ត ថ្ងៃទី២ កុម្ភៈ​នេះ កំពុងតែ​ជួប​បញ្ហា​ចម្រូងចម្រាស​ស្រាប់​ទៅហើយ។​ គណបក្ស​ប្រជាធិបតេយ្យ ដែល​ជា​បក្ស​​ប្រឆាំង​បាន​ប្រកាស​​ធ្វើ​ពហិការ​មិនចូលរួម​បោះឆ្នោត។​ ក្រុម​ប្រឆាំង​ដឹកនាំ​ដោយ​លោក​ស៊ូថេប ធឿកស៊ូបាន ក៏​គ្រោង​ធ្វើ​បាតុកម្ម​រំខាន​ការ​បោះឆ្នោត។ ​នៅពេលនេះ សមាជិក​​គណបក្ស​ភឿថៃ​រាប់រយនាក់ ដែល​ភាគច្រើន​ជា​បេក្ខជន​ក្នុងការ​បោះឆ្នោត​ខាងមុខ ក៏​ត្រូវ​ជាប់​ការ​ស៊ើបអង្កេត​របស់​គណៈកម្មការ​ប្រឆាំង​អំពើ​ពុករលួយ​ទៀត។ ដូច្នេះ វា​​កំពុងតែ​ធ្វើ​ឲ្យ​ជោគវាសនា​លោកស្រី​យីងឡាក់ និង​គណបក្ស​ភឿថៃ កាន់តែ​​ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល​ឡើង​ថែមទៀត។

សំណួរ-តើ​តំណាងរាស្រ្ត​ដែល​កំពុងជាប់ក្នុងការ​ស៊ើបអង្កេត​នេះ​អាច​មាន​សិទ្ធិ​ឈរឈ្មោះ​បោះឆ្នោត​ដែរ​ឬទេ?


Tuesday, December 31, 2013

ផ្លូវជាតិ​តំបន់ឆ្នេរ​សមុទ្រ​ម៉ិ​ក​ស៊ី​កូ​១​ខ្សែ​បាក់ស្រុត​ចូល​សមុទ្រ​គួរ​ឲ្យ​ខ្លាច បន្ទាប់ពី​ការរញ្ជួយ​ដី​

ផ្លូវជាតិ​តំបន់ឆ្នេរ​សមុទ្រ​ម៉ិ​ក​ស៊ី​កូ​១​ខ្សែ​បាក់ស្រុត​ចូល​សមុទ្រ​គួរ​ឲ្យ​ខ្លាច បន្ទាប់ពី​ការរញ្ជួយ​ដី​


តៃកុង​រថយន្ត​ស៊ីម៉ង់​តិ៍​ម្នាក់ សំណាង​នៅ​រស់រានមានជីវិត បន្ទាប់ពី​ផ្លូវ​ហាយវ៉េ​ឆ្នេរសមុទ្រ​១​ខ្សែ ដែល​គាត់​កំពុង​
បើកបរ 
ស្ថិតក្នុង​ប្រទេស​ម៉ិ​ក​ស៊ី​កូ បាន​រង​ការបាក់​ស្រុត​យ៉ាងធ្ងន់ធ្ងរ ប្រវែង​ប្រមាណ ៩១ ម៉ែត្រ ពី​ជំរាលភ្នំ ចូលទៅក្នុង​សមុទ្រ 
នា​ក្បែរ​ព្រំដែន​សហរដ្ឋអាមេរិក ។​
​ខណៈពេល​នេះ គេ​មិនទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​នៃ​ការបាក់​ស្រុតដី​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ រវាង Tujuana-Ensenada 
នៅឡើយ ។ ប៉ុន្តែ វា​ត្រូវបាន​មើលឃើញថា អាចជា​ស៊េរី​នៃ​ការរញ្ជួយ​ដី​តូចៗ​ជាច្រើន ដែលមាន​កម្រិត​ពី ១.៣ ទៅ 
៤.៣ រិច​ទ័​រ នៅ​ជុំវិញ​តំបន់​នេះ កាលពី​ថ្ងៃទី​១៩ ធ្នូ កន្លងមក ។​

​ចំណែក​ចៅហ្វាយក្រុង Ensenada លោក Gilberto Hirata បានធ្វើការ​ស្តីបន្ទោស​ទៅលើ​អាជ្ញាធរ​ផ្លូវជាតិ CAPUFE 
ចំពោះ​ការមិន​បិទផ្លូវ​ឲ្យ​បាន​ឆាប់ បន្ទាប់ពី​រូបភាព និង​របាយការណ៍​នៃ​ការបាក់​ស្រុត​ទាំងនេះ ត្រូវបាន​ផ្សព្វផ្សាយ​
នៅលើ​បណ្តាញ​សង្គម​រួម​មក​នោះ ។​

​គាត់​ក៏បាន​និយាយថា ចំពោះ​រាល់​ការពិភាក្សា​ទាំងឡាយ កំពុងស្ថិត​ក្រោម​វិធី ក្នុងការ​ស្ថាបនា​ផ្លូវ​ហាយវ៉េ​ជំនួស​ផ្លូវ​
នេះ​ឡើងវិញ​ផងដែរ បន្ទាប់ពី​រយៈពេល​ជាច្រើន​ឆ្នាំ នៃ​ការខូចខាត​នៅលើ​ផ្លូវ​នេះ បាន​បន្ត​កើតឡើង​ផ្ទួនៗ​គ្នា​នោះ ៕​






ប្រភពពី៖ ខ្មែរស្ថាបនា

Wednesday, December 25, 2013

លោកគីមបានប្រាប់កងទ័ពកូរ៉េ N ដល់ត្រៀមខ្លួនជាស្រេចសម្រាប់ការប្រយុទ្ធ

លោកគីមបានទៅទស្សនាពាក្យបញ្ជារបស់អង្គភាពសរុបចូលគ្នាធំ 526 កាលពីថ្ងៃអង្គារដើម្បីប្រារព្ធថ្ងៃឪពុករបស់គាត់បានក្លាយជាមេបញ្ជាការកំពូល [EPA]

មេដឹកនាំ កូរ៉េ ខាងជើង លោកគីម ជុង អ៊ុន បានព្រមាន - សង្រ្គាម អាច បំបែក ចេញ " ដោយគ្មានការ ជូនដំណឹងជាមុន 

ណាមួយ " និង បានជំរុញឱ្យ យោធា របស់លោកក្នុងការ ជំរុញ ការត្រៀមខ្លួន ប្រយុទ្ធ របស់ខ្លួន បានរាយការណ៍ថា 

ប្រព័ន្ធផ្សព្វផ្សាយ រដ្ឋ។

ការហៅ កាលពីថ្ងៃពុធ មក មួយថ្ងៃ បន្ទាប់ពី វិទ្យាស្ថាន សហរដ្ឋអាមេរិកនិង ប្រទេសកូរ៉េ នៅឯ របាយការណ៍ 

សាកលវិទ្យាល័យ Johns Hopkins បាននិយាយថា រូបភាព ផ្កាយរណប បានបង្ហាញថា ខាងជើង អាច ផលិត 

បានចាប់ផ្តើម 

កំណាត់ ប្រេង សម្រាប់ រ៉េអាក់ទ័រ នុយក្លេអ៊ែរ បានចាប់ផ្ដើមឡើងវិញ ថ្មី របស់ខ្លួន។

មាន ភាពតានតឹង ត្រូវបាន ខ្ពស់ នៅលើ ឧបទ្វីបកូរ៉េ ដូចខាងក្រោម ប្រតិបត្តិការរបស់ ពូ លោកគីម និង ជាអតីត 

អ្នកណែនាំ នៅក្នុង ការបោសសំអាត សាធារណៈ មិនធម្មតា ។

ក្រុងសេអ៊ូល និង ក្រុងវ៉ាស៊ីនតោន បានព្រមាន ពី អំពើ បង្កហេតុ ដែលអាចធ្វើទៅ បានដោយ ខាងជើង នុយក្លេអ៊ែរ 

ប្រដាប់អាវុធ ដូចខាងក្រោម ប្រតិបត្តិការរបស់ លោក Jang Song Thaek - ដែលជា មេដឹកនាំ ជាន់ខ្ពស់ ដែលជា ពូ និង 

ជាអតីត អ្នកបង្រៀនដែល នយោបាយរបស់ មេដឹកនាំ វ័យក្មេង ផងដែរ។

លោកគីម បានទៅទស្សនា ពាក្យបញ្ជា របស់ អង្គភាព សរុបចូលគ្នា ធំ 526 នៅថ្ងៃណូអែល កូរ៉េ ទីភ្នាក់ងារព័ត៌មាន ផ្លូវការ 

កណ្តាល ខាងជើង របស់ប្រទេស បាននិយាយ។

"គាត់ បានណែនាំ អង្គភាព ដើម្បីដាក់ ក្រុមមាន់ខ្នាយមាស បំផុត នៅលើ បង្គត់ បិទ ការត្រៀមខ្លួន ប្រយុទ្ធ របស់ខ្លួន ... 

តែងតែ សូមចាំថា សង្គ្រាម មួយដែល ដាច់ ចេញ ដោយគ្មានការ ជូនដំណឹងជាមុន ណាមួយ " វា និយាយ។

អង្គភាពនេះ មានមូលដ្ឋាននៅ ទីក្រុងកំពង់ផែ ខាងលិច ខាងជើង របស់ Nampo នេះបើយោងតាម ​​ទីភ្នាក់ងារព័ត៌មាន 

យ៉ុនហាប របស់ ខាងត្បូង ។

ស្ថានភាព ' Ominous '

របាយការណ៍របស់ សាកលវិទ្យាល័យ Johns Hopkins បាននិយាយថា រូបភាព ផ្កាយរណប បានកំណត់ មធ្យោបាយនានា 

នៅ Yongbyon បស់ មជ្ឈមណ្ឌលស្រាវជ្រាវ វិទ្យាសាស្ត្រ នុយក្លេអ៊ែរ ដែលអាច ផលិត ប្រេង សម្រាប់ រ៉េអាក់ទ័រ 

របស់កូរ៉េខាងជើង បានចាប់ផ្ដើមឡើងវិញ ទើប plutonium ការផលិតនិងការ ពិសោធន៍ ពន្លឺ ទឹក រ៉េអាក់ទ័រ នៅតែ 

ស្ថិតនៅក្រោម ការសាងសង់។

របាយការណ៍នោះបាន និយាយថា: « ការកំណត់អត្តសញ្ញាណ នៃរោងចក្រ ទាំងនេះ បានបង្ហាញ បន្ថែមទៀត ធំ ចាប់ , 

ការប្រឹងប្រែង យ៉ាងទូលំទូលាយ មួយដោយ ប្រទេសកូរ៉េខាងជើង ដើម្បី ទំនើប និងចាប់ផ្ដើម កាលបរិច្ឆេទ ស្មុគ្រស្មាញ 

Yongbyon បស់ ត្រឡប់មកវិញ ដល់ឆ្នាំ 2009 យល់ ជាង ពីមុន "។

លោកប្រធានាធិបតី កូរ៉េខាងត្បូង Park Geun-hye បានអំពាវនាវឱ្យមាន " ការត្រៀមខ្លួន សន្តិសុខ រឹងមាំដើមី " 

ក្នុងអំឡុងពេល ដំណើរទស្សនកិច្ច របស់លោកស្រី កាលពីថ្ងៃអង្គារ ក្រោយ ដើម្បី យាម មួយ ជួរមុខ ដូចដែល នាង 

បានរៀបរាប់ ពីស្ថានភាព នៅលើ ព្រំដែន នេះ ថាជា " ominous " ។

នាងបាននិយាយថា : «យើង គួរតែ មានប្រតិកម្ម sternly និង អ្នកដទៃធ្វើការកែប្រែ ទៅជា ការបង្កហេតុ ណាមួយ ដោយ 

ប្រទេសកូរ៉េ ខាងជើង »។

រោងម៉ាស៊ីនកិន ឃោសនា រដ្ឋ របស់ ទីក្រុង បាន ចូលទៅក្នុង overdrive នៅក្នុងថ្ងៃ ចុងក្រោយនេះបាន រៀបរាប់ ថាជា 

ជនក្បត់ លោក Jang មួយ ខណៈពេលដែល ការដឹកនាំរបស់ លោកគីម extolling នេះ។

រាប់ម៉ឺននាក់ នៃ កងទ័ព សន្យា មានភក្ដីភាពចំពោះ គាត់នៅក្នុង បាតុកម្ម ដ៏ធំមួយ នៅលើ ខួប ការស្លាប់ របស់ 

ឪពុករបស់លោក កាលពីថ្ងៃអង្គារ ។


នេះ លោកគីម បានគ្រប់គ្រង រាជវង្ស រដ្ឋ ក្រីក្រ ប៉ុន្តែ នុយក្លេអ៊ែរ ប្រដាប់អាវុធ ចាប់តាំងពី ឆ្នាំ 1948 

ដោយប្រើកណ្ដាប់ដៃដែក និង ការគោរពបុគ្គល ជ្រួតជ្រាប។


ដោយ៖ Al jazeera


កុប្បកម្មផ្ទុះនៅក្នុងប្រទេសអេហ្ស៊ីបបន្ទាប់ពីការទម្លាក់គ្រាប់បែកស្លាប់

rioters គោលដៅអាជីវកម្មបងប្អូនបើទោះបីជាក្រុមភ្នំស៊ីឧបទ្វីបអះអាងទទួលខុសត្រូវចំពោះការផ្ទុះស្ថា

នីយ៍ប៉ូលីស។

មាន​កុប្បកម្ម​នៅ​ក្នុង​ទីក្រុង​របស់​អេហ្ស៊ីប​បន្ទាប់​ពី​ការ​ទម្លាក់​គ្រាប់​បែក Mansoura នៃ​ស្ថា​នី​យ៍​ប៉ូ​លី​

ស​មួយ​ដែល​បាន​សម្លាប់​មនុស្ស 14 នាក់​។

ប៉ូ​លី​ស​បាន​ឱ្យ​ដឹង​ថា​កាល​ពី​ថ្ងៃ​អង្គារ​បី​គ្រាប់​បែក​ត្រូវ​បាន​គេ​ដាំ​នៅ​មុន​ពេល​ការ​ផ្ទុះ​នៅ​ស្ថា​នី​យ៍​ប៉ូ​

លី​ស​ពីរ​នាក់​ដែល​បាន​បិទ​នៅ​ស្ទើរ​តែ​នៅ​ពេល​ដូច​គ្នា​នេះ​។ មួយ​ភាគ​បី​បាន​រក​ឃើញ​នៅ​ក្នុង​

រថយន្ត​មួយ​នៅ​ក្បែរ​នោះ​ត្រូវ​បាន defused ។

ពួក​គេ​បាន​ព្រមាន​ថា​ចំនួន​អ្នក​ស្លាប់​ពី​ការ​ទម្លាក់​គ្រាប់​បែក​ដែល​រង​របួស​ចំនួន 150 នាក់​ដែល​

អាច​កើន​ឡើង​ដោយ​សារ​តែ​មនុស្ស​ជា​ច្រើន​អាច​ត្រូវ​បាន​ជាប់​នៅ​ក្នុង​អគារ​នេះ​។

អា​ចា​ស៊ី​រ៉ា​របស់​លោក Mohamed Fahmy រាយការណ៍​ពី​ទីក្រុង​គែ​រ​បាន​ឱ្យ​ដឹង​ថា Ansar Beit Al​-

Makdis ក្រុម​ប្រដាប់​អាវុធ​មួយ​សកម្ម​នៅ​ក្នុង​ឧបទ្វីប​ភ្នំ​ស៊ី​បាន​អះអាង​ថា​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​

ការ​ទម្លាក់​គ្រាប់​បែក​។

Fahmy បានឱ្យដឹងថា ក្រុម ដែល ត្រូវបានគេស្គាល់ ផងដែរថាជា Ansar ក្រុងយេរូសាឡឹម 

បានប្រកាសពី សេចក្តីថ្លែងការណ៍ របស់ពួកគេ នៅលើអ៊ីនធឺណិត។

បើទោះបីជា ពាក្យបណ្តឹង របស់ក្រុមនេះ មាន ការប្រឆាំងនឹង កុបកម្ម នៅក្នុង Mansoura 

នៅរសៀល ថ្ងៃអង្គារ នាក់។

មនុស្សរាប់រយនាក់ បានវាយប្រហារ ហាង និងអាជីវកម្ម និងបង្កើត រថយន្ត ពីរ ជាកម្មសិទ្ធិ 

រាយការណ៍ថា ដោយ បងប្អូនមូស្លីម នៅលើភ្លើង នេះបើយោងតាម ​​របស់ អាចាស៊ីរ៉ា Mahmoud 

បាន Sobky រាយការណ៍ ពី Mansoura ។

ការផ្ទុះ នេះបាន ជំរុញឱ្យ សេចក្តីថ្លែងការណ៍ មួយ គណៈរដ្ឋមន្ត្រី ប្រកាស បងប្អូនមូស្លីម 

ជាអង្គការ ភេរវករ មួយ បើទោះបីជា មន្រ្តី មិនបាន ចោទប្រកាន់ ដោយផ្ទាល់ ក្រុម នៃការ ធ្វើ 

ការវាយប្រហារ នេះ។

បងប្អូន ដែលត្រូវបាន ដាក់នៅក្រៅច្បាប់ រួចទៅហើយ ថ្កោលទោស ការទម្លាក់គ្រាប់បែក នេះ 

ថាជា " ការវាយប្រហារ ទៅលើ សាមគ្គីភាព នៃប្រជាជន អេហ្ស៊ីប មួយ " ។

មនុស្សរាប់ពាន់នាក់ ចូលរួម ពិធីបុណ្យសព

Adly Mansour ប្រធាន បណ្តោះអាសន្ន អេហ្ស៊ីប បាន ប្រកាស បីថ្ងៃ នៃការកាន់មរណទុក្ខ និង

 រាប់ពាន់នាក់ បានចូលរួម ពិធីបុណ្យសព ដ៏ធំ មួយ នៅក្នុង Mansoura , ភាគខាងជើងនៃ 

ទីក្រុងគែរ នៅថ្ងៃ អង្គារ។

លោក Mohamed អ៊ីប្រាហ៊ីម អេហ្ស៊ីប របស់ រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ បានយាងមកជួប 

ជនរងគ្រោះ នៅក្នុង មន្ទីរពេទ្យ ដែលជាកន្លែងដែល គាត់បាន សន្យា ថា នឹងទៅ ប្រជាមតិ 

ខែមករា ខាងមុខ នេះ។

អ៊ីប្រាហ៊ីម បាននិយាយថា " នេះជា ផែនការ សន្តិសុខ ត្រូវបានធ្វើ និងអ្វីដែល បានកើតឡើង 

នឹងមិន ប៉ះពាល់ដល់ ដំណើរការ ធ្វើប្រជាមតិ ដោយសារតែ វាមាន យ៉ាងទូលំទូលាយ ផែនការ 

សន្តិសុខ ផ្ទាល់ខ្លួនរបស់វា " ។

លោកបានបន្តថា មនុស្សបួននាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីបាន ទទួលស្គាល់ថា ការចូលរួម របស់ពួកគេក្នុង ការវាយប្រហារ នេះ។

" ការវាយប្រហារ នេះគឺជា ការប៉ុនប៉ង ដើម្បីបង្កើត បង្វែរ មួយនិង វរ មនុស្ស ដោយសារតែការ 

ធ្វើប្រជាមតិ មួយ នោះ»។ «ប៉ុន្តែ ខ្ញុំចង់ ធានា ថាមាន មនុស្ស ផែនការមួយ នៅនឹងកន្លែង 

នៅក្នុង កិច្ចសហ ប្រតិបត្ដិការ ជាមួយ កងកម្លាំង ប្រដាប់អាវុធ ដើម្បីការពារ ទាំងអស់នៃ 

មជ្ឈមណ្ឌល បោះឆ្នោត នៅកម្រិត ខ្ពស់បំផុត »។

ផ្នែក នៃអគារ ប្រាំ ជាន់ នៅក្នុងទីក្រុង មួយហៅ Nile ដែនដីសណ្តរ បាន ដួលរលំ បន្ទាប់ពី 

ការផ្ទុះ និងប៉ូលីស បានជម្លៀស អគារ ជុំវិញខ្លួន ។



by: Al jazeera

Monday, December 9, 2013

ថៃ​ត្រៀម​សម្រាប់​ថ្ងៃ​ស្លា​ប់រស់ ចំ​ណែ​កម្ពុជា​តាមដាន​មិន​ពព្រិច​ភ្នែក

លោក​ស៊ូ​ថេប​សម្រេចចិត្ត​ហើយ​ថាបើ​បាតុករ​មិន​ឈ្នះ​នៅ​ថ្ងៃ​ច័ន្ទ លោក​សុខចិត្ត​ដើរចូល​គុក​

លោក​ស៊ូ​ថេប​សម្រេចចិត្ត​ហើយ​ថាបើ​បាតុករ​មិន​ឈ្នះ​នៅ​ថ្ងៃ​ច័ន្ទ លោក​សុខចិត្ត​ដើរចូល​គុក​


























ភ្នំពេញ: ​ខណៈដែល​ប្រទេស​ថៃ​នឹង​ឈានដល់់​ថ្ងៃ​ប្រកាស​យកឈ្នះ​ចាញ់​រវាង​បាតុករ​និង​រដ្ឋាភិបាល​នោះ​លោកស្រី​
យ៊ី​ង​ឡាក់ នៅថ្ងៃនេះ​បានផ្តល់ ជម្រើស​សម្រាប់​ការរំលាយ​រដ្ឋសភា​ហើយ​រៀបចំ​ការបោះឆ្នោត​ជាថ្មី​នៅក្នុង​រយៈពេល​
៦០​ថ្ងៃ​។ នៅ​កម្ពុជា​វិញ​សារព័ត៌មាន កំពុងតែ តាមដាន យ៉ាង​យកចិត្តទុកដាក់ អំពី​ភាព​តានតឹង​នយោបាយ​នៅ​
បាងកក​។ លោកស្រី បាន​លើកយក​សេណា​រី​យ៉ូ មួយចំនួន សម្រាប់​ទម្លាយ​ភាពទាល់ច្រក នយោបាយ នៅក្នុង​
ប្រទេស​ថៃ ដោយ​បង្ហាញ​បំណង​រំលាយ​រដ្ឋសភា​និង​មានការ​បោះឆ្នោត​។​
​ចំពោះ​សំណើ​របស់លោក​ស៊ូ​ថេប​មេដឹកនាំ​បាតុករ​ដែល​ចង់បាន​ការផ្តល់អំណាច​ជូន​ក្រុមប្រឹក្សា​ប្រជាជន​និង​មាន​
នាយករដ្ឋមន្ត្រី​ដែល​តែងតាំង​ដោយ​ព្រះមហាក្សត្រ​នោះ លោកស្រី​និយាយថា​រដ្ឋធម្មនុញ្ញ​មិនត្រូវ​បានអនុញ្ញាត​ឡើយ​
។ គេ​អាច​រៀបចំ​វេទិកា​មួយ ដើម្បី​ពិភាក្សា​ទៅលើ រឿងនេះ​។

​លោកស្រី​បានលើកឡើង​ផងដែរ​ថា​គេ​ត្រូវមាន​ប្រជាមតិ​មួយ​ដើម្បី​ទទួលយក​ការសម្រេចចិត្ត​របស់​ប្រជាជន​
ភាគច្រើន​។​

​រដ្ឋាភិបាល​ប្រទេស​ថៃ​ក៏បាន​អញ្ជើញ​តំណាង​ប្រទេស​ជាង​៣០​អោយចូល​រួម​មើល​ផងដែរ​អំពី​វិធានការ​រដ្ឋាភិបាល​
នៅក្នុង​ការ​ទប់ទល់​ជាមួយ​បាតុករ​នៅ​ថ្ងៃ​ច័ន្ទ​ស្អែក​នេះ​ដែលជា​ថ្ងៃ​ស្លាប់​រស់​របស់​បាតុករ​ថៃ​ដែល​ដឹកនាំ​ដោយ​លោក​
ស៊ូ​ថេប​អតីត​ឧបនាយករដ្ឋមន្ត្រី​ថៃ​។​គោលបំណង​គឺ​ដើម្បីអោយ​សហគមន៍​អន្តរជាតិ​សង្កេតការណ៍​ដោយផ្ទាល់​ថា​
វិធានការ​គឺ​សម​សម្រប​តាម​ស្តង់ដារ​អន្តរជាតិ​។​

​ដោយហេតុថា​ការប្រែប្រួល​ស្ថានភាព​នយោបាយ​នៅ​ថៃ​អាច​នឹង​ជះ​ឥ​ទ្ឋិ​ពល​មកដល់​កម្ពុជា​នោះ សារព័ត៌មាន​កម្ពុជា​
និង​ប្រជាជន​កម្ពុជា​ក៏​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ផងដែរ​អំពី​អ្វីដែល​កំពុងតែ​កើតឡើង​នៅ​ប្រទេស​ថៃ​។​

​សារព័ត៌មាន​គ្រប់​ប្រភេទ​បាន​ផ្តោត​ការយកចិត្តទុកដាក់​ទៅលើ​វិបត្តិ​នយោបាយ​ថៃ​៕ 

ប្រភពពី៖ ខ្មែរស្ថាបនា

Friday, December 6, 2013

លោក​ Biden ​បង្ហាញ​យុទ្ធសាស្ត្រ​ការពារ​អាស៊ី​នៅកូរ៉េខាង​ត្បូង

លោក​អនុប្រធានាធិបតី​អាមេរិកJoe Biden និង​លោកស្រីប្រធានាធិបតី​កូរ៉េខាង​ត្បូង Park Geun-Hey
លោក​អនុប្រធានាធិបតី​អាមេរិកJoe Biden និង​លោកស្រី
ប្រធានាធិបតី​កូរ៉េខាង​ត្បូង Park Geun-Hey

លោកអនុប្រធានាធិបតី​​អាមេរិក Joe Biden បាន​គូស​បញ្ជាក់​ជា​ថ្មី​នៅ​ថ្ងៃ​សុក្រ​ទី ៦ ធ្នូ​នេះ ពី​ទីក្រុង​សេអ៊ូល អំពី​កាតព្វកិច្ច​ការពារ​សម្ព័ន្ធ​មិត្តនៅ​អាស៊ី​ប៉ាស៊ីហ្វិក ជាពិសេស​កូរ៉េខាង​ត្បូង​​ និង​ការពារ​ប្រយោជន៍​​​អាមេរិក​​ផ្ទាល់​ ពី​ការ​គំរាម​កំហែង​របស់​កូរ៉េខាង​ជើង ដូច​ដែល​មាន​ចែង​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​អាមេរិកប្រចាំ​តំបន់​អាស៊ី​។ លោក​អនុប្រធានាធិបតី​អាមេរិក​ ដែល​កំពុង​ស្ថិត​នៅ​ប្រទេសកូរ៉េខាងជើង ក្នុង​ក្របខ័ណ្ឌ​ទស្សនកិច្ច​មួយ​ជុំ​ បន្ទាប់​ពី​ជប៉ុន​និង​ចិន។


គឺ​ក្រោយជំនួប​ពិភាក្សា​ជាមួយ​លោកស្រី​ប្រធានាធិបតី​ Park Geun-Hye និង​ក្រោយ​ពី​បាន​ថ្លែងការណ៍​នៅ​សកលវិទ្យាល័យ​ Yonsei ដែល​លោក​ Joe Biden បាន​ប្រកាស​​ក្តែងៗ​អំពី​​យុទ្ធសាស្ត្រ​អាមេរិក​នៅតំបន់​អាស៊ី​ជា​ថ្មី​ អំពី​​ការ​ការពារ​ដាច់​ខាត​ តាម​គ្រប់​មធ្យោបាយ​ សម្ព័ន្ធមិត្ត​ពី​ការ​គំរាម​កំហែង​របស់​កូរ៉េ​ខាង​ជើង។ កូរ៉េខាង​ជើង ដែល​​​បើ​តាម​រូបភាព​ផ្កាយ​រណប​ ទំនង​ជា​​បាន​ផ្តើម​សកម្មភាព​នៅមជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ឡើង​វិញ​​។

នយោបាយ​អាមេរិក​នៅ​អាស៊ី​របស់​រដ្ឋបាល​លោក​ បារ៉ាក់​ អូបាម៉ា ដែល​ចង់​បាន​លំនឹង​​រវាង​នយោបាយ​ការទូត​និង​យុទ្ធសាស្ត្រការពារ​អាស៊ី នឹង​មិន​ត្រូវ​ប្តូរ​ផ្លាស់​ ឬ​សើរើ​ប៉ះពាល់​ទេ។ អាមេរិក​ការពារមិត្ត​ជា​និច្ច ហើយ​ក៏​មិន​និយាយ​អ្វី​មុន​ឡើយ ចំពោះ​អ្នក​ចង់​សាក​ល្បង​ភ្នាល់​ជាមួយ​អាមេរិក​នោះ។ នេះ​ជា​អះអាង​បន្ថែម​របស់​លោក Joe Biden។

​សេអ៊ូល ​ជា​ដំណាក់​កាលចុង​ក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​មួយ​ជុំ​តូច​របស់​​លោក​អនុប្រធានាធិបតី បន្ទាប់​ពី​ប្រទេស​ជប៉ុន​និង​ចិន។ ទស្សនកិច្ច​ ធ្វើ​ឡើង​ក្នុង​បំណង​ចង់​បន្ធូរ​​បន្ថយ​​ភាព​តាន​តឹង​ បណ្តាល​មក​ពី​ការ​ប្រកាស​បង្កើត​ព្រំដែន​ហោះហើរ​ជា​ឯកតោ​ភាគី​របស់​ចិន។  លោក​ Joe Biden បាន​​សម្តែង​ការ​ព្រួយ​បារម្ភ​ខ្លាំង ​ខ្លាច​មាន​ការ​ប៉ះទង្គិច​គ្នា នៅ​ពេល​ឃើញ​​​​សេអ៊ូល​ និង​តូក្យូ​ បញ្ជូន​យន្តហោះ​ចម្បាំង​​ម្តង​ម្នាក់ៗ​ប្តូរ​វេន ហោះ​លើ​តំបន់​ចិន​ហាមឃាត់​ ជាពិសេស​ពេល​បាន​ឮ​ពាក្យ​គំរាម​កំហែង​របស់​កូរ៉េខាង​ត្បូង​ចង់​បង្កើត​តំបន់​ហាមឃាត់​សង​សឹក​វិញ​។

ប៉ុន្តែ​ពេល​ស្ថិត​នៅ​ក្រុង​ប៉េកាំង​ លោកអនុប្រធានាធិបតី​​អាមេរិក​មិន​បាន​បញ្ចេញ​​កាយ​វិការ​អ្វី​បង្ខំ​ចិន​ឱ្យ​ដក​ថយ​ឡើយ។ ពេល​មក​ដល់​សេអ៊ូល លោក​បាន​ត្រឹម​បញ្ជាក់​ជា​ថ្មី​អំពី​ជំហរ​អាមេរិក ប្រឆាំង​នឹង​ផែនការ​របស់​ចិន ​​ តែ​​បាន​​ឆ្លៀត​ដាក់​គំនាប​ជា​ប្រយោល​លើ​កូរ៉េខាង​ត្បូង​ឱ្យ​ខិត​ខំ​សម្រួល​ទំនាក់ទំនង​ល្អ​ជាមួយ​ជប៉ុន​ ដែល​ជា​សម្ព័ន្ធមិត្ត​ម្នាក់​ដែរ​របស់​អាមេរិក តែ​ធ្លាប់​មាន​ប្រវត្តិ​ជូរចត់​​ជាមួយ​នឹង​សេអ៊ូល។ ព្រោះ​បើ​តាម​អាមេរិក​កូរ៉េខាង​ត្បូង​និង​ជប៉ុន​សហការ​គ្នា​ល្អ នោះ​តំបន់​អាស៊ី​ទាំង​មូល​ពិត​ជា​មាន​ស្ថិរភាព​ ហើយ​ជា​ស្ថិរភាព​ដ៏​យូរ​អង្វែង៕

ប្រភពពី៖ ខេមរភាសា

គួរដឹង! កាហ្វេ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ

  និយាយ​ឲ្យ​ចំ​ទៅ គ្នា​យើង​ភាគ​តិច​ណាស់ អត់​ផឹក​កាហ្វេ ឬជាតិ​កាហ្វេ​អ៊ីន នៅ​ពេល​ព្រឹក ហើយ​គ្នា​យើង​ចូល​ចិត្ត​ផឹក​កាហ្វេ ដឹង​ច្បាស់​វា​ធ្វើ​ឲ...