កាលពីថ្ងៃទី២១ កុម្ភៈ រដ្ឋភិបាលមីយ៉ាន់ម៉ា បានប្រកាសឲ្យដឹងថា ពួកគេទើបរកឃើញថ្មមានតម្លៃដ៏ធំសម្បើម
១ដុំ ទម្ងន់ ៥០ តោន ស្ថិតនៅកណ្តាលវាលនាតំបន់១ ប៉ែកខាងជើងនៃប្រទេសនេះ ហើយពួកគេបានចាត់
ពលទាហានជាច្រើន ទៅការពារនៅទីនោះ ។
ដុំថ្មមានតម្លៃដ៏ធំនេះ ត្រូវបានក្រុមជីកកកាយថ្មនៅតំបន់នោះ រកឃើញក្នុងកន្លែងសម្បូរថ្មមានតម្លៃ នា
Hpakant មុននេះ១សប្តាហ៍ ប៉ុន្តែ ដោយវាអណ្តែតពាក់កណ្តាលលើដី ហេតុនេះ ពួកគេពុំអាចដឹងបានពីទំហំ
ពិតប្រាកដរបស់វា ។
លោក Lajun Ngan Seng អភិបាលខេត្ត Kachin ឲ្យដឹងថា អ្នកជំនាញការបានគណនាឃើញថ្មដ៏ធំនេះ មាន
ទំហំដល់ទៅ ៥,៥ ម៉ែត្រ ហើយមានទម្ងន់ដល់ទៅ ៥០ តោន ឯណោះ ។
អភិបាលរូបនេះ បានបង្ហើបឲ្យដឹងថាៈ ដុំថ្មមានតម្លៃបច្ចុប្បន្ន ត្រូវបានពលទាហានការពារ ហើយក្រោយ
អភិបាលរូបនេះ បានបង្ហើបឲ្យដឹងថាៈ ដុំថ្មមានតម្លៃបច្ចុប្បន្ន ត្រូវបានពលទាហានការពារ ហើយក្រោយ
ពេលធ្វើកំណាយវាចប់សព្វគ្រប់ យើងខ្ញុំនឹងសម្រេចចិត្តថាតើត្រូវធ្វើបែបណាជាមួយវា ។
គួររម្លឹកថា តំបន់សម្បូរថ្មមានតម្លៃ Kachin ជាទីប្រយុទ្ធដណ្តើមគ្នាយ៉ាងស្វិតស្វាញ រវាងកងទ័ពរដ្ឋាភិបាល
គួររម្លឹកថា តំបន់សម្បូរថ្មមានតម្លៃ Kachin ជាទីប្រយុទ្ធដណ្តើមគ្នាយ៉ាងស្វិតស្វាញ រវាងកងទ័ពរដ្ឋាភិបាល
ជាមួយទ័ពបះបោរ គឺកងកម្លាំង Kachin ឯករាជ្យ ។
លោក Dwut Lar បុព្វជិតម្នាក់រស់នៅតំបន់នោះ ហើយមានទំនាក់ទំនងនឹងក្រុមបះបោរ ឲ្យដឹងថា រដ្ឋាភិបាល
កំពុងចរាចរពីវីធីបែងចែកផលជាមួយក្រុមទ័ពបះបោរ ហើយរដ្ឋាភិបាលបានផ្តើមគំនិតចែកឲ្យក្រុមនេះ
១០% នៃតម្លៃសរុប ប៉ុន្តែ ក្រុមបះបោរបានបដិសេធ ព្រោះវាទាបពេក ៕
ប្រភពពី៖ ខ្មែរស្ថាបនា
No comments:
Post a Comment