ភ្នំពេញ :
តារាសម្តែងកូនកាត់បីសាសន៍ដែលរមែងបញ្ចេញភាពសិចស៊ី
អមជាមួយការអួត
របស់របរប្រើប្រាស់ថ្លៃៗនាង ព្រីម លីហ្សា
បានបង្ហោះរូបថតឱបថើបជាមួយបុរសរូបសង្ហា
នៅក្នុងបន្ទប់លើពូក
ក្នុងកាយវិការយ៉ាងស្និទ្ធស្នាលជាច្រើនសន្លឹក។ រូបភាពដ៏ភ្ញាក់ផ្អើល
ដែល
មិននឹកស្មានដល់នេះនាង ព្រីម
លីហ្សាមិនត្រឹមតែទទួលរងការរិះគន់ទេ
ក៏រងនូវការព្រមាន
យ៉ាងចាស់ដៃពីសំណាក់ប្រពន្ធកូន
និងក្រុមគ្រួសាររបស់បុរសក្នុងរូបថតផងដែរ។
ស្ថិតក្រោម សម្ពាធដ៏អាម៉ាស់នេះ
ព្រីម លីហ្សា បរិយាយប្រាប់ ភ្នំពេញប៉ុស្តិ៍ថា
នាងនិងបុរសក្នុង
រូបថតនេះ ឈប់ទាក់ទងគ្នាពីរឆ្នាំហើយ។
គេហទំព័រក្នុងស្រុកមួយ
បានចេញផ្សាយថា តារាសម្ដែងខ្មែរកាត់ចិន និងវៀតណាម នាង ព្រីម
លីហ្សា
បន្ទាប់ពីបង្ហោះរូបថតស្និទ្ធស្នាលផ្អែមល្ហែមជាមួយបុរសរូប សង្ហា
អមនឹងការសរសេរ
ពាក្យពេចន៍ផ្អែមល្អែមផុសក្នុងបណ្ដាញចែករំលែក
រូបថតអ៊ីនស្តាក្រាម (instagram) ធ្វើឲ្យប្រពន្ធ
និងក្រុមគ្រួសាររបស់បុរសដែលស្ថិតក្នុងរូបចេញមុខមករិះគន់
និងព្រមានខ្លាំងៗ ចំពោះទង្វើ
របស់នាង។
ការចេញផ្សាយនោះបានសរសេរថា៖ «ព្រីម
លីហ្សា មិនគួរធ្វើទង្វើបែបនេះឡើយ ហើយបើសិន
ជាព្រីម លីហ្សា
ត្រូវជាប្រពន្ធ ជាម្ដាយ ជាឪពុក ជាម្ដាយក្មេក ឪពុកក្មេក
របស់បុរសរូបនេះ តើ
មានការឈឺចាប់យ៉ាងណា ដែលមកបង្ហាញរូបថត
នៅលើបណ្ដាញសង្គម យ៉ាងដូច្នេះនោះ»។
ព្រីម លីហ្សា កៀកកើយនឹងបុរសជាប្ដីគេនៅលើគ្រែ។
គេហទំព័រដដែលបានបន្តរៀបរាប់ថា
បើទោះបីមិនមានគម្រោងដាក់ពាក្យបណ្ដឹងទៅតុលាការ
ឬសមត្ថកិច្ចពាក់ព័ន្ធ ប៉ុន្ដែប្រពន្ធ
និងក្រុមគ្រួសាររបស់បុរសក្នុងរូបថត
បានបោះពាក្យសម្ដីឲ្យ
តារារូបនេះថា៖
«បើខ្លាំងអាចចេញមុខមកតតាំងគ្នា
កុំទៅបង្ហោះរូបលើបណ្ដាញសង្គមយ៉ាង
ដូច្នេះ
ដែលធ្វើឲ្យប៉ះពាល់កិត្ដិយសយ៉ាងធ្ងន់ធ្ងរ»។
បន្ថែមលើការ ប្រតិកម្មនោះ
ខាងក្រុមគ្រួសារបុរសដែលជាដៃគូស្រីស្រស់ ព្រីម លីហ្សា
ក៏បាន
បញ្ជាក់ថា
បើទោះបីជាបុរសរូបនេះបានចាកចេញពីផ្ទះចោលប្រពន្ធកូន
ដោយគ្មានហេតុផល
នោះ ប៉ុន្ដែក្រុមគ្រួសារទាំងមូលពិតជាមិនចង់ឃើញ
ការបង្ហោះរូបថតនៅលើបណ្ដាញសង្គមនេះ
ឡើយ ដូច្នេះ ព្រីម លីហ្សា
ត្រូវបញ្ឈប់ទង្វើបែបនេះ ក្នុងនាមជាស្ដ្រីខ្មែរម្នាក់
នឹងត្រូវគេទទួល
ស្គាល់ជានារីមានប្រជាប្រិយភាពលេចធ្លោជាងគេ
ប្រចាំឆ្នាំ ២០១៣ តាមរយៈការទទួលពាន
រង្វាន់
អាណាចក្រតារាកាលពីពេលកន្លងទៅនេះ។
យ៉ាងណា នាង ព្រីម លីហ្សា
មិនបានសម្ញែងធ្មុងតតាំងជាមួយភាគីដែលអះអាងថា ប្រពន្ធដើម
កូន
និងគ្រួសាររបស់បុរសស្ថិតក្នុងរូបភាពស្និទ្ធស្នាលជាមួយនាងឡើយ
ដោយនាងសំអាងថា
ជា
តារាល្បីម្នាក់មិនចង់ប្រឡូកប្រឡាក់នឹងស្នេហាដើមរកាដែកទេ។
តារាកូនកាត់បីសាសន៍ល្បីនិយមប្រើ
សម្ភារទំនើបៗថ្លៃកប់ពពករូប នេះបាន ថ្លែងយ៉ាងដូច្នេះ
ថា៖
«ធម្មតាខ្ញុំជាតារាមិនចង់ទៅតតាំងជាមួយនរណាទេ
ហើយរឿងអ្នកណាមកស្រឡាញ់ខ្ញុំ ខ្ញុំ
ក៏មិនបានដឹងថា គាត់នេះ
គាត់មានប្រពន្ធ មានកូនដែរ ព្រោះគាត់ (បុរសក្នុងរូបថត)
តាមសុំ
ស្រឡាញ់ខ្ញុំ ក៏ខ្ញុំមិនបានដឹងដែរ
ព្រោះគាត់បានប្រាប់ខ្ញុំត្រឹមថាគាត់នៅទំនេរ»។
ក្រៅពី បង្ហាញអារម្មណ៍
មិនយកចិត្តទុកដាក់ចំពោះព័ត៌មានស្តីពីការគំរាមពីសំណាក់អ្នកដែល
អះអាងថា ប្រពន្ធដើមរួមជាមួយក្រុមគ្រួសារនោះ តារាស្រីស្រស់សាច់
សខ្ចីដែលនិយមថតរូប
សម្ញែងខោអាវក្នុងនាង ព្រីម លីហ្សា
បែរជាបង្ហាញចម្លើយហាក់ផ្ទុយស្រឡះនឹងរូបភាពដែល
ទើបលេចធ្លាយ
ថ្មីៗក្តៅៗ ក្នុងបណ្តាញសង្គមអ៊ីនស្តាក្រាមនេះទៅវិញ។
តារាស្រីដែលតែងរងមន្ទិលមិនស័ក្ដិសម
នឹងទទួលពានអាណាចក្រតារា នោះ បានបញ្ជាក់ថា៖
«ពេលនេះ
ខ្ញុំនឹងបុរសក្នុងរូបថតនោះ មិនមានអ្វីទាក់ទងគ្នាទេ ព្រោះថា
ពួកយើងបានបែកគ្នា
ចូលជិត២ឆ្នាំហើយហ្នឹង។
រឿងបែកគ្នានោះក៏ខ្ញុំជាអ្នកសម្រេចបែកដែរ ក្រោមហេតុផល
ចិត្ត
គំនិតបុរសនេះផ្ទុយពីមហិច្ឆតារបស់ខ្ញុំ»។
សារផ្អែមល្ហែមនៅក្នុងទំព័រអ៊ីនស្តាក្រាមរបស់នាង។
នាងក៏បានបញ្ជាក់ពីហេតុផលនៃការ
ធ្លាយរូបថតឱបថើបជាមួយនឹងបុរស មាន ប្រពន្ធកូនរួច
នោះថា
គឺនាងមានចេតនាចង់បង្ហាញមិត្តភក្តិឲ្យស្គាល់មុខអតីតសង្សាររបស់
នាងប៉ុណ្ណោះ។
នាងបញ្ជាក់ប្រាប់ ភ្នំពេញ ប៉ុស្តិ៍
ទៀតថា៖ «ការដែលខ្ញុំ
សម្រេចយករូបភាពកាលពីអតីតកាល
ជាង២ឆ្នាំមុនមកបង្ហោះ
ក្នុងអ៊ីនស្តាក្រាមនេះ មិនមែនខ្ញុំនៅអាល័យស្នាមស្នេហ៍អតីតនេះទេ
នោះគឺខ្ញុំធ្វើឡើងតាមសំណើមិត្តភក្តិក្នុងបណ្តាញសង្គមនេះ
គេចង់ឃើញគូស្នេហ៍ចាស់របស់ខ្ញុំ
ទើបខ្ញុំបង្ហោះរូបនេះឲ្យគេមើលមុខទៅ»។
រៀបរាប់ក្នុងពាក្យពេចន៍ដ៏រសេមរសាមនោះ
តារាសម្តែងកូនកាត់បីសាសន៍ដែលរងការរិះគន់
ក្រោមដំណើរទទួលពានអាណាចក្រតារាតារាលេចធ្លោឆ្នាំ២០១៣ នាង ព្រីម
លីហ្សា ក៏បាន
អះអាងបែបរំដោះខ្លួនពីរឿងអាស្រូវរូបថតកៀកកើយលើគ្រែ
ជាមួយបុរសដែលមានចំណងជីវិត
នេះ ដោយនាងបង្ហើបថា៖
«នេះខ្ញុំមានសម្រស់ប៉ុណ្ណឹងដែរ
ហើយក៏មានបុរសៗតាមស្រឡាញ់ខ្ញុំ
ច្រើនដែរ
ខ្ញុំក៏សម្រេចចិត្តច្បាស់ហើយសម្រាប់បុរសក្នុងចិត្តខ្ញុំ
តែមិនមានឡើយ បុរសដែលជា
អតីតកាលខាងលើនេះ គ្មានថ្ងៃទេ»។
នាងបញ្ជាក់ទៀតថា៖
«ខ្ញុំជាតារាម្នាក់ល្បីនៅក្រៅប្រទេសរឿងអីខ្ញុំត្រូវដើរថយ
ក្រោយ ដំណើរខ្ញុំ
ត្រូវឆ្ពោះទៅមុខរហូត
ហើយបុរសដែលខ្ញុំត្រូវការសម្រាប់ជីវិតក៏ដូច្នេះដែរ»៕