តារាចម្រៀងផលិតកម្មថោននាង សុគន្ធ និសា។ រូបថត សេត គឹមសឿន |
ភ្នំពេញៈ ក្រៅពី
ព្យាយាមលាក់បាំងឱកាសឡើងគ្រងតំណែងជាតួឯក ភាពយន្តជាលើក ដំបូង
បន្ទាប់ពីចាប់អាជីពជាតារាចម្រៀងជាងមួយទសវត្យរ៍
និងធ្លាប់គ្រងតំណែងតារាចម្រៀងកំពូល
ផងនោះ តារាចម្រៀងថមថយប្រជាប្រិយ
ក្រោយរត់ចេញពីទ្រនំហង្សមាស គេចពីគូស្នេហ៍
លោក សុខ ជំនោរ
ចូលជ្រកផលិតកម្មថោន នាង សុគន្ធ នីសា
បានប្រកាសបិទដំណើរ
ជើងមេឃចេញច្រៀងក្រៅប្រទេស
ដើម្បីយកឱកាសក្តោបយកការងារសិល្បៈក្នុងស្រុកស្តារ
មុខមាត់ឡើង វិញ ។
គេសង្កេតឃើញថា
រយៈពេលប្រមាណជាពីរបីឆ្នាំចុងក្រោយនេះ
បន្ទាប់ពីដំណើរចូលទៅជ្រក
នៅក្រោមដំបូលផលិតកម្មថោន
បទថ្មីៗរបស់តារាចម្រៀងយុវវ័យ សំឡេងបែបមនោសញ្ចេតនា
មានកំណើតពីខេត្តក្រចេះ នាង សុគន្ធ នីសា មានបទថ្មីចេញជាបន្តបន្ទាប់
មិនចាញ់
តារាចម្រៀងឆ្នើមៗរបស់ផលិតកម្មផ្សេងដែលជាគូប្រជែងឡើយ។
ប៉ុន្តែរាល់បទចម្រៀង
ទាំងនោះហាក់មិនសូវជាទទួលបានការលេចធ្លោនោះ
ឡើយ គ្រាដែលម្ចាស់សំឡេងមិនសូវជា
បង្ហាញវត្តមានឡើងឆាកប្រគំតន្រ្តី
ក្នុងស្រុក
ដោយសារតែនាងសង្វាតតែដំណើរហោះហើរទៅ
កើបប្រាក់នៅឯនាយសមុទ្រនោះ។
ទោះ
ជាយ៉ាងណាតារាចម្រៀងដែលធ្លាប់ឡើងគ្រងតំណែងជាតារាចម្រៀងកំពូល
គ្រាដែលមាន
វត្តមាននៅផលិតកម្មហង្សមាស នាង សុគន្ធ នីសា
ហាក់ទទួលស្គាល់ពីការធ្លាក់ចុះ
ប្រជាប្រិយភាពនេះ
ហើយបានប្រកាសខ្លួនងាកមករកការងារដ៏មមាញឹកនៅក្នុងស្រុកវិញ។
ការ
ប្រកាសនេះ
ធ្វើឡើងបន្ទាប់ពីនាងបញ្ចប់ការសម្ដែងភាពយន្តជាលើកដំបូងក្នុង រឿង
«ចងចាំ»
ដែលជាស្នាដៃផលិតលើកដំបូងរបស់ផលិតកម្មថោន។
ក្នុង
ពាក្យសម្តីពុំមានការស្ទាក់ស្ទើរនោះ សុគន្ធ និសា
បានអះអាងថា៖«សម្រាប់ឆ្នាំ២០១៤ ខាង
មុខ ខ្ញុំមានគោលការណ៍ចំនួន២
ដែលបានតាំងចិត្តរួចហើយ។
ទី១គឺមិនទទួលសំណើចេញ
ច្រៀងនៅក្រៅប្រទេសក្នុងអំឡុងឆ្នាំ២០១៤
ជាដាច់ខាត បើទោះជាមានស្ប៉នស័រទាក់ទងយ៉ាង
ណាក៏ដោយ។ ជំហរទី២
គឺចាំបាច់មានពេលគ្រប់គ្រាន់
ក្នុងការមើលខុសត្រូវមុខជំនួញទាំងពីរ
របស់ខ្ញុំ
គឺហាងផឹកស៊ីមួយកន្លែង និងហាងថ្មីមួយកន្លែងទៀតនៅសាលា៨មីនា
ដែលទើប
ដំណើរការ»។
ក្រៅពីបង្ហាញនូវជំហរជាមូលដ្ឋាន
ដើម្បីពង្រឹងប្រជាប្រិយភាព និងមុខជំនួញខ្លួននោះ សុគន្ធ
នីសា
ក៏បានបញ្ជាក់ថា៖«ការតាំងចិត្តនេះ
ហាក់ស្របនឹងការចង់បានរបស់អ្នកគាំទ្រភាគច្រើន
ដែលចង់ឲ្យខ្ញុំត្រាំត្រែងឲ្យបានពេញលេញ
ក្នុងកាលៈទេសៈដែលការប្រគំតន្ត្រីគគ្រឹកគគ្រេង
កំពុងចាប់ផ្តើម នោះ»។
នៅអំឡុងដើមឆ្នាំ២០១៤ខាងមុខ សុគន្ធ
និសា នឹងបញ្ចេញខ្សែរឿង «ចងចាំ» ដែលនាងបាន
សម្ដែងជាតួឯក
ដើម្បីស្ទាបស្ទង់ទីផ្សារ ក្នុងពេលខ្សែរឿងទាំងមូលដាក់បញ្ចាំង។
ទាំងរូបនាង
ផ្ទាល់ និងផលិតកម្មថោន បានរំពឹងយ៉ាងខ្លាំងថា
ខ្សែរឿងនេះ នឹងទទួលជោគជ័យ ប៉ុន្តែគេមិន
ដឹងថា
តើវាជោគជ័យពេញទំហឹង
ឬបានត្រឹមមួយឆាវដូចខ្សែរឿងដែលធ្លាប់រំពឹងខ្ពស់
មួយចំនួន
នោះទេ។
តារាមានកែវភ្នែកស្រទន់ សុគន្ធ និសា
បានប្រាប់ថា ការបញ្ចេញខ្សែរឿង គឺយុទ្ធសាស្ត្រធំមួយ
សម្រាប់ឆ្នាំ២០១៤ ខណៈដែលយុទ្ធសាស្ត្រនេះ គឺនៅមានទម្រង់ជាច្រើន
ទៀតដើម្បីប្រទាញឲ្យ
បានច្រើននូវប្រជាប្រិយភាពបន្ថែម។ ក្នុងនោះ
ការរំលេចក្បាច់រាំប្លែកៗ និងការចេញច្រៀងបទ
បែបក្រមិចក្រមើម
គឺជាអ្វីដែលនាងបន្តដើរនៅលើមាគ៌ាសិល្បៈ។
សុគន្ធ និសា បានឲ្យដឹងថា
យោងតាមយុទ្ធសាស្ត្ររបស់នាងសង្ឃឹមថានឹងអាចទទួលបាន
ជោគជ័យជាក់ជា
មិនខានឡើយ ព្រោះពេលនេះនាងកំពុងប្រឹងឲ្យអស់ពីសមត្ថភាព។
ប៉ុន្តែ
យ៉ាងណានៅពេលនេះ និសា បានទទួលស្គាល់ថា
ការហាត់រាំរបស់នាងនៅមានកម្រិតនៅ
ឡើយ។
នាងបាននិយាយថា៖«ខ្ញុំទទួលស្គាល់ថា ការហាត់រាំរបស់ខ្ញុំនៅមានកម្រិត តែខ្ញុំនឹងប្រឹងបន្ត»៕
ប្រភពពី៖ ខ្មែរស្ថាបនា
No comments:
Post a Comment