Tuesday, December 10, 2013

អគ្គនាយក​ទូរទស្សន៍​ជាតិ​៖​ បាតុករ​ CNRP ដេញ​អ្នក​ថត​វីដេអូ ជា​ការរើសអើង​ទៅលើ​អ្នកសារព័ត៌មាន​​

អ្នកព័ត៌មាន​ថត​រូបឲ្យ​ទូរទស្សន៍​ជាតិ​កម្ពុជា​ លោក សេង ចាន់
ដែលត្រូវបានបាតុករដេញចេញ/រូបថតពីហ្វេសប៊ុក
មន្ត្រី​ទូរទស្សន៍​ជាតិ​កម្ពុជា ហៅ​ការដេញ​អ្នកសារព័ត៌មាន​ទូរទស្សន៍​រដ្ឋ​(​ទទ​ក​)​ចេញពី​ទីលាន​ប្រជាធិបតេយ្យ 
ជា​ការរើសអើង​ទៅលើ​អ្នកសារព័ត៌មាន ដែល​កំពុង​ចាប់អារម្មណ៍​ការប្រ​មូល​​ផ្តុំ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​។​
​កាលពី​ព្រឹក​ម៉ោង​១០ ថ្ងៃ​អង្គារ​នេះ អ្នកព័ត៌មាន​ថត​រូបឲ្យ​ទូរទស្សន៍​ជាតិ​កម្ពុជា​ម្នាក់ លោក សេង ចាន់ ត្រូវ​
បាតុករ​នាំគ្នា​រុញច្រាន​ចេញពី​ទីលាន​ប្រជាធិបតេយ្យ ខណៈ​លោក​កំពុង​ថត​ផ្តិត​យក​រូបភាព​នៃ​ការប្រមូលផ្តុំ​
របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​១០​ធ្នូ ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​។ បាតុករ បាន​ចោទ​ថា ទូរទស្សន៍​​ទទ​ក 
ផ្សាយ​ព័ត៌មាន​មិន​ពិត ដោយ​យក​រូបភាព និង​​ខ្លឹម​សារ​ទៅ​ផ្សាយ​មិន​ពិត​។​
​អគ្គនាយក​ទូរទស្សន៍​ជាតិ លោក កឹម គុណ​វ​ឌ្ឍ មានប្រសាសន៍ថា សន្តិសុខ និង​អ្នកចូលរួម​នៅ​ទីលាន​
ប្រជាធិបតេយ្យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​វាយ និង​បណ្តេញ​អ្នក​សារ​ព័ត៌​មាន​របស់​ខ្លួន ដោយ​លោក​
ចាត់​ទុក​ទង្វើ​នេះ​ជា​ការរើសអើង​ទៅ​លើ​អ្នកសារព័ត៌មាន​។
​អ្នកសារព័ត៌មាន​របស់​ទូរទស្សន៍​ជាតិ ទ​ទក លោក សេង ចាន់ មានប្រសាសន៍ថា អ្នកចូលរួម​នៅលើ​ទីលាន​
ប្រជាធិតេយ្យ បាន​យកដៃ​វាយ​ក្បាល និង​កញ្ចឹងក​គាត់ និង​គប់​ទឹក​សុទ្ធ រួច​បណ្តេញ​គាត់​មិនឲ្យ​ថតរូប ដោយ​
ចោទ​ថា ពួកគាត់​មិន​ដែល​ផ្សាយ​ចុះផ្សាយ តែ​ត្រូវបាន​ក្រុម​សន្តិសុខ​ជួយ​។ លោក​ថា  ក្រុម​សកម្មជន​ទាំងនោះ​
បាន​វាយ​គាត់​ចម្ងាយ​ប្រហែលជា​១០​ម៉ែត្រ​ពី លោក សម រង្ស៊ី តែ​មិនឃើញ​មាន​ការអន្តរាគមន៍​នោះទេ​។ លោក​
ថា នៅក្នុង​លទ្ធិ​ប្រជាធិតេយ្យ អ្នកសារព័ត៌មាន​មាន​សិទ្ធិ​ថត យក​ព័ត៌មាន តែ​រឿង​ការផ្សាយ​ជា​សិទ្ធិ​របស់​
អ្នកសារព័ត៌មាន​។​
​លោក សេង ចាន់ អាយុ​៣៤​ឆ្នាំ ហើយ​បាន​បម្រើការ​ជា​អ្នក​ថត​វីដេអូឲ្យ​ទូរទស្សន៍​ជាតិ​ចំនួន​៤​ឆ្នាំ​មកហើយ​។​
​អនុប្រធាន​គណកម្មាធិកា​រ​វិន័យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ លោក ហូរ វា​ន់ មានប្រសាសន៍ថា ពិតជា​មាន​
ការ​រុញច្រាន និង​បណ្តេញ​អ្នកសារព័ត៌មាន​ពិតមែន ដោយសារតែ​អ្នក​ចូល​រួម​មាន​ការភាន់ច្រឡំ តែ​មិន​មាន​
ការ​វាយ​ធ្ងន់ធ្ងរ​នោះទេ​។
​ទាក់ទង​នឹង​ការបណ្តេញ​អ្នកព័ត៌មាន​ចេញ​នេះ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ មានប្រសាសន៍​
នៅ​លើ​ហ្វេ​សប៊ុក ដោយ​ប្រើ​ពាក្យ​ខ្លាំងៗ​ថា​៖ «​ការទាមទារ​អោយ​គេ​ផ្សាយ​ពី​ខ្លួន​ដល់​ទទ​ក បែរជា​អោយ​
សន្តិសុខ​ខ្លួន​ដេញ​វាយ​អ្នក​យក​ព័ត៌មាន​ដូច​ឆ្កែ​ឆ្មា​។ អី​ឡូ​វ​នេះ​ សូម​កុំ​បន្ទោស​គេ​រឿង​មិន​ផ្សាយ​។ 
មិនទាន់​កាន់អំណាច​ផង​ឬ​ក​ដូច​ឆ្កែ​បាន​ជិះ​ឡាន​»។ លោកបន្តថា ដើម្បី​ធានា​សន្តិសុខ​របស់​មន្ត្រី​ព័ត៌មាន​ 
ក្រសួង​នឹង​មិន​បញ្ជូន​អ្នកយក​ព័ត៌មាន​ទៅ​រាល់​​​ការជួបជុំ​នានា​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ លើកលែងតែ​មាន​
ការធានា​ត្រឹមត្រូវ​ពី​ថ្នាក់ដឹកនាំ​របស់​គណបក្ស​នេះ​៕

ប្រភពពី៖ VOD

No comments:

Post a Comment

គួរដឹង! កាហ្វេ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ

  និយាយ​ឲ្យ​ចំ​ទៅ គ្នា​យើង​ភាគ​តិច​ណាស់ អត់​ផឹក​កាហ្វេ ឬជាតិ​កាហ្វេ​អ៊ីន នៅ​ពេល​ព្រឹក ហើយ​គ្នា​យើង​ចូល​ចិត្ត​ផឹក​កាហ្វេ ដឹង​ច្បាស់​វា​ធ្វើ​ឲ...