ប្រធានាធិបតីចិន ហ្ស៊ីជីងភីង (រូបភាពដោយ www.theguardian.com) |
ប្រធានាធិបតីចិន ហ្ស៊ីជីងភីង នៅថ្ងៃអង្គារបានសន្យាដកឬកែវមន្ត្រីបក្ស ដែលពុករលួយព្រោះលោកចាត់ទុកថា ជាជនមានបាតដៃកង្វក់ជាអ្នកបំផ្លាញសង្គម។
ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ បានរាយការណ៍ថា លោក ហ្ស៊ីជីងភីង បានព្រមានដូចនេះ ខណៈលោកបានថ្លែងទៅកាន់សម័យប្រជុំរបស់គណៈកម្មាធិការ មជ្ឈឹមបក្សកុម្មុយនីស្តចិន កាលពីថ្ងៃអង្គារ។
នៅក្នុងឱកាសនោះ លោក ហ្ស៊ីជីងភីង សន្យាថា នឹងមិនអត់ឱនជាដាច់ខាតមន្ត្រីពុករលួយកឹបកេងទ្រព្យសម្បតិ្ដជាតិ ហើយយកទៅធ្វើជាមានទ្រព្យស្ដុកស្តម។ លោកព្រមានថា មន្ត្រីពុករលួយត្រូវតែចាប់ខ្លួន និងផ្ដន្ទាទោស។ លោកថា មន្ត្រីបក្សជាមនុស្សស្អាតស្អំ និងមានសីលធម៌ល្អ។ គិតមកដល់ពេលនេះ មានមន្ត្រី ១៨២,០០០ ត្រូវបានដាក់ទណ្ឌកម្ម ក្នុងករណីពុករលួយ ៕
ប្រភពពី៖ VOD
No comments:
Post a Comment