Showing posts with label ចំណេះដឹងទូទៅ. Show all posts
Showing posts with label ចំណេះដឹងទូទៅ. Show all posts

Monday, November 15, 2021

គួរដឹង! កាហ្វេ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ

 


និយាយ​ឲ្យ​ចំ​ទៅ គ្នា​យើង​ភាគ​តិច​ណាស់ អត់​ផឹក​កាហ្វេ ឬជាតិ​កាហ្វេ​អ៊ីន នៅ​ពេល​ព្រឹក ហើយ​គ្នា​យើង​ចូល​ចិត្ត​ផឹក​កាហ្វេ ដឹង​ច្បាស់​វា​ធ្វើ​ឲ្យ​អារម្មណ៍​យើង​ល្អ ស្រស់​ស្រាយ​កម្រិត​ណា? ប៉ុន្តែ​ត្រូវ​ដឹង អ្វី​ក៏​មាន​គុណ​សម្បត្តិ និង​គុណ​វិបត្តិដែរ ហេតុនេះ “Hello គ្រូពេទ្យ” នឹង​លើក​ឡើង​គុណសម្បត្តិ និង​គុណ​វិបត្តិ​របស់​កាហ្វេ ឲ្យ​គ្នា​យើង​ថ្លឹង​ថ្លែង គួរ​បន្ត​ផឹក​ទៀត ​ឬ​យ៉ាង​ណា?។

 

១- គុណសម្បត្តិ​ពី​ជាតិ​កាហ្វេអ៊ីន

ជាតិ​កាហ្វេ​អ៊ីន​ អាច​ធ្វើ​ឲ្យ​យើង​​មាន​អារម្មណ៍​ស្រស់​ថ្លា ជួយ​ដល់​ការ​ចង​ចាំ ​និង​ជួយ​ឲ្យ​បាត់អស់​ភាព​ហត់​នឿយ។ ការ​សិក្សា​ខ្លះ​បញ្ជាក់​ថា ​កាហ្វេ​អ៊ីន មាន​គុណ​ប្រយោជន៍​ច្រើន​ចំពោះ​មុខងារ​ផ្លូវ​ចិត្ត ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​ក្នុង​មួយ​កម្រិត អាច​ជួយ​ដល់​ការ​ចង់​ចាំ​ក្នុង​រយៈពេល​ខ្លី និង​ជួយ​បង្កើន​ល្បឿន​ប្រតិកម្ម​នៃរាង​កាយ។ អ្នក​ស្រាវ​ជ្រាវ​ជឿ​ថា​ ការ​ញ៉ាំ​កាហ្វេ ៣-​៤ ​ពែង ប្រហាក់​ប្រហែល​ ៣០០-​៤០០ ​មិល្លីក្រាម​​ជាតិ​កាហ្វេអ៊ីន អាច​ធ្វើ​ឲ្យ​មាន​ហានិភ័យ​តិច​តួច តែ​មាន​គុណ​ប្រយោជន៍​ច្រើន​ដល់​សុខភាព។

ភស្តុតាង​ផ្សេងៗ​បង្ហាញ​ថា ផឹក ឬ​ញ៉ាំកាហ្វេ អាច​ជួយ​ការពារ​បញ្ហា​សុខភាព​ ដូច​ជា បង្ការជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ ​២ ជំងឺ Parkinson (ជំងឺ​ញ័រ​ដៃ​ជើង​លើ​មនុស្សចាស់​ បណ្ដាល​មក​ពី​បញ្ហា​សរសៃ​ប្រសាទ) និង​ជំងឺ​ថ្លើម។ ទោះ​យ៉ាង​នេះ​ក្ដី គ្នា​យើង​មាន​ជំងឺ​លើស​ឈាម ក្មេងៗ យុវវ័យ និង​មនុស្ស​ចាស់​ ក៏​អាច​ងាយ​រង​ផល​រំខាន​ផ្សេងៗ​ ពី​ជាតិ​​កាហ្វេអ៊ីនដូចគ្នា។

២- គុណ​វិបត្តិជាតិ​កាហ្វេ​អ៊ីន

មាន​ការ​សិក្សា​បាន​បង្ហាញដែរថា ជាតិ​កាហ្វេអ៊ីន ​អាច​ធ្វើ​ឲ្យ​កើន​សម្ពាធ​ឈាម​ ទោះ​បី​ជា​ការ​កើន​សម្ពាធ​ឈាម​នេះ​ ក្នុង​រយៈពេល​ខ្លី​ក៏​ដោយ ក៏​​អាច​មាន​ផល​មិន​ល្អដែរ ពិសេស​ពេល​​សម្ពាធ​ឈាម​កើន​ឡើង​ញឹក​ញាប់​ជា​ប្រចាំ​បែប​នេះ។ ញ៉ាំ​ជាតិ​កាហ្វេអ៊ីន​ញឹក​ញាប់ អាច​ធ្វើ​ឲ្យ​កើន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ដែល​កត្តា​ទាំង​នេះ អាច​ធ្វើ​ឲ្យ​គ្នា​យើង ផឹក​កាហ្វេ​ កើន​ឡើង​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង។ លើស​ពី​នេះ មាន​ការ​សិក្សា​បាន​បង្ហាញ​ថា ​ស្រីៗផឹក​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ីន អាច​​ប្រឈម​​បញ្ហា​បាត់​បង់​ឆ្អឹង (ឆ្អឹង​ផុយ​ស្រួយ​ងាយ​បាក់)។

បញ្ហា​មួយ​ទៀត ​ដោយ​សារ​ជាតិ​កាហ្វេអ៊ីន គឺ​សារធាតុ​​អាច​ធ្វើ​ឲ្យ​ញៀន​បាន។ ផលិត​ផល​ជា​ច្រើន​ចំណី ​តែង​មាន​កំហាប់​កម្រិត​ជាតិ​កាហ្វេអ៊ីន​ខ្ពស់ ពិសេស​ភេសជ្ជៈ​ប៉ូវ​កម្លាំង កាន់​តែ​មានសារធាតុ​នេះ​ច្រើន​ឡើងៗ។ ចំណុចទាំង​នេះ​ អាច​នឹង​កាន់​តែ​ធ្ងន់​ធ្ងរទៅ​ៗ ​ចំពោះ​គ្នា​យើង​​វ័យ​ក្មេង។ គ្នា​យើង​​ជា​ច្រើន ​អាច​នឹង​ត្រូវ​សម្រាក​ពេទ្យ ​នៅ​ពេលញ៉ាំ​អាហារ​បំប៉ន​​មាន​ជាតិ​កាហ្វេអ៊ីន​ខ្ពស់ ដោយ​រោគ​​សញ្ញា​​ញៀនជាតិ​កាហ្វេអ៊ីន រួម​មាន​ មាន​បញ្ហារឿង​​គេង ញ័រ ឈឺ​ពោះ ក្អួត ឈឺ​ទ្រូង ​និង​ញ័រ​ទ្រូង។

៣- បើ​ចង់ផឹក​កាហ្វ ឬជាតិ​កាហ្វេ​អ៊ីន​ជា​ប្រចាំ​ ត្រូវ​ធ្វើ​ម៉េច?

អ្វី​សំខាន់​នោះ ត្រូវ​មើល​ពី​សកម្មភាព​រាង​កាយយើង​ខ្លួន​ឯង មាន​​ប្រតិកម្មយ៉ាង​ម៉េច​ខ្លះ​​ជាមួយ​ជាតិ​កាហ្វេអ៊ីន។ ​គួរ​សួរ​ខ្លួន​ឯង បើ​កាហ្វេ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ជ្រួល​ច្រាល ថប់​អារម្មណ៍ ឬ​អស់​កម្លាំង។ បញ្ហា​រឿង​គេងយើងម៉េច​ដែរ? ​ស្ថាន​ភាព​សុខភាព​យ៉ាង​ម៉េច​ដែរ? ​ត្រូវ​ពឹង​ផ្អែក​លើ​ជាតិ​កាហ្វេអ៊ីន​មែន​ទេ? នៅ​ពេល​និយាយ​ពី​ជាតិ​កាហ្វេអ៊ីន​ទាំង​នេះ អ្វី​ល្អ​បំផុតយើង​​ត្រូវ​ធ្វើ ​គឺផឹក ឬ​ញ៉ាំ​ក្នុង​កម្រិត​មធ្យមបាន​ហើយ។ ផឹក​កាហ្វេ ៤-​៥ ​ពែង​/ថ្ងៃ យើង​​នៅ​តែ​មាន​អារម្មណ៍​មិន​ល្អ​ដដែល ប្រហែល​ជា​ពេល​មួយ គ្នា​យើង​​ត្រូវ​ទៅជួប​ពេទ្យ​ហើយ។ ​បើ​​មាន​រោគ​សញ្ញា​អាក្រក់​ណា​មួយ​នៅ​ពេល​ព្យាយាម​ឈប់ផឹក​​កាហ្វេ ​គួរ​តែ​តាម​ដាន​​បញ្ហា​នោះ ​ដោយ​ពិគ្រោះ​ជាមួយ​ពេទ្យ។

ប្រភព៖Helloគ្រូពេទ្យ

Tuesday, February 26, 2019

តើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA មាន​ភាពចាំបាច់​យ៉ាងណា​ចំពោះ​កម្ពុជា?


ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ឬ ​Everything But Arms (ប្រែ​ថាអ្វីៗគ្រប់យ៉ាង​លើកលែងតែ​អាវុធ) គឺជា​កម្ម​វី​ធី​ផ្តល់​ភាពអនុគ្រោះ​ផ្នែក​ពន្ធគយ​លើ​ទំនិញ​នាំចូល​ពី​ប្រទេស​នានា​ដែល​ត្រូវបាន​ចាត់​លំដាប់ថ្នាក់​ថា​ជា “ប្រទេស​អភិវឌ្ឍន៍​តិចតួច” ឬ​ហៅថា “ប្រទេស​ក្រីក្រ”។ ប្រព័ន្ធ​នេះ​ត្រូវបាន​សហគមន៍​អឺរ៉ុប​ដាក់ឱ្យអនុវត្ត​កាលពី​ឆ្នាំ2011 ដល់​ប្រទេស​ក្រីក្រ​ចំនួន49 នៅ​ទូទាំង​ពិភពលោក​ដែល​ក្នុងនោះ​មាន​ប្រទេស​កម្ពុ​ជាមួយ​ផងដែរ។
ចាប់តាំងពី​កម្ពុជា​ទទួលបាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​មក គេ​សង្កេតឃើញថា អ្នកវិនិយោគ​បរទេស​បាន​ចូលមក​បណ្តាក់ទុន​រក​ស៊ី​នៅ​កម្ពុជា​លើ​វិស័យផ្សេងៗជាច្រើន ជាពិសេស​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង ដែល​បាន​ជួយផ្តល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​យ៉ាងច្រើន និង​បាន​ជួយ​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ឆ្លង​ផុតពី​ប្រទេស​ក្រីក្រ​មាន​ចំណូល​ទាប មកជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប។
ទិន្នន័យ​របស់​ធនាគា​រ​ពិភពលោក​បានបង្ហាញ​ថា បើ​និយាយ​ចំពោះតែ​ទីផ្សារ​អឺរ៉ុប​វិញ មាន​ចំនួន​ដល់​ទៅ 4,126ពាន់​លាន​ដុល្លារ ដែល​ភាគច្រើន​លើសលប់(94,84%)គឺជា​ផលិតផល​សម្រេច​មានតម្លៃ​ស្មើនឹង 4,079ពាន់​លាន​ដុល្លារ។ ចំពោះ​ផលិតផល​ដែល​កម្ពុជា​នាំចេញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប គឺជា​ផលិតផល​សម្លៀកបំពាក់ និង​ស្បែកជើង​ដែលមាន​តម្លៃ​ដល់​ទៅ​ជាង 3.531ពាន់​លាន​ដុល្លារ ឬ​ស្មើនឹង85.58ភាគរយ​នៃ​តម្លៃ​ទំនិញ​សរុប​ដែល​កម្ពុជា​បាន​នាំចូល​ទៅកាន់​ទីផ្សារ​អឺរ៉ុប។ ចំពោះ​ប្រទេស​នៅក្នុង​ទីផ្សារ​អឺរ៉ុប​ដែល​កម្ពុជា​បាន​នាំចេញ​ទំនិញ​ចូលទៅ​នោះ រួមមាន​កាណាដា សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស អាល្លឺម៉ង់ ជាដើម ជាទី​ផ្សារ​ធំ​បំផុត​ដែល​ទទួល​លក់ទំនិញ​ពី​កម្ពុជា ជាពិសេស​ផលិតផល​សម្លៀកបំពាក់ និង​ស្បែកជើង​ដែល​ផ្តល់​ផល​វិជ្ជមាន​សម្រាប់​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា(ចំណេញ​កម្ពុជា)។
ចំណែក​ប្រទេស​ចិន​វិញ​បាន​នាំចូល​ទំនិញ​មានតម្លៃ​ដល់​ទៅ​ជាង 4,550លាន​ដុល្លារ​មក​កម្ពុជា បន្ទាប់មក​គឺ​ប្រទេស​ថៃ​មានតម្លៃ 1,910លាន​ដុល្លារ និង​ប្រទេស​វៀតណាម​មានតម្លៃ​ជាង 141លាន​ដុល្លារ​ក្នុង​ឆ្នាំ2016 ខណៈដែល​កម្ពុជា​នាំចូល​ទៅវិញ​មាន​ចំនួន​តិចតួច​បំផុត​ដែល​ធ្វើឱ្យមាន​ផល​អវិជ្ជមាន​សម្រាប់​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា(កម្ពុជា​មិនសូវ​ចំណេញ)។
ធនាគារពិភពលោក(WB)បានប្រកាសថា សេដ្ឋកិច្ចកម្ពុជា​នៅតែ​រក្សា​កំណើន​រឹងមាំ​ដដែល​នៅ​រយៈពេល 6ខែ​ដំបូង​នៃ​ឆ្នាំ2018 ដោយសារ​សេដ្ឋកិច្ច​មួយផ្នែកធំ​បានមកពី​ការរួមចំណែក​យ៉ាង​ធំធេង​នៃ​កំណើន​នាំចេញ​ផលិតផល​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល​សម្រាប់​ការធ្វើដំណើរ ដូចជា​កាបូប វ៉ា​លី​ស ដែល​ត្រូវបាន​នាំ​ចេញទៅ​ទីផ្សារ​សហគមន៍​អឺរ៉ុប និង​អាមេរិក​ខាងជើង ហើយ ​WB បានបង្ហាញ​ពី​ការព្រួយបារម្ភ​នៅក្នុង​របាយការណ៍​បច្ចុប្បន្ន​ភាព​អំពី​កម្ពុជា កាលពីពេលថ្មីៗថា ការសើរើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​មកលើ​ប្រទេស​កម្ពុជា គឺជា​ហានិភ័យ​ចម្បង​សម្រាប់​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ទាំងមូល។
លោក​បណ្ឌិត ចាប សុថា​រិ​ទ្ធ សមាជិក​ក្រុមប្រឹក្សាភិបាល​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិ​ការ (CICP) បាន​មានប្រសាសន៍ថា ប្រសិនបើ​កម្ពុជា​បាត់បង់​ការអនុគ្រោះ​ពន្ធ​នេះ​លើ​រាល់​ទំនិញ​នាំចូល​ទៅកាន់​សហគមន៍​អឺរ៉ុប កម្ពុជា​នឹង​ត្រូវបំពេញ​កាតព្វកិច្ច​បង់ពន្ធ​រហូតដល់​ទៅ 11ភាគរយ​សម្រាប់​ផលិតផល​សម្លៀកបំពាក់ និង​អត្រា​ផ្សេង​ពីនេះ​ទៀត​ទៅតាម​ប្រភេទ​ទំនិញនីមួយ។ ហើយ​ប្រសិនបើ​សហគមន៍​អឺរ៉ុប​តម្រូវឱ្យ​កម្ពុជា​បង់ពន្ធ​មែន​នោះនឹងធ្វើ​ឱ្យ​ទំនិញ​នាំចូល​ពី​កម្ពុជា​ជួប​ការលំបាក​ក្នុងការ​ប្រកួតប្រជែង​តម្លៃ​ជាមួយ​ទំនិញ​នាំចូល​ពី​ប្រទេស​ផ្សេងទៀត ដែល​នឹង​នាំឱ្យ​ប៉ះពាល់​ដោយផ្ទាល់​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​បម្រើ​ការងារ​ក្នុង​វិស័យ​កាត់ដេរ និង​វិស័យ​ជាច្រើន​ទៀត ដោយសារ​វិនិយោគិន​ប​រទេស​នឹង​ឈប់​ប្រកប​ធុរកិច្ច​ក្នុងប្រទេស​កម្ពុជា ហើយនឹង​ងាក​ទៅរក​ប្រទេស​ផ្សេង​ណាមួយ​ទៀត​ដែល​នៅ​ទទួលបាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA សម្រាប់​នាំចេញ​ទំនិញ​គ្រប់​ប្រភេទ​ទៅកាន់​អឺរ៉ុប​លើកលែងតែ​អាវុធ​នេះ​វិញ​ម្ដង។ ទោះជា​យ៉ាងនេះ​ក្តី ក៏​កម្ពុជា​នៅមាន​ទីផ្សារ​ច្រើន​ទៀត ដូចជា​ប្រទេស​ចិន ជប៉ុន អង់គ្លេស និង​ប្រទេស​អឺរ៉ុប​មួយចំនួនទៀត​ដែល​មិនមែនជា​សមាជិក​សហគម​ន៍​អឺរ៉ុប។
លោក Jean-Gaetan GUILLEMAUD ប្រធាន​គណៈកម្មាធិការ​សុខុមាលភាព​នៃ​សភាពាណិជ្ជកម្ម​អឺរ៉ុប និង​ជានា​យក​ក្រុមហ៊ុន Zuelling Pharma បាន​មានប្រសាសន៍ខ្លីៗថា អ្នក​ធុរកិច្ច​អឺរ៉ុប មានការ​ទទួលខុសត្រូវ​ខ្លាំង​ផ្នែក​សង្គម ដោយសារតែ​វិនិយោគិន​អឺរ៉ុប​បាន​ចូលរួមចំណែក​សំខាន់​ក្នុងការ​ផ្តល់​ការងារផ្តល់​សុខុមាលភាព​ការងារ និង​សង្គម និង​ជួយ​លើកកម្ពស់​សិទ្ធិ ជីវភាព​កម្មករ និង​សេដ្ឋកិច្ច​ខ្មែរ​ផងដែរ។ ហើយ​ថា វិនិយោគិន​អឺរ៉ុប​មិន​ត្រឹមតែ​ផ្តល់​ការងារ​រយៈពេល​វែង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ផ្តល់​ការងារ​ប្រកបដោយ​ចីរភាព តាមរយៈ​ការបញ្ជូន​ពលរដ្ឋ​ទៅ​សិក្សា​ជំនាញ​នៅក្រៅ​ប្រទេស ដូចជា​ប្រទេស​ថៃសិង្ហ​បុរី​ជាដើម​ទៀតផង។ លោក​ថា ក្រុមហ៊ុន​មកពី​បណ្តា​ប្រទេស​សហគមន៍​អឺរ៉ុប​មាន​ចំនួន​ជាង 500 កំពុង​វិនិយោគ​នៅ​កម្ពុជា។
ចំណែក​លោក គី​លី​យ៉ង់ ប្លេ​ស នាយក​ប្រតិបត្តិ​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ក៏បាន​មានប្រសាសន៍​ដែរ​ថា ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ពី​កម្ពុជា​មិនមែនជា​នីតិវិធី​មួយ​ដែល​អាច​ប្រញាប់ប្រញាល់​ធ្វើ​បានទេ លុះត្រាតែ​មានការ​ជជែក​គ្នា​ឱ្យបាន​ច្រើន មុន​មានការ​សម្រេច​ដក ឬ​ផ្អាក​បណ្តោះអាសន្ន​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​មួយ​នេះ។
ជាមួយគ្នានេះ សភាពាណិជ្ជកម្ម​អន្តរជាតិធំៗចំនួន 5ស្ថាប័ន​នៅ​អឺរ៉ុប ដែល​ក្នុងនោះ​មាន​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​បារាំង​ប្រចាំ​នៅ​កម្ពុជា (CCFIC) ក្រុម​អ្នក​ធុរកិច្ច​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា (ADW) សភាពាណិជ្ជកម្ម​អឺរ៉ុប​ខាងជើង​ប្រចាំ​នៅ​កម្ពុជា (Nordcham) សមាគម​អ្នក​ធុរកិច្ច​អុីតាលី​នៅ​កម្ពុជា​ដែលជា​តំណាង​ប្រទេស​ចំនួន9 នៅ​អឺរ៉ុប កាលពីពេលថ្មីៗនេះ​បាន​សរសេរ​លិខិត​រួមគ្នា​មួយច្បាប់​ជូន​លោកស្រី Cecila Malmstrom ស្នងការ​ទទួលបន្ទុក​ពាណិជ្ជកម្ម​គណៈកម្មការ​អឺរ៉ុប​ក្នុង​ខ្លឹមសារ​មិន​ឯកភាព​ទៅនឹង​បំណង​ចង់​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចេញពី​ប្រទេស​កម្ពុជា។
លិខិត​រួម​របស់​ស្ថាប័ន​ធុរកិច្ច​អន្តរជាតិ​ដែលជា​តំណាង​ក្រុមហ៊ុន​ចំនួន 335 និង​មាន​និយោជិត​ជាង 5ម៉ឺន​នាក់​បាន​សម្តែង​នូវ​ក្តីកង្វល់​យ៉ាងខ្លាំង-ក្លា​អំពី​ដំណើរការ​ឆ្ពោះទៅរក​ការដកហូត​ការអនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជកម្ម​ក្រោម​របប EBA ដែល​ប្រែ​ថាអ្វីៗគ្រប់យ៉ាង​លើកលែងតែ​អាវុធ​ចេញពី​ប្រទេស​កម្ពុជា និង​បារម្ភ​ពី​ផលវិបាក​ដែល​ការដកហូត​នេះ​ដែល​នឹង​បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង​ក្លា​ដល់​ប្រយោជន៍​ពាណិជ្ជកម្ម​យូរអង្វែង​ទាំង​របស់​សហភាព​អឺរ៉ុប និង​របស់​ប្រទេស​កម្ពុជា៕
ប្រភពពី៖ ឡារ៉ែន

Sunday, December 7, 2014

ប្រយោជន៍៤យ៉ាង​​​របស់​តន្ត្រីល្អ​សម្រាប់​​សុខភាព​ ដែល​អ្នក​​​មិន​គួរ​មើល​​រម្លង!


មិន​ថា​​​​​មនុស្ស​ធំ​ទេ ​​សូម្បី​តែ​ទារក​​​ក៏​ត្រូវការ​ស្តាប់​​​តន្ត្រី​​ដែរ។ នោះ​គឺ​​​ជា​សម្លេង​បំពេ​របស់​ម្តាយ មុន​ពេល​ដេក។ ដូច្នេះ​ តន្ត្រី​ពិត​ជា​មាន​សារៈសំខាន់​​ សម្រាប់​មនុស្ស​គ្រប់រូប។ អ្វី​ដែល​ពិសេស​នោះ គឺ​អ្នកស្រាវជ្រាវ​មួយ​ចំនួន​បង្ហាញ​ថា តន្ត្រី​ពិត​ជា អាច​ផ្តល់​ផលប្រយោជន៍​យ៉ាង​ធំធេង សម្រាប់​សុខភាព​របស់​អ្នក។

ខាង​ក្រោម​នេះ គឺ​ជា​អត្ថប្រយោជន៍​របស់​តន្ត្រី សម្រាប់​សុខភាព៖


Tuesday, May 27, 2014

សៀវភៅ​«Brothers in Arms»​​ បង្ហាញ​ថា ចិន​ពាក់ព័ន្ធ​ជ្រាលជ្រៅ​ក្នុង​របប​ខ្មែរក្រហម

រូបភាព​នៃ​គម្រប​សៀវភៅ ដែល​មាន​ឈ្មោះថា ​«Brothers ​in ​Arms»​ឬ​ហៅ​ថា​ «បងប្អូន​​រួម​អាវុធ»។​
រូបភាព​នៃ​គម្រប​សៀវភៅ ដែល​មាន​ឈ្មោះថា ​«Brothers ​in ​Arms»​ឬ​ហៅ​ថា
​ «បងប្អូន​​រួម​អាវុធ»។​

— ប្រទេស​ចិន​ត្រូវគេ​មើល​ឃើញ​ថា​ បាន​ពាក់ព័ន្ធ​ជ្រៅ​ក្នុង​របប​ខ្មែរក្រហម​ចាប់​ពី​ទស​វត្សរ៍​១៩៧០​មក​ ទោះជា​ភស្តុតាង​នានា​ និង​ការ​និយាយ​ពីរឿង​ពាក់ព័ន្ធ​ជា​មួយ​ចិន​នេះ​មិន​សូវមាន​ការ​បង្ហាញ​ ឬ​និយាយ​ច្រើន​មានក្តី។​ ហើយ​បើតាម​ការ​ស្រាវ​ជ្រាវ​ថ្មីមួយ​បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ ប្រទេស​ចិន​បាន​ផ្តល់​ជំនួយ​ជាច្រើន​ រាប់​ទាំង​អាវុធ​ ដល់​របប​កម្ពុជា​ប្រជាធិបតេយ្យ។​ នេះ​ជា​ការ​អះអាង​ក្នុង​សៀវភៅ​ថ្មី​មួយ​ឈ្មោះ​«Brothers ​in ​Arms»​ឬ​ហៅ​ថា​ «បងប្អូនរួម​អាវុធ»​ និង​អ្នក​និពន្ធ​គឺ​សាស្ត្រាចារ្យ​អាមេរិកាំង Andrew​ Mertha។​

«ជាមួយ​នឹង​វិសាល​ភាព​បីសំខាន់​នៃការ​ផ្តល់​ជំនួយ​គឺ​ជំនួយ​យោធា ​ពាណិជ្ជ​កម្ម ​ហើយនឹង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នោះ​ ជំនួយ​ចិន​មាន​លទ្ធភាព​ធ្វើឲ្យ​គោល​នយោ បាយ​កម្ពុជា​ប្រជា​ធិបតេយ្យ​ប្រសើរ​ឡើង​ តាម​វិធី​ដែល​ទោរទន់​ទៅ​រក​ក្រុង​ប៉េកាំង​ តាម​រយៈ​ជំនួញ​ និង​ពាណិជ្ជ​កម្ម​តែ​ប៉ុណ្ណោះ។​ វិស័យ​ពីរ​ទៀត​ គេ​បាន​ឃើញ​ថា ​ផ្តល់​ប្រយោជន៍​ត្រឡប់​ទៅ​ចិន​វិញ​យ៉ាងច្រើន​ បើ​ទោះ​ជាមាន​ហេតុផល​នានា​ជំទាស់​ទាំង​ស្រុង​ក្តី»។

លោក​បាន​បន្ថែម​ថា​ ការ​ចាប់ផ្តើម​សរសេរ​សៀវភៅ​នេះ​ដំបូង​គឺដោយ​សារ​តែ​លោក​បាន​ឃើញ​សមិទ្ធិផល​ ចិន​មួយ​ចំនួន​ ជាពិសេស​ព្រលាន​យន្តហោះ​យោធា​បាក់បែក​ និង​ទីបញ្ជាការ​កងទ័ព​ ដែលចិន​សាងសង់​នៅក្នុង​ខេត្ត​កំពង់​ឆ្នាំង ​ដែល​មិត្ត​ភ័ក្រ​របស់​លោក​បាន​ជូន​ទៅ​មើល។

«ចំណុច​សំខាន់​ជា​ការណ៍ពិត​គឺ​និយាយ​ច្រើន​អំពី​នយោបាយ​ចិន​ក្នុង​នយោបាយ​ កម្ពុជា​ ​ តែ​ចំណុច​សំខាន់​នៃ​សៀវ​ភៅនេះ​គឺ​ថា ​ពួកយើង​ជា​បញ្ញវ័ន្ត​ស្រាវជ្រាវ​បញ្ហា​ប្រទេស​ចិន យើងតែង​សំឡឹង​មើល​នយោបាយ​ក្នុង​ស្រុក​ចិន​ដែល​ជា​នយោបាយ​ប្រកប​ដោយ​ ការិយាធិបតេយ្យ​មួយ​នៃ​ស្ថាប័ន​មូលដ្ឋាន​របស់​ចិន​ ដែល​ជា​ទូទៅ​មិន​បាន​ដំណើរការ​ល្អ​ទាល់តែ​សោះ​នោះ។​ នយោបាយ​ទាំងនោះ​ វាស្មុគ​ស្មាញ​ នយោបាយ​ទាំងនោះ​ត្រូវគេ​ប្រើប្រាស់​ជា​នយោបាយ​ ហើយ​ចិន​មាន​វិធី​តិចតួច​ដែល​គេ​អាច​តវ៉ា​ទៅ​កាន់​ភាគី​ទី៣​ដូចជា​រចនា​ សម្ព័ន្ធ​តុលាការ ​និង​ច្បាប់​ជាដើម»។​

លោក ​Mertha ​បាន​បញ្ជាក់​ពី​ការ​ចាប់​ផ្តើម​សរសេរ​សៀវភៅ​របស់​លោក​ថា៖​

«វា​ជា​រឿង​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល​ដែល​ថា​ ចិន​ពិត​ជា​បាន​ធ្វើអ្វីៗ​មែន​ ហើយ​ខ្ញុំ​ចង់​ដឹង​បន្ថែម​ទៀត​តើ​មាន​អ្វីខ្លះ។​ ហើយ​ដោយសារ​តែខ្ញុំ​ឃើញ​បញ្ហា​ហើយ​មិន​អាច​និយាយ​ពីបញ្ហា​នោះ​បាន។​ ដោយសារខ្វះ​សៀវភៅ ​និង​អត្ថបទ​ព័ត៌មាន​នៅ​ពេលនោះ​ ខ្ញុំក៏​សម្រេច​ចិត្ត​ថា ​ខ្ញុំចាំបាច់​ត្រូវតែ​ស្រាវជ្រាវ​ដោយ​ខ្លួន​ឯង»។​

សៀវភៅ​«បងប្អូន​រួមអាវុធ»​នេះ​បាន​សរសេរ​ថា​ ប្រទេស​ចិន​បាន​ចូលរួម​ពាក់ព័ន្ធ​គ្រប់ ទិដ្ឋភាព​គ្រប់ថ្នាក់​នៃ​គណបក្ស​កុម្មុយនីស្ត​ចិន​ដែល​មាន​អំណាច។​ ចាប់ពី​ឆ្នាំ​១៩៧០​ដល់​ឆ្នាំ​១៩៧៥ ​ចិន​បាន​ផ្តល់​ជំនួយ​ជា​ថវិកា​ចំនួន​២​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ដល់​ រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​កម្ពុជា​និរទេស​ក្នុង​ប្រទេស​ចិន​ ដែល​មាន​ក្រុម​ខ្មែរ​ក្រហម​ស្ថិត​នៅ​ក្នុង​នោះ​ផង​ដែរ​ ហើយ​ចិន​ក៏ផ្តល់​ជំនួយ​ជា​អាវុធ ​សម្លៀក​បំពាក់​ ស្បៀងអាហារ​ និង​ជំនួយ​ផ្សេងៗ​ទៀត​ នៅ​ពេល​ទំនាក់​ទំនង​ចិន​ និង​វៀតណាម​មាន​ការ​បែកបាក់។​

លោក​បណ្ឌិត​ John Ciorciari​ សាស្ត្រាចារ្យ​នៃ​សាកល​វិទ្យាល័យ ​Michigan​ ​ផ្នែកគោល​នយោបាយ​សាធារណៈ​ បាន​ថ្លែង​ថា​ ប្រទេស​ចិន​បាន​ជួយ​គាំទ្រ​ខ្មែរក្រហម​ដោយ​ផ្ទាល់​និង​មិន​ផ្ទាល់​ រហូត​ដល់​ទសវត្សរ៍​១៩៩០​ ក្រោយ​សម័យ​អ៊ុនតាក់​ តែ​ចិន​តែង​បដិសេធ​មិន​ទទួល​ស្គាល់​ការ​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​រង្គាល​ ទេ។​

«ប្រទេស​ចិន​មិន​ចង់ពាក់​ព័ន្ធ​នឹង​ការ​កាប់​សម្លាប់​ក្រោម​របប​ខ្មែរក្រហម​ ទេ​ តែ​ចិន ជា​ការណ៍ពិត​ បាន​ទទួល​ស្គាល់​ថា​ ខ្លួន​បាន​ផ្តល់​ជំនួយ​ដល់​របប​កម្ពុជា​ប្រជា​ធិបតេយ្យ។ ​តែ​បាន​បដិសេធ​ការ​ចូលរួម​ពាក់ព័ន្ធ​ចំពោះ​ការ​គាំទ្រ​ដល់​គោល​នយោបាយ​ ដ៏សាហាវ​ឃោរឃៅ​ដែល​ខ្មែរក្រហម​បានអនុវត្ត​ ហើយ​ដែល​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងច្រើន​ស្លាប់​នោះ»។​

លោក​បាន​អះអាង​ថា ​ទោះជា​ប្រទេស​ចិន​បាន​បដិសេធ​មែន​ពីការ​ដែល​ខ្លួន​មិន​បាន​សម្រប​សម្រួល​ ឬ​ជួយ​ដល់​ការ​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរមែន​ តែ​ជំនួយ​របស់​ចិន​ដែល​បន្ត​គាំទ្រ​ឲ្យ​ប៉ុលពត​ស្ថិតនៅ​ក្នុង​អំណាច​គឺមាន​ ឥទ្ធិពល។​ កាលពី​ឆ្នាំ​២០១០ ​ លោក​ឯកអគ្គ​រដ្ឋទូត​ចិន​ Zhang Jinfeng​ ប្រចាំ​កម្ពុជា​ត្រូវ​សៀវភៅ​«បងប្អូន​រួម​អាវុធ»​នេះចុះផ្សាយ​ថា​ លោក​អះអាង​ថា​ «រដ្ឋាភិបាល​ចិន​មិន​ធ្លាប់​ចូលរួម​ ឬ​អន្តរាគមន៍​ក្នុង​នយោបាយ​នៃ​កម្ពុជា​ប្រជា​ធិប​តេយ្យ​ទេ»។​

លោក ​Mertha ​បាន​អះអាង​ថា​ ការ​ស្រាវជ្រាវ​របស់​លោក​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ចិន​មាន​ឥទ្ធិល​តិចជាង​ការ​រំពឹង​ទុក​របស់​លោក​លើ​របប​ខ្មែរក្រហម ​ដែល​ទំនង​ជា​ពួក​គេ​មិន​បាន​ដឹងច្បាស់​អំពី​ការ​កាប់​សម្លាប់​ទេ​ ដោយសារ​ចិន​មិន​ដាក់​លក្ខខណ្ឌ​ចំពោះ​ជំនួយ​ដែល​ខ្លួន​ផ្តល់។​

«តែ​ទាក់ទង​នឹង​វិធាន​ការ​សម្លាប់​ពិតប្រាកដ​ ខ្ញុំ​គិត​ថា​ ចិន​ប្រហែល​ជាមាន​ការ​សង្ស័យ​ខ្លះ​ ស្របតាម​លំនាំ​នៃ​ការ​សម្លាប់​ដែល​បាន​កើត​ឡើង​នោះ។​ ខ្ញុំ​គិត​ថា​ កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ហ្មត់ចត់​ប្រកប​ដោយ​ជោគជ័យ​ក្នុង​ការ​ រក្សា​ការ​សម្ងាត់​ មិនឲ្យប្រទេស​ចិន​ដឹង​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​ជាក់​លាក់​នោះ»។​

លោក​បន្ត​ថា​ មាន​អ្នក​ជំនាញ​ការ​ចិន​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​ក៏​មាន​ការ​ប្រឈម​ មុខ​នឹង​យុទ្ធនាការ​របស់​មេដឹក​នាំចិន​ ម៉ៅ​ហ្ស៊េទុង​ផងដែរ ​ដែល​តម្រង់​គោល​ដៅ​សម្លាប់​ក្រុម​បញ្ញវ័ន្ត​នៅចុង​ទស​វត្សរ៍​១៩៥០ ​និង​១៩៦០។​ ដូច្នេះ​គេ​ដឹង​ពិត​ប្រាកដ​ចំពោះ​នយោបាយ​សម្លាប់​កើតឡើង​យ៉ាងណា​នោះ​ ហើយ​ក៏​ដឹង​ដែរ ​នៅ​ពេល​ដែល​ខ្លួន​មិន​ស្ថិត​នៅក្នុង​ភាព​ពេញ​និយម​ផ្នែក​នយោបាយ​ទៀត​នោះ​ គឺ​ប្រាកដ​ជាត្រូវ​ជំនួស​ដោយ​នរណា​ម្នាក់​ផ្សេង​ទៀត។​

លោកយុ ឆាំង ​ជា​នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ​ដែល​ធ្វើការ​ស្រាវជ្រាវ​ពី​របប​ប្រល័យ​ពូជសាសន៍​នៅ​កម្ពុជា។​ អង្គការ​របស់​លោក​ជា​អង្គការ​ដែល​បាន​ផ្តល់​ឯកសារ​យ៉ាង​ច្រើន​ដល់​សាលាក្តី​ កាត់ទោស​ខ្មែរក្រហម។​ លោក​បានពន្យល់​ពី​ប្រវត្តិ​សាស្ត្រ​នេះ​ដ៏​ប្រយ័ត្ន​ប្រយែង។ ​លោក​បាន​បញ្ជាក់​ថា ​សម័យ​ខ្មែរក្រហម​មាន​ប្រទេស​ចិន​នេះ​ជាមិត្ត​ជិតស្និទ្ធ​បំផុត​តាំងពី​ ថ្នាក់​មជ្ឈឹម។​

«យោង​តាម​ឯកសារ​ដែល​យើង​ស្រាវជ្រាវ​ ហើយ​ឯកសារ​ជាច្រើន​ដែល​យើង​ផ្តល់​ជូន​ទៅ​ក្រុម​បញ្ញវ័ន​ស្រាវជ្រាវ ​(Scholars) ​តែអ្នក​ស្រាវជ្រាវ​គាត់​បាន​វិភាគ​ផ្សេងៗ​គ្នា​ទៅ​យោង​តាម​ឯកសារ​ ជាក់ស្តែង។​ ទីប្រឹក្សា​ចិន​គឺ​មាន​តាំងពី​ថ្នាក់​កំពូល​ ថ្នាក់​មជ្ឈិម​ និង​ថ្នាក់​មូលដ្ឋាន។​ ថ្នាក់​មូលដ្ឋាន​និយាយ​អំពី​មន្ត្រី​ចិន​ អ្នក​ឯកទេស​ចិន​បង្វឹក​ បង្ហាត់​ឆ្មាំ​គុក​ ហើយ​ចុះ​ផ្ទាល់​ទៅ​សង្កេត​ការណ៍​ចាប់​ខ្មាំង​របស់​អង្គការ​ទៀត។​ ហើយ​ឯកសារ​ទាំង​អស់​នេះ ​វា​មាន​សម្បូរណ៍​បែប ​វា​មាន​ជា​រូបថត​ ហើយ​សាក្សីក៏​មាន​នៅរស់​ជាច្រើន​ដែល​ធ្លាប់​បម្រើ​ជា​ទីប្រឹក្សា​របស់​ចិន​ នៅ​តាម​មូលដ្ឋាន​ហ្នឹង​ក៏នៅ​មាន​នៅ​រស់​ដែរ។​ ​ ហើយ​យើង​ក៏បាន​សម្ភាស​គាត់​ជាច្រើន​ដែរ​ រាប់រយ​ រាប់​ពាន់​នាក់»។​

លោកយុ ឆាំងបាន​អះអាង​ថា ​ចិន​នៅតែ​មិន​បោះបង់​ចោល​សម័្ពន្ធ​មិត្ត​របស់​ខ្លួន ​ទេ​ដែល​គេ​អាចមើល​ឃើញ​តាម​រយៈ​ជំនួយ​សាងសង់​ផ្លូវ​ទៅកាន់​តំបន់​អតីត​ ខ្មែរក្រហម​ជាង​២០​សព្វថ្ងៃ​ ជាជំនួយ​របស់​ចិន។​

«នេះ​យើង​មិនមែន​និយាយ​ជា​ការ​ចៃដន្យទេ​ តែ​ប្រទេស​ចិន​នៅតែ​មាន​គំនិត​មួយ​ មិន​ព្រម​ទទួល​ស្គាល់​ថា ​ខ្លួន​បាន​ជួយ​ជ្រោម​ជ្រែង​របប​មួយ​ដែលធ្វើ​ឲ្យ​ស្លាប់​មនុស្ស​រាប់​លាន​ នាក់។ ​តែ​ជា​សម្ព័ន្ធមិត្ត​ ចិន​នៅតែ​គិត​ជា​ប្រយោល​ចំពោះ​សម្ព័ន្ធ​មិត្ត​ចាស់​របស់​ខ្លួន។​ ហើយ​សំណួរ​មួយ​សួរ​ទៀត​ថា ​របប​សាធារណរដ្ឋ​ប្រជា​មានិត​កម្ពុជា ​ជា​សត្រូវ​របស់​ចិន​ ព្រោះ​កាលនោះ​មាន​វៀតណាម​ជាអ្នក​គ្រប់គ្រង ​តែ​តើ​ហេតុ​ដូចម្តេច​បាន​ជា​រដ្ឋាភិបាល​ចិន​អាច​ធ្វើ​ការ​ជាមួយ​នឹង​ រដ្ឋាភិបាល​បច្ចុប្បន្ន ​ដែល​ជា​អតីត​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ​ដែល​ប្រឆាំង​នឹង​ចិន​ដាច់ខាត​ជាទី​បំផុត​កាលពី​ទសវត្សរ៍​១៩៨០»។​

លោកយុ ឆាំង​បាន​អះអាង​ដែរ​ថា​ ការ​ដែល​ចិន​អាច​ធ្វើការ​បាន​នេះ​ ដោយសារ​ចិន​ សំឡឹង​មើលទៅ​លើ​ទីផ្សារ​សេដ្ឋ​កិច្ច​អាស៊ាន​ ហើយ​កម្ពុជា​ជា​ប្រទេស​មួយ​ដែល​ចិនអាច​លូកដៃ​បាន​ បើ​សិន​ជា​យើង​ប្រៀបធៀប​ទៅនឹង​ប្រទេស​ទាំង​១០។​

លោក​បន្ត​ថា ​ចិនមិន​មែន​ជា​ប្រទេស​គោរព​សិទ្ធិ​មនុស្ស​ទេ​ ដូច្នេះ​ការ​ស្លាប់​មនុស្ស​ ការ​ធ្វើ​ពលកម្ម​សម័យ​ខ្មែរក្រហម​ ប្រហែល​ជា​ចិន​មិន​អាច​មើល​ឃើញ​ ព្រោះវា​ជាអ្វី​ដែល​ខ្លួន​មាន​ទម្លាប់​ក្នុង​ប្រវត្តិ​បដិវត្តន៍​វប្បធម៌​ ចិន​ដែល​បរាជ័យ​នោះ។

ទោះជា​យ៉ាងណា​ក៏ដោយ​ លោក​សាស្ត្រាចារ្យ​ ​James Tyner​ សាស្ត្រាចារ្យ​ផ្នែក​ភូមិសាស្រ្ត​ពលរដ្ឋ​នៃ​សាកល​វិទ្យាល័យ ​Kent State​ រដ្ឋ​ Ohio​ បាន​ថ្លែង​ថា​ ប្រទេស​ចិន​មាន​ឥទ្ធិពល​ខ្លាំង​ចំពោះ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ។​

«ប្រាកដ​ណាស់​ថា​ មាន​មន្ត្រី​ចិន​ជា​ច្រើន​អាច​ដឹង​អំពី​ស្ថាន​ការណ៍​មហន្តរាយ​ ពាសពេញ​ប្រទេស​ ដូចជា​ការអត់​អាហារ​ដែល​រីករាល​ដាល​ និង​ជំងឺ​ផ្សេងៗ។​ ទោះជា​យ៉ាងណា​ក៏ដោយ ចិន​ក៏​បាន​នាំចូល​ផង​ដែរ​ យ៉ាង​ហោច​ណាស់​ពីឆ្នាំ​១៩៧៦​ដល់​ឆ្នាំ​១៩៧៧​ នូវ​ថ្នាំពេទ្យ ​និង​សម្ភារៈ​ផ្គត់ផ្គង់​ផ្សេងៗ​ទៅ​កាន់​របប​ខ្មែរ​ក្រហម។​ គេ​ក៏នឹក​ឃើញ​ដែរ​ចំពោះ​ការ​ហ្វឹកហ្វឺន​បុគ្គលិក​សុខា​ភិបាល។​ ជារឿង​គេ​ក៏​អាច​និយាយ​បាន​ដែរ​ថា ​មន្ត្រី​ចិន​ទាំង​នោះ​ទំនង​ជា​ដឹង​រឿង​ទាំង​ឡាយ​ តែ​នឹកស្មាន​ថា ​ខ្មែរក្រហម​ដោះស្រាយ​ស្ថាន​ការណ៍​ទាំង​នេះ»។​

លោក​បាន​ពន្យល់​ពីមូល​ហេតុ​ដែល​ចិន​នៅតែ​ជួយ​ដល់​ខ្មែរក្រហម​និង​ជួយ​ដល់​ រដ្ឋាភិបាល​បច្ចុប្បន្ន​ថា៖

«គោល​បំណង​របស់​ចិន​មាន​ទាំងពីរ​គឺ​ទាំង​ការ​ចំណេញ​ផ្នែក​នយោបាយ​និង​ សេដ្ឋកិច្ច។​ ការ​គិត​របស់​ខ្ញុំ​លើ​បញ្ហា​នេះ​គឺ​ថា ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​ពេល​នោះ​ ហើយ​នឹង​កម្ពុជា​បច្ចុប្បន្ន​នេះ​បានដើរ​តួ​ ជានិច្ច​ជាកាល ​ជាកូន​អុក​ក្នុង​បញ្ហា​នយោបាយ​ភូមិសាស្ត្រ​ដ៏​ធំ​ក្នុង​តំបន់»។​

នៅ​ពេល​ដែល​ការណ៍ពិត​កំពុងតែ​ហើប​ឡើង​បន្តិច​ម្តងៗ​ លោក ​Tyner ​បាន​បញ្ជាក់​ បន្ថែម​ថា​ ស្រូវ​អង្ករ​ដែល​ប្រមូល​ផល​បាន​មិនត្រូវ​គេ​ផ្តល់ជូន​ដល់​ទៅ​ពលរដ្ឋ​ខ្មែរ​ ទេ​ក្នុង​សម័យ​ខ្មែរ​ក្រហម​ តែ​ត្រូវ​សម្រាំង​ទុក​ ដឹក​តាម​កបាល់​ និង​រថយន្ត​ទៅ​កាន់​ប្រទេស​ចិន​វិញ​ ជា​ថ្នូរ​នឹង​ថ្នាំពេទ្យ​និង​ជំនួយ​ចិន។​

របប​ខ្មែរ​ក្រហម​បាន​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​ជាង​១​លាន​៧សែន​ នាក់​ ក្នុង​ចន្លោះ​ឆ្នាំ​១៩៧៥​ដល់ឆ្នាំ​១៩៧៩​ ដោយការ​បង្អត់​អាហារ​ ការ​បង្ខំ​ឲ្យ​ធ្វើការ​ហួស​កម្លាំង​ និង​ការ​កាប់​សម្លាប់​ជាដើម។​ តែ​ជន​សង្ស័យ​៣​នាក់​ប៉ុណ្ណោះ​ ទំនង​ជា​ប្រឈម​មុខ​នឹង​ការ​កាត់​ទោស ​ដែល​ចាប់​ផ្តើម​៣​ទស​វត្សរ៍​ក្រោយ​ព្រឹត្តិ​ការណ៍​កាប់​សម្លាប់​កើត​ឡើង។​ ហើយ​ប្រទេស​ដែល​ពាក់ព័ន្ធ​នឹង​រឿង​គាំទ្រ​ខ្មែរ​ក្រហម ​រួមទាំង​ចិន​ផង​នោះ ​មិន​ស្ថិត​នៅ​ក្នុង​យុត្តាធិការ​របស់​សាលាក្តី​ខ្មែរក្រហម​ ដែល​ចូលរួម​ដោយ​អ.ស.ប.​ទេ៕

ប្រភពពី៖ VOANEWS

Tuesday, March 25, 2014

វិធី​បង្ការ​ហានិភ័យ​មហារីក​សុដន់​ពី​អាវទ្រនាប់


ពាក់អាវ​ទ្រនាប់​តឹង ក្នុង​រយៈពេល​យូរ​ដល់​ថ្នាក់​បង្ក​អាលែកហ្ស៊ី​ស្បែក , លេចចេញ​ស្នាម​ក្រហម នឹងធ្វើ​ឲ្យ​កើន​ហានិភ័យ​មហារីក​សុដន់ ។
លទ្ធផល​ស្រាវជ្រាវ​របស់​អ្នកវិទ្យាសាស្ត្រ ២ រូប​គឺ Singer និង Grismaijer នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ទំនាក់ទំនង​រវាង​ការពាក់​អាវទ្រនាប់ និង​មហារីក​សុដន់ BBC (​អាមេរិក​) បង្ហាញថា ក្នុងចំណោម​អ្នក​ត្រូវបាន​វិនិច្ឆ័យ​ថា​កើត​មហារីក​សុដន់​នោះ​មាន​ដល់​ទៅ ១៨% ច្រើន​ពាក់អាវ​ទ្រនាប់​ពេល​គេង ។ ក្នុងពេលនោះ ស្ត្រី​មិន​ពាក់​មាន​អត្រា​តែ ៣%​ប៉ុណ្ណោះ ។​
​អ្នកវិទ្យាសាស្ត្រ​ទាំង ២ ក៏​ទូន្មាន​ស្ត្រី​ចង់​បញ្ចៀស​ហានិភ័យ​កើត​មហារីក​សុដន់​គួរ​ពាក់អាវ​ ទ្រនាប់​តិច​បំផុត​តាម​ដែល​អាច​ធ្វើបាន , ដោយ​ប្រឹងប្រែង​ធានាថា​ពាក់​វា​ក្រោម ១២ ម៉ោង ក្នុង ១ ថ្ងៃ ។​


ក្រៅពី​ស្រាវជ្រាវ​ទំនាក់ទំនង​រវាង​កត្តា​ទាំង ២ ខាងលើ , Singer និង Grismaijer ក៏​លើកឡើង​ដំបូន្មាន​មួយចំនួន​ជួយ​ស្ត្រី "​ទប់ទល់​" ជាមួយ​ហានិភ័យ​នេះ ។​



ប្រសិន​ចាំបាច់​ត្រូវ​ពាក់អាវ​ទ្រនាប់ ចូរ​អ្នក​ពាក់​វា​កាន់តែ​តិច​កាន់តែ​ល្អ ។ ក្នុង​លំហ​ដោយឡែក​ដូចជា​នៅផ្ទះ , ក្នុង​បន្ទប់​គេង​នោះ​គួរ​ដោះ​វា​ចេញ ។​


-​មិន​ពាក់អាវ​ទ្រនាប់​ពេល​គេង , រឿងនេះ​នឹង​ជួយ​សាច់ដុំ​សុដន់​របស់​ស្ត្រី​បាន "​ទំនេរ​" បញ្ចៀស​ត្រូវ​រឹតបន្តឹង​ក្រោយ​មួយថ្ងៃ​ធ្វើការ​នឿយហត់ ។​


-​ចៀសវាង​ពាក់អាវ​ទ្រនាប់​មាន gong រឹង ឬ​ឧបករណ៍​បង្កើត​រូបរាង​ណា​ផ្សេង ។ ក្រៅពីនេះ ស្ត្រី​មិនគួរ​ដោយសារតែ​សម្ផស្ស​ទាន់សម័យ​បាន​ពាក់អាវ​តឹង កៀប​សុដន់ ឬ​រុញ​សុដន់​ឡើង​ខ្ពស់​ឲ្យ​ទាក់ទាញ ។​


​-​យកចិត្តទុកដាក់​មិន​ពាក់អាវ​ទ្រនាប់​មាន​ទំហំ​តូច​ពេក ។ ពិសេស​អាវ​បន្សល់ទុក​ស្នាម​ក្រហម ឬ​ផ្នត់​ជ្រៅ​លើ​ស្បែក ។ នេះ​គឺជា​សញ្ញា​ច្បាស់លាស់​បង្ហាញថា វា​ពុំមែន​ជា​អាវ​ដ៏​សក្តិសម ។​


​-​ក្នុងពេល​មក​រដូវ ទំហំ​សុដន់​ច្រើន​មានការ​ប្រែប្រួល​បន្តិច ។ ល្អ​បំផុត​ចូរ​អ្នកទិញ​អាវ​មួយចំនួន​សម្រាប់​ពាក់​ក្នុង​ពេលនេះ​ជំនួស​ឲ្យ​ ប្រើ​ទំហំ​តែមួយគត់ ។​


​-​ចូរ​ច្របាច់​ម៉ាស្សា​សុដន់​រាល់ថ្ងៃ ។ រឿងនេះ​នឹង​ជួយ​បង្កើន​លទ្ធភាព​សកម្មភាព​របស់​ប្រព័ន្ធ​ឈាមស , ជួយ​កម្ចាត់​ជាតិពុល ក្នុង​ជាលិកា​ខ្លាញ់​នៅ​សុដន់ ៕ 

ប្រភពពី៖ ខ្មែរស្ថាបនា

Wednesday, January 15, 2014

លោក​សុខ ទូច៖ «​គំនិត​​បញ្ញ​វ័​ន្ត​​ នឹង​​ជ្រាប​​ដល់​​បេះ​ដូង​​ព្រះ​មហាក្សត្រ​ និង​​​បក្ស​​ទាំង​ពីរ​»


យន្តការ​បញ្ចប់​ជម្លោះ​នយោបាយ និង​យន្ត​ការធ្វើ​ឲ្យ​មាន​តុល្យភាព​អំណាច ដែល​រកឃើញ​ដោយ​ក្រុម​បញ្ញវ័​
ន្ត​ខ្មែរ នៅក្នុង​កិច្ចពិភាក្សា​តុមូល​កាលពី​ថ្ងៃទី១៣ ខែមករា​នោះ ត្រូវបាន​ថ្វាយ និង​ប្រគល់​ជូនទៅ​ខុទ្ទកាល័យ​
ព្រះមហាក្សត្រ និង​មេដឹកនាំ​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​រួចហើយ។ លោក សុខ ទូច អ្នកសម្របសម្រួល​កម្ម​
វិធី​តុមូល និង​ជា​សាកលវិទ្យាធិការ​សាកល​វិទ្យាល័យ​ខេមរៈ បានបញ្ជាក់​ឲ្យ​ដឹងថា លោក​កំពុង​រង់ចាំ​
ការឆ្លើយតប​ដ៏​វិជ្ជមាន​ពី​ឥស្សរជន​ទាំងបី ខណៈ​លោក​មើលឃើញថា​ស្ថានការណ៍​នយោបាយ​បានចាប់ផ្ដើម​
វិល​ទៅរក​សភាព​ធូរស្រាល។​
អត្ថាធិប្បាយ​ប្រាប់​គេហទំព័រថ្មីៗ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ អ្នកវិភាគ​ឯករាជ្យ​លោក សុខ ទូច បាន​ឲ្យ​

ដឹងថា នៅ​
ថ្ងៃទី១៤ ខែមករា​ម្សិលមិញ ពោលគឺ​មួយថ្ងៃ​ក្រោយ​បញ្ចប់​វេទិកាតុមូល​នោះ លោក​បាន​បញ្ជូន​
សេចក្ដីសម្រេច​របស់​វេទិកា​ចំនួន​ពីរ២ចំណុច រួមមាន​យន្តការ​នៃ​ការបញ្ចប់​ជម្លោះ​នយោបាយ 

និង​យន្ត​
ការធ្វើ​ឲ្យ​មាន​តុល្យភាព​អំណាច ដែល​បាន​រកឃើញ​ដោយ​ក្រុម​បញ្ញា​វ័​ន្ត​នោះ ថ្វាយ​ព្រះរាជ​ខុ​ទ្ទ​

ការ​ល័យ​
ព្រះមហាក្សត្រ និង​ជូនទៅ​កាន់​ខុ​ទ្ទ​កាល័យ​លោក ហ៊ុន សែន និង​ខុ​ទ្ទ​ការ​ល័យ​គណបក្ស​

សង្គ្រោះ​ជាតិ​
របស់លោក សម រង្ស៊ី។ 

បើទោះជា​រហូតមកដល់​ព្រឹក​ថ្ងៃ​ពុធ​នេះ ឥស្សរជន​ទាំងបី​ខាងលើ​នៅ​មិនទាន់មាន​ការឆ្លើយតប​


ក៏ដោយ 
សម្រាប់​លោក សុខ ទូច លោក​មានជំនឿថា យន្ត​ការដែល​ក្រុម​បញ្ញវ័​ន្ត​ខ្មែរ​ថ្វាយ​ជូន​នោះ នឹង​

អាច​ជ្រាប​ដល់​
បេះដូង​របស់​អ្នកនយោបាយ និង​ជ្រាប​ក្នុង​ព្រះរាជ​ហរ​ទ័យ​របស់​អង្គ​ព្រះមហាក្សត្រ​ដ៏​វិជ្ជមាន។ 

ជំនឿ​
បែបនេះ ត្រូវបាន​លោក សុខ ទូច ពន្យល់ថា៖« អ្នកនយោបាយ​បានបញ្ចប់​ការប្រើប្រាស់​ប្រព័ន្ធតុលាការ​
ដើម្បី​ដាក់​សម្ពាធ​ គ្នា ហើយ​ពួកគេ​ចាប់ផ្ដើម​ដំណើរ​ចរចា​បញ្ចប់​ជម្លោះ​វិញ ដូច្នេះ​អ្វីដែល​យើង​

រកឃើញ​
នឹងធ្វើ​ឲ្យ​ពូកគេ​ពិចារណា​នៅក្នុង​ការចរចា​ដោយ​ សន្តិវិធី»។

គួរ​បញ្ជាក់ថា សេចក្ដី​ស​ម្រ​ចនៃ​វេទិកា​បញ្ញវ័ន្ត ដែល​ត្រូវ​បានអនុម័ត​នា​ល្ងាច​ថ្ងៃ​ចន្ទ​ទី ១៣ 


ខែមករា​នោះ  ក្រុម​
បញ្ញវ័ន្ត​ខ្មែរ​បាន​រកឃើញ និង​ព្រមព្រៀងគ្នា​នូវ​ចំណុច​ដ៏​សំខាន់​ចំនួន​ពីរ​ក្នុងចំណោម​យន្តការ​ 

ជាច្រើន​ទៀត 
គឺ​ការស្នើសុំ​ឲ្យ​មានការ​បោះឆ្នោត​ថ្នាក់ជាតិ​នៅ​ឆ្នាំ២០១៥ និង​ស្នើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​

សភា 
ដោយមាន​ការដាក់​លក្ខ​ខណ្ឌ​បង្ហាញជូន​ម្ចាស់ឆ្នោត។ ក្រុម​បញ្ញវ័​ន្ត​បានស្នើ​សុំ​ឲ្យ​អ្នកនយោបាយ​

ដាក់​បញ្ហា​ជា​
កញ្ចប់ ដើម្បី​ចុះហត្ថលេខា​ថា​នឹង​ដោះស្រាយ​នៅ​ចំពោះមុខ​អង្គ​ព្រះមហាក្សត្រ និង​ចាក់​បញ្ចាំង​

តាម​កញ្ចក់​
ទូរទស្សន៍ បង្ហាញជូន​ពលរដ្ឋ​ខ្មែរ​ដើម្បី​ធ្វើជា​សាក្សី៕


ប្រភពពី៖ ខ្មែស្ថាបនា

Thursday, January 9, 2014

​មូលនិធិ​សកល Global Fund ដក​ការ​គំរាម​ផ្តាច់ជំនួយទឹកប្រាក់​ជាង ១០០​លាន​ដុល្លារ ពី​កម្ពុជា​​


មូលនិធិ​សកល ប្រកាស​ដក​ការ​គំរាម​ផ្តាច់ជំនួយ​ទឹកប្រាក់​ជាង​១០០​លាន​ដុល្លារ​អាមេរិក​ ពី​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​វិញ ក្រោយពី​ទទួលបាន​ការសង​ប្រាក់​ពីរ​ចំណែក​តូច ដែល​មូលនិធិ​នេះ រកឃើញ​ក្នុង​របាយការណ៍​ស៊ើបអង្កេត​ប្រាក់​មូលនិធិ​សរុប​ជាង ៨០​លាន​ដុល្លារ​អាមេរិក​ថា ដំណើរការ​មាន​ភាពមិនប្រក្រតី ការ​កិបកេង​ប្រាក់​ជំនួយ​មួយចំនួន និង​ការប្រើប្រាស់​ប្រាក់​ជំនួយ​ខុស​គោលដៅ​។​
​លិខិត​មូលនិធិ​សកល ចុះ​ថ្ងៃ​ទី​៩ ខែ​ធ្នូ ផ្ញើ​ជូន​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង បានដាក់​កំហិត​ឲ្យ​ក្រសួង​សុខាភិបា​ល ក្នុង​រយៈពេល​៣០​ថ្ងៃ គិត​មក​ទល់​ថ្ងៃ​ទី​៩ ខែ​មករា​នេះ ត្រូវ​ផ្តល់​ប្រាក់​មក​កាន់​មូលនិធិ​វិញ​ចំនួន ៤១០,៧១២​ដុល្លារ ដែល​ពាក់ព័ន្ធ​នឹង​គម្រោង​របស់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ បាណក​សាស្ត្រ ប្រាក់ ៤១,៤០៤​ដុល្លារ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​គម្រោង​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​សើ​ស្បែក និង​កាមរោគ​(NCHARDS) និង​ប្រាក់​២០,៧២៥​ដុល្លារ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​គម្រោង​អង្គការ​មេ​ឌី​ខាំ (MEDiCAM)​ បន្ទាប់​ពី​មូលនិធិ​នេះ រកឃើញថា គម្រោង​លើ​ផ្នែក​សុខភាព​មួយចំនួន មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​។​
កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ចុះផ្សាយ​នៅ​ថ្ងៃទី​៨ ខែ​មករា បាន​ដកស្រង់​សម្តី​របស់​ប្រធាន​ទំនាក់ទំនង​នៃ​មូលនិធិ​សកល ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហ្ស៊ឺ​ណែ​វ លោក Seth Faison ថា​ «​យើង​ទទួលបាន​ការបង់ប្រាក់​ពី​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​មេរោគ​អេដស៍​/ ជំងឺអេដស៍ ជំងឺ​សើ​ស្បែក និង​ជំងឺ​ឆ្លង​តាម​ការ​រួមភេទ​ហើយ យើង​នឹង​ផ្តល់​អនុសាសន៍​ឲ្យ​ចាត់វិធានការ​ភ្លាម​តាម​សំណើ​របស់​អង្គការ មូលនិធិ​សកល​។ យើង​ក៏​ទទួលបាន​ការបង់ប្រាក់​មួយ​ចំណែក​ពី​អង្គការ MEDiCAM ដែរ​។ យើង​រង់ចាំ​កិច្ចសហប្រតិបត្តិការ​ដូចគ្នា​ដែរ​ពី​មជ្ឈមណ្ឌ​ល​ជំងឺគ្រុនចាញ់​ជាតិ​»​។​
​ទោះបីជា គម្រោង​របស់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ បាណក​សាស្ត្រ ដែល​មាន​ចំនួន​ទឹកប្រាក់ ៤១០,៧១២​ដុល្លារ ជា​ចំណែក​ច្រើនជាងគេ មិនទាន់​បាន​បង្វិល​ត្រលប់​ក្តី ប៉ុន្តែ លោក Seth Faison ថា រហូតមកទល់​ពេលនេះ មូលនិធិ​សកល មិន​មាន​ផែនការ​កាត់ផ្តាច់​ឬ កាត់បន្ថយ​ការផ្តល់​មូលនិធិ​នៅពេល​ខាងមុខ​ទេ តែ​ទោះជា​យ៉ាងនេះក្តី មូលនិធិ​នេះ នឹង​វាយតម្លៃ​ជំនួយ​នៅពេលនេះ ហើយ​នៅ​ថ្ងៃ​ខាង​មុខ នឹង​កែសម្រួល​ផែនការ​ឲ្យបាន​សមស្រ​ប​។​
VOD បាន​ព្យាយាម​ទាក់ទង​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង ជាច្រើន​ដង តែ​លោក​បដិសេធ​ឆ្លើយ ដោយ​ថា​ជាប់រវល់​។​
សមាជិក​អនុគណៈកម្មការ​ត្រួតពិនិត្យ​មូលនិធិ​សកល​នៅ​កម្ពុជា លោក កែម ទ្បី យល់ថា នេះ​ជា​ជំហាន​វិជ្ជមាន​មួយ ដែល​អាច​ជួយ​សម្រាល​ការ​មិន​ទុកចិត្ត​ពី​ម្ចាស់ជំនួយ តែ​លោក​បញ្ជាក់ថា បើ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ នៅតែ​មិន​សង​ប្រាក់​ជាង ៤១​ម៉ឺន​ដុល្លារ មូលនិធិ​នេះ នឹង​កាត់​ផ្តាច់​ជំនួយ​លើ​គម្រោង​ផ្នែក​នេះ​នៅ​ថ្ងៃ​ខាង​មុខ​ <<​ច្បាប់​ណាស់​បើ​មិន​បាន​សង យើង​ដឹង​ព័ត៌មាន​មួយទៀត គឺ​គេ​កាត់លុយ​តែម្ដង កាត់លុយ​ខាង​ផ្នែក​គ្រុនចាញ់ បើសិន​ជា​បាន​សង គឺ​មានន័យថា គេ​អត់​កាត់ គឺ​យើង​ដឹង​តែ​ម្ដង សំបុត្រ​មកពី​Global Fund គឺ​គេ​បានបញ្ជាក់​ច្បាប់​ចឹង >>​។​
​សម្រាប់​ជំនួយ​លើ​ជំងឺគ្រុនចាញ់ មូលនិធិ​សកល ធ្លាប់បាន​ព្រមាន​ថា នឹងមិន​ដំណើរការ​ចុះ​ហត្ថលេខា​ជាមួយ​កម្ពុជា ដំណាក់កាល​ទី​១ តម្លៃ​១៥​លាន​ដុល្លារ ដំណាក់កាល​ទី​២ តម្លៃ​ជាង​១២​លាន​ដុល្លារ បើ​មិន​ប្រគល់​ប្រាក់​តាម​ការទាមទារ​។​
​ប្រធាន​គណៈកម្មាធិការ​កម្ពុជា​ឯករាជ្យ​ប្រឆាំង​អំពើពុករលួយ លោកស្រី ម៉ម ស៊ីថា ចាត់ទុកថា ការ​ព្រម​សង​ប្រាក់​ខ្លះ​ទៅ​វិញ គឺ​ឆ្លុះបញ្ចាំង​ការទទួលស្គាល់ និង​ការទទួលខុសត្រូវ​មួយ​ផ្នែក​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​កើតមាន​ក្នុង​វិស័យ​សុខាភិបាល​។ លោកស្រី សង្កត់ធ្ងន់​ថា តើ​អង្គភាព​ប្រឆាំង​អំពើ មាន​យន្តការ​បែប​ណា​សម្រាប់​រឿងនេះ​ <<​ការទទួលស្គាល់​សង គឺ​បានន័យថា ខ្លួនឯង​បាន​ប្រព្រឹត្ដ​អំពើ​ពុករលួយ អ្នកប្រព្រឹត្ដ​អំពើ​ពុករលួ​យ​នេះ តើ​ស្ថាប័ន អេស៊ី​យូ ធ្វើ​ដូចម្ដេច​ទៀត​បាន ហើយ​អ្នកប្រព្រឹត្ដ​អំពើ​ពុករលួ​យ ឫ​មួយ​គ្រាន់តែ​ធ្វើ​របាយការណ៍​ឫ​មួយ​គ្រាន់តែ​ស៊ុមក្រលំ​គ្នា បិទបាំង​គ្នា​មិន​ចាត់ការ បើ អេស៊ី​យូ មិន​ចាត់ការ​ក្នុងករណីនេះ មានន័យ​ថា អេស៊ី​យូ មានការ​អនុវត្ដ​ច្បាប់​ក្នុង​រូបភាព​រើសអើង វា​ពាក់ព័ន្ធ​ទៅ​ហ្នឹង​រឿង​នយោបាយ​ច្រើន​>>​។​
​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ឱម យិនទៀង បដិសេធ​ឆ្លើយ​ជាមួយ ដោយ​ថា ជាប់រវល់​។ កន្លងមក អង្គភាព​ប្រឆាំង​អំពើពុករលួយ អះអាងថា ខ្លួន​កំពុង​ស៊ើបអង្កេត​ការ ចោទប្រកាន់​ទាំង​នោះ របស់​អង្គការ​មូលនិធិ​សកល ប៉ុន្តែ​រហូត​មក​ទល់​នេះ អង្គភាព​នេះ មិនទាន់​ចេញផ្សាយ​របាយការណ​៦​ឬ លទ្ធផល​ណា​មួយ​នោះទេ​៕

ប្រភពពី៖ VOD

Wednesday, January 8, 2014

ពលរដ្ឋ​ប្រទេស​ណា​និយម​មើល​រឿង​អាសអាភាស​ជាងគេ​?


អ៊ី​ន​ធើរ​ណេ​ត​ជា​ឧបករណ៍​ដ៏​មាន​សារប្រយោជន៍​ក្នុងសង្គម ជួយ​ដល់​មនុស្ស​ក្នុងការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​, ដឹង​ពី​ព័ត៌មាន​

ផ្សេងៗ​, លេង​ហ្គេម​កំសាន្ត​, ទស្សនា​ភាពយន្ត​...​។​ល​។ ជាពិសេស វា​នៅ​ជា​ប្រភព​ផ្តល់​ឲ្យ​នូវ​រូបភាព​អាសអាភាស 

ដែល​អ្នកណា​ក៏ដោយ ក៏​អាច​ប្រាស្រ័យ​ជាមួយ​វា​បាន តាមរយៈ​ឧ​បរ​ណ៍​នេះ ។​

ខាងក្រោម ជា​ប្រទេស ១០ ដែល​និយម​មើល​រឿង​អាសអាភាស​បំផុត លើ​ពិភពលោក​៖


១- ក្រិ​ចៈ ថ្វី​ត្បិត​ជា​ប្រទេស​១​មាន​ទំនៀមទម្លាប់​យូរអង្វែង​ពី​រឿង​ផ្លូវភេទ​ក្តី ប៉ុន្តែ ដោយ​អាកាសធាតុ​អំណោយផល 

ជាមួយ​ឆ្នេរសមុទ្រ​ដ៏​អស្ចារ្យ​នោះ ក្រិច​ជាប់​លំដាប់​ជា​ប្រទេស​ទី​១ និយម​រឿង Sex ។​

២- រុស្ស៊ីៈ កំរិត​សកម្មភាព Sex មាន​នៅតាម​ក្លឹប និង​បារ​កំសាន្ត​នានា នៅ​ក្រុង​ម៉ូស្គូ ។​

៣- ប៉ា​គី​ស្ថានៈ តាមរយៈ Google នោះ​ប្រទេស​នេះ មានការ​និយម​រករឿង Sex ជាងគេ ដោយ​ប្រើ​ឧបករណ៍​ស្វែងរក​

របស់​ក្រុមហ៊ុន​នេះ ។​


៤- អាមេរិកៈ មាន​ពលរដ្ឋ​ប្រមាណ ៤០ លាន​នាក់ និយម​ចូល​មើល​រឿង Sex ជាប្រចាំ ក្នុងនោះ ១/៣ ជានា​រីៗ ។​


៥- ប្រេ​ស៊ី​លៈ Sex ជា​រឿង​ពុំ​អាច​អត់​បាន​នៅ​ប្រទេស​នេះ ។ ម្យ៉ាងទៀត ច្បាប់ទម្លាប់​មាន​ភាព​ធូររលុង​ដែរ ។​


៦- ចិនៈ តាម​របាយការណ៍​រប​ស់​ផ្នែក​ទន់​កម្ចាត់ virus Ruixing នោះ​មាន​មនុស្ស ៦៥,៥% ដែល​ចូល​អាន​គេហទំព័រ​

ចិន 

ពុំ​រវល់​នឹង​ការព្រមាន​ពី Virus នេះ លើ​បណ្តាញ​ទេ អាស្រ័យ​ដោយ​ការទាក់ទាញ​នៃ​គេហទំព័រ Sex ។​


៧- ប៉ូឡូញៈ តាម​ការអង្កេត​របស់​អ្នកឯកទេស​ខាង​កាមគុណ Zbigniew Izdebski ឲ្យ​ដឹងថា ភាគច្រើន​អ្នក​ប្រើ​អ៊ី​ន​ធើរ​

ណេ​ត​នៅ​ប្រទេស​នេះ  តែង​ឆ្លៀត​ឆាប​ចូល​ទស្សនា​រឿង Sex ។ ម្យ៉ាង​ដោយសារ ពួកគេ​ពុំ​ទទួលបាន​ការអប់រំ​ឲ្យ​

ពេញលេញ​ល្អ ពី​រឿង​ផ្លូវភេទ ។​


៨- អ៊ីតាលីៈ ជនជាតិ​នេះ ពិតជា​ធូររលុង​នឹង​រឿង Sex ណាស់ ។ ក្នុង​ការងារ​ប្រចាំថ្ងៃ​របស់​ពួកគេៗ គិតដល់​រឿងនេះ​

ជា​អាទិភាព ។ សូម្បីតែ​មនុស្ស​វ័យ ៦០ ឆ្នាំ មាន ៣០% តែង​ប្រព្រឹត្ត “​បទល្មើស​” ជាប្រចាំ​ដែរ ។​


៩- ម៉ាឡេស៊ីៈ បើ​សម្លឹង​ពី​ខាងក្រៅ នេះ​ជា​សង្គម​១ ដែល​អភិរក្ស ។ ប៉ុន្តែ ក្នុង​ជីវិត​ពិត​រឿង Sex ជាការ​ជក់ចិត្ត​របស់​

ពួកគេ​ទៅវិញ​ទេ ។​

១០- អេស្បាញៈ Sex ជា​រឿង​មិនអាច​អត់​បាន ។ នៅមាន​ទៀតៈ បុរសៗ​និយម​ប្រើ​ឱសថ​បន្ថែម ដើម្បី​បំពេញចិត្ត​ដៃគូ​

របស់ខ្លួន ទោះបី​ពួកគេ​ពុំមាន​អសមត្ថភាព​រួមភេទ​ក៏ដោយ ៕​


ប្រភពពី៖ ខ្មែរស្ថាបនា

Tuesday, December 31, 2013

មើល​ខោស្លីប​ប្រឆាំង “​ការចាប់រំលោភ​” ស្ទីល​...​ថ្មី

ដោយ​ផ្តើមចេញពី​បច្ចេកវិទ្យា​ប្តូរ​ភេទ​ថ្មីៗ​នេះ អ្នក​ច្នៃ​ម៉ូដ​របស់​ថៃ បានដាក់​បង្ហាញ​នូវ​ខោស្លីប​

មាន​ប្រដាប់​ភេទបុរស សម្រាប់​នារីៗ ។​


ពិតជា​គំនិត​គួរ​ឲ្យ​ចង់​អស់​...​សំណើច​មែន​!



























ប្លែក​ពី​ខោស្លីប​ធម្មតា ខោ​ស្ទី​ប​បន្លំ​បុរស​នេះ ត្រូវបាន​ភ្ជាប់​ជាមួយ “​ដំបង​” ក្លែងក្លាយ​១ មាន​

រាងរៅ​ដូចជា​លិង្គ ។ គេ​សង្ឃឹមថា វា​នឹង​នាំ​ឲ្យ​បិសាច​តណ្ហា​ទាំងឡាយ នឹង​បោះបង់ចោល​

ការស្រេកឃ្លាន ហើយ “​បិទ​សាប៊ូ​” គ្រា​ឃើញ “​ដំបង​សិល្ប៍​” នេះ ។​

​ទោះបីជា​បំណង​នៃ​ ការផលិត​ខោ​នេះ វា​ល្អ​ក្តី តែ​ពុំ​ត្រូវបាន​ទទួល​ការ​សាទរ ពី​សំណាក់​ប្រព័ន្ធ​

ផ្សព្វផ្សាយ​ទេ ព្រោះ​វា “​អាក្រក់​អា​ក្រី​” ពេក ។​

​យ៉ាងណា​ក៏​ជា​គំនិត​១ ហើយ​វា​ក៏​កំពុង​ទទួលបាន​នូវ​ការជជែក​ពិភាក្សាគ្នា​យ៉ាង​ផុសផុល នៅលើ​

បណ្តាញ​សង្គម​ផងដែរ ៕​

ប្រភពពី៖ ខ្មែរស្ថាបនា

“​សិច​” អូសបន្លាយ ងាយ​ធ្វើ​ឲ្យ​ស្ត្រី​គ្មាន​កូន​

មិន​ថា​បុរស ឬ ស្ត្រី ភាគច្រើន​សុទ្ធតែ​ចាត់ទុកថា កាន់តែ​អូសបន្លាយ​ពេលវេលា​សិច កាន់តែ​បញ្ជាក់​ភាពស្វិតស្វាញ​

ខ្លាំងក្លា របស់​មនុស្ស​ប្រុស​, កាន់តែ​ធ្វើ​ឲ្យ​ស្ត្រី​ពេញចិត្ត​ជាង ។ តែ​ការពិត ពុំមែន​ដូច្នេះ​ឡើយ ។​


​ជីវភាព​ផ្លូវភេទ​ទៀត​ទាត់ តែង​នាំមក​នូវ​ផលប្រយោជន៍​ច្រើនៈ បង្កើន​ប្រព័ន្ធ​អង្គ​បដិបក្ខ​, រាងកាយ​របស់​បុរស និង​ទាំង​

ស្ត្រី ។ ក្រៅពីនេះ នៅ​បង្ការ​ប្រឆាំង​បាន​ជំងឺ​ក​ម្កា​ត់​ជាច្រើន ។ ប៉ុន្តែ ការស្រាវជ្រាវ​១​ថ្មីៗ​នេះ បង្ហាញថា “​សិច​” 

អូសបន្លាយ ងាយ​ធ្វើ​ឲ្យ​ស្ត្រី​កើត​ជំងឺ ។​

​តាម​លទ្ធផល​ស្រាវជ្រាវ​, នោះ​ការអូសបន្លាយ​ពេលវេលា​សិច ធ្វើ​ឲ្យ​ខ្សែ​សរសៃប្រសាទ​ម​ជ្ឈឹ​ម​ត្រេកត្រអាល​យូរពេក​, 
ងាយ​បង្ក​ការស្ទះ​ដំណើរការ​ដឹកជញ្ជូន​ចរាចរ​ឈាម ពិសេស​គឺ នាំ​ឈាម​ទៅដល់​តំបន់​ឆ្អឹង​កន្តៀត​ក្អម ។ ដូច្នេះ បង្ក​ជា​

រោគសញ្ញា​ឈឺពោះ​ខាងក្រោម​, អស់កម្លាំង​, ឈឺ​តំបន់​ឆ្អឹង​កន្តៀត​ក្អម​រ៉ាំរ៉ៃ ។ គ្រោះថ្នាក់​ជាង​, ប្រសិន​ឲ្យ​ស្ថានភាព​នេះ 

អូសបន្លាយ​ងាយ​បង្ក​ជា​ស្ថានភាព​គ្មាន​កូន ។​

​ពួក​ជំនាញការ បាន​ឲ្យ​ដឹងថា អត្រា​កើត​ជំងឺ​រលាក​តំបន់​កន្តៀត​ក្អម រួច​នាំ​ដល់​ជំងឺ​គ្មាន​កូន តែង​ខ្ពស់​ដល់ ២០ ទៅ 

៣០% ។​

​ដូច្នេះ តើ “​សិច​” អូសបន្លាយ​ប៉ុនណា ទើប​សមស្រប​? ជាក់ស្តែង ពុំមាន​តួលេខ​១​ប្រាកដ ព្រោះ​អាស្រ័យ​ទៅតាម​

ស្ថានភាព​សុខភាព​, ស្ថានភាព​របស់​គូស្នេហ៍​ម្នាក់ៗ​ប៉ុណ្ណោះ ។​

​ពេលវេលា​រួមភេទ ត្រូវ​រង​ឥទ្ធិពល​ដោយ​កក្តា​ជាច្រើន ។ ដូចជា​វ័យ​, លក្ខខណ្ឌ​សម្ភារ​, បទពិសោធន៍​ជីវិត​ផ្លូវភេទ​, 

សភាព​ផ្លូវចិត្ត​, បរិស្ថាន​... ៕​


ប្រភពពី៖ ខ្មែរស្ថាបនា

Wednesday, November 27, 2013

គំហើញ​ថ្មី​ពី​ទី​ចាប់កំណើត​របស់​ព្រះពុទ្ធ​ជា​អង្គ​ម្ចាស់​

​ក្រុម​បូរាណ​វិទូ កំពុង​ស្រាវជ្រាវ​នៅ​នេ​ប៉ាល់ បាន​រកឃើញ​ភស្តុតាង ពី​ស្ថាបត្យកម្ម​១ បញ្ជាក់​ពី​ទី​ចាប់កំណើត​របស់​ព្រះពុទ្ធ ដែល​បាន​អាយុកាល នា​អំឡុង​សតវត្ស​ទី​៦ មុន​គ្រឹ​ស្ត​សករាជ ។​



ការធ្វើ​កំណាយ​ក្នុង​តំបន់​សក្ការៈ Magia (Maya Devi Temple) នៅ Lumbini ប្រទេស​នេ​ប៉ាល់ ដែលជា​ទីកន្លែង​១ ត្រូវបាន UNESCO ទទួលស្គាល់ថា ជាទី​ចាប់កំណើត​របស់​ព្រះពុទ្ធ​ជា​អង្គ​ម្ចាស់ បាន​រកឃើញ​ចំណែក​ដែល​នៅ​សេសសល់ ហើយ​ពុំទាន់​បានដឹង​នៅក្នុង​សតវត្ស​ទី​៦ មុន​គ្រឹ​ស្ត​សករាជ ។ រចនាសម្ព័ន្ធ​ធ្វើ​ពី​ឈើ ស្ថិតនៅក្រោម​បណ្តា​អារាម សាងសង់​ដោយ​ដុំឥដ្ឋ ។​

​សាស្ត្រាចារ្យ Robin Coningham នៃ​សាកលវិទ្យាល័យ Durham អង់គ្លេស ឲ្យ​ដឹងថា “​មកទល់ពេលនេះ យើង​បានដឹង​តិចតួច ពី​ជីវិត​របស់​ព្រះពុទ្ធ ក្រៅពី​ឯកសារ​ដែល​នៅ​សេសសល់ ព្រមទាំង​រឿងនិទាន​តៗ​គ្នា ។ ហេតុនេះ យើងខ្ញុំ​បាន​ចោទ​នូវ​សំណួរ​ថា ហេតុអ្វី​យើង​ពុំ​រុក​រកសារ​ឡើងវិញ តាមរយៈ​កំណាយ​បូរាណ​វិទ្យា ដើម្បី​ឆ្លើយបាន​យ៉ាង​ប្រាកដប្រជា ពី​កន្លែង​ដែល​លោក​ប្រសូត​ចេញ​” ។ ហេតុនេះ ឥឡូវ​យើង​មាន​ប្រព័ន្ធ​កំណាយ​បូរាណ​វិទ្យា​នៅ Lumbini ដំបូង​គេ ហើយ​វត្ត​ទាំងអស់​នៅ​ទីនោះ មាន​អាយុកាល​អំឡុង​សតវត្ស​ទី​៦ មុន​គ្រឹ​ស្ត​សករាជ ។​


អ្នក​បូរាណ​វិទូ នៅក្បែរ​អារាម​កំណាយ​ឃើញ​

ការធ្វើ​កំណាយ​នេះ នៅបាន​រកឃើញ​វត្ត​មាននៃ​ប្ញ​ស​ឈើ​សម័យបូរាណ ចន្លោះ​វាល​មួយ នៅ​ពីមុខ​អារាម ។​

​អគ្គនាយក UNESCO មាន​មោទនៈភាព​យ៉ាងខ្លាំង នឹង​គំហើញ​នេះ ព្រោះ​វា​ជា​ចម្លើយ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ចំពោះ​ទី​គោរពបូជា​ដ៏​ឧត្តុង្គឧត្តម​បំផុត ចំពោះ​សាសនា​មួយ ដែលមាន​អាយុកាល​យូរ​ឆ្នាំ​បំផុត លើ​ពិភពលោក​នេះ ។ អ្នកស្រី Jvona Bokova អគ្គនាយក​អង្គការ​នេះ សង្ឃឹមថា ការស្រាវជ្រាវ​បូរាណ​វិទ្យា នឹងត្រូវ​បាន​បន្ត​អនុវត្ត​ខ្លាំង​ជាង​មុន ហើយ​ការអភិរក្ស​ថែទាំ ក៏​នឹង​ត្រូវបាន​រឹតបន្តឹង ដើម្បី​ការពារ Lumbini ។​

​ឯកសារ​ប្រវត្តិសាស្ត្រ របស់​ព្រះពុទ្ធសាសនា កត់ត្រា​ថា ព្រះ​មហេសី Maya Devi មាតា​របស់​ព្រះពុទ្ធ បានប្រសូត​ព្រះអង្គ ពេល​ចាប់​តោង​មែកឈើ​១ ក្នុង​ឧស្សា​ន Lumbini ដែល​ស្ថិតនៅ​ចន្លោះ​អាណាចក្រ​របស់​ព្រះអង្គ និង​អាណាចក្រ​របស់​ស្វាមី និង​មាតាបិតា ម្ចាស់​ក្ស​ត្រី ៕

ប្រភពពី៖ខ្មែរស្ថាបនា

គួរដឹង! កាហ្វេ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ

  និយាយ​ឲ្យ​ចំ​ទៅ គ្នា​យើង​ភាគ​តិច​ណាស់ អត់​ផឹក​កាហ្វេ ឬជាតិ​កាហ្វេ​អ៊ីន នៅ​ពេល​ព្រឹក ហើយ​គ្នា​យើង​ចូល​ចិត្ត​ផឹក​កាហ្វេ ដឹង​ច្បាស់​វា​ធ្វើ​ឲ...