ពាក់អាវទ្រនាប់តឹង
ក្នុងរយៈពេលយូរដល់ថ្នាក់បង្កអាលែកហ្ស៊ីស្បែក , លេចចេញស្នាមក្រហម
នឹងធ្វើឲ្យកើនហានិភ័យមហារីកសុដន់ ។
លទ្ធផលស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ
២ រូបគឺ Singer និង Grismaijer
នៅមជ្ឈមណ្ឌលស្រាវជ្រាវទំនាក់ទំនងរវាងការពាក់អាវទ្រនាប់
និងមហារីកសុដន់ BBC (អាមេរិក) បង្ហាញថា
ក្នុងចំណោមអ្នកត្រូវបានវិនិច្ឆ័យថាកើតមហារីកសុដន់នោះមានដល់ទៅ
១៨% ច្រើនពាក់អាវទ្រនាប់ពេលគេង ។ ក្នុងពេលនោះ
ស្ត្រីមិនពាក់មានអត្រាតែ ៣%ប៉ុណ្ណោះ ។
អ្នកវិទ្យាសាស្ត្រទាំង ២
ក៏ទូន្មានស្ត្រីចង់បញ្ចៀសហានិភ័យកើតមហារីកសុដន់គួរពាក់អាវ
ទ្រនាប់តិចបំផុតតាមដែលអាចធ្វើបាន ,
ដោយប្រឹងប្រែងធានាថាពាក់វាក្រោម ១២ ម៉ោង ក្នុង ១ ថ្ងៃ ។
ក្រៅពីស្រាវជ្រាវទំនាក់ទំនងរវាងកត្តាទាំង ២ ខាងលើ , Singer និង
Grismaijer ក៏លើកឡើងដំបូន្មានមួយចំនួនជួយស្ត្រី "ទប់ទល់"
ជាមួយហានិភ័យនេះ ។
ប្រសិនចាំបាច់ត្រូវពាក់អាវទ្រនាប់
ចូរអ្នកពាក់វាកាន់តែតិចកាន់តែល្អ ។ ក្នុងលំហដោយឡែកដូចជានៅផ្ទះ ,
ក្នុងបន្ទប់គេងនោះគួរដោះវាចេញ ។
-មិនពាក់អាវទ្រនាប់ពេលគេង ,
រឿងនេះនឹងជួយសាច់ដុំសុដន់របស់ស្ត្រីបាន "ទំនេរ"
បញ្ចៀសត្រូវរឹតបន្តឹងក្រោយមួយថ្ងៃធ្វើការនឿយហត់ ។
-ចៀសវាងពាក់អាវទ្រនាប់មាន gong រឹង ឬឧបករណ៍បង្កើតរូបរាងណាផ្សេង ។
ក្រៅពីនេះ ស្ត្រីមិនគួរដោយសារតែសម្ផស្សទាន់សម័យបានពាក់អាវតឹង
កៀបសុដន់ ឬរុញសុដន់ឡើងខ្ពស់ឲ្យទាក់ទាញ ។
-យកចិត្តទុកដាក់មិនពាក់អាវទ្រនាប់មានទំហំតូចពេក ។
ពិសេសអាវបន្សល់ទុកស្នាមក្រហម ឬផ្នត់ជ្រៅលើស្បែក ។
នេះគឺជាសញ្ញាច្បាស់លាស់បង្ហាញថា វាពុំមែនជាអាវដ៏សក្តិសម ។
-ក្នុងពេលមករដូវ ទំហំសុដន់ច្រើនមានការប្រែប្រួលបន្តិច ។
ល្អបំផុតចូរអ្នកទិញអាវមួយចំនួនសម្រាប់ពាក់ក្នុងពេលនេះជំនួសឲ្យ
ប្រើទំហំតែមួយគត់ ។
-ចូរច្របាច់ម៉ាស្សាសុដន់រាល់ថ្ងៃ ។
រឿងនេះនឹងជួយបង្កើនលទ្ធភាពសកម្មភាពរបស់ប្រព័ន្ធឈាមស ,
ជួយកម្ចាត់ជាតិពុល ក្នុងជាលិកាខ្លាញ់នៅសុដន់ ៕
ប្រភពពី៖ ខ្មែរស្ថាបនា
No comments:
Post a Comment