Showing posts with label ព័ត៌មានជាតិ. Show all posts
Showing posts with label ព័ត៌មានជាតិ. Show all posts

Sunday, December 7, 2014

ជន​រង​គ្រោះ​ដោយ​សារ​ជន​មួយ​ក្រុម​ដែល​សង្ស័យ​ថា ជា​សមត្ថ​កិច្ច​ភ្ជង់​ប្លន់​យក​គ្រឿង​អលង្ការ​លើក​គ្នា​មកបំភ្លឺ​នៅភូមិ​ទួល​គោក​ឱ្យ​ពលរដ្ឋ​ជួយ​ធ្វើ​សាក្សី


រាជ​ធានី​ភ្នំពេញ​ ៖​​​ កាល​ពី​រសៀល​ថ្ងៃ​ទី​៧ ធ្នូ នេះ បុរស​ម្នាក់​ឈ្មោះ​ហេង រ៉ាវី ​និងប្រជា​ពល​រដ្ឋ​ជា​ច្រើន​នាក់​បានហៅ​អ្នក​សារ​ព័ត៌​មាន​​មក​ជួប​ជុំ​គ្នា ​នៅ​ភូមិ​ទួល​គោក​ សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញស្សី​កែវ​​ដើម្បី​បំភ្លឺ​ជុំវិញ​សកម្ម​ភាព​ជន​មួយ​ក្រុម​ដែល​ពួក​គេ ​អះ​អាង​ថា ជា​សមត្ថ​កិច្ច​ខិល​ខូច​ធ្វើ​​​សកម្ម​ភាព​ចាប់​វាយ​ខ្នោះ​ និង​ភ្ជង់​ប្លន់​យក​គ្រឿង​អលង្ការ​ ហើយ​គំរាមរូប​គេ​​ និង​ប្អូន​ថ្លៃឱ្យ​យក​ម៉ូតូ​ទៅ​បញ្ចាំ​យក​លុយ​ឱ្យ​ពួក​គេជា​ថ្នូរ​នឹង​ការ​ ដោះ​លែង កាល​ពី​វេលា​ម៉ោង​១២ និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី៦ ធ្នូ កន្លង​ទៅ។ ​
ជន​រង​គ្រោះ​ខាង​លើមាន​មុខ​របរ​ជា​អ្នក​គិត​លុយ​នៅ​សណ្ឋា​គារ​មីត​លែន​ មាន​ទី​លំនៅ​ផ្ទះ​លេខ​១៩២ ផ្លូវ​៥៩៨​ ភូមិ​ទំនប់​ សង្កាត់​ភ្នំពេញ​ថ្មី​។ តាម​សម្តី​ជន​រង​គ្រោះ​ដែលបាន​រៀប​រាប់​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា កាល​ពី​វេលា​ម៉ោង​១២ និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៦ ធ្នូ ២០១៤ រូប​គេ និង​ប្អូន​ថ្លៃ​ត្រូវ​ជន​មួយ​ក្រុម​មាន​គ្នា​៦​នាក់ជិះ​ម៉ូតូ​៣​គ្រឿង​ ​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ​បាន​ធ្វើ​សកម្ម​ភាព​ភ្ជង់​​​ដោយ​ចោទ​ថា ​​ជា​ចោរ​ឆក់​ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​ ហើយប្រាប់​ថា ​ដឹករូប​គេ​ទៅ​ប៉ុស្តិ៍​ដើម្បី​សួរ​នាំ តែ​តាម​ពិត​ដឹក​​​​ចូល​ទៅ​ក្នុង​ដី​ឡូត៍​មួយ​កន្លែង​នៅ​ក្បែរ​អង់​តែន​ទួល​ គោក​ ។
ពេល​ចូល​ដល់​ក្នុង​ដី​ឡូត៍​ ក្រុម​ជន​ទាំង​នោះ​បាន​ចាប់​រូប​គេ​វាយ​ខ្នោះ​ធ្វើ​ទារុណ​កម្ម ហើយ​ប្លន់​យក​ខ្សែ.ក​១ខ្សែ​ទម្ងន់​៧​ជី ខ្សែ​ដៃ​ទម្ងន់​១តម្លឹង​ ទូរ​ស័ព្ទ​អាយ​ហ្វូន​ហ្វាយ​អេស១​គ្រឿង ​​ទូរ​ស័ព្ទ​ម៉ាក​អាយ​ម៉ូបាយ​១​គ្រឿង​ មិន​តែ​ប៉ុណ្តោះជន​នោះ​បាន​គំរាម​ឱ្យ​ប្អូន​ថ្លៃ​របស់​គេយក​ម៉ូតូ​ម៉ាក​ស៊ុយ ​ហ្ស៊ុយ​គី​១គ្រឿង​ទៅ​បញ្ចាំ​នៅ​ម្តុំ​ឃ្លាំង​រំសេវបាន​លុយ​៣៥០​ដុល្លារ​យក​ មក​ឱ្យ​ពួក​គេ​ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​​។
បន្ទាប់​ពី​ធ្វើ​សកម្ម​ភាពរួច ក្រុម​ជន​ទាំង​នោះ​បាន​នាំ​គ្នា​គេច​ខ្លួន​បាត់​ស្រមោល​៕
ប្រភពពី៖ កោះសន្តិភាព

Sunday, March 23, 2014

យុ​វ​ជន​៣នាក់​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ក្រសួង​ព័ត៌មាន​សង្ស័យ​ជា​ករណី​គំនុំ​

ភ្នំពេញ​ ​៖យុវ​ជន​៣នាក់​ ​ម្នាក់​បាន​ស្លាប់​ភ្លា​មៗ​និង​២នាក់​ទៀត​បាន​រង​របួស​ធ្ងន់​ ​ខ​ណៈ​ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​ជិះ​ម៉ូ​តូ​មួយ​គ្រឿង​មក​ធ្វើ​សកម្មភាព​បាញ់​ប្រហារ​ទៅ​លើ​យុ​វ​ជន​ទាំង​៣នាក់​នោះ​ ​។
ករណី​បាញ់​ប្រហារ​ប​ណ្តា​ល​ឲ្យ​មាន​មនុស្ស​ស្លាប់​ខាង​លើ​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៥ទៀប​ភ្លឺ​ ​ថ្ងៃ​ទី​២២ ខែ​មី​នា​ ​ឆ្នាំ​២០១៤ ស្ថិត​មុខ​ក្រសួង​ព័ត៌មាន​ ​ផ្លូវ​ព្រះ​មុនី​វង្ស​ ​ក្នុង​សង្កាត់​ស្រះ​ចក​ ​ខណ្ឌ​ដូន​ពេ​ញ​។​
យុ​វ​ជន​ទាំង​៣នាក់​ដែល​ត្រូវ​ជន​សង្ស័យ​បាញ់​ខាង​លើ​នេះ​មាន​ទី​១. វ៉ា​ន់​ ​សុធា​រ៉ា​ ​ហៅ​ជេ​ម​ ​អាយុ​២៦ឆ្នាំ​ ​មុខ​របរ​អ្នក​រត់​តា​ក់​ស៊ី​ភ្នំពេញ​ ​ព្រះ​សីហ​នុ​ ​ស្នា​ក់​នៅ​ផ្ទះ​លេខ​៤២ ប្លុក​បុរី​មួយ​កន្លែង​ ​សង្កាត់​ទួល​ពង្រ​ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​ត្រូវ​គ្រាប់​ចំ​ដោះ​ខាង​ស្តាំ​ ប​ណ្តា​ល​ឲ្យ​ស្លាប់​, ទី​២.ឈ្មោះ​ ​ថា​យ​ ​ម៉េ​ង​ ​អាយុ​២៧ឆ្នាំ​ ​ស្នា​ក់​នៅ​ផ្ទះ​លេខ​២៧ ក្នុង​សង្កាត់​ផ្សារ​ដេ​ប៉ូ​១ ខណ្ឌ​ទួល​គោក​ ​រង​របួស​ធ្ងន់​ ​ត្រូវ​គ្រាប់​ចំ​ដោះ​ខាង​ឆ្វេង​ ​និង​ទី​៣.ឈ្មោះ​ ​ជិន​ ​ហួត​រ៉ា​ឌី​ ​អាយុ​២៧ឆ្នាំ​ ​ស្នា​ក់​នៅ​ក្នុង​សង្កាត់​អូរ​ឫស្សី​ ​ខណ្ឌ​៧មក​រា​ ​ត្រូវ​ចំ​ចង្អុលដៃ​ ​រង​របួស​ស្រាល​ ​។
តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើត​ហេតុ​ ​ជន​រង​គ្រោះ​ទាំង​៣នាក់​បាន​ជិះ​ម៉ូ​តូ​ចេញ​ពី​ក្លិ​ប​កម្សាន្ត​ ​ក្នុង​គោល​បំណង​ត្រ​ឡប់​ទៅ​ផ្ទះ​ ​។ លុះ​ជិះ​ដល់​មុខ​ក្រសួង​ព័ត៌មាន​ស្រាប់តែ​មាន​ជន​សង្ស័យ​មួយ​ក្រុម​ ​ជិះ​ម៉ូ​តូ​មក​អែប​ក៏​បាន​ធ្វើ​សកម្មភាព​បាញ់​ជន​រង​គ្រោះ​ប​ណ្តា​ល​ឲ្យ​ម្នាក់​ស្លាប់​ ​និង​២នាក់​ទៀត​របួស​ធ្ងន់​ស្រាល​ ​រួច​ជន​សង្ស័យ​ក៏​ជិះ​ម៉ូ​តូ​គេច​ខ្លួន​បាត់​ស្រ​មោ​ល​។​
ក្រោយ​កើត​ហេតុ​សព​ជន​រង​គ្រោះ​ត្រូវ​បាន​សាច់​ញាតិ​ដឹក​យក​ទៅ​ធ្វើ​បុណ្យ​ ​រី​ឯ​ជន​រង​គ្រោះ​ដែល​រង​របួស​ធ្ងន់​ស្រាល​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែ​ត​ភ្លា​មៗ​ផង​ដែរ​ ​។ ចំណែក​សមត្ថ​កិច្ច​ក៏​បាន​ចុះ​ស្រាវជ្រាវ​រក​មុខ​សញ្ញា​ក្រុម​ជន​ប្រដាប់​អាវុធ​ខាង​លើ​នេះ​ដែរ​ ​។
គួរ​បញ្ជាក់​ថា​ ​បន្ទាប់​ពី​មាន​ការ​ផ្លាស់​ប្តូ​រ​ ​និង​ផ្ទេរ​តំណែង​អធិការ​នគរបាល​តាម​ខណ្ឌ​ក្នុង​រាជ​ធានី​ភ្នំពេញ​រួច​មក​ករណី​ប្លន់​ប្រដាប់​អាវុធ​បាន​កក្រើក​ឡើង​វិញ​គួរ​ឲ្យ​កត់​សម្គាល់​ ​ដែល​ប្រការ​នេះ​ប្រជា​ពលរដ្ឋ​រស់​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ ​ពី​សុវត្ថិ​ភាព​របស់​ពួក​គាត់​ ​។ ប្រការ​នេះ​ធ្វើ​ឲ្យ​អធិការ​នគរបាល​គ្រប់​ខណ្ឌ​គួរ​តែ​មាន​វិធាន​ការ​បញ្ចេញ​ក​ណ្តា​ប់​ដៃ​ដែក​ដើម្បី​ថែ​រក្សា​ ​និង​ការពារ​សុវត្ថិ​ភាព​ជូន​ប្រជា​ពលរដ្ឋ​ ​ស្រប​តាម​គោល​ន​យោ​យ​បាយ​ភូមិ​-សង្កាត់​មាន​សុវត្ថិ​ភាព​ ​៕

ប្រភពពី៖ ខេមបូឌាផេក

Tuesday, March 18, 2014

​ថ្ងៃ​កូនប្រុស​ចូល​រោងការ​ នគរបាល​ចាប់ម្តាយ​ដាក់​ខ្នោះ​​ព្រោះ​លួច​គោលក់​យក​លុយ​ឱ្យ​ថ្លៃ​បណ្ណាការ​

​ខេត្ដតាកែវ​ ៖​ នៅ​ថ្ងៃ​ទី​១៨​ ខែមីនា​ ឆ្នាំ​២០១៤​ ជា​ថ្ងៃ​កូនប្រុស​ចូល​រោងការ​ នៅ​ឯ​ខេត្ដកំពត​ ប៉ុន្ដែ​ម្ដាយ​កូនប្រុស​ នៅ​ឯ​ខេត្ដតាកែវ​ត្រូវ​នគរបាល​ចាប់ខ្លួន​ ព្រោះតែ​លួច​គោ​ញី​មួយ​ក្បាល​ឱ្យ​អ្នក​រស់នៅ​ជាប់​ផ្ទះ​គ្នា​យក​ទៅ​លក់​ដើម្បី​បាន​ ប្រាក់​ទៅ​បង្គ្រប់​ថ្លៃ​បណ្ណាការ​របស់​កូន​ ។​
​ស្ដ្រី​ជា​ម្ដាយ​ខកខាន​ចូលរួម​ពិធី​មង្គល​ការកូន​ដោយសារ​ត្រូវ​នគរបាល​ចាប់ខ្លួន​ កាលពី​ថ្ងៃ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០១៤​  នោះ​ ស្ថិត​នៅ​ក្នុងភូមិ​យុថ្កា​ ឃុំ​ដូង​ ស្រុក​បាទី​ ខេត្ដតាកែវ​ ។​
​នគរបាល​ស្រុក​បាទី​ឱ្យ​ដឹង​ថា​ ស្ដ្រី​ សង្ស័យ​ពី​បទ​លួចឈ្មោះ​ហេ​ អាត​ អាយុ​ ៤៧​ឆ្នាំ​ រីឯ​ម្ចាស់​គោ​ឈ្មោះ​ទូច​ យ​ន​ ភេទ​ប្រុស​ អាយុ​៥០​ឆ្នាំ​ រស់នៅ​ផ្ទះ​ជាប់​ គ្នា​នៅ​ក្នុងភូមិ​កើតហេតុ​ ។​
​ម្ចាស់​គោ​ឈ្មោះ​ទូច​ យ​ន​ បានឱ្យ​ដឹង​ ថា​ មុន​ពេល​បាត់គោ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧​ ខែមីនា​គាត់​បាន​ដឹកគោ​ចេញពីផ្ទះ​យក​ ទៅ​ចង​នៅ​ឯ​វាលស្មៅ​ក្រោយ​ភូមិ​រហូត​ ដល់​ម៉ោង​១១​ ថ្ងៃ​ដដែល​គាត់​បាន​ទៅ​ដឹក​ គោ​យក​មក​វិញ​ក៏​ស្រាប់តែ​ពុំ​ឃើញ​ហើយ​ នឹក​ស្មានថា​ គោ​របស់​គាត់​ដាច់​ចំណង​ ។​ គាត់​ប៉ុន្ដែ​ពេល​ដើរ​រក​អស់ចិត្ដ​មិនឃើញ​ ក៏​បាន​ទៅ​ប្ដឹង​សមត្ថកិច្ច​ឱ្យ​ជួយ​ធ្វើ​អន្ដរាគមន៍​រហូត​ដល់​ ម៉ោង​៤​រសៀល​សមត្ថ​ កិច្ច​មូលដ្ឋាន​បាន​ប្រាប់​ថា​ គោ​របស់​គាត់​ ត្រូវ​គេ​លួច​យក​ទៅ​លក់​នៅ​ឯ​ឃុំ​ចំបក់​ ឯណោះ​ក្នុង​តម្លៃ​១៦០​ម៉ឺន​រៀល​ ។​
​នគរបាល​ឃុំ​ចំបក់​បានឱ្យ​ដឹង​ដែរ​ថា​ មូលហេតុ​ដែល​នាំ​ឱ្យ​មានការ​សង្ស័យ​ ហើយ​ឈាន​ទៅ​ចាប់ខ្លួន​ស្ដ្រី​ខាងលើ​ ដោយសារ​ថា​ ស្ដ្រី​សង្ស័យ​បាន​លក់​គោ​ ញី​មួយ​ក្បាល​នេះ​ក្នុង​តម្លៃ​ថោក​ពេក​ទើប​ ប្រជាពលរដ្ឋ​មានការ​សង្ស័យ​រាយការណ៍​ ប្រាប់​សមត្ថកិច្ច​ ។​
​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ស្ដ្រី​សង្ស័យ​ បាន​ឆ្លើយ​ថា​ រូប​គាត់​ពិតជា​បាន​លួច​ គោមួយ​ក្បាល​របស់​ឈ្មោះ​ទូច​ យ​ន​ ប្រាកដ​មែន​មូលហេតុ​ដោយសារ​ថា​ នៅ​ ថ្ងៃ​ទី​១៨​ ខែមីនា​ ឆ្នាំ​២០១៤​ គឺជា​ថ្ងៃ​ កំណត់​បង់​ថ្លៃទឹកដោះ​(​ថ្លៃ​បណ្ណាការ​)​ ដន្លង​ខាង​កូនក្រមុំ​និង​ជា​ថ្ងៃ​ចូល​រោងការ​ របស់​កូនប្រុស​ផង​ តែ​មិន​មាន​ប្រាក់​ ទើប​ធ្វើ​ដូច្នេះ​ទៅ​ ។​ ប្រាក់​ដេ​ល​ត្រូវ​យក​ទៅ​ ប្រគល់​ថ្លៃ​បណ្ណាការ​មាន​ចំនួន​ដល់​ទៅ​ ២​លាន​រៀល​ឯណោះ​ ។​
​ស្ដ្រី​សង្ស័យ​បាន​និយាយ​ដែរ​ថា​ រូប​ គាត់​មិន​ដែល​មានគំនិត​ធ្វើ​ជា​ចោរលួច​ទ្រព្យ​ស​ម្ប​ត្យ​អ្នក​ដទៃ​ទេ​ តែ​ដល់​ថ្ងៃ​សន្យា​ ទាល់ច្រក​គ្មាន​ប្រាក់​២​លាន​រៀល​ទៅ​ឱ្យ​ ខាង​កូនស្រី​ទើប​ដាច់​ចិត្ដ​ធ្វើ​ដូច្នេះ​ទៅ​ ។​
​ស្ដ្រី​រូប​នេះ​បញ្ជាក់​ថា​ មង្គលការ​របស់​កូនប្រុស​របស់​គាត់​ចាប់ផ្ដើម​ពិធី​ នៅ​ថ្ងៃ​ទី​១៨​ ខែមីនា​ តែ​ទីបំផុត​គាត់​ ពិតជា​សោកស្ដាយ​ខ្លាំង​ណាស់​ដែល​ពុំ​ បាន​ចូលរួម​ ខណៈ​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ ហើយ​មិនដឹង​ថា​ កូនប្រុស​របស់​គាត់​រៀប​ការ​បាន​ឬ​មិន​បាន​នោះ​ដែរ​ ។​
​លោក​ទូច​ យ​ន​ម្ចាស់​គោ​ញី​បាន​អះអាង​ថា​ ចំពោះ​ស្ដ្រី​សង្ស័យ​ដែល​លួច​គោ​ របស់​គាត់​នោះ​គាត់​នឹង​មិន​ប្ដឹង​ទាមទារ​ឬ​ក៏​ឱ្យ​តុលាការ​កាត់ទោស​អ្វី​នោះ​ទេ​ ព្រោះ​ ថា​ ស្ដ្រី​សង្ស័យ​ជា​អ្នក​រស់នៅ​ជិតខាង​ នឹង​គ្នា​និង​មិន​ដែល​មាន​ទំនាស់​ជាមួយ​ គាត់​និង​អ្នក​ភូមិ​ឯទៀត​នោះ​ដែរ​ ។​
​ម្ចាស់​គោ​រូប​នេះ​បាន​បញ្ជាក់​បន្ថែម​ ថា​ គាត់​នឹង​ស្នើ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ ពិសេស​តុលាការ​ឱ្យ​អនុគ្រោះ​ដល់​ស្ដ្រី​ សង្ស័យ​ដើម្បី​បាន​ចូលរួម​ពិធី​មង្គលការ​ កូន​ទោះ​ទៅ​មិន​ទាន់​ឬ​ត្រូវ​លើក​ពេល​ក៏​ដោយ​ ៕



ប្រភពពី៖ ខេមបូឌាផេក

កម្ពុជា​ពង្រឹង​សមត្ថភាព​មន្រ្តី​អំពី​ការ​គ្រប់គ្រង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សម្រាប់​សមាហរណកម្ម​អាស៊ាន

ក្រុម​មន្រ្តី​កម្ពុជា​ មកពី​ស្ថាប័ន​នានា​របស់​រដ្ឋាភិបាល ​នៅ​ព្រឹកថ្ងៃ​អង្គារ​នេះ​ បាន​ទទួល​ការហ្វឹកហ្វឺន និង​ពង្រឹង​ជំនាញ​បន្ថែម​ទៀត ​លើ​ការ​គ្រប់គ្រង​ប្រព័ន្ធ​ហិរញ្ញវត្ថុ ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​រក​ការធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​នា​ឆ្នាំ​ ២០១៥។


លោក វង់ វិង្សីវិបុល ​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច ​
និង​ហិរញ្ញវត្ថុ​កម្ពុជា។ ​រូបភាព​ដោយ​ សយ សុភា
(Credit: ABC Licensed) 
ថ្លែង​នៅក្នុង​វគ្គហ្វឹកហ្វឹន​ ដែលមាន​អ្នកជំនាញការ​មកពី​ក្រសួង​សេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ​អាម៉េរិក​ លោក វង់ វិង្សីវិបុល ​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​កម្ពុជា បាន​ថ្លែង​ថា​ វគ្គ​ហ្វឹកហ្វឺន​ដែល​មានរ​យៈពេល​៤ថ្ងៃ​នេះ ​ពិតជា​មានសារៈសំខាន់​បំផុត​សម្រាប់​មន្រ្តី​នៅតាម​ស្ថាប័នរដ្ឋ​ នោះ​ក៏​ព្រោះ​តែ​ប្រព័ន្ធ​នេះ​ត្រូវ​បាន​ប្រើប្រាស់​នៅតាម​ប្រទេស​នានា​ នៅអឺរ៉ុប​ និង​ជាពិសេស​នៅ​តាម​បណ្តា​ប្រទេស​ឯ​ទៀត​នៅ​ក្នុង​តំបន់​អាស៊ាន​ផងដែរ។
បើ​តាម​មន្រ្តី​រូប​នេះ​ មន្រ្តី​ពាក់ព័ន្ធ​របស់​កម្ពុជា ​ចាំបាច់​ត្រូវ​ចេះ ​និង​ស្វែង​យល់​បន្ថែម​លើប្រព័ន្ធ​ហិរញ្ញវត្ថុ​នេះ​។
មន្រ្តី​កម្ពុជា ​ជា​ច្រើន​ផ្សេង​ទៀត​ក៏បា​ន​ចូលរួម​ការហ្វឹកហ្វឺន​បែប​នេះ​ដែរ។
សមាហរណកម្ម​អាស៊ាន​ផ្តោត​សំខាន់​លើ​សសរ​ស្តម្ភ​ចំនួនបី​គឺ​ សេដ្ឋកិច្ច និង​នយោបាយ, ​សង្គម​វប្បធម៌ ​និង​សន្តិសុខ​តំបន់៕


ប្រភពពី៖ Radio Australia

តួនាទី​របស់​អ្នក​បម្រើ​ការ​ងារ​ផ្នែក​​កិច្ច​ការ​សង្គម (Social Workers)

ថ្ងៃ​ទី​១៨ ខែ មីនា​ ជា​រៀង​រាល់​ឆ្នាំ គឺជា​ទិវា​ពិភពលោក​ដើម្បី​កិច្ច​ការ​សង្គម​ (World Social Work Day)។ ប្រធាន​បទ​សម្រាប់​ការ​ប្រារព្ធ​ទិវា​នេះ​ក្នុង​ឆ្នាំ​២០១៤ គឺ ដំណោះ​ស្រាយ​លើ​វិបត្តិ​សង្គម​និង​សេដ្ឋកិច្ច តាម​រយៈ​កិច្ច​ការងារ​សង្គម (Social and Economic Crisis: Social Work Solutions)។

រូបភាព​របស់​សមាគមជីវិត​និង​ក្ដី​សង្ឃឹម។ 
វាគ្មិន​សម្រាប់​កម្មវិធី​ថ្ងៃ​នេះ ព្រះតេជគុណ ឈិត ហួត ញាណសំវរោ ជាពិ​ព្រះ​ចៅ​អធិការ​នៃ​វត្ត​ឦសាន​មានជ័យ​ប្រចាំ​សង្កាត់ Thomastown ក្នុង​ក្រុង​មែលប៊ិន។
ព្រះ​អង្គ​បាន​បំពេញ​ការ​សិក្សា​ថ្នាក់​ អនុបណ្ឌិត​ផ្នែក​កិច្ច​ការ​សង្គម​នៅ​ប្រទេស​ឥណ្ឌា ហើយ​បាន​និមន្ត​មក​ប្រទេស​អូស្រ្តាលី​ក្នុង​ឆ្នាំ​២០១៣។ ព្រះ​អង្គ​កំពុង​តែ​បន្ត​​ដឹក​នាំ​សកម្ម​ភាព​ពង្រីក​ដំណើរ​ការ​កសាង​វត្ត​ មួយ​កន្លែង​នេះ ដែល​ចាត់​ទុក​ថា​ជា​ស្ថាប័ន​បម្រើ​កិច្ច​សង្គម​មួយ​ផង​ដែរ​នោះ។
ក្នុង ​ការ​ពិភាក្សា​រយៈពេល​៣០​នាទី​ថ្ងៃ​នេះ កម្មវិធី​​យើង​​រំពឹង​ថា​នឹង​បាន​ពិភាក្សា​អំពី​ភាព​សារៈសំខាន់​នៃ​តួនាទី​ របស់​អ្នក​ធ្វើ​ការ​ងារ​សង្គម៕


ប្រភពពី៖ Radio Australia

ប្រទះ​ឃើញ​គ្រាប់​ M​K​81 មួយ​គ្រាប់​​​​​​ទម្ងន់​២៥០​គី​ឡូក្រាម​កប់ក្នុងដី​​ នៅស្រុក​​ខ្សាច់​កណ្តាល​​



ខេត្តកណ្តាល ៖ គ្រាប់ ​MK8​1 ​មួយ​គ្រាប់ ​ទម្ងន់២​៥០គីឡូ​ក្រាម​​​កប់​ក្នុងដីជ​ម្រៅ​ប្រមាណ​៨ម៉ែត្រ​ ត្រូបបា​នគេ​ប្រទះឃើ​ញ កាល​ពីវេលា​ម៉ោង១០​ព្រឹក ​ថ្ងៃទី១៧ ​​​​មីនា​​​ ស្ថិត​ក្នុង​តំបន់សេដ្ឋកិច្ចមួយ នៅ​​​​​ចំណុច​ទួល​ក្រួស​​​​ ​ឃុំ​សន្លុង ​ស្រុក​​ខ្សាច់​កណ្តាល​​ ​​ខណៈ​ដែល​ក្រុម​ហ៊ុនបា​នកាយដី​យក​ទៅចា​ក់ដើម្បីសា​ងសង់​រោងចក្រ។​​
​លោក​វរសេ​នីយ៍ត្រី ម៉ែន​​ សុខ​ឃឿន ​អធិការន​គរបាល​ស្រុក​ខ្សាច់​កណ្តា​លបាន​ឱ្យដឹ​ងថា ​នៅព្រឹកថ្ងៃទី១៧ ​មីនា ​ខាងក្រុមហ៊ុនខាងលើ​​បានធ្វើការ​ជីក​យកអា​ចម៍ដី​នៅ​ចំណុច​​​ទួល​ក្រួស​​​​ ដើម្បី​យក​អាចម៍ដី​ទាំង​នោះទៅ​ចាក់បំពេញ​នៅក​ន្លែង​ផ្សេង​ទៀត ​ដែលកំពុង​​សាង​សង់​រោងចក្រ​ថ្មី​ទៀត​​ក្នុងតំ​បន់រប​​ស់ខ្លួន ​ដោយប្រើអា​ស្កាវ៉ាទ័រ ​​។ ពេល​កំពុងជីក​​​​បាន​ជម្រៅ​ប្រមាណ​៨ម៉ែត្រ​ ស្រាប់​តែ​ឃើញ​គ្រាប់​មួយ​គ្រា​ប់យ៉ាងធំ ​​​​ភ្លាមៗ​នោះ​ក្រុមហ៊ុន​ក៏​​​បានរាយកា​រណ៍ម​​​ក​​អធិការដ្ឋានន​គរបាល​ស្រុក ​​រួច​លោក​ក៏បាន​ចាត់​កម្លាំង​​​​​ឱ្យ​​​​​​​ចុះទៅកន្លែង​​កើត​ហេតុ​​​​ដើម្បី​ធ្វើការ​ពិ​​និត្យ​​ ។ បន្ទាប់​ពីធ្វើការ​ពិនិត្យ​រួច​មក ​ដោយឃើ​ញគ្រាប់​មានទំហំ​ធំ ​​លោកបា​នជូនដំ​ណឹងនេះ​ទៅក្រុម​​​​ស៊ីម៉ាក់​។
លោក​វរសេ​នីយ៍ត្រី​ ប​ន្តថា ​លុះ​ពេល​ក្រុម​ស៊ីម៉ាក់​ចុះមក​ដល់ បា​នស្ទូច​គ្រាប់នោះ​ឡើងមក​ខាងលើ​ដើម្បីធ្វើការ​ពិនិត្យ ​ក្រោយពេលពិ​និត្យរួច​មក​​ក្រុមស៊ី​ម៉ាក់ ​បាន​បញ្ជាក់​ថា​ គ្រាប់​​នេះគឺ​ជាគ្រាប់​ MK81 ​​ជា​គ្រាប់​មិន​ទាន់​ផ្ទុះ​ មាន​ទម្ងន់​២៥០គី​ឡូក្រាម​ ដែលប្រើ​សម្រាប់​ទម្លាក់ពី​លើយន្ត​​ហោះ​ ហើ​យគ្រាប់នេះ​បានប​ន្សល់ទុកតាំ​ងពីស​ម័យសង្រ្គាម ​​ដែល​គេបាន​ធ្វើការ​លាក់ទុក​នាសម័យ​នោះ​​។
ក្រោយ​ពេលពិ​និត្យរួចរាល់​ហើយ​​ ក្រុមស៊ី​ម៉ាក់បានដឹ​កគ្រាប់នោះ​តាមរថយន្ត​ ដើម្បីយកទៅក​ម្ទេចចោល​​នាល្ងាចថ្ងៃដដែល៕

ប្រភពពី៖ កោះសន្តិភាព

Tuesday, February 18, 2014

ឃាត់ខ្លួន​ប៉េ​អឹម​ស័ក្តិ៣​ក្លែង​ក្លាយ​ម្នាក់​ ខណៈពេលទៅមើល​សព​ស្ត្រី​ម្នាក់​ដែល​គេ​សម្លាប់​ច្រក​បាវ​ប្លុង​ចោល​ក្នុង​ទឹក​ត្រពាំងនៅស្រុក​ស្អាង


ខេត្ត​កណ្តាល​ ៖ បុរស​ម្នាក់​ស្លៀក​ពាក់​ឯក​សណ្ឋាន​ជា​កង​រាជ​អាវុធ​ហត្ថ​ពាក់​ស័ក្តិ​៣​ក្លែង​ក្លាយ​ត្រូវ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ស្រុក​ស្អាង​ឃាត់ខ្លួន​នាំ​ទៅ​សាក​សួរ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ កុម្ភៈ ២០១៤ ខណៈពេល​ជន​នេះ​ស្លៀក​ពាក់​ឯក​សណ្ខាន​មិនត្រឹម​ត្រូវ​ទៅមើល​សព​ស្ត្រី​ម្នាក់​ដែល​ត្រូវ​គេ​សម្លាប់​ច្រក​បាវ​យក​ទៅ​ប្លុង​ចោល​នៅ​ក្នុង​ទឹក​ត្រពាំង​មួយនៅ​ចំណុច​បឹង​ទទឹង​ថ្ងៃ ស្ថិត​ក្នុង​ភូមិ​កោះ​គរ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង។
លោក​អ៊ូ ផល្លី មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ស្រុក​ស្អាង​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ឈ្មោះ​ឡុង សារុន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ព្រែក​ខ្សេវ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង​។ ក្រោយ​ឃាត់​ខ្លួនជន​សង្ស័យ​​ សមត្ថ​កិច្ច​​បាន​ដក​ហូត​កាត​កង​រាជ​អាវុធ​ហត្ថ​ក្លែង​ក្លាយមួយ​សន្លឹក​​ មាន​អត្ត​លេខ​១៣២៥៨៦ ឋានន្តរស័ក្តិ​អនុ​សេនីយ៍​ឯក​ កាត​កង​ឯក​ភាព​អង្គ​រក្ស និង​កាត​សន្តិ​សុខ​ក្រុម​ហ៊ុន​អ៊ី​ភី​អែស​ ។
លោក​មេ​បញ្ជា​ការ​បាន​ឱ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​សាក​សួរ​រួច​ នៅ​រសៀល​ថ្ងៃ​ដដែល​​កម្លាំង​អាវុធ​ហត្ថ​ស្រុ​ក​ក៏​បាន​ធ្វើ​ការ​ឆែក​ឆេរ​ផ្ទះ​ជន​សង្ស័យ​នៅ​ភូមិ​កោះ​គរ​ ឃុំរកា​ខ្ពស់​តាម​ដីកា​លោក​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​បាន​រក​ឃើញ​សម្លៀក​បំពាក់​ឯក​សណ្ឋាន​កង​រាជ​អាវុធ​ហត្ថ​មួយ​កំផ្លេ​ ឯក​សណ្ឋាន​យោធា​មួយ​កំផ្លេ​ ខ្នោះ​ដៃ​មួយ​គូ​ និង​ដំបង​ឆក់​មួយ​។
លោក​ទូច អ៊ីណាន ប្រធាន​មន្ទីរ​ស្រាវ​ជ្រាវ​ និង​យុត្តិ​ធម៌​នៃ​បញ្ជា​ការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ត្រូវ​បាន​រក​ឃើញ​បទល្មើស​​​​ក្លែង​លិខិត​សាធារណៈ ហើយ​ត្រូវ​សមត្ថ​កិច្ច​បញ្ជូន​មក​កាន់​ទី​បញ្ជា​ការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ដើម្បី​ចាត់​ការ​បន្ត។








ប្រភពពី៖ កោះសន្តិភាព

Tuesday, January 21, 2014

ស្ត្រី​ខ្មែរ​មាន​ផ្ទៃពោះ​ម្នាក់​ប្រឈម​ទោស​ប្រហារជីវិត​នៅ​ឥណ្ឌូនេស៊ី ក្នុងករណី​រត់ពន្ធ​គ្រឿងញៀន​របស់​ប្តី​

ស្រ្តីកម្ពុជាមានផ្ទៃពោះម្នាក់ប្រឈមនឹងទោសប្រហារជីវិតនៅឥណ្ឌូនេស៊ី ពីបទប៉ុនប៉ងរត់ពន្ធគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់ ២០៥ ក្រាម























យោងតាម​សារព័ត៌មាន​បរទេស​ចុះផ្សាយ​ថ្ងៃទី​១៦ មករា ២០១៤ បាន​ឲ្យ​ដឹងថា ពួក​មន្ត្រី​គយ​នៅ​ព្រលានយន្តហោះ​
អន្តរជាតិ Husein Sastranegara ក្នុង​ទីក្រុង Bandung, ខេត្ត West Java  ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃ​ពុធ 
បាន​ចាប់ខ្លួន​ស្ត្រី​មាន​ផ្ទៃពោះ​ខ្មែរ​យើង​ម្នាក់ ពីបទ​ចោទប្រកាន់​រត់​ពន្ធ​គ្រឿង​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ទម្ងន់ ២០៥ ក្រាម 
។ សូមបញ្ជាក់ថា ស្ត្រី​ត្រូវបាន​ចោទប្រកាន់​ឈ្មោះ ស​.​ស រូបនោះ បាន​ចូល​ព្រលានយន្តហោះ​នេះ ពី​ប្រទេស​សិង្ហ​
បុរី តាមរយៈ​ជើងយន្តហោះ Tigerair ។​
​មន្ត្រី​គយ​ដែលមាន​ការសង្ស័យ ពុំបាន​រកឃើញ​អ្វី​នៅក្នុង​វ៉ា​លី​ឥ​វ៉ាន់​របស់​ស្ត្រី​នោះទេ​, ប៉ុន្តែ បន្ទាប់​ធ្វើការ​ឆែកឆេរ​
នៅលើ​រាងកាយ ក៏បាន​រកឃើញ​ថ្នាំញៀន​១​កញ្ចប់ ដែល​ដាក់​បង្កប់​នៅក្នុង​គូថ​របស់​នាង ។​

Benediktus Jarot Jatmika ប្រធានការិយាល័យ​គយ​ប្រចាំ​រដ្ឋធានី Bandung បាន​និយាយថាៈ “​តាម​លទ្ធផល​នៃ​
ការធ្វើ​តេស្ត​នៅ​មន្ទីរពិសោធន៍ បានបញ្ជាក់​ឲ្យ​ឃើញថា ក្នុង​កញ្ចប់​នោះ​មាន​ផ្ទុក​នូវ​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​, 
ដែល​ភាសា​ឥណ្ឌូណេស៊ី ហៅថា sabu” ។ ពួក​មន្ត្រី​ក៏បាន​ធ្វើ​អ៊ុ​ល​ត្រា​សោ (ultrasound) ដើម្បី​បញ្ជាក់​ពី​
ការអះអាង​របស់​ស្ត្រី​រូបនេះ ដែលថា​នាង​មាន​ផ្ទៃពោះ ៣ ខែ នោះ ។​

​លោក​បន្តថាៈ “​ពីដំបូង យើង​សង្ស័យថា នាង​កំពុង​ធ្វើ​ពុត​ជាមាន​ផ្ទៃពោះ ដែល​អាច​នឹងមាន​សារធាតុ​នេះ​​​លាក់​បង្កប់​
នៅក្នុង​ពោះ​របស់​នាង ។ ប៉ុន្តែ​បន្ទាប់ពី​យើង​បាន​ពិនិត្យ​តាមរយៈ USG រួចមក​, ទើប​យើង​ដឹងថា ស្ត្រី​ខ្មែរ​ម្នាក់​នោះ​
ពិត​ជាមាន​ផ្ទៃពោះ​ប្រាកដ​មែន​” ។​

​លោក Jarot បាន​ឲ្យ​ទៀតថា ស្ត្រី​ខ្មែរ​ដែលមាន​អាយុ ២៦ ឆ្នាំ​រូបនោះ អាច​នឹង​ប្រឈម​ទោស​ប្រហារជីវិត ក្នុងករណី​
ដែល​នាង​ជា​អ្នក​ដឹកជញ្ជូន​សម្រាប់​ក្រុម​ជួញដូរ​គ្រឿងញៀន​អន្តរជាតិ​១ ។ ក្នុង​បទចោទប្រកាន់​ទោស​ដ៏​ធ្ងន់ធ្ងរ​នេះ​, 
ពួក​មន្ត្រី​បាន​សង្ស័យថា នាង ស​.​ស អាច​ត្រូវបាន​ប្រើ​ដោយ​ប្តី​របស់​នាង​ផ្ទាល់ ដែលមាន​សញ្ជាតិ​នី​ហ្សេ​រី​យ៉ា តែម្តង 
៕​

ប្រភពពី៖ ខ្មែរស្ថាបនា

Wednesday, January 15, 2014

ទីប្រឹក្សា​នាយក​រដ្ឋមន្ត្រី លោក ជុំ កុសល រិះគន់​លោក ស៊ូ​ប៊ែ​ឌី​​

ទីប្រឹក្សានាយករដ្ឋមន្រ្តី លោក ជុំ កុសល/រូបថតពីហ្វសប៊ុក
ទីប្រឹក្សា​នាយក​រដ្ឋមន្ត្រី លោក ជុំ កុសល នៅ​ថ្ងៃ​ពុធ​នេះ រិះគន់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិទទួលបន្ទុក​សិទ្ធិមនុស្ស លោក សុរិយា ស៊ូ​ប៊ែ​ឌី ដោយ​សង្ឃឹមថា​លោក ស៊ូ​ប៊ែ​ឌី នឹង​មាន​សុភ​វិនិច្ឆ័យ និង​ឈរ​លើ​គោលការណ៍​អព្យាក្រិត្រ​ស្តីពី​សិទ្ធិមនុស្ស​នៅ​កម្ពុ​ជា​។​
​ការរិះគន់​នេះ ធ្វើឡើង​បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួប​ជាមួយ​លោក សុរិយា ស៊ូ​ប៊ែ​ឌី រយៈពេល​៣​ម៉ោង និង​៣០​នាទី នៅ​វិមាន​សន្តិភាព នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​។​
​លោក ជុំ កុសល បាន​បង្ហោះ​នៅលើ​ហ្វេ​សប៊ុក​របស់​ខ្លួន​ភ្លាមៗ​បន្ទាប់​ពី​ជំនួប​ថា ក្នុង​រយ​:​ពេល​៣​ម៉ោង​នៃ​ជំនួប​នេះ លោក​ស៊ូ​ប៊ែ​ឌី «​បាន​ភ្លឺភ្នែក​ច្រើនណាស់​ស្តីពី​ស្ថានភាព​ពិត​នៅ​កម្ពុជា​ផ្តោត​លើ​បញ្ហា​សិទ្ធិមនុស្ស ពិសេស​ស្ថានការណ៍​ពិត​នា​បច្ចុប្បន្នកាល ផ្ទុយ​ពី​ស្ថានការណ៍​ដែល​មាន​ក្នុង​របាយការណ៍​»​។ លោក ជុំ កុសល សង្ឃឹមថា លោក​ស៊ូ​ប៊ែ​ឌី នឹង​មាន​សុភ​វិនិច្ឆ័យ​និង​ឈរលើ​គោលការណ៍​អព្យាក្រិត្រ​ស្តីពី​សិទ្ធិមនុស្ស​នៅ​កម្ពុ​ជា​។​
VOD មិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ស៊ូប៊ែឌី បាននៅឡើយទេ។
​ក្នុង​ជំនួប​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​ឲ្យ​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស លោក សុរិយា ស៊ូ​ប៊ែ​ឌី ជួយ​ឲ្យ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចូល​សភា​ជា​មុន​សិន ដើម្បី​ជា​ការឈាន​ដល់​ការទម្លាយ​ភាពទ័លច្រក​នានា​។​
​បន្ទាប់​ពី​ជំនួប ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ជា​ប្រធាន​គណ​កម្ម​ធិ​ការ​សិទ្ធិមនុស្ស​កម្ពុជា​លោក ឱម យិនទៀង បាន​ថ្លែង​ទៅ​កាន់​​អ្នកសារព័ត៌មាន​ថា ជំនួប​រវាង​លោកនាយក​រដ្ឋមន្ត្រី និង​លោក ស៊ូ​ប៊ែ​ឌី នេះ​ល្អ មាន​ការនិយាយ​អស់ពី​ពោះ និង​ស្តាប់​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​យល់​ពី​គ្នា​។ លោក​បន្តថា លោកនាយក​រដ្ឋមន្ត្រី បាន​សុំឲ្យ​លោក ស៊ូ​ប៊ែ​ឌី ជួយ​ជំរុញ​គណបក្សប្រឆាំង ចូលរួម​ក្នុង​សភា ដើម្បី​ដោះស្រាយ​បញ្ហា​ន​នា​។​លោក ឱម យិនទៀង  ឲ្យដឹងទៀតថា លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់​ទៅ​លោក ស៊ូ​ប៊ែ​ឌី​ថា គណបក្សប្រឆាំង មាន​​សិទ្ធិ​កោះហៅ​រដ្ឋ​មន្ត្រី​រដ្ឋាភិបាល មក​សាកសួរ ហើយ​នាយក​រដ្ឋមន្ត្រី ក៏​ចង់ឲ្យ​គណបក្ស​ប្រឆាំង ត្រួតពិនិត្យ​មើល​សមាជិក​របស់​រដ្ឋាភិបាល​ផងដែរ ដើម្បី​ជាការ​សម្រួល​ការងារ​។​លោក ឱម យិនទៀង  បញ្ជាក់ថា លោក​ស៊ូ​ប៊ែ​ឌី បាន​ទទួលយក​សំណើរ​របស់​លោក​ហ៊ុន សែន​។​
​លោក ហ៊ុន សែន បញ្ជាក់ថា អនុសាសន៍​របស់​លោក​ស៊ូ​ប៊ែ​ឌី​ច្រើនណាស់ មាន​ក្នុង​កម្មវិធី​នយោបាយ​របស់​រដ្ឋាភិបាល និង​ច្បាប់​កម្ពុជា​ដែល​មាន​ស្រាប់​។​
​គួរបញ្ជាក់​ថា លោក សុរិយា ស៊ូ​ប៊ែ​ឌី អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ កម្ពុជា កំពុង​បំពេញ​បេសកកម្ម​នៅ​កម្ពុជា​រយៈពេល ៥​ថ្ងៃ ដោយលោកបានមកដល់កម្ពុជាកាលពីថ្ងៃ​ទី​១២ ខែមករា និងចាកចេញពីកម្ពុជាវិញនៅថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០១៤៕

ប្រភពពី៖ VOD

Sunday, January 12, 2014

ព័ត៌មាន​ចោរ​​ប្លន់​​សម្លាប់​​ប្តី​ ការ​ពិត​សាច់ញាតិ​​​​​​ប្រពន្ធ​​​​សម្លាប់ ក្រោយ​​​ពីមាន​​ជម្លោះ​​​​រវាងប្តី-​ប្រពន្ធ​




ត្ត​​រតនគីរី​ ៖ អំពើ​ប្លន់ស​ម្លាប់​ដ៏​សាហាវ​នៅស្រុក​បកែវ​ ដែល​កោះសន្ដិភាព​បានចុះ​ផ្សាយ​មួយលេខ​រួច​ហើយ​ កាល​ពី​ថ្ងៃទី​៣​ មករា​ ជុំ​វិញ​ករណី​ប្លន់​សម្លាប់​ជនជាតិ​ទំពួន​ កាលពីថ្ងៃទី​១​ មករា​ វេលា​ម៉ោង​៧​និង​៣០នាទី​យប់​នៅ​ក្នុង​ភូមិ​ត្រុំ​ ឃុំ​ទ្យាមិញ​ ស្រុក​បកែវ​ គឺ​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ។​ អ្វី​ដែល​មាន​ការ​កត់​សម្គាល់នោះ​ គឺ​បុរស​ជា​ប្ដី​ត្រូវ​បាន​ឃាតករ​កាប់​ស្លាប់​ រី​ឯ​ប្រពន្ធ​បែរ​ជា​រួច​ផុត​ពី​សេចក្ដី​ស្លាប់​ និង​បាន​អះអា​ថា​ បាន​ប្រវាយ​ប្រតប់​ និង​ខាំ​ចោរ​ទាំង​នោះ​ហើយ​រត់​ចូល​ព្រៃ​ ។​
បន្ទាប់​ពី​មាន​ការ​ស៊ើប​អង្កេត​យ៉ាង​យកចិត្ដ​ទុកដាក់ ​ពី​សមត្ថកិច្ច​ជុំវិញ​អំពើ​ប្លន់ស​ម្លាប់​នេះ​ បាន​រក​ឃើញ​ថា​ មិន​មែន​ក្រុម​ចោរ​សម្លាប់​ទេ​ ឃាតកម្ម​នេះ​គឺ​កើត​ឡើង​ដោយ​សារ​ហិង្សា​រវាង​ប្ដី​និង​ប្រពន្ធ​ ដោយសារ​តែ​ស្រ្ដី​ជា​ប្រពន្ធ​បាន​ឱ្យ​ខ្សែក​មាស​២​ជី​ និង​ប្រាក់​១៥​ម៉ឺុន​រៀល​ទៅ​បងប្អូន​ខាង​ខ្លួន​ខ្ចី​ ហើយ​បុរស​ជា​ប្ដី​ដែល​ចង់​បាន​ម៉ូតូ​ថ្មី​ជិះ​ចេះ​តែ​រអ៊ូរ​ទាំ​ ទីបំផុត​ក៏​មាន​ជម្លោះ​រវាង​ប្ដី​ប្រពន្ធ​តែ​ម្ដង​ ។​ មន្ដ្រីនគរបាល​ស្រុក​បកែវ​បាន​ឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ ទីង​ លូឃា​ អាយុ​ ៥៥​ឆ្នាំ​ និង​ប្រពន្ធ​ឈ្មោះ​ រមាម នីន​ អាយុ​ ៥០​ឆ្នាំ​ រស់​នៅ​តែ​២​នាក់​ប្ដី​ប្រពន្ធ​ អត់​មាន​កូន​ទេ​ និង​មាន​មុខ​របរ​ធ្វើ​ចម្ការ​ដាំ​ស្វាយចន្ទី​ជាង​១០​ហិកតា​ ។​ ក្រោយ​ពី​សមត្ថកិច្ច​ជំនាញ​ធ្វើ​ការ​ស៊ើប​អង្កេត​​ចំពោះ​ករណី​ខាង​លើ​អស់​ រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​មក​ និង​ផ្អែក​តាម​ការ​បំភ្លឺ​របស​់ស្រ្ដី​ជា​ប្រពន្ធ​ដែល​ប្រាប់​សមត្ថកិច្ច​ នោះ​ឃើញ​ថា​ មិន​មែន​ជា​អំពើ​ប្លន់​សម្លាប់​ទេ​ គឺ​ប្រពន្ធ​និង​បក្ស​ពួក​ក្រុម​គ្រួសារ​របស់​ខ្លួន​ជា​អ្នក​សម្លាប់​ ដោយ​សារ​ស្រ្ដី​ជា​ប្រពន្ធ​បាន​ឱ្យ​ខ្សែក​មាស​ទម្ងន់​២​ជី​ និង​លុយ​ខ្មែរ​១៥ម៉ឺុន​រៀល​ឱ្យ​បងប្អូន​ខាង​ខ្លួន​ខ្ចី​ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​៩​ មករា​ នគរ​បាល​ស្រុក​បកែវ​ក៏​បាន​កោះ ហៅ​ប្រពន្ធ​ទៅ​សាក​សួរ​ ទើប​ដឹង​ថា​ ស្រ្ដី​ជា​ប្រពន្ធ​គឺ​ជា​ជន​សង្ស័យ​ដោយ​សារ​ការ​និយាយ​ខុស​ទៅ​នឹង​វត្ថុ​តាង ​ ព្រម​ទាំង​សាក្សី​ និង​ការ​ធ្វើ​កោសល្យ​វិច័យ​ពេទ្យ​ដោយ​ដង​ខ្លួន​សព​មាន​ស្នាម​កាប់​ចំ​គុម្ព​ ត្រចៀក​ខាង​ឆ្វេង​ជម្រៅ​៤​ហ៊ុន​កន្លះ​ និង​មាន​ស្នាម​ខ្ចៅ​ម្រាមដៃ​ខ្ញាំ​ចំ​ភ្លៅ​ខាង​ស្ដាំ​ និង​ដៃ​ខាង​ឆ្វេង​មាន​ខ្ចៅ​ម្រាម​ដៃ​ខ្ញាំ​ និង​ម្រាម​ចង្អុល​ដៃ​ខាង​ស្ដាំ​មាន​ស្នាម​ធ្មេញ​ខាំ​ ដែល​បង្ហាញ​ថា​ មុន​ពេល​ជន​រង​គ្រោះ​ស្លាប់​មាន​ការ​ប្រវាយ​ប្រតប់​គ្នា។​ ដោយ​ឡែក​​​ ប្រពន្ធ​បាន​ឆ្លើយ​ប្រាប់​ប៉ូលិស​ថា​ ពេល​ចោរ​ធ្វើ​សកម្មភាព​នោះ​គាត់​បាន​ខាំ​ចោរ​ និង​ខ្ញាំ​ចោរ​របួស​ជា​ច្រើន​កន្លែង​​​ ។​
មន្ដ្រី​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា​ ពិត​ជា​ប្រពន្ធ​ខាំ​ប្ដី​ ខណៈ​ពេល​មាន​ការ​ប្រទូស្ដ​រ៉ាយ​គ្នា​ និង​មាន​បក្ស​ពួក​ខាង​ប្រពន្ធ​២​ទៅ​៣​នាក់​ទៀត​មក​ជួយ​ ក៏​សម្លាប់​បុរស​ជា​ប្ដី​តែ​ម្ដង​ ។​ នៅ​ថ្ងៃ​ទី​៩​ មករា​ សមត្ថកិច្ច​បាន​ហៅ​ស្រ្ដី​ជា​ប្រពន្ធ​មក​កាន់​អធិការ​ដ្ឋាន​ដើម្បី​សួរ​ ចម្លើយ​ ស្រាប់​តែ​ត្រូវ​សាច់​ញាតិ​បងប្អូន​ខាង​ប្រពន្ធ​៣​ទៅ​៤​នាក់​លើក​គ្នា​មក​ កាន់​អធិការ​ដ្ឋាន​ ហើយ​រំដោះ​ស្រ្ដី​ជា​ប្រពន្ធ​ដែល​ជា​ជន​សង្ស័យ​ទៅ​ដោយ​សុវត្ថិភាព​ ។​ លោក​អធិការ​បញ្ជាក់​ថា​ រឿង​នេះ​ពិត​ជា​ប្រពន្ធ​បាន​ឃុប​ឃិត​គ្នា​ជា​មួយ​សាច់ញាតិ​សម្លាប់ប្ដី​របស់ ​ខ្លួន​ ដោយ​សារ​តែ​ការ​រអ៊ូរទាំ​រឿង​ឱ្យ​មាស​ និង​លុយ​កាក់​ទៅ​បងប្អូន​ខ្ចី​ ទើប​ទ្រាំ​នឹង​ការ​រអ៊ូ​រទាំ​លែង​បាន​ក៏​ក្លាយ​ជា​ជម្លោះ​រហូត​ដល់​សម្លាប់​ បុរស​ជា​ប្ដី​ ហើយ​ក្លែង​ថា​ មាន​ចោរ​ប្លន់​ទៅវិញ​ ។​

លោក​ ជា​ សុភ័ក្រ្ដ​ ព្រះរាជអាជ្ញារង​អម​សាលា​ដំបូង​ខេត្ដ​បាន​ឱ្យ​ដឹង​ថា​ រឿង​នេះ​សមត្ថ​កិច្ច​ត្រូវ​ការ​ស៊ើប​អង្កេត​បន្ដ​ទៀត​ ដើម្បីប្រមូល​វត្ថុ​តាង​ឱ្យ​គ្រប់គ្រាន់​ដើម្បី​ឈាន​ទៅ​ចាប់​ខ្លួន​ប្រពន្ធ​ និង​បក្ស​ពួក​ ហើយ​ករណី​នេះ​មិន​មែន​ជា​រឿង​ប្លន់​ទ្រព្យ​សម្បត្ដិទេ​ គឺ​ជា​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ៕​

ប្រភពពី៖ កោះសន្តិភាព

Thursday, January 9, 2014

ពលរដ្ឋ​អ្នក​កំពង់ចាម​ខ្លះ មិន​ចង់​ក្លាយ​ជា​អ្នក​ខេត្ត​ត្បូង​ឃ្មុំ


ផែនទី​ក្រុង​សួង​នៃ​ខេត្ត​ត្បូង​ឃ្មុំ​ថ្មី​

ក្រោយពី​ទទួលបាន​ព័ត៌មាន​ជា​ផ្លូវការ​ថា ប្រទេស​កម្ពុ​ជាមាន​ខេត្ត​ថ្មី​មួយ​បន្ថែមទៀត មាន​ប្រជាពលរដ្ឋ​មិនតិច​ទេ 
ដែល​បញ្ចេញ​ប្រតិកម្ម​ចំពោះ​រឿងនេះ។ ប្រតិកម្ម​មាន​ច្រើន​ពី​ប្រជាពលរដ្ឋ​ដែល រស់នៅក្នុង​ក្រុង​និង​ស្រុក​ទាំង៧ ដែល​
ត្រូវគេ​កាត់​យកមក​ផ្គុំ ដើម្បី​បង្កើត​ខេត្ត​ត្បូងឃ្មុំ​នោះ។
ព្រះមហាក្សត្រ ព្រះបាទ ​នរោត្តម ​សីហមុនី ក្នុង​ព្រះរាជក្រឹត្យ ដែលត្រូវ​បាន​​ឡាយ​ព្រះ​ហត្ថលេខា​កាលពី​ថ្ងៃទី ៣១ 
ខែធ្នូ​កន្លងទៅ បានសម្រេច​បង្កើត​ខេត្ត​ថ្មី​មួយ​បន្ថែមទៀត គឺ​ខេត្ត​ត្បូងឃ្មុំ ដោយ​កាត់​ចេញពី​ក្រុង​ចំនួន១ និង​ស្រុក៦ 
ចេញពី​ខេត្តកំពង់ចាម។ ក្នុងនោះ​រួមមាន ក្រុង​សួង ស្រុក​ក្រូចឆ្មារ ត្បូងឃ្មុំ អូររាំងឪ តំបែរ ពញាក្រែក និង​ស្រុក​
មេមត់។
ពលរដ្ឋ​រស់នៅ​ស្រុក​ក្រូចឆ្មារ ដែល​ទើប​ដឹងខ្លួន​ថា បាន​ក្លាយជា​អ្នក​ខេត្ត​ត្បូងឃ្មុំ​នោះ បាន​អត្ថាធិប្បាយ​តាមរយៈ​ទំព័រ​
ហ្វេ​ស​ប៊ុ​ករ​បស់​ពួកគេ និង​បានបង្ហាញ​ពី​ចម្ងល់ផ្សេងៗ ជុំវិញ​ការ បង្កើត​ខេត្ត​ថ្មី​នេះ។

លោក បូរី អ្នក​ឃុំ​រការ​ខ្នុរ ស្រុក​ក្រូចឆ្មារ បានសរសេរថា« មិនគួរ​ឲ្យ​ជឿថា ខ្ញុំ​បាន​ក្លាយជា​អ្នក ខេត្ត​ត្បូងឃ្មុំ។ ចុះ​
ចំណែក​អត្តសញ្ញាណប័ណ្ណ​វិញ នៅ​ប្រើការ​បាន​ដដែល ឫ​យ៉ាងណា»? និស្សិត​ដែល​កំពុង​សិក្សា​ផ្នែក​វេជ្ជសាស្ត្រ​
រូបនេះ បាន​សំដែង​អារម្មណ៍​មិន​សប្បាយចិត្ត និង ចោទ​ជា​សំណួរផ្សេងៗផងដែរ។ លោក បូរី៖« ហេតុអ្វី​បានជា​
រដ្ឋាភិបាល​បង្កើត​ខេត្ត​មួយទៀត? ឫ​មួយ​ខេ​ត​ត្ត​កំពង់ចាម​ធំ​ពេក ឫ​ក៏​ពិបាក​គ្រប់គ្រង​ប្រជាជន? ខ្ញុំ​យល់ថា វា​មិន​សម​
ហេតុផលទេ»។

ដោយឡែក​បុគ្គលិក​ក្រុមហ៊ុន​មួយរូប​ទៀត ដែលមាន​ស្រុកកំណើត​នៅ​ស្រុក​ក្រូចឆ្មារ  ក៏​អត្ថាធិប្បាយ​មិន​ខុសពី​
លោក 
បូរី ប៉ុន្មាន​នោះទេ។ កញ្ញា នី​តា បើទោះជា​មិនសូវ​ខ្វល់​ចំពោះ​រឿងនេះ ក៏ដោយចុះ ប៉ុន្តែ​កញ្ញា​បាន​រៀបរាប់​ដោយ​ខ្លី​ថា 
វា​ជា​រឿង​មួយ ដែល​ពិបាក​នឹង​ទទួលយក​ណាស់។ ធ្លាប់តែ​និយាយប្រាប់​គេ​ថា ជា​អ្នក​ខេត្តកំពង់ចាម តែ​ឥលូវ​មកជា​
អ្នក​ខេត្ត​ត្បូងឃ្មុំ​វិញ បែបនេះ។

ពលរដ្ឋ​ខ្លះទៀត​ដែល​ត្រូវមាន​អត្តសញ្ញាណ​ជា​អ្នក​ខេត្ត​ត្បូងឃ្មុំ សុទ្ធតែ​បាន​ជជែក​គ្នា​អំពី​រឿងនេះ។ និស្សិត​មួយ​បាន​
និយាយប្រាប់​គ្នា​ថា នេះ​គឺជា​បង្កើត​តួនាទី​ការងារ​ចែកគ្នា​ក្នុង​បក្ស​កាន់អំណាច ខណៈ​ទៀត​បាន​យល់ស្រប​នឹង​
ការពន្យល់​របស់​អាជ្ញាធ​រ ឬ​រដ្ឋាភិបាល​ដែល​និយាយ​នេះ គឺជា​មធ្យោបាយ​នៃ​ការបង្កើន​ប្រសិទ្ធភាព​នៃ​ការផ្តល់សេវា​
សាធារណៈ​ជូន​ ប្រជាពលរដ្ឋ និង​សន្តិសុខ​សង្គម និង​ការងារ​គ្រប់គ្រង​នានា។

អ៊ំស្រី​វ៉ាន់​ដែលជា​អ្នកស្រុក​មេមត់​មិនបាន​ខ្វល់​ពី​ការ​ហេតុផល​របស់​ រដ្ឋាភិបាល​យ៉ាងណាទេ ប៉ុន្តែ​បើ​អ៊ំស្រី​ចង់​
មានឈ្មោះ​ជា​អ្នក​កំពង់ចាម​ដូច​ពីមុន​នោះ គឺ​ដោយសារតែ​ខេត្តកំពង់ចាម​ជា​ខេត្ត​ដែលមាន​ឈ្មោះ​បោះ​សំឡេង​ថា​ជា​
ខេត្ត​ ដែលមាន​ផ្ទៃដី​ធំ មាន​អ្នកចេះដឹង​ច្រើន​ជាដើម។ ហើយ​ថា នេះហើយ​ជា​មោទនភាព​របស់​អ៊ំស្រី​នោះ។ 
ទោះយ៉ាងណា​ក៏ដោយ អ៊ំស្រី​យល់ថា នេះ​ប្រហែលជា​លើកទីមួយ​ក្នុង​ជីវិត​របស់គាត់ ដែល​គាត់​ទើប​ក្លាយខ្លួនជា​អ្នក​
ខេត្ត​ត្បូងឃ្មុំ ទើប​អ៊ំស្រី​មិនទាន់​ទម្លាប់៕ 

ប្រភពពី៖ ខ្មែរស្ថាបនា

ព្រះអង្គម្ចាស់ក្សត្រីយ៍ អរុណ​​រស្មី យាង​ព្រះមហាក្សត្រ​ចូល​សម្របសម្រួល​បញ្ហា​ជាប់គាំង​នយោបាយ​នៅ​កម្ពុជា​

រូបភាពពីFacebook

​​ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម អរុណ​រស្មី ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ស្នើ​យាង​ព្រះមហាក្សត្រ ព្រះរាជ​អន្តរាគមន៍ឲ្យ​មានកា​រ​សម្របសម្រួល ឬ​ការ​ចរចារ​នយោបាយ​នៅ​កម្ពុជា ដើម្បី​ឲ្យមាន​ស្ថិរភាព​ជាតិ និង​សន្តិភាព​ជាតិ​។​
ការស្នើសុំ​ព្រះរាជ​អន្តរាគមន៍​នេះ ធ្វើឡើង​បន្ទាប់​ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​មិន​ចូល​តុ​ចរចា ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ពី​បញ្ហា​ជាប់​គាំង​​នយោបាយ​នៅ​កម្ពុជា ដោយ​អះអាង​ថា ស្ថិត​ក្នុង​កាលៈទេសៈ​គំរាមកំហែង បំភិតបំភ័យ បន្ទាប់​ពី​កងកម្លាំងប្រដាប់អាវុធ បាន​បង្ក្រាប​ដោយ​ហិង្សា​ទៅ​​លើ​ក្រុមកម្មករ ដែល​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​គោល​១៦០​ដុល្លារ កាលពីដើម​ខែ​មករា​នេះ​។​
នៅ​ក្នុង​សារលិខិត​ថ្វាយ​ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ចុះ​ថ្ងៃ​ទី​៨​ខែ​មករា ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម អ​រុណ រ​ស្មៅ បាន​លើកឡើង​ថា នៅ​ក្នុង​កាលៈទេសៈ​នៃ​អាយុជីវិត​ជាតិ​នេះ មានតែ​ព្រះរាជ​តម្រិៈ របស់​ព្រះមហាក្សត្រ​ទេ ទើប​អាច​ធ្វើ​ឲ្យមាន​ការ​សម្រប​ស​ម្រួ​ល​​​ន​យោ​បាយ ឬ​ការចរចា​នយោបាយ​មួយ​ឲ្យមាន​ស្ថិរភាព និង​សន្តិភាព​ជាតិ ដែល​ជា​កត្តា​ចម្បង​នៃ​សាមគ្គី​ជាតិ និង​ឯកភាព​ជាតិ​ខ្មែរ​។
កាលពី​ថ្ងៃ​ទី​០៣​ខែ​មករា អ្នកវិភាគ​នយោបាយ​ឯករាជ្យ​បី​រូប ដែល​មាន​លោក​បណ្ឌិត សុខ ទូច លោក​បណ្ឌិត ឡៅ ម៉ុងហៃ និង​លោក​បណ្ឌិត កែម ឡី ក៏​បាន​ថ្វាយ​លិខិត​គោរព​យាង ព្រះករុណា ព្រះបាទ​ព្រះបរមនាថ នរោត្តម​សីហមុនី ព្រះមេត្តា​កោះអញ្ជើញ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ ជួបចរចា​ក្នុងពេល​ឆាប់​បំផុត​ផងដែរ ដើម្បី​ដោះស្រាយ​ស្ថានភាព​ចលាចល​ចំពោះមុខ​។ អ្នកវិភាគ​ទាំងបី​រូប បាន​លើក​ហេតុផល​ថា  ព្រឹត្តិការណ៍​ហិង្សា​​រវាង​កម្មករ និង​កងកម្លាំងប្រដាប់អាវុធ បាន​បណ្តាល​ឲ្យ​ជន​ស៊ីវិល​ស្លាប់ និង​របួស​ជាច្រើន​នាក់ កាលពីដើម​ខែ​មករា​នេះ គឺ​កើតឡើង​ភ្លាមៗ ដោយ​​សារ​តែ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ មិន​អាច​ដោះស្រាយ​បញ្ហានយោបាយ​បាន​តាមរយៈ​ការចរចា​៕

ប្រភពពី៖ VOD

Wednesday, January 8, 2014

រាជរដ្ឋាភិបាល សម្រេច​បង្កើត​ខេត្ត​ត្បូងឃ្មុំ​មួយទៀត បំបែក​ចេញពី​ខេត្ត​កំពង់ចាម​​

កម្ពុជា នឹងមានខេត្តមួយទៀត គឺខេត្តត្បូងឃ្មុំ ដែលត្រូវបាន

បំបែកចេញពីខេត្តកំពង់ចាម
ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

 បាន​ត្រាស់​បង្គាប់​បង្កើត​ខេត្ត​ត្បូងឃ្មុំ​

មួយទៀត ដែល​

ត្រូវបាន​បំបែក​ចេញពី​ខេត្ត​កំពង់ចាម តាម​

សំណើរ​របស់​រាជរដ្ឋាភិបាល​។​

​ខេត្ត​ត្បូងឃ្មុំ​នេះ កាត់​យក​ក្រុង​ចំនួន​១ និង​

ស្រុក​ចំនួន​៦​ពី​ខេត្ត​កំពង់ចាម គឺ​ក្រុង​សួង

 ស្រុក​

ត្បូងឃ្មុំ ស្រុក​អូររាំងឪ ស្រុក​ក្រូចឆ្មារ ស្រុក​តំបែរ ស្រុក​ពញាក្រែក និង​ស្រុក​មេមត់​។​

​សេចក្តី​ត្រាស់​បង្គាប់​របស់​ ព្រះមហាក្សត្រ ចុះ​ព្រះ​ហត្ថលេខា​នៅ​ថ្ងៃទី​៣១​ខែ​ធ្នូ ឆ្នាំ​២០១៣ 

បង្ហាញថា ទីតាំង​សាលាខេត្ត​ត្បូង​ឃុំ នឹង​ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ​តាម​សំណើរ​របស់​

ក្រសួងមហាផ្ទៃ​។​ ព្រះមហាក្សត្រ​បាន​ត្រាស់​បង្គាប់​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​

ទទួល​បន្ទុក​អនុត្ត​ព្រះរាជក្រឹត្យ ចាប់ពី​ថ្ងៃ​ឡាយព្រះហស្ថលេខា​នេះ​តទៅ​។​

​ខេត្ត​កំពង់ចាម ជា​ខេត្ត​ធំ​ទី​១១​ក្នុង​ចំណោម​ខេត្ត​ក្រុង​ចំនួន​២៤ ដែល​មាន​ផ្ទៃដី​សរុប​៩៧៩៩​

គីឡូម៉ែត្រ​ការ៉េ និង​ប្រជាជន​ប្រមាណ​ជា​១៦៨០៦៩៤(​តាម​ជំរឿន​ឆ្នាំ​២០០៨)​។ ខេត្ត​មួយ​នេះ ជា​

ខេត្ត​ដែល​មាន​ប្រជាជន​ច្រើនជាងគេ​។ ខេត្ត​មួយ​នេះ មាន​ក្រុង​សរុប​ចំនួន​២ និង​ស្រុក​ចំនួន​១៥​

។​

​កាល​ពី​ការបោះឆ្នោត​នៅ​ថ្ងៃ​ទី​២៨​ ខែកក្កដា ឆ្នាំ​២០១៣ គណបក្ស​សង្គ្រោះ​ជាតិ បាន​ទទួល​

អាសនៈ​ចំនួន​១០​លើស​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​២ ដែល​ទទួលបាន​តែ​៨​អាសនៈ​។


​កំពង់ចាម មាន​ព្រំប្រទល់​ជាប់​នឹង​ខេត្ត​កំពង់ឆ្នាំង កំពង់ធំ ក្រចេះ ព្រៃវែង កណ្តាល ហើយក៏​ជាប់​

នឹង​ប្រទេស​វៀតណាម​នៅ​ភាគ​ខាងកើត​ផងដែរ​៕

ប្រភពពី៖ VOD

Tuesday, December 10, 2013

អគ្គនាយក​ទូរទស្សន៍​ជាតិ​៖​ បាតុករ​ CNRP ដេញ​អ្នក​ថត​វីដេអូ ជា​ការរើសអើង​ទៅលើ​អ្នកសារព័ត៌មាន​​

អ្នកព័ត៌មាន​ថត​រូបឲ្យ​ទូរទស្សន៍​ជាតិ​កម្ពុជា​ លោក សេង ចាន់
ដែលត្រូវបានបាតុករដេញចេញ/រូបថតពីហ្វេសប៊ុក
មន្ត្រី​ទូរទស្សន៍​ជាតិ​កម្ពុជា ហៅ​ការដេញ​អ្នកសារព័ត៌មាន​ទូរទស្សន៍​រដ្ឋ​(​ទទ​ក​)​ចេញពី​ទីលាន​ប្រជាធិបតេយ្យ 
ជា​ការរើសអើង​ទៅលើ​អ្នកសារព័ត៌មាន ដែល​កំពុង​ចាប់អារម្មណ៍​ការប្រ​មូល​​ផ្តុំ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​។​
​កាលពី​ព្រឹក​ម៉ោង​១០ ថ្ងៃ​អង្គារ​នេះ អ្នកព័ត៌មាន​ថត​រូបឲ្យ​ទូរទស្សន៍​ជាតិ​កម្ពុជា​ម្នាក់ លោក សេង ចាន់ ត្រូវ​
បាតុករ​នាំគ្នា​រុញច្រាន​ចេញពី​ទីលាន​ប្រជាធិបតេយ្យ ខណៈ​លោក​កំពុង​ថត​ផ្តិត​យក​រូបភាព​នៃ​ការប្រមូលផ្តុំ​
របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​១០​ធ្នូ ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​។ បាតុករ បាន​ចោទ​ថា ទូរទស្សន៍​​ទទ​ក 
ផ្សាយ​ព័ត៌មាន​មិន​ពិត ដោយ​យក​រូបភាព និង​​ខ្លឹម​សារ​ទៅ​ផ្សាយ​មិន​ពិត​។​
​អគ្គនាយក​ទូរទស្សន៍​ជាតិ លោក កឹម គុណ​វ​ឌ្ឍ មានប្រសាសន៍ថា សន្តិសុខ និង​អ្នកចូលរួម​នៅ​ទីលាន​
ប្រជាធិបតេយ្យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​វាយ និង​បណ្តេញ​អ្នក​សារ​ព័ត៌​មាន​របស់​ខ្លួន ដោយ​លោក​
ចាត់​ទុក​ទង្វើ​នេះ​ជា​ការរើសអើង​ទៅ​លើ​អ្នកសារព័ត៌មាន​។
​អ្នកសារព័ត៌មាន​របស់​ទូរទស្សន៍​ជាតិ ទ​ទក លោក សេង ចាន់ មានប្រសាសន៍ថា អ្នកចូលរួម​នៅលើ​ទីលាន​
ប្រជាធិតេយ្យ បាន​យកដៃ​វាយ​ក្បាល និង​កញ្ចឹងក​គាត់ និង​គប់​ទឹក​សុទ្ធ រួច​បណ្តេញ​គាត់​មិនឲ្យ​ថតរូប ដោយ​
ចោទ​ថា ពួកគាត់​មិន​ដែល​ផ្សាយ​ចុះផ្សាយ តែ​ត្រូវបាន​ក្រុម​សន្តិសុខ​ជួយ​។ លោក​ថា  ក្រុម​សកម្មជន​ទាំងនោះ​
បាន​វាយ​គាត់​ចម្ងាយ​ប្រហែលជា​១០​ម៉ែត្រ​ពី លោក សម រង្ស៊ី តែ​មិនឃើញ​មាន​ការអន្តរាគមន៍​នោះទេ​។ លោក​
ថា នៅក្នុង​លទ្ធិ​ប្រជាធិតេយ្យ អ្នកសារព័ត៌មាន​មាន​សិទ្ធិ​ថត យក​ព័ត៌មាន តែ​រឿង​ការផ្សាយ​ជា​សិទ្ធិ​របស់​
អ្នកសារព័ត៌មាន​។​
​លោក សេង ចាន់ អាយុ​៣៤​ឆ្នាំ ហើយ​បាន​បម្រើការ​ជា​អ្នក​ថត​វីដេអូឲ្យ​ទូរទស្សន៍​ជាតិ​ចំនួន​៤​ឆ្នាំ​មកហើយ​។​
​អនុប្រធាន​គណកម្មាធិកា​រ​វិន័យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ លោក ហូរ វា​ន់ មានប្រសាសន៍ថា ពិតជា​មាន​
ការ​រុញច្រាន និង​បណ្តេញ​អ្នកសារព័ត៌មាន​ពិតមែន ដោយសារតែ​អ្នក​ចូល​រួម​មាន​ការភាន់ច្រឡំ តែ​មិន​មាន​
ការ​វាយ​ធ្ងន់ធ្ងរ​នោះទេ​។
​ទាក់ទង​នឹង​ការបណ្តេញ​អ្នកព័ត៌មាន​ចេញ​នេះ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ មានប្រសាសន៍​
នៅ​លើ​ហ្វេ​សប៊ុក ដោយ​ប្រើ​ពាក្យ​ខ្លាំងៗ​ថា​៖ «​ការទាមទារ​អោយ​គេ​ផ្សាយ​ពី​ខ្លួន​ដល់​ទទ​ក បែរជា​អោយ​
សន្តិសុខ​ខ្លួន​ដេញ​វាយ​អ្នក​យក​ព័ត៌មាន​ដូច​ឆ្កែ​ឆ្មា​។ អី​ឡូ​វ​នេះ​ សូម​កុំ​បន្ទោស​គេ​រឿង​មិន​ផ្សាយ​។ 
មិនទាន់​កាន់អំណាច​ផង​ឬ​ក​ដូច​ឆ្កែ​បាន​ជិះ​ឡាន​»។ លោកបន្តថា ដើម្បី​ធានា​សន្តិសុខ​របស់​មន្ត្រី​ព័ត៌មាន​ 
ក្រសួង​នឹង​មិន​បញ្ជូន​អ្នកយក​ព័ត៌មាន​ទៅ​រាល់​​​ការជួបជុំ​នានា​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ លើកលែងតែ​មាន​
ការធានា​ត្រឹមត្រូវ​ពី​ថ្នាក់ដឹកនាំ​របស់​គណបក្ស​នេះ​៕

ប្រភពពី៖ VOD

Monday, December 2, 2013

សុគន្ធ នីសា ស្នើអោយ​មានការ​ចូលរួម​ឧបត្ថម្ភ​ថវិកា​ជួយ​ដល់​កុមារ​ដែល​ធ្លាក់ចូល​រណ្តៅ​ដុត​ចំបើង

ភ្នំពេញ៖ ​តារាចម្រៀង​សុគន្ធ នីសា បាន​បង្ហោះ​សារ​ខ្លី​មួយ នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook របស់ខ្លួន​ដោយ​ស្នើអោយ​មានការ​ចូលរួម​ជួយ​ដល់​ក្មេងប្រុស​អាយុ​២​ឆ្នាំ​ម្នាក់​ដែល​បាន​ជួប​នូវ​គ្រោះអាក្រក់​ធ្លាក់ចូល​ទៅក្នុង​រណ្តៅ​ដុត​ចំបើង​បណ្តាលអោយ​ឆេះ រលាក​នៅលើ​ផ្ទៃមុខ ដងខ្លួន ដៃ និង​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​ភ្នែក​ទាំងពីរ។

​​សារ​ខ្លី​ដែល​នាង សុគន្ធ នីសារ ដែល​បាន​បង្ហោះ​នៅលើ​ទំ​ព​រ័ Facebook បាន​ន័យ​ទាំងស្រុង​ថា សូម​បងប្អូន​មានចិត្ត​មេត្តាជួយ​ដល់​គាត់​ផង ព្រោះ​គ្រួសារ​គាត់​ក្រ​ណាស់ ( ឥឡូវ​គាត់​នៅ​ព្យាបាល​នៅ​ពេទ្យ​គន្ធបុប្ផា​ជិត​វត្តភ្នំ ) ។ ក្នុង​សារ​បញ្ជាក់ថា ក្មេងប្រុស​ម្នាក់នេះ​ដើរ​ធ្លាក់​ក្នុង​រណ្តៅ​ភ្លើង​គេ​ដុត​ចំបើង ហើយ​គ្មាន​នរណា​ឃើញ​គាត់​ធ្លាក់​ទេ ទាល់តែ​គាត់​ប្រឹង​ស្រ​វេ​ស្រវា​ចេញពី​រណ្តៅ​នោះ​ដោយ​ខ្លួនឯង​មករក​ទឹក​ទើប​ម្តាយ​ឪពុក​ដឹង​។ សភាព​ក្មេង​នេះ​ធ្ងន់ធ្ងរ​រហូតដល់​ជិត​ពិការភ្នែក​ឯណោះ ។ នៅក្នុង​សារ​របស់​នាង សុគន្ធ នីសារ ក៏បាន​ភ្ជាប់​មកជា​មួយ​នូវ​លេខ​ទូរ​សព្ទ័​របស់​ឪពុក​ក្មេងរងគ្រោះ​ផងដែរ​ដើម្បី​ងាយស្រួល​ធ្វើការ​ធ្វើការ​ទំនាក់ទំនង​គឺ ០១៥៨៨២៣៦៤។​

​សូមបញ្ជាក់ថា មាន​ហេតុការណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​កាលពី​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៣​ដោយ​ក្មេងប្រុស​អាយុ​២​ឆ្នាំ​ម្នាក់​ឈ្មោះ ប៊ុន លៀប ដែល​រស់នៅ​ក្រោម​បន្ទុក​របស់​គ្រួសារ​មាន​ជីវភាព​ខ្វះខាត​មួយ​នៅ​ភូមិ​ក្រាំងចេក ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បាន​ធ្លាក់ចូល​ទៅក្នុង​រណ្តៅ​ដុត​ចំបើង​បណ្តាលអោយ​ឆេះ​រលាក​នៅលើ​ផ្ទៃមុខ ដងខ្លួន និង​ដៃ ខណៈពេលដែល​ឪពុកម្តាយ​ចេញទៅ​ច្រូតស្រូវ ហើយ​ទុកអោយ​កូន​នៅផ្ទះ​លេង​ជាមួយ​បងប្អូន និង​ក្មេងៗ​ពីរ​បីនាក់​នៅក្នុង​ភូមិ ។ ក្រោយពី​ជួប​នូវ​ឧប្បទ្ទវហេតុ​ក្មេងប្រុស​ម្នាក់នេះ​ត្រូវបាន​ឪពុកម្តាយ​ដឹកយក​មកកាន់​មន្ទីរ​ពេ​ទ្រ​ដើម្បី​ធ្វើការ​ជួយសង្គ្រោះ​បន្ទាន់។​

ពេលនេះ​ក្មេងប្រុស​រងគ្រោះ​កំពុងតែ​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផា ហើយក៏​មានការ​អំពាវនាវ​សុំ​ការឧបត្ថម្ភ​ជា​ថវិកា​ពី​សប្បុរសជន​នានា​ផងដែរ ពី​សំណាក់​ឪពុកម្តាយ​របស់​ក្មេងរងគ្រោះ​ដើម្បី​យកទៅ​ធ្វើការ​ចំណាយ​លើ​បញ្ហា​ខ្វះខាត​មួយចំនួន​ក្នុងអំឡុងពេល​សម្រាក​ព្យាបាល។​

​គួរអោយកត់សម្គាល់ ក្រោយពី​ធ្វើការ​អំពាវនាវ​ស្វែងរក​នូវ​ជំនួយ​មនុស្សធម៌ ពេលនេះ​ខាង​ក្រុមគ្រួសារ​ក្មេងរងគ្រោះ​បានទទួល​នូវ​ការឧបត្ថម្ភ​ពី​សប្បុរសជន​មួយចំនួន​ហើយ ៕



ប្រភពពី៖ ភូមិអច្ឆរិយៈ

មនុស្ស​៤​នាក់​ស្លាប់ និង​៦៧​នាក់ រងរបួស​ដោយ​សាររ​ថ​ភ្លើងរ​ត​ខុសផ្លូវ​នៅ​ញូយ៉ក​​



​មនុស្ស​៤​នាក់​ស្លាប់ និង​៦៧​នាក់​ផ្សេង​ទៀត​រងរបួស ក្នុង​ហេតុការណ៍​រថភ្លើង​រថ​ធ្លាក់​ផ្លូវ​នៅ​ជាយក្រុង​យ​
ញូយ៉ក កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ធ្លាក់​ចូល​ទៅក្នុង​ទន្លេ​នៅក្បែរនោះ​។​
​សារព័ត៌មាន​ Channel News Asia ចុះផ្សាយ​ថា ​ក្រុម​ជួយសង្គ្រោះ​បាន​ទៅ​ជួយ​អន្តរាគមន៍ បន្ទាប់​ពី​ហេតុការណ៍​
រថភ្លើង​ធ្លាក់​ផ្លូវ​នៅក្នុង​សង្កាត់ Bronx ក្នុង​ដំណើរ​ឆ្ពោះទៅ​កាន់​ស្ថា​នីយ៍ Manhattan​។ ក្រុម​ជួយសង្គ្រោះ 
បានឲ្យដឹងថា ក្នុងចំណោម​អ្នក​រងរបួស​នោះ មាន​១១​នាក់ រងរបួស​ធ្ងន់ និង​៥៦​នាក់​រង​របួសស្រាល​។​
​អ្នកដំណើរ​នៅលើ​រថភ្លើង​ថ្លែងថា មុន​ពេល​គ្រោះថ្នាក់ រថភ្លើង​បើក​លឿន​ខុសធម្មតា ហើយ​បាន​ធ្លាក់​ចុះ​ចេញពី​
ផ្លូវ​។ អ្នកដំណើរ​ភាគច្រើន​រងរបួស ដោយ​បែកក្បាល បាក់ដៃ និង​បាក់ជើង​៕

ប្រភពពី៖ VOD

Friday, November 22, 2013

ចាញ់​ល្បែង​នៅកាស៊ីណូអស់​រាប់​សែន​ដុល្លារ​ បែក​គំនិត​លួច​កាច់​សោ​.ក​ម៉ូតូ ត្រូវប៉េ​អឹម​​ក្របួច​ជាប់​

ក្រុងប៉ោយប៉ែត ៖ ជនសង្ស័យ២នាក់ ទំនងជាចាញ់ល្បែងក្នុងកាស៊ីណូស្ពឹកមុខ បានធ្វើសកម្មភាព លួចកាច់សោ.កម៉ូតូ មិនបានសម្រេចត្រូវម្ចាស់ឃើញទាន់ ស្រែកផ្អើលឆោឡោ ប្តឹងដល់សមត្ថកិច្ចចាប់ខ្លួនបាន កាលពីវេលាម៉ោង ១០ និង៣០នាទីយប់ ថ្ងៃទី២១ វិច្ឆិកា ២០១៣ នៅចំណុចប្លុកកាស៊ីណូ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
តាមការបំភ្លឺពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ ម្នាក់ឈ្មោះឡុង វណ្ណឌី ភេទប្រុស អាយុ៣២ឆ្នាំ និងឈ្មោះវង្ស រដ្ឋា ភេទប្រុស អាយុ២២ឆ្នាំ ជនសង្ស័យទាំង២រស់នៅក្រុងប៉ោយប៉ែត។
លោកហម ម៉ុត មេបញ្ជាការកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែតបានឱ្យដឹងថា ជនសង្ស័យទាំង២ បានចាញ់ល្បែងកាស៊ីណូ និងចាញ់ការភ្នាល់រាប់សែនដុល្លារ ទើបបែកគំនិតលួចម៉ូតូតែម្តងទៅ ។ បច្ចុប្បន្នជនសង្ស័យត្រូវកសាងសំណុំរឿង បញ្ជូនទៅកាន់ទីបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធី៕

ប្រភពពី៖ Khmerload

ជនជាតិ ទំពួន ចំនួន ១៦ គ្រួសារ ត្រូវ​ពិន័យ​ម្នាក់ៗ ៤០០ ដុល្លារ

131122_06b

រមណីយដ្ឋានទេសចរណ៍​ធម្ម​ជាតិ​បឹង​យក្សឡោម​ នៅ​ខេត្ត​រតនគិរី​​។ រូបថត ហេង ជីវ័ន​
រតនគីរីៈ អ្នក​ភូមិ​ជនជាតិ ទំពួន ចំនួន ១៦ គ្រួសារ ដែល​រស់​នៅ​ក្នុង​ភូមិ ណងហៃ ឃុំ សេដា ស្រុក លំផាត់ ខេត្ត 
រតនគិរី ត្រូវ​គេ​ផាក​ពិន័យ​ក្នុង​ម្នាក់ៗ ៤០០ ដុល្លារ ទើប​ឲ្យ​រួច​ពី​ការ​ចោទ​ប្រកាន់​ពី​រឿង​កាប់​រាន​ដី​ព្រៃ ស្ថិត​នៅ​ក្នុង​តំបន់​
ទេសចរណ៍ បឹង យក្សឡោម។
លោក ឆាយ ធី ជា​អ្នក​សម្រប​សម្រួល​សមាគម​សិទ្ធិ​មនុស្ស អាដហុក ខេត្ត រតនគិរី បាន​ឲ្យ​ដឹង​ថា អ្នក​ភូមិ ១៦ នាក់​
ត្រូវ​បាន​គេ​ចោទ​ប្រកាន់​កាប់​ដី​ព្រៃ​ស្ថិត​នៅ​ក្នុង​តំបន់​ទេសចរណ៍​បឹង យក្សឡោម និង​ត្រូវ​បង្គាប់​ឲ្យ​បង់​ប្រាក់​ម្នាក់ៗ 
៤០០ ដុល្លារ ពី​បុគ្គល​ម្នាក់​ដែល​បាន​អះអាង​ថា ខ្លួន​ជា​អ្នក​ចាំ​ឃ្លាំ​មើល​សកម្មភាព​រំលោភ​ដី​ព្រៃ។
លោក​បន្ត​ថា៖ «អ្នក​ភូមិ​គ្មាន​បំណង​កាប់​ព្រៃ​យក​ដី​ទៅ​លក់​នោះ​ទេ នេះ​ជា​ទម្លាប់​ប្រពៃណី​របស់​បង​ប្អូន​ជនជាតិ​ដើម​
ភាគ​តិច ក្នុង​ការ​ធ្វើ​បំផ្លាស់​ទី​កាប់​ឆ្ការ​ព្រៃ​ដើម្បី​ដាំ​ដំណាំ​ដែល​ជា​មុខ​របរ​ចិញ្ចឹម​គ្រួសារ​ពួក​គេ»។
លោក សុខ ខេត អាយុ ៤៨ឆ្នាំ ជា​ភូមិ ណងហៃ និយាយ​ថា អ្នក​ភូមិ ១៦នាក់ នាំ​គ្នា​កាប់​ឆ្ការ​ព្រៃ​ម្នាក់ ១ ហិកតា 
សម្រាប់​ដាំ​ដំណាំ ប៉ុន្តែ​មិន​ស្ថិត​នៅ​ក្នុង​តំបន់​ទេសចរណ៍​ទេ។
លោក សុខ ខេត បាន​និយាយ​ថា៖ «យើង​មិន​ធ្វើ​រឿង​ខុស​ច្បាប់​ទេ បើ​យើង​ដឹង​តំបន់​នេះ​ជា​តំបន់​ទេសចរណ៍។ តាម​
ប្រពៃណី​យើង​កាប់​ឆ្ការ​ផ្លាស់​ទី​ដើម្បី​ដាំ​ដំណាំ ដូចជា សណ្តែក ពោត ដើម្បី​ចិញ្ចឹម​ជីវិត​តែ​ប៉ុណ្ណោះ គ្មាន​បំណង​កាប់​
ព្រៃ​ធំ​ទៅ​លក់​នោះ​ទេ»។
អ្នក​ភូមិ​ម្នាក់​ទៀត​ឈ្មោះ នួន ចៅ អាយុ ៤០ឆ្នាំ និយាយ​ដែរ​ថា អាជ្ញាធរ​មូលដ្ឋាន​មិន​បាន​ជូន​ដំណឹង​និង​កំណត់​ព្រំ​
ប្រទល់​តំបន់​ទេសចរណ៍​នោះ​ទេ ទើប​ពួក​គាត់​មិន​ដឹង។
លោក នួន ចៅ បាន​និយាយ​ថា៖ «យើង​សុខ​ចិត្ត​ទទួល​កំហុស​រឿង​កាប់​ឆ្ការ​ព្រៃ​នេះ តែ​ក៏​មិន​ត្រូវ​បន្ទោស​យើង​ទាំង​
ស្រុង​ដែរ នេះ​មក​ពី​ពួក​យើង​មិន​ដឹង​ថា ដី​នេះ​គេ​កំណត់​ជា​ដី​តំបន់​ទេសចរណ៍​នោះ​ទេ»។
លោក គង់ ស្រ៊ុន អភិបាល​ស្រុក លំផាត់ បាន​ឲ្យ​ដឹង​ថា នេះ​ការ​កាតព្វកិច្ច​របស់​រដ្ឋបាល​ព្រៃឈើ ហើយ​ខាង​អាជ្ញាធរ​
មូលដ្ឋាន គ្រាន់​តែ​ធ្វើ​របាយ​ការណ៍​តែ​ប៉ុណ្ណោះ។ លោក​ប្រាប់​ដែរ​ថា៖ «រឿង​ដាក់​ពិន័យ​ផាក​ទោសទណ្ឌ​ណា​នោះ ជា​
សមត្ថកិច្ច​របស់​រដ្ឋបាល​ព្រៃឈើ​ត្រូវ​ចាត់​វិធានការ»។
លោក ផាន់ ភឺន នាយ​រង​ខណ្ឌ រដ្ឋបាល ព្រៃឈើ​ខេត្ត រតនគិរី បាន​ថ្លែង​ថា លោក​មិន​ដឹង​ថា ភាគី​ខាង​ណា​ជា​ដាក់​
ពិន័យ​នៅ​ក្នុង​រឿង​នេះ​ទេ ឬ​ក៏​ខាង​ផ្នែក​បរិស្ថាន ដែល​ពាក់​ព័ន្ធ​ក៏​មិន​ដឹង​ដែរ។ លោក​បញ្ជាក់​ថា៖ «ប៉ុន្តែ ដី​តំបន់​នោះ 
ត្រូវ​បាន​ចាត់​ទុក​ជា​តំបន់​ទេសចរណ៍​ច្រើន​ឆ្នាំ​មក​ហើយ»៕

​កុមារា​ម្នាក់មកពីខេត្តព្រៃវែង ទទួល​ពានរង្វាន់​កុមារ​ផលិត​វីដេអូ​អន្តរជាតិ​ល្អ​ជាងគេ​​

រូបថតដោយអង្គការយូនីសេហ្វ
កុមារា​កម្ពុជា​ម្នាក់ អាយុ​១៣​ឆ្នាំ តាមរយៈ​អង្គការ​យូ​នី​សេ​ហ្វ ត្រូវបាន​តែងតាំង​ឲ្យទទួល​ពានរង្វាន់​កុមារ ដែល​
ផលិត​វីដេអូ​ភាពយន្ដ​អន្ដរជាតិ​ល្អ​ជាងគេ​។
​សេចក្តីប្រកាស​ព័ត៌មាន​របស់​យូ​នី​សេ​ហ្វ ឲ្យដឹងថា កុមារ​ម្នាក់​នោះ  ឈ្មោះ ឈុន សុភ័ក្ត្រា ជា​សិស្ស​រៀន​ថ្នាក់​ទី​
៨ មកពី​ខេត្ត​ព្រៃវែង​។ សុភ័ក្ត្រា គ្រោង​នឹង​ធ្វើដំណើរ​ទៅ​ទីក្រុង​អាំ​ស្ទ័រ​ដាម​(Amsterdam)​នៃ​ប្រទេស​ហូឡង់​ក្នុង​
សប្ដាហ៍​នេះ ដើម្បី​ទទួល​រង្វាន់​កុមារ​ផលិត​វីដេអូ​អន្តរជាតិ​។​​អង្គការ​យូ​នី​សេ​ហ្វ បានប្រកាសថា ឈុន សុភ័ក្ត្រា 
ត្រូវបាន​ជ្រើសរើស​យ៉ាង​សុ​ក្រិត​ក្នុង ចំណោម​កុមារ​វ័យ​១៥​ឆ្នាំ ប្រមាណ​ជា​៣១៥​នាក់​។ ពានរង្វាន់​នេះ នឹង​
ប្រកាស​ក្នុង​កម្មវិធី​មួយ​នៅ​ថ្ងៃ​ទី​៣០​ខែ វិច្ឆិកា​នេះ​។​
​វីដេអូ​ភាពយន្ដ​របស់​សុភ័ក្ត្រា មាន​ចំណងជើង​ថា​(​ទឹក​ផ្លាស់ប្ដូរ​ជីវិត​)«Liquid Changes Life»​ត្រូវបាន​ដាក់​ចូលរួម​
ប្រកួត​ជាមួយ​រឿង​ដែល​មាន​ចំណងជើង​ថា​(​មួយ​នាទីនៃ​សន្ដិភាព​)«One Minute of Freedom» ​និង​រឿង​ផ្សេង​
ទៀត​មកពី​ប្រទេស​វៀតណាម Libya Ukraine និង Armenia​។ អ្នកឈ្នះ នឹង​ទទួលបាន​HD Flip Camera មួយ​។​
​សុភ័ក្ត្រា បាន​គោរព​តាម​លក្ខខណ្ឌ​នៃ​ការចូលរួម ដោយ​ចាប់ផ្ដើម​ផលិត​វីដេអូ តាំងពី​ខែ​វិច្ឆិកា ឆ្នាំ​២០១២​។ 
ភាពយន្ត​របស់​សុភ័ក្ត្រា ដែល​មាន​រយៈពេល​១​នា​ទីនេះ និយាយ​ពី​កុមារ​រស់នៅក្នុង​ជីវភាព​ខ្វះខាត​នៅ​កម្ពុជា​
ក្រោម​អាយុ​១២១៧​ឆ្នាំ ក្រោម​កា​រៀបចំ​ឧបត្ថម្ភ​ដោយ​អង្គការ​យូ​នី​សេ​ហ្វ និង​Save the Cambodia​។​
នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន សុភ័ក្ត្រា បាន​និយាយថា​៖«.....​ខ្ញុំ​មាន​អារម្មណ៍​រំភើប​ខ្លាំងណាស់ ម្ដាយ​របស់​ខ្ញុំ​
កំពុង​ជួយ​រៀបចំ​ឥ​វ៉ាន់ ខោអាវ ស្បែកជើង​ឲ្យ​ខ្ញុំ ព្រោះ​នៅ​ប្រទេស​គេ​ត្រជាក់​ណាស់ ខ្ញុំ​រៀបចំ​រួចរាល់ ហើយ និង​
មិត្ត​ភត្តិ​រួម​ថ្នាក់​មាន​មោទនភាព​ណា​ស់​ចំពោះ​ខ្ញុំ​»​។​
​លោក ឈុន ហៃ ឪពុក​របស់​កុមារា ឈុន សុភ័ក្ត្រា ដែល​អមដំណើរ​កូន​របស់​គាត់​ទៅ​ក្រៅប្រទេស បង្ហាញ​នូវ​
អារម្មណ៍​រីករាយ​ថា​៖«​ខ្ញុំ មាន​មោទនភាព​ចំពោះ​កូន​ខ្ញុំ ព្រោះ​គាត់​ត្រូវបាន​ជ្រើសរើស​មួយគត់ ខ្ញុំ​រីករាយ​
ខ្លាំងណាស់ គាត់​មិន​ត្រឹមតែ​កុមារ​តំណាង​ខេត្ត​ព្រៃវែង​ទេ ថែម​ទាំង​តំណាង​កុមារ​ទូទាំង​ប្រទេស​កម្ពុ​ជា​»

ប្រភពពី៖ VOD

Thursday, November 21, 2013

ក្មេង​ស្ទាវ​ ២ក្រុម​ ចេញ​ពី​ស៊ី​ផឹក​ដេញ​វាយ​គ្នា​ប្រសាច​ពេញ​ផ្លូវ​ជាតិ​លេខ​៦A​​ ​​របួស​ ៣នាក់​

រាជធានីភ្នំពេញ ៖ ក្មេងស្ទាវ ២ក្រុម ដែលមួយក្រុមមានគ្នាប្រមាណជា ១០នាក់ នាំគ្នាចូលទៅស៊ីផឹកនៅហាងតាចារ ម្តុំគល់ស្ពានព្រែកតាសេក លុះស្រវឹងបានទាស់សម្តីគ្នាចេញមកវិញ ក៏ដេញវាយគ្នាតាមបណ្តោយផ្លូវជាតិលេខ៦A បណ្តាលមនុស្ស ៣នាក់ ជិះម៉ូតូធ្លាក់ជង្ហុករងរបួសដឹក ទៅព្យាបាលនៅមន្ទីរពេទ្យ។
ហេតុការណ៍ក្រុមក្មេងស្ទាវដេញវាយគ្នាតាមផ្លូវនេះ បានកើតឡើងកាល ពីវេលាម៉ោង ៥ និង ៣០នាទី រសៀលថ្ងៃទី២០ វិច្ឆិកា ២០១៣ ចំណុចមុខវត្តព្រែកលាភ សង្កាត់ព្រែកលាភ ខណ្ឌឫស្សីកែវ។ ជនរងគ្រោះឈ្មោះ ១. ឡេង យ៉ា អាយុ ២៣ឆ្នាំ ភេទស្រី ២. រ៉ុម លីន អាយុ ២១ឆ្នាំ ភេទស្រី និង ៣.ឈ្មោះ រ៉ា ស័ក្តិ អាយុ ២០ឆ្នាំ ភេទប្រុស អ្នកទាំង៣ ជិះម៉ូតូជាមួយគ្នា រងរបួសរលាត់ដៃជើង។
ភ្លាមៗ សមត្ថកិច្ចបានឃាត់បានយុវជន ២នាក់ រួមទាំងម៉ូតូ ១គ្រឿង បញ្ជូនទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលាភ៕
 
 ប្រភពពី៖ Khmerload

គួរដឹង! កាហ្វេ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ

  និយាយ​ឲ្យ​ចំ​ទៅ គ្នា​យើង​ភាគ​តិច​ណាស់ អត់​ផឹក​កាហ្វេ ឬជាតិ​កាហ្វេ​អ៊ីន នៅ​ពេល​ព្រឹក ហើយ​គ្នា​យើង​ចូល​ចិត្ត​ផឹក​កាហ្វេ ដឹង​ច្បាស់​វា​ធ្វើ​ឲ...