Sunday, December 7, 2014

ជន​រង​គ្រោះ​ដោយ​សារ​ជន​មួយ​ក្រុម​ដែល​សង្ស័យ​ថា ជា​សមត្ថ​កិច្ច​ភ្ជង់​ប្លន់​យក​គ្រឿង​អលង្ការ​លើក​គ្នា​មកបំភ្លឺ​នៅភូមិ​ទួល​គោក​ឱ្យ​ពលរដ្ឋ​ជួយ​ធ្វើ​សាក្សី


រាជ​ធានី​ភ្នំពេញ​ ៖​​​ កាល​ពី​រសៀល​ថ្ងៃ​ទី​៧ ធ្នូ នេះ បុរស​ម្នាក់​ឈ្មោះ​ហេង រ៉ាវី ​និងប្រជា​ពល​រដ្ឋ​ជា​ច្រើន​នាក់​បានហៅ​អ្នក​សារ​ព័ត៌​មាន​​មក​ជួប​ជុំ​គ្នា ​នៅ​ភូមិ​ទួល​គោក​ សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញស្សី​កែវ​​ដើម្បី​បំភ្លឺ​ជុំវិញ​សកម្ម​ភាព​ជន​មួយ​ក្រុម​ដែល​ពួក​គេ ​អះ​អាង​ថា ជា​សមត្ថ​កិច្ច​ខិល​ខូច​ធ្វើ​​​សកម្ម​ភាព​ចាប់​វាយ​ខ្នោះ​ និង​ភ្ជង់​ប្លន់​យក​គ្រឿង​អលង្ការ​ ហើយ​គំរាមរូប​គេ​​ និង​ប្អូន​ថ្លៃឱ្យ​យក​ម៉ូតូ​ទៅ​បញ្ចាំ​យក​លុយ​ឱ្យ​ពួក​គេជា​ថ្នូរ​នឹង​ការ​ ដោះ​លែង កាល​ពី​វេលា​ម៉ោង​១២ និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី៦ ធ្នូ កន្លង​ទៅ។ ​
ជន​រង​គ្រោះ​ខាង​លើមាន​មុខ​របរ​ជា​អ្នក​គិត​លុយ​នៅ​សណ្ឋា​គារ​មីត​លែន​ មាន​ទី​លំនៅ​ផ្ទះ​លេខ​១៩២ ផ្លូវ​៥៩៨​ ភូមិ​ទំនប់​ សង្កាត់​ភ្នំពេញ​ថ្មី​។ តាម​សម្តី​ជន​រង​គ្រោះ​ដែលបាន​រៀប​រាប់​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា កាល​ពី​វេលា​ម៉ោង​១២ និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៦ ធ្នូ ២០១៤ រូប​គេ និង​ប្អូន​ថ្លៃ​ត្រូវ​ជន​មួយ​ក្រុម​មាន​គ្នា​៦​នាក់ជិះ​ម៉ូតូ​៣​គ្រឿង​ ​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ​បាន​ធ្វើ​សកម្ម​ភាព​ភ្ជង់​​​ដោយ​ចោទ​ថា ​​ជា​ចោរ​ឆក់​ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​ ហើយប្រាប់​ថា ​ដឹករូប​គេ​ទៅ​ប៉ុស្តិ៍​ដើម្បី​សួរ​នាំ តែ​តាម​ពិត​ដឹក​​​​ចូល​ទៅ​ក្នុង​ដី​ឡូត៍​មួយ​កន្លែង​នៅ​ក្បែរ​អង់​តែន​ទួល​ គោក​ ។
ពេល​ចូល​ដល់​ក្នុង​ដី​ឡូត៍​ ក្រុម​ជន​ទាំង​នោះ​បាន​ចាប់​រូប​គេ​វាយ​ខ្នោះ​ធ្វើ​ទារុណ​កម្ម ហើយ​ប្លន់​យក​ខ្សែ.ក​១ខ្សែ​ទម្ងន់​៧​ជី ខ្សែ​ដៃ​ទម្ងន់​១តម្លឹង​ ទូរ​ស័ព្ទ​អាយ​ហ្វូន​ហ្វាយ​អេស១​គ្រឿង ​​ទូរ​ស័ព្ទ​ម៉ាក​អាយ​ម៉ូបាយ​១​គ្រឿង​ មិន​តែ​ប៉ុណ្តោះជន​នោះ​បាន​គំរាម​ឱ្យ​ប្អូន​ថ្លៃ​របស់​គេយក​ម៉ូតូ​ម៉ាក​ស៊ុយ ​ហ្ស៊ុយ​គី​១គ្រឿង​ទៅ​បញ្ចាំ​នៅ​ម្តុំ​ឃ្លាំង​រំសេវបាន​លុយ​៣៥០​ដុល្លារ​យក​ មក​ឱ្យ​ពួក​គេ​ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​​។
បន្ទាប់​ពី​ធ្វើ​សកម្ម​ភាពរួច ក្រុម​ជន​ទាំង​នោះ​បាន​នាំ​គ្នា​គេច​ខ្លួន​បាត់​ស្រមោល​៕
ប្រភពពី៖ កោះសន្តិភាព

No comments:

Post a Comment

គួរដឹង! កាហ្វេ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ

  និយាយ​ឲ្យ​ចំ​ទៅ គ្នា​យើង​ភាគ​តិច​ណាស់ អត់​ផឹក​កាហ្វេ ឬជាតិ​កាហ្វេ​អ៊ីន នៅ​ពេល​ព្រឹក ហើយ​គ្នា​យើង​ចូល​ចិត្ត​ផឹក​កាហ្វេ ដឹង​ច្បាស់​វា​ធ្វើ​ឲ...