Sunday, December 7, 2014

ប្រយោជន៍៤យ៉ាង​​​របស់​តន្ត្រីល្អ​សម្រាប់​​សុខភាព​ ដែល​អ្នក​​​មិន​គួរ​មើល​​រម្លង!


មិន​ថា​​​​​មនុស្ស​ធំ​ទេ ​​សូម្បី​តែ​ទារក​​​ក៏​ត្រូវការ​ស្តាប់​​​តន្ត្រី​​ដែរ។ នោះ​គឺ​​​ជា​សម្លេង​បំពេ​របស់​ម្តាយ មុន​ពេល​ដេក។ ដូច្នេះ​ តន្ត្រី​ពិត​ជា​មាន​សារៈសំខាន់​​ សម្រាប់​មនុស្ស​គ្រប់រូប។ អ្វី​ដែល​ពិសេស​នោះ គឺ​អ្នកស្រាវជ្រាវ​មួយ​ចំនួន​បង្ហាញ​ថា តន្ត្រី​ពិត​ជា អាច​ផ្តល់​ផលប្រយោជន៍​យ៉ាង​ធំធេង សម្រាប់​សុខភាព​របស់​អ្នក។

ខាង​ក្រោម​នេះ គឺ​ជា​អត្ថប្រយោជន៍​របស់​តន្ត្រី សម្រាប់​សុខភាព៖


១) តន្ត្រី ល្អ​សម្រាប់​បេះដូង​របស់​អ្នក ( Music is good for your heart)
មនុស្ស​ភាគ​ច្រើន​ បាន​ដឹង​ហើយ​ថា តន្ត្រី​អាច​ជួយ​ឲ្យ​អារម្មណ៍​របស់​អ្នក​ស្រស់ថ្លា នៅពេល​ជួប​បញ្ហា​ស្មុគស្មាញ​ផ្សេងៗ​។ ប៉ុន្តែ​អ្នក​ប្រហែល​ជា​មិន​ដឹង​ទេ​ថា តន្ត្រី​ក៏​មាន​សារៈសំខាន់​សម្រាប់​សុខភាព​បេះដូង​។ បើ​តាម​អ្នកស្រាវជ្រាវ​មួយចំនួន បាន​បង្ហាញ​ថា មាន​អ្នក​ជំងឺបេះដូង​ជាច្រើន​នៅ​ក្នុង​មន្ទីរពេទ្យ​ Massachusetts General Hospital របស់​អាមេរិក មាន​ធូរស្រាល​ឡើង​វិញ ក្រោយ​ពេល​ស្តាប់​សម្លេង​ព្យាណូ​ (Piano) កន្លះម៉ោង ជា​រៀងរាល់ថ្ងៃ។
២) តន្ត្រី​អាច​ពង្រឹង​ប្រព័ន្ធ​ការពារ​របស់​អ្នក​ ( Music can strengthen your immune system)
សាកលវិទ្យាល័យ Michigan State University របស់​សហរដ្ឋ​អាមេរិក បាន​បញ្ជាក់​ថា តន្ត្រី​គឺ​ជា​កត្តា​ដ៏​សំខាន់​ ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ​របស់​មនុស្ស​បាន ។ បើ​ទោះបីជា ចំណាយពេល​ត្រឹមតែ ១៥ នាទី​ក្នុង​មួយ​ថ្ងៃ ក៏​ផ្តល់​ផល​ល្អ​យ៉ាង​ច្រើន​ដល់​ប្រព័ន្ធ​ការពារ​របស់​មនុស្ស​។


​៣) តន្ត្រី​ជួយ​ដល់​ទារក​មិន​គ្រប់ខែ ( Music helps premature babies)

មជ្ឈមណ្ឌល​សុខភាព​មួយ​ក្នុង​ប្រទេស​អ៊ីស្រាអែល មាន​ឈ្មោះ​ថា Beth Israel Medical Center កំពុង​មើលថែ​ទារក​មិន​គ្រប់​ខែ ប្រមាណ ២៥០ នាក់។ ក្នុង​នោះ អ្នក​ជំនាញ​បាន​ប្រើប្រាស់​សម្លេង​តន្ត្រី​ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​ នឹង​សម្លេង​ក្នុង​ស្បូន​របស់​ស្ត្រី និង តន្ត្រី​ដែល​មាន​សម្លេង​ប្រភេទ​ផ្សេងៗ​ទៀត ដែល​ត្រូវ​នឹង​ស្ថានភាព​របស់​ទារក​ទាំងនោះ ដើម្បី​ឲ្យ​ពូក​គេ មាន​អារម្មណ៍​ស្រស់ស្រាយ និង រក្សា​ភាព​ស្ងៀមស្ងាត់។
៤) តន្ត្រី​ជួយ​ឲ្យ​អ្នក​កាត់បន្ថយ​ការ​ឈឺចាប់ (Music can help with pain relief)
នៅ​ពេល​រាងកាយ​របស់​អ្នក​មាន​បញ្ហា វា​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា ឈឺចាប់​និង​ស្មុគស្មាញ​ក្នុង​ចិត្ត​ផង​ដែរ។ ក្នុង​ស្ថានភាព​នេះ ប្រសិន​បើ​អ្នក​បង្វែរ​អារម្មណ៍​ដែល​ស្មុគស្មាញ​នេះ មក​ស្តាប់​តន្ត្រី​វិញ វា​ពិត​ជា​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចាប់​បាន ព្រោះ​នៅ​ពេល​ស្តាប់​តន្ត្រី វា​ធ្វើ​ឲ្យ​អ្នក​ភ្លេច​គិត​ពី​រឿង​​ឈឺចាប់​មួយ​រយៈ៕
ប្រភពពី៖ BNEWS

No comments:

Post a Comment

គួរដឹង! កាហ្វេ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ

  និយាយ​ឲ្យ​ចំ​ទៅ គ្នា​យើង​ភាគ​តិច​ណាស់ អត់​ផឹក​កាហ្វេ ឬជាតិ​កាហ្វេ​អ៊ីន នៅ​ពេល​ព្រឹក ហើយ​គ្នា​យើង​ចូល​ចិត្ត​ផឹក​កាហ្វេ ដឹង​ច្បាស់​វា​ធ្វើ​ឲ...