Tuesday, January 21, 2014

ស្ត្រី​ខ្មែរ​មាន​ផ្ទៃពោះ​ម្នាក់​ប្រឈម​ទោស​ប្រហារជីវិត​នៅ​ឥណ្ឌូនេស៊ី ក្នុងករណី​រត់ពន្ធ​គ្រឿងញៀន​របស់​ប្តី​

ស្រ្តីកម្ពុជាមានផ្ទៃពោះម្នាក់ប្រឈមនឹងទោសប្រហារជីវិតនៅឥណ្ឌូនេស៊ី ពីបទប៉ុនប៉ងរត់ពន្ធគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់ ២០៥ ក្រាម























យោងតាម​សារព័ត៌មាន​បរទេស​ចុះផ្សាយ​ថ្ងៃទី​១៦ មករា ២០១៤ បាន​ឲ្យ​ដឹងថា ពួក​មន្ត្រី​គយ​នៅ​ព្រលានយន្តហោះ​
អន្តរជាតិ Husein Sastranegara ក្នុង​ទីក្រុង Bandung, ខេត្ត West Java  ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃ​ពុធ 
បាន​ចាប់ខ្លួន​ស្ត្រី​មាន​ផ្ទៃពោះ​ខ្មែរ​យើង​ម្នាក់ ពីបទ​ចោទប្រកាន់​រត់​ពន្ធ​គ្រឿង​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ទម្ងន់ ២០៥ ក្រាម 
។ សូមបញ្ជាក់ថា ស្ត្រី​ត្រូវបាន​ចោទប្រកាន់​ឈ្មោះ ស​.​ស រូបនោះ បាន​ចូល​ព្រលានយន្តហោះ​នេះ ពី​ប្រទេស​សិង្ហ​
បុរី តាមរយៈ​ជើងយន្តហោះ Tigerair ។​
​មន្ត្រី​គយ​ដែលមាន​ការសង្ស័យ ពុំបាន​រកឃើញ​អ្វី​នៅក្នុង​វ៉ា​លី​ឥ​វ៉ាន់​របស់​ស្ត្រី​នោះទេ​, ប៉ុន្តែ បន្ទាប់​ធ្វើការ​ឆែកឆេរ​
នៅលើ​រាងកាយ ក៏បាន​រកឃើញ​ថ្នាំញៀន​១​កញ្ចប់ ដែល​ដាក់​បង្កប់​នៅក្នុង​គូថ​របស់​នាង ។​

Benediktus Jarot Jatmika ប្រធានការិយាល័យ​គយ​ប្រចាំ​រដ្ឋធានី Bandung បាន​និយាយថាៈ “​តាម​លទ្ធផល​នៃ​
ការធ្វើ​តេស្ត​នៅ​មន្ទីរពិសោធន៍ បានបញ្ជាក់​ឲ្យ​ឃើញថា ក្នុង​កញ្ចប់​នោះ​មាន​ផ្ទុក​នូវ​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​, 
ដែល​ភាសា​ឥណ្ឌូណេស៊ី ហៅថា sabu” ។ ពួក​មន្ត្រី​ក៏បាន​ធ្វើ​អ៊ុ​ល​ត្រា​សោ (ultrasound) ដើម្បី​បញ្ជាក់​ពី​
ការអះអាង​របស់​ស្ត្រី​រូបនេះ ដែលថា​នាង​មាន​ផ្ទៃពោះ ៣ ខែ នោះ ។​

​លោក​បន្តថាៈ “​ពីដំបូង យើង​សង្ស័យថា នាង​កំពុង​ធ្វើ​ពុត​ជាមាន​ផ្ទៃពោះ ដែល​អាច​នឹងមាន​សារធាតុ​នេះ​​​លាក់​បង្កប់​
នៅក្នុង​ពោះ​របស់​នាង ។ ប៉ុន្តែ​បន្ទាប់ពី​យើង​បាន​ពិនិត្យ​តាមរយៈ USG រួចមក​, ទើប​យើង​ដឹងថា ស្ត្រី​ខ្មែរ​ម្នាក់​នោះ​
ពិត​ជាមាន​ផ្ទៃពោះ​ប្រាកដ​មែន​” ។​

​លោក Jarot បាន​ឲ្យ​ទៀតថា ស្ត្រី​ខ្មែរ​ដែលមាន​អាយុ ២៦ ឆ្នាំ​រូបនោះ អាច​នឹង​ប្រឈម​ទោស​ប្រហារជីវិត ក្នុងករណី​
ដែល​នាង​ជា​អ្នក​ដឹកជញ្ជូន​សម្រាប់​ក្រុម​ជួញដូរ​គ្រឿងញៀន​អន្តរជាតិ​១ ។ ក្នុង​បទចោទប្រកាន់​ទោស​ដ៏​ធ្ងន់ធ្ងរ​នេះ​, 
ពួក​មន្ត្រី​បាន​សង្ស័យថា នាង ស​.​ស អាច​ត្រូវបាន​ប្រើ​ដោយ​ប្តី​របស់​នាង​ផ្ទាល់ ដែលមាន​សញ្ជាតិ​នី​ហ្សេ​រី​យ៉ា តែម្តង 
៕​

ប្រភពពី៖ ខ្មែរស្ថាបនា

No comments:

Post a Comment

គួរដឹង! កាហ្វេ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ

  និយាយ​ឲ្យ​ចំ​ទៅ គ្នា​យើង​ភាគ​តិច​ណាស់ អត់​ផឹក​កាហ្វេ ឬជាតិ​កាហ្វេ​អ៊ីន នៅ​ពេល​ព្រឹក ហើយ​គ្នា​យើង​ចូល​ចិត្ត​ផឹក​កាហ្វេ ដឹង​ច្បាស់​វា​ធ្វើ​ឲ...