បាតុករបន្តកាន់កាប់ទីតាំងសំខាន់ៗរបស់រដា្ឋភិបាលនៅទីក្រុងបាងកក (រូបថតដោយ AFP) |
រដ្ឋាភិបាលថៃ នៅថ្ងៃចន្ទម្សិលមិញ បានរៀបចំជាស្រេចត្រៀមប្រកាសរដ្ឋដាក់ក្នុងសភាពអាសន្ន ប្រសិនបើករណីចាំបាច់ ខណៈបាតុករហិង្សាកំពុងកើតរីករាលដាលក្នុងទីក្រុងបាងកកជាងមួយសប្តាហ៍មកនេះ។
ឧបនាយករដ្ឋមន្ត្រីថៃលោក Surapong Tovichakchaikul ថ្លែងនៅថ្ងៃចន្ទម្សិលម្សិលមិញថា រដ្ឋាភិបាលបានត្រៀមជាស្រេច ក្នុងការប្រកាសដាក់រដ្ឋក្នុងសភាពអាសន្នជាទ្រង់ទ្រាយនៅក្រោមច្បាប់ ដើម្បីបើកផ្លូវឲ្យយោធាជួយអន្តរាគមន៍ដោះស្រាយបញ្ហាចលាចល។ លោកបន្តថា រដ្ឋាភិបាលមិនអាចបណ្តោយឲ្យមានអំពើហិង្សាកើតឡើងជាបន្តទៀតទេ។ នេះបើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។
លោកស្រី យីងឡាក់ កំពុងរងសម្ពាធពីបាតុករមកពីក្រុមរាជានិយម ដែលធ្វើបាតុកម្មជាង២ខែមកហើយ ដើម្បីទាមទារឲ្យលោកស្រីចុះចេញពីតំណែងដោយមិនបាច់បោះឆ្នោត។ បាតុករប្រមូលផ្តុំនៅតាមផ្លូវសំខាន់ៗក្នុងទីក្រុង នឹងនៅតាមស្ថាប័នមួយចំនួន ដើម្បីដាក់សម្ពាធលើលោកស្រីយីងឡាក់។ ក្រុមអ្នកតវ៉ាឡោមព័ទ្ធការិយាល័យរដ្ឋាភិបាលនៅខេត្តភាគខាងត្បូង កាលពីថ្ងៃចន្ទម្សិលមិញ ដែលជាយុទ្ធនាការរបស់ពួកគេក្នុងការទម្លាក់រដ្ឋាភិបាល។
លោកស្រី យីង ឡាក់ បានកំណត់ឲ្យមានការបោះឆ្នោតនៅថ្ងៃទី២ខែកុម្ភៈ ប៉ុន្តែក្រុមគណបក្សប្រឆាំងបានធ្វើពហិកាចូលរួម។ ការធ្វើបាតុកម្មនោះពួកគេទាមទារឲ្យលោកស្រីយីងឡាក់ ចុះចេញដោយមិនបាញ់បោះឆ្នោត។ បាតុករបានរំខានដល់ការិយល័យ ចុះឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោតជាច្រើនកន្លែងនៅខេត្តភាគខាងត្បូង។
បាតុករដែលដឹកនាំដោយលោក ស៊ូ ថេបថងស៊ូបាន បានប្តេជ្ញាតវ៉ាបិទទីក្រុង និងកាន់កាប់ផ្នែកខ្លះនៃទីក្រុងបាងកកតាំងពីថ្ងៃទី១៣ខែមករា ដោយសន្យាថា បើមិនបានផល ឬលោកស្រីយីងឡាក់មិនចុះចេញ ពួកគេមិនឈប់ទេ៕
ប្រភពពី៖ ខ្មែរស្ថាបនា
No comments:
Post a Comment