រាជធានីភ្នំពេញ ៖ ក្រោយពីអវត្តមានក្នុងពិភពសិល្បៈអស់ជាងមួយឆ្នាំមកនេះ តារាសម្តែងនាង សេង សូណា បានបង្ហាញនូវភាពសិចស៊ី ដោយមិនខ្លាចញញើតចំពោះមុខម៉ាស៊ីនថតរបស់អ្នកសារព័ត៌មានទ្បើយ ក្នុងពេលដែលនាងបានចូលរួមសម្តែងឱ្យផលិតកម្មបុប្ផា ថតខារ៉ាអូខេ សម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខ ។ រូបភាពរបស់នាងត្រូវបានគេបង្ហោះនៅក្នុងគេហទំព័រព័ត៌មាននៅក្នុងស្រុកមួយ ហើយក៏ត្រូវបានគេនាំគ្នាចែកចាយពេញបណ្តាញសង្គមហ្វេសប៊ុកផងដែរ ដោយម្នាក់ៗបានបញ្ចេញមតិថា តារារូបនេះទំនងជាចង់ដណ្តើមតំណែងតារាសិចស៊ីបំផុតសម្រាប់ឆ្នាំ២០១៤នេះ។
យ៉ាងណាក៏ដោយ តារាសម្តែងដែលមានប្រភពមកពីខេត្តបាត់ដំបងរូបនេះបញ្ជាក់ថា នាងបានបាត់មុខមួយរយៈពីពិភពសិល្បៈ ហេតុនេះពេលត្រទ្បប់មកវិញ នាងត្រូវធ្វើអ្វីដើម្បីជាការទាក់ទាញទស្សនិកជនជាថ្មីទ្បើងវិញ ហើយភាពសិចស៊ីរបស់នាងនាពេលនេះ គឺមិនបានបារម្ភពីការរិះគន់ទ្បើយ ។ នាង សេង សូណា បានអះអាងប្រាប់កោះសន្តិភាពតាមទូរស័ព្ទ នាថ្ងៃទី២៣ មករា ថា ការវិលមកកាន់សិល្បៈជាថ្មីរបស់នាងនាពេលនេះ គឺក្នុងគោលបំណងបំបាត់ចោលនូវរឿងរ៉ាវស្នេហា ដែលបានជួបប្រទះ ហើយចាប់ផ្តើមលេងខ្លួនឱ្យមានភាពភ្ញាក់ផ្អើលនៅក្នុងអាជីពសិល្បៈរបស់នាងជាថ្មី ។ នាងបានបញ្ជាក់ថា ក្នុងវ័យនាពេលនេះទៅហើយ នាងមិនខ្លាចនូវភាពសិចស៊ីនេះ ទទួលរងនូវការរិះគន់ទេ ខណៈពេលភាពសិចស៊ី របស់នាងមិនដល់ថ្នាក់ស្រាតទាំងអស់នោះទ្បើយ ។
នៅពេលដែលសួរថា កន្លងមកមានតារាមួយចំនួនបានទទួលរងនូវការរិះគន់យ៉ាងខ្លាំងពីមហាជន និងមួយចំនួនទៀតស្ទើរតែបាត់បង់ឱកាសនៅក្នុងអាជីពសិល្បៈ ដោយសារភាពសិចស៊ីនេះ តើនាងមានការព្រួយបារម្ភពីបញ្ហានេះដែរឬទេ? នាង សេង សូណា ឆ្លើយតបថា ភាពសិចស៊ីរបស់នាងនាពេលនេះ គឺនាងមិនបានគិតដល់ចំណុចមួយនេះទ្បើយ ព្រោះនាងគិតថា អ្វីដែលនាងធ្វើនាពេលនេះ គឺក្នុងន័យសិល្បៈប៉ុណ្ណោះ មិនមែនទាក់ទាញក្នុងផ្លូវសេ្នហាមកវិញទ្បើយ ។
នាងបញ្ជាក់ថា នៅក្នុងខណៈពេលនេះ បើទោះបីជាមានបុរសសង្ហានៅមុខនាងយ៉ាងណាក៏ដោយ ក៏នាងមិនចាប់អារម្មណ៍ទៀតទ្បើយ ព្រោះនាងត្រូវគិតតែពីការងារមួយមុខគត់ ព្រោះកន្លងមកដោយសារតែនាងទទួលយកស្នេហា ទើបនាងបរាជ័យនៅក្នុងការងារទាំងអស់ ។ នាង សេង សូណា បានបន្ថែមថា បន្ទាប់ពីផ្តាច់ចំណងស្នេហាពីបុរសតៃវ៉ាន់បានជិតមួយឆ្នាំមកនេះ នាងសម្រេចចិត្តវិលមកកាន់សិល្បៈឱ្យបានជោគជ័យជាថ្មីទ្បើងវិញ ដោយត្រូវធ្វើខ្លួនយ៉ាងណា ដើម្បីឱ្យមានភាពទាក់ទាញពីទស្សនិកជន ៕
ប្រភពពី៖ កោះសន្តិភាព
No comments:
Post a Comment