Tuesday, February 18, 2014

និស្សិត​ក្រុង​សៀង​ហៃ​ម្នាក់​ត្រូវ​កាត់​ទោស​ប្រហារ​ជីវិត​

និស្សិត​ពេទ្យ​ម្នាក់​នៃ​សាកល​វិទ្យា​ល័យ​ហ្វូដាន​ ក្រុង​សៀង​ហៃ​ កាល​ពី​ថ្ងៃ​ទី​១៨​ កុម្ភៈ​ ទទួល​ការ​កាត់​ទោស​ប្រហារ​ជីវិត​ ពី​បទ​បំពុល​មិត្ត​រួម​បន្ទប់​ដេក​របស់​គេ​ ដោយ​ប្រើ​សារ​ធាតុ​គីមី​ពុល​ កាល​ពី​ខែ​មេសា​ ឆ្នាំ​២០១៣​ ។​ ក្នុង​សាល​ក្រម​កាត់​ទោស​ តុលា​ការ​ប្រជា​ជន​ លេខ-២​ ក្រុង​សៀងហៃ​ បញ្ជាក់​ថា​ និស្សិត​ លីន​ សេន​ហាវ​ រៀន​ខាង​ផ្នែក​វេជ្ជ​សាស្ត្រ​ ឆ្នាំ​ទី៣​ នៃ​សាកល​វិទ្យា​ល័យ​ហ្វូដាន​ ត្រូវ​កាត់​ទោស​ប្រហារ​ជីវិត​ ពី​បទ​សម្លាប់​​មនុស្ស​ដោយ​ចេតនា​ ។​
និស្សិត​រូប​នេះ​បាន​ប្រើ​សារ​ធាតុ​ N-NITROSODIMETHYLAMINE ជា​សារ​ធាតុ​មាន​កម្រិត​ពុល​ខ្ពស់​ ដែល​គេ​យក​ពី​មន្ទីរ​ពិសោធន៍​សាកល​វិទ្យា​ល័យ​ ដើម្បិ​យក​មក​ដាក់​ក្នុង​ទឹក​ស្អាត​ កាល​ពី​ថ្ងៃ​ទី​៣១​ មីនា​ ឆ្នាំ​២០១៣​ បំពុល​អ្នក​រួម​បន្ទប់​របស់​គេ​ឈ្មោះ​ HUANG YANG ដែល​បាន​ផឹក​ទឹក​លាយ​ថ្នាំ​ពុល​នេះ​ កាល​ពី​ថ្ងៃ​ទី​១ មេសា​ រួច​ស្លាប់​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ ទោះ​មាន​ការ​ខិត​ខំ​ជួយ​សង្គ្រោះ​របស់​ក្រុម​គ្រូ​ពេទ្យ​ក៏​ដោយ​ ៕​



ប្រភពពី៖ កោះសន្តិភាព

No comments:

Post a Comment

គួរដឹង! កាហ្វេ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ

  និយាយ​ឲ្យ​ចំ​ទៅ គ្នា​យើង​ភាគ​តិច​ណាស់ អត់​ផឹក​កាហ្វេ ឬជាតិ​កាហ្វេ​អ៊ីន នៅ​ពេល​ព្រឹក ហើយ​គ្នា​យើង​ចូល​ចិត្ត​ផឹក​កាហ្វេ ដឹង​ច្បាស់​វា​ធ្វើ​ឲ...