Sunday, March 23, 2014

យុ​វ​ជន​៣នាក់​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ក្រសួង​ព័ត៌មាន​សង្ស័យ​ជា​ករណី​គំនុំ​

ភ្នំពេញ​ ​៖យុវ​ជន​៣នាក់​ ​ម្នាក់​បាន​ស្លាប់​ភ្លា​មៗ​និង​២នាក់​ទៀត​បាន​រង​របួស​ធ្ងន់​ ​ខ​ណៈ​ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​ជិះ​ម៉ូ​តូ​មួយ​គ្រឿង​មក​ធ្វើ​សកម្មភាព​បាញ់​ប្រហារ​ទៅ​លើ​យុ​វ​ជន​ទាំង​៣នាក់​នោះ​ ​។
ករណី​បាញ់​ប្រហារ​ប​ណ្តា​ល​ឲ្យ​មាន​មនុស្ស​ស្លាប់​ខាង​លើ​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៥ទៀប​ភ្លឺ​ ​ថ្ងៃ​ទី​២២ ខែ​មី​នា​ ​ឆ្នាំ​២០១៤ ស្ថិត​មុខ​ក្រសួង​ព័ត៌មាន​ ​ផ្លូវ​ព្រះ​មុនី​វង្ស​ ​ក្នុង​សង្កាត់​ស្រះ​ចក​ ​ខណ្ឌ​ដូន​ពេ​ញ​។​
យុ​វ​ជន​ទាំង​៣នាក់​ដែល​ត្រូវ​ជន​សង្ស័យ​បាញ់​ខាង​លើ​នេះ​មាន​ទី​១. វ៉ា​ន់​ ​សុធា​រ៉ា​ ​ហៅ​ជេ​ម​ ​អាយុ​២៦ឆ្នាំ​ ​មុខ​របរ​អ្នក​រត់​តា​ក់​ស៊ី​ភ្នំពេញ​ ​ព្រះ​សីហ​នុ​ ​ស្នា​ក់​នៅ​ផ្ទះ​លេខ​៤២ ប្លុក​បុរី​មួយ​កន្លែង​ ​សង្កាត់​ទួល​ពង្រ​ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​ត្រូវ​គ្រាប់​ចំ​ដោះ​ខាង​ស្តាំ​ ប​ណ្តា​ល​ឲ្យ​ស្លាប់​, ទី​២.ឈ្មោះ​ ​ថា​យ​ ​ម៉េ​ង​ ​អាយុ​២៧ឆ្នាំ​ ​ស្នា​ក់​នៅ​ផ្ទះ​លេខ​២៧ ក្នុង​សង្កាត់​ផ្សារ​ដេ​ប៉ូ​១ ខណ្ឌ​ទួល​គោក​ ​រង​របួស​ធ្ងន់​ ​ត្រូវ​គ្រាប់​ចំ​ដោះ​ខាង​ឆ្វេង​ ​និង​ទី​៣.ឈ្មោះ​ ​ជិន​ ​ហួត​រ៉ា​ឌី​ ​អាយុ​២៧ឆ្នាំ​ ​ស្នា​ក់​នៅ​ក្នុង​សង្កាត់​អូរ​ឫស្សី​ ​ខណ្ឌ​៧មក​រា​ ​ត្រូវ​ចំ​ចង្អុលដៃ​ ​រង​របួស​ស្រាល​ ​។
តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើត​ហេតុ​ ​ជន​រង​គ្រោះ​ទាំង​៣នាក់​បាន​ជិះ​ម៉ូ​តូ​ចេញ​ពី​ក្លិ​ប​កម្សាន្ត​ ​ក្នុង​គោល​បំណង​ត្រ​ឡប់​ទៅ​ផ្ទះ​ ​។ លុះ​ជិះ​ដល់​មុខ​ក្រសួង​ព័ត៌មាន​ស្រាប់តែ​មាន​ជន​សង្ស័យ​មួយ​ក្រុម​ ​ជិះ​ម៉ូ​តូ​មក​អែប​ក៏​បាន​ធ្វើ​សកម្មភាព​បាញ់​ជន​រង​គ្រោះ​ប​ណ្តា​ល​ឲ្យ​ម្នាក់​ស្លាប់​ ​និង​២នាក់​ទៀត​របួស​ធ្ងន់​ស្រាល​ ​រួច​ជន​សង្ស័យ​ក៏​ជិះ​ម៉ូ​តូ​គេច​ខ្លួន​បាត់​ស្រ​មោ​ល​។​
ក្រោយ​កើត​ហេតុ​សព​ជន​រង​គ្រោះ​ត្រូវ​បាន​សាច់​ញាតិ​ដឹក​យក​ទៅ​ធ្វើ​បុណ្យ​ ​រី​ឯ​ជន​រង​គ្រោះ​ដែល​រង​របួស​ធ្ងន់​ស្រាល​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែ​ត​ភ្លា​មៗ​ផង​ដែរ​ ​។ ចំណែក​សមត្ថ​កិច្ច​ក៏​បាន​ចុះ​ស្រាវជ្រាវ​រក​មុខ​សញ្ញា​ក្រុម​ជន​ប្រដាប់​អាវុធ​ខាង​លើ​នេះ​ដែរ​ ​។
គួរ​បញ្ជាក់​ថា​ ​បន្ទាប់​ពី​មាន​ការ​ផ្លាស់​ប្តូ​រ​ ​និង​ផ្ទេរ​តំណែង​អធិការ​នគរបាល​តាម​ខណ្ឌ​ក្នុង​រាជ​ធានី​ភ្នំពេញ​រួច​មក​ករណី​ប្លន់​ប្រដាប់​អាវុធ​បាន​កក្រើក​ឡើង​វិញ​គួរ​ឲ្យ​កត់​សម្គាល់​ ​ដែល​ប្រការ​នេះ​ប្រជា​ពលរដ្ឋ​រស់​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ ​ពី​សុវត្ថិ​ភាព​របស់​ពួក​គាត់​ ​។ ប្រការ​នេះ​ធ្វើ​ឲ្យ​អធិការ​នគរបាល​គ្រប់​ខណ្ឌ​គួរ​តែ​មាន​វិធាន​ការ​បញ្ចេញ​ក​ណ្តា​ប់​ដៃ​ដែក​ដើម្បី​ថែ​រក្សា​ ​និង​ការពារ​សុវត្ថិ​ភាព​ជូន​ប្រជា​ពលរដ្ឋ​ ​ស្រប​តាម​គោល​ន​យោ​យ​បាយ​ភូមិ​-សង្កាត់​មាន​សុវត្ថិ​ភាព​ ​៕

ប្រភពពី៖ ខេមបូឌាផេក

No comments:

Post a Comment

គួរដឹង! កាហ្វេ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ

  និយាយ​ឲ្យ​ចំ​ទៅ គ្នា​យើង​ភាគ​តិច​ណាស់ អត់​ផឹក​កាហ្វេ ឬជាតិ​កាហ្វេ​អ៊ីន នៅ​ពេល​ព្រឹក ហើយ​គ្នា​យើង​ចូល​ចិត្ត​ផឹក​កាហ្វេ ដឹង​ច្បាស់​វា​ធ្វើ​ឲ...