ខេត្ដតាកែវ ៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៤ ជាថ្ងៃកូនប្រុសចូលរោងការ នៅឯខេត្ដកំពត ប៉ុន្ដែម្ដាយកូនប្រុស នៅឯខេត្ដតាកែវត្រូវនគរបាលចាប់ខ្លួន ព្រោះតែលួចគោញីមួយក្បាលឱ្យអ្នករស់នៅជាប់ផ្ទះគ្នាយកទៅលក់ដើម្បីបាន ប្រាក់ទៅបង្គ្រប់ថ្លៃបណ្ណាការរបស់កូន ។
ស្ដ្រីជាម្ដាយខកខានចូលរួមពិធីមង្គលការកូនដោយសារត្រូវនគរបាលចាប់ខ្លួន កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៤ នោះ ស្ថិតនៅក្នុងភូមិយុថ្កា ឃុំដូង ស្រុកបាទី ខេត្ដតាកែវ ។
នគរបាលស្រុកបាទីឱ្យដឹងថា ស្ដ្រី សង្ស័យពីបទលួចឈ្មោះហេ អាត អាយុ ៤៧ឆ្នាំ រីឯម្ចាស់គោឈ្មោះទូច យន ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅផ្ទះជាប់ គ្នានៅក្នុងភូមិកើតហេតុ ។
ម្ចាស់គោឈ្មោះទូច យន បានឱ្យដឹង ថា មុនពេលបាត់គោនៅព្រឹកថ្ងៃទី១៧ ខែមីនាគាត់បានដឹកគោចេញពីផ្ទះយក ទៅចងនៅឯវាលស្មៅក្រោយភូមិរហូត ដល់ម៉ោង១១ ថ្ងៃដដែលគាត់បានទៅដឹក គោយកមកវិញក៏ស្រាប់តែពុំឃើញហើយ នឹកស្មានថា គោរបស់គាត់ដាច់ចំណង ។ គាត់ប៉ុន្ដែពេលដើររកអស់ចិត្ដមិនឃើញ ក៏បានទៅប្ដឹងសមត្ថកិច្ចឱ្យជួយធ្វើអន្ដរាគមន៍រហូតដល់ ម៉ោង៤រសៀលសមត្ថ កិច្ចមូលដ្ឋានបានប្រាប់ថា គោរបស់គាត់ ត្រូវគេលួចយកទៅលក់នៅឯឃុំចំបក់ ឯណោះក្នុងតម្លៃ១៦០ម៉ឺនរៀល ។
នគរបាលឃុំចំបក់បានឱ្យដឹងដែរថា មូលហេតុដែលនាំឱ្យមានការសង្ស័យ ហើយឈានទៅចាប់ខ្លួនស្ដ្រីខាងលើ ដោយសារថា ស្ដ្រីសង្ស័យបានលក់គោ ញីមួយក្បាលនេះក្នុងតម្លៃថោកពេកទើប ប្រជាពលរដ្ឋមានការសង្ស័យរាយការណ៍ ប្រាប់សមត្ថកិច្ច ។
នៅចំពោះមុខសមត្ថកិច្ចស្ដ្រីសង្ស័យ បានឆ្លើយថា រូបគាត់ពិតជាបានលួច គោមួយក្បាលរបស់ឈ្មោះទូច យន ប្រាកដមែនមូលហេតុដោយសារថា នៅ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៤ គឺជាថ្ងៃ កំណត់បង់ថ្លៃទឹកដោះ(ថ្លៃបណ្ណាការ) ដន្លងខាងកូនក្រមុំនិងជាថ្ងៃចូលរោងការ របស់កូនប្រុសផង តែមិនមានប្រាក់ ទើបធ្វើដូច្នេះទៅ ។ ប្រាក់ដេលត្រូវយកទៅ ប្រគល់ថ្លៃបណ្ណាការមានចំនួនដល់ទៅ ២លានរៀលឯណោះ ។
ស្ដ្រីសង្ស័យបាននិយាយដែរថា រូប គាត់មិនដែលមានគំនិតធ្វើជាចោរលួចទ្រព្យសម្បត្យអ្នកដទៃទេ តែដល់ថ្ងៃសន្យា ទាល់ច្រកគ្មានប្រាក់២លានរៀលទៅឱ្យ ខាងកូនស្រីទើបដាច់ចិត្ដធ្វើដូច្នេះទៅ ។
ស្ដ្រីរូបនេះបញ្ជាក់ថា មង្គលការរបស់កូនប្រុសរបស់គាត់ចាប់ផ្ដើមពិធី នៅថ្ងៃទី១៨ ខែមីនា តែទីបំផុតគាត់ ពិតជាសោកស្ដាយខ្លាំងណាស់ដែលពុំ បានចូលរួម ខណៈសមត្ថកិច្ចបានឃាត់ខ្លួន ហើយមិនដឹងថា កូនប្រុសរបស់គាត់រៀបការបានឬមិនបាននោះដែរ ។
លោកទូច យនម្ចាស់គោញីបានអះអាងថា ចំពោះស្ដ្រីសង្ស័យដែលលួចគោ របស់គាត់នោះគាត់នឹងមិនប្ដឹងទាមទារឬក៏ឱ្យតុលាការកាត់ទោសអ្វីនោះទេ ព្រោះ ថា ស្ដ្រីសង្ស័យជាអ្នករស់នៅជិតខាង នឹងគ្នានិងមិនដែលមានទំនាស់ជាមួយ គាត់និងអ្នកភូមិឯទៀតនោះដែរ ។
ម្ចាស់គោរូបនេះបានបញ្ជាក់បន្ថែម ថា គាត់នឹងស្នើដល់ស្ថាប័នពាក់ព័ន្ធ ពិសេសតុលាការឱ្យអនុគ្រោះដល់ស្ដ្រី សង្ស័យដើម្បីបានចូលរួមពិធីមង្គលការ កូនទោះទៅមិនទាន់ឬត្រូវលើកពេលក៏ដោយ ៕
ម្ចាស់គោរូបនេះបានបញ្ជាក់បន្ថែម ថា គាត់នឹងស្នើដល់ស្ថាប័នពាក់ព័ន្ធ ពិសេសតុលាការឱ្យអនុគ្រោះដល់ស្ដ្រី សង្ស័យដើម្បីបានចូលរួមពិធីមង្គលការ កូនទោះទៅមិនទាន់ឬត្រូវលើកពេលក៏ដោយ ៕
ប្រភពពី៖ ខេមបូឌាផេក
No comments:
Post a Comment