ការថ្លែងរបស់មន្ត្រីអូស្ត្រាលីអំពីបំណែកយន្តហោះដែលបាន រកឃើញនៅទាបភ្លឺថ្ងៃចន្ទនេះ(រូបភាពពី៖ AFP) |
អូស្ត្រាលី ដែលកំពុងបើកការស៊ើបអង្កេត ករណីបាត់យន្តហោះម៉ាឡេស៊ីជើងហោះហើរ MH370 បញ្ជាក់ថា បំណែកថ្មីដែលទើបរកឃើញនៅទៀបភ្លឺថ្ងៃចន្ទនេះស៊ីចង្វាក់និងបំណែកដែលរកឃើញកាលពីចុងសប្តាហ៍មុន។
មន្ត្រីអូស្ត្រាលី ថ្លែងថា បំណែកពួក ខ្សែក្រវ៉ាត់ និងបំណែកផ្សេងៗ ដែលរកឃើញកាលពីថ្ងៃសៅរ៍និង ការរកឃើញនៅព្រឹកថ្ងៃនេះទៀត កាន់តែបង្ហាញក្តីសង្ឃឹមពីការស្វែងរកយន្តហោះរបស់ម៉ាឡេស៊ី មានអ្នកជិះ ២៣៩នាក់ ដែលបាត់កាលពីថ្ងៃទី៨ខែមីនានោះ។ នេះបើតាមបណ្តាញសារព័ត៌មាន Channel News Asia។
នៅចុងសប្តាហ៍នេះ ចិន និងបារាំងបានរកឃើញបំណែកប្រហាក់ប្រហែលគ្នានៅសមុទ្រឥណ្ឌា ដែលមានចម្ងាយ ២៥០០គីឡូម៉ែត្រ ភាគត្បូងជាងខាងលិច នៃទីក្រុង Perth របស់អូស្ត្រាលី។
ផែនទីដែលបង្ហាញពីទីតាំងរកឃើញបំណែកយន្តហោះ(រូបភាពពី៖ AFP) |
លទ្ធផលស្រាជ្រាវចុងក្រោយបង្ហាញថា បំណែកផ្សេងៗដែលរកឃើញនៅមហាសមុទ្រឥណ្ឌានោះ ស៊ីចង្វាក់និង យន្តហោះដឹកអ្នកដំណើរម៉ាឡេស៊ីដែលបបាត់ជាង២សប្តាហ៍មកនេះ៕
ប្រភពពី៖ VOD
No comments:
Post a Comment