Tuesday, March 25, 2014

គ្រួសារ​ជនជាតិ​ចិន រងគ្រោះ​នៅ​លើ​យន្តហោះ សន្យា​សង​សឹក​នឹង​រដ្ឋាភិបាល​ម៉ាឡេស៊ី​​

ក្រុមគ្រួសារចិន ស្រែកយំ ពេលឮនាយករដ្ឋមន្រ្តីម៉ាឡេស៊ី
 និយាយថា យន្តហោះធ្លាក់ក្នុងសមុទ្រឥណ្ឌា និងពុំមានអ្នក
នៅរស់(រូបថតពីWall Street Journal)
ក្រុម​គ្រសារ​ជនជាតិ​ចិន​ធ្វើដំណើរ​លើ​យន្តហោះ​MH370 បាន​ផ្សព្វផ្សាយ​នូវ​សេចក្តីថ្លែងការណ៍​រួម​ទំនងជា​អនាមិក ចោទ​រដ្ឋាភិបាល​ម៉ាឡេស៊ី​ថា ចេញ​សេចក្តីថ្លែងការណ៍ ពុំ​មាន​ភ័ស្តុតាង​ច្បាស់លាស់​ណាមួយ ដែល​ថា​យន្តហោះ​MH370 ធ្លាក់​ចូល​សមុទ្រ​ឥណ្ឌា​ភាគខាងត្បូង និង​មិន​មាន​មនុស្ស​នៅ​រស់​។​
​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍ ចុះ​ផ្សាយ​ដោយ​លើកឡើង​ពី​សេចក្តីថ្លែងការណ៍​ថា ចាប់​តាំង​ពី​ថ្ងៃ​ទី​០៨​ខែ​មីនា នៅពេល​រដ្ឋា​ភិបាល​​ម៉ាឡេស៊ី ប្រកាសថា យន្តហោះ​MH370 បាន​បាត់​ការទាក់ទង​រហូតមក​ដល់​ថ្ងៃនេះ ១៨​ថ្ងៃ​កន្លង​ទៅ ដែល​រដ្ឋា​ភិបាល​​ម៉ាឡេស៊ី និង​ទាហាន ព្យាយាម​ជា​បន្តបន្ទាប់​ក្នុងការ​ពន្យា​ពេល បោកប្រាស់​គ្រួសារ​ជនរងគ្រោះ និង​បោក​ពិភព​លោក​​ទាំងមូល​។​
​សេចក្តីថ្លែងការណ៍​បន្ត​ថា អាកប្បកិរិយា​ឥត​ខ្មាសអៀន​នេះ មិន​ត្រឹមតែ​បន្លំ និង​ធ្វើឲ្យ​គ្រួសារ​ឈឺចាប់​ទេ តែ​នាំទៅរក​ផ្លូវ​ខុស និង​ពន្យា​សកម្មភាព​ក្នុង​ការជួយ​សង្គ្រោះ ចំណាយ​ធនធាន​មនុស្ស និង​សម្ភារៈ​ជាច្រើន និង​បាត់បង់​ពេលវេលា សម្រាប់​​កិច្ច​ប្រឹងប្រែង​ជួយសង្គ្រោះ​។​ក្រុមគ្រួសារ​ជនជាតិ​ចិន ដែលជា​អ្នក​ធ្វើ​ដំណើរ​ច្រើនជាងគេ លើកឡើងថា ប្រសិន​បើ​​អ្នក​ធ្វើ​ដំណើ​រទាំង​១៥៤​នាក់ ពិតជា​បាត់បង់​ជីវិត ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី រដ្ឋាភិបាល​ម៉ាឡេស៊ី និង​ទាហាន ជា​​អ្នក​​សម្លាប់​ពួកគេ​។​
​សេចក្តីថ្លែងការណ៍​រួម​បន្តថា​«​យើង​ជា​គ្រួសារ​ជនរងគ្រោះ​នៅលើ​យន្តហោះ នឹង​តវ៉ា​ប្រឆាំង​ខ្លាំង​បំផុត​លើ​ពួកគេ​។ យើង​នឹង​រក​មធ្យោបាយ តាម​ដែល​អាច​ធ្វើទៅបាន ដើម្បី​តាម​សកម្មភាព​ឧក្រិដ្ឋកម្ម ដែល​មិន​អាច​លើកលែង​ទោស​បាន និង​ការទទួលខុសត្រូវ​របស់​អ្នក​ទាំងបី​(​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី រដ្ឋាភិបាល​ម៉ាឡេស៊ី និង​ទាហាន​)»​។​
​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក Najib Razak និយាយ​កាលពី​ថ្ងៃ​ចន្ទ​នេះ​ថា យន្តហោះ​MH370 ដែល​បាត់​រយៈពេល​១៧​ថ្ងៃ​មក​ហើយ បាន​ធ្លាក់​នៅក្នុង​សមុទ្រ​ឥណ្ឌា ហើយ​អ្នកធ្វើ​ដំណើរ​ទាំងអស់ ប្រហែល​ជា​ស្លាប់​នៅ​ទីនោះ​។​លោក Najib Razak និយាយថា ការវិភាគ​រកឃើញថា យន្តហោះ បាន​បាត់​នៅក្នុង​សមុទ្រ​ឥណ្ឌា​ភាគខាងត្បូង ដែល​ជា​គោលដៅ​ចុងក្រោយ ហើយ​តំបន់​នោះ ស្ថិត​នៅ​ភាគ​ខាងលិច​ទីក្រុង​Perth របស់​អូស្ត្រាលី​។ លោក​បញ្ជាក់ថា វា​ជា​ភាព​សោកសៅ​ទីបំផុត និង​សោកស្តាយ​សម្រាប់​គ្រួសារ​អ្នកធ្វើដំណើរ ហើយ​អ្វី​ដែល​ត្រូវតែ​ជូនដំណឹង​គឺថា យន្តហោះ​MH370 ធ្លាក់​ទៅក្នុង​សមុទ្រ​ឥណ្ឌា​ភាគខាងត្បូង​។​
​សារ​ដែល​ផ្ញើ​ទៅកាន់​ក្រុម​គ្រួសារ ជនរងគ្រោះ​នៅ​ថ្ងៃ​ចន្ទ​នេះ ដែល​សារព័ត៌មាន​BBC​ចុះផ្សាយ សរសេរថា ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី សោកស្តាយ​ជា​ពន់ពេក ដែល​យើង​ត្រូវ​សន្មត់​ពីក្រោយ​ចម្ងល់​នានា​ដែល​មាន​ហេតុផល​ថា យន្តហោះ​MH370 បាន​បាត់​នៅ​សមុទ្រ​ឥណ្ឌា​ភាគខាងត្បូង ហើយ​ពុំ​មាន​អ្នក​នៅ​រស់​ទេ​៕

ប្រភពពី៖ VOD

No comments:

Post a Comment

គួរដឹង! កាហ្វេ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ

  និយាយ​ឲ្យ​ចំ​ទៅ គ្នា​យើង​ភាគ​តិច​ណាស់ អត់​ផឹក​កាហ្វេ ឬជាតិ​កាហ្វេ​អ៊ីន នៅ​ពេល​ព្រឹក ហើយ​គ្នា​យើង​ចូល​ចិត្ត​ផឹក​កាហ្វេ ដឹង​ច្បាស់​វា​ធ្វើ​ឲ...