Friday, November 22, 2013

​កុមារា​ម្នាក់មកពីខេត្តព្រៃវែង ទទួល​ពានរង្វាន់​កុមារ​ផលិត​វីដេអូ​អន្តរជាតិ​ល្អ​ជាងគេ​​

រូបថតដោយអង្គការយូនីសេហ្វ
កុមារា​កម្ពុជា​ម្នាក់ អាយុ​១៣​ឆ្នាំ តាមរយៈ​អង្គការ​យូ​នី​សេ​ហ្វ ត្រូវបាន​តែងតាំង​ឲ្យទទួល​ពានរង្វាន់​កុមារ ដែល​
ផលិត​វីដេអូ​ភាពយន្ដ​អន្ដរជាតិ​ល្អ​ជាងគេ​។
​សេចក្តីប្រកាស​ព័ត៌មាន​របស់​យូ​នី​សេ​ហ្វ ឲ្យដឹងថា កុមារ​ម្នាក់​នោះ  ឈ្មោះ ឈុន សុភ័ក្ត្រា ជា​សិស្ស​រៀន​ថ្នាក់​ទី​
៨ មកពី​ខេត្ត​ព្រៃវែង​។ សុភ័ក្ត្រា គ្រោង​នឹង​ធ្វើដំណើរ​ទៅ​ទីក្រុង​អាំ​ស្ទ័រ​ដាម​(Amsterdam)​នៃ​ប្រទេស​ហូឡង់​ក្នុង​
សប្ដាហ៍​នេះ ដើម្បី​ទទួល​រង្វាន់​កុមារ​ផលិត​វីដេអូ​អន្តរជាតិ​។​​អង្គការ​យូ​នី​សេ​ហ្វ បានប្រកាសថា ឈុន សុភ័ក្ត្រា 
ត្រូវបាន​ជ្រើសរើស​យ៉ាង​សុ​ក្រិត​ក្នុង ចំណោម​កុមារ​វ័យ​១៥​ឆ្នាំ ប្រមាណ​ជា​៣១៥​នាក់​។ ពានរង្វាន់​នេះ នឹង​
ប្រកាស​ក្នុង​កម្មវិធី​មួយ​នៅ​ថ្ងៃ​ទី​៣០​ខែ វិច្ឆិកា​នេះ​។​
​វីដេអូ​ភាពយន្ដ​របស់​សុភ័ក្ត្រា មាន​ចំណងជើង​ថា​(​ទឹក​ផ្លាស់ប្ដូរ​ជីវិត​)«Liquid Changes Life»​ត្រូវបាន​ដាក់​ចូលរួម​
ប្រកួត​ជាមួយ​រឿង​ដែល​មាន​ចំណងជើង​ថា​(​មួយ​នាទីនៃ​សន្ដិភាព​)«One Minute of Freedom» ​និង​រឿង​ផ្សេង​
ទៀត​មកពី​ប្រទេស​វៀតណាម Libya Ukraine និង Armenia​។ អ្នកឈ្នះ នឹង​ទទួលបាន​HD Flip Camera មួយ​។​
​សុភ័ក្ត្រា បាន​គោរព​តាម​លក្ខខណ្ឌ​នៃ​ការចូលរួម ដោយ​ចាប់ផ្ដើម​ផលិត​វីដេអូ តាំងពី​ខែ​វិច្ឆិកា ឆ្នាំ​២០១២​។ 
ភាពយន្ត​របស់​សុភ័ក្ត្រា ដែល​មាន​រយៈពេល​១​នា​ទីនេះ និយាយ​ពី​កុមារ​រស់នៅក្នុង​ជីវភាព​ខ្វះខាត​នៅ​កម្ពុជា​
ក្រោម​អាយុ​១២១៧​ឆ្នាំ ក្រោម​កា​រៀបចំ​ឧបត្ថម្ភ​ដោយ​អង្គការ​យូ​នី​សេ​ហ្វ និង​Save the Cambodia​។​
នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន សុភ័ក្ត្រា បាន​និយាយថា​៖«.....​ខ្ញុំ​មាន​អារម្មណ៍​រំភើប​ខ្លាំងណាស់ ម្ដាយ​របស់​ខ្ញុំ​
កំពុង​ជួយ​រៀបចំ​ឥ​វ៉ាន់ ខោអាវ ស្បែកជើង​ឲ្យ​ខ្ញុំ ព្រោះ​នៅ​ប្រទេស​គេ​ត្រជាក់​ណាស់ ខ្ញុំ​រៀបចំ​រួចរាល់ ហើយ និង​
មិត្ត​ភត្តិ​រួម​ថ្នាក់​មាន​មោទនភាព​ណា​ស់​ចំពោះ​ខ្ញុំ​»​។​
​លោក ឈុន ហៃ ឪពុក​របស់​កុមារា ឈុន សុភ័ក្ត្រា ដែល​អមដំណើរ​កូន​របស់​គាត់​ទៅ​ក្រៅប្រទេស បង្ហាញ​នូវ​
អារម្មណ៍​រីករាយ​ថា​៖«​ខ្ញុំ មាន​មោទនភាព​ចំពោះ​កូន​ខ្ញុំ ព្រោះ​គាត់​ត្រូវបាន​ជ្រើសរើស​មួយគត់ ខ្ញុំ​រីករាយ​
ខ្លាំងណាស់ គាត់​មិន​ត្រឹមតែ​កុមារ​តំណាង​ខេត្ត​ព្រៃវែង​ទេ ថែម​ទាំង​តំណាង​កុមារ​ទូទាំង​ប្រទេស​កម្ពុ​ជា​»

ប្រភពពី៖ VOD

No comments:

Post a Comment

គួរដឹង! កាហ្វេ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ

  និយាយ​ឲ្យ​ចំ​ទៅ គ្នា​យើង​ភាគ​តិច​ណាស់ អត់​ផឹក​កាហ្វេ ឬជាតិ​កាហ្វេ​អ៊ីន នៅ​ពេល​ព្រឹក ហើយ​គ្នា​យើង​ចូល​ចិត្ត​ផឹក​កាហ្វេ ដឹង​ច្បាស់​វា​ធ្វើ​ឲ...