រូបភាពពីFacebook |
ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម អរុណរស្មី ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ស្នើយាងព្រះមហាក្សត្រ ព្រះរាជអន្តរាគមន៍ឲ្យមានការសម្របសម្រួល ឬការចរចារនយោបាយនៅកម្ពុជា ដើម្បីឲ្យមានស្ថិរភាពជាតិ និងសន្តិភាពជាតិ។
ការស្នើសុំព្រះរាជអន្តរាគមន៍នេះ ធ្វើឡើងបន្ទាប់ពីប្រធានគណបក្សសង្គ្រោះជាតិ ប្រកាសមិនចូលតុចរចា ជាមួយគណបក្សសង្គ្រោះជាតិ ពីបញ្ហាជាប់គាំងនយោបាយនៅកម្ពុជា ដោយអះអាងថា ស្ថិតក្នុងកាលៈទេសៈគំរាមកំហែង បំភិតបំភ័យ បន្ទាប់ពីកងកម្លាំងប្រដាប់អាវុធ បានបង្ក្រាបដោយហិង្សាទៅលើក្រុមកម្មករ ដែលតវ៉ាទាមទារដំឡើងប្រាក់ឈ្នួលគោល១៦០ដុល្លារ កាលពីដើមខែមករានេះ។
នៅក្នុងសារលិខិតថ្វាយព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចុះថ្ងៃទី៨ខែមករា ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម អរុណ រស្មៅ បានលើកឡើងថា នៅក្នុងកាលៈទេសៈនៃអាយុជីវិតជាតិនេះ មានតែព្រះរាជតម្រិៈ របស់ព្រះមហាក្សត្រទេ ទើបអាចធ្វើឲ្យមានការសម្របសម្រួលនយោបាយ ឬការចរចានយោបាយមួយឲ្យមានស្ថិរភាព និងសន្តិភាពជាតិ ដែលជាកត្តាចម្បងនៃសាមគ្គីជាតិ និងឯកភាពជាតិខ្មែរ។
កាលពីថ្ងៃទី០៣ខែមករា អ្នកវិភាគនយោបាយឯករាជ្យបីរូប ដែលមានលោកបណ្ឌិត សុខ ទូច លោកបណ្ឌិត ឡៅ ម៉ុងហៃ និងលោកបណ្ឌិត កែម ឡី ក៏បានថ្វាយលិខិតគោរពយាង ព្រះករុណា ព្រះបាទព្រះបរមនាថ នរោត្តមសីហមុនី ព្រះមេត្តាកោះអញ្ជើញថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សជាប់ឆ្នោតទាំងពីរ ជួបចរចាក្នុងពេលឆាប់បំផុតផងដែរ ដើម្បីដោះស្រាយស្ថានភាពចលាចលចំពោះមុខ។ អ្នកវិភាគទាំងបីរូប បានលើកហេតុផលថា ព្រឹត្តិការណ៍ហិង្សារវាងកម្មករ និងកងកម្លាំងប្រដាប់អាវុធ បានបណ្តាលឲ្យជនស៊ីវិលស្លាប់ និងរបួសជាច្រើននាក់ កាលពីដើមខែមករានេះ គឺកើតឡើងភ្លាមៗ ដោយសារតែគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ មិនអាចដោះស្រាយបញ្ហានយោបាយបានតាមរយៈការចរចា៕
ប្រភពពី៖ VOD
No comments:
Post a Comment