Thursday, January 9, 2014

បុរស​ម្នាក់​ត្រូវ​កូនកាំបិត​ចិតបន្លែ​ចាក់​​លលាដ៍​ក្បាល​​ជម្រៅ​១​តឹក មិនដឹង​មូលហេតុ​?


រូបភាព​ដ៏​ស្លុតរន្ធត់ និង​សឹងតែ​ពុំ​ហ៊ាន​យក​ភ្នែក​មើល​នេះ បាន​កើតឡើង​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល​, បង្ហាញ​ឲ្យ​ឃើញ​
បុរស​នៅមាន​ស្មារតី​ហ្នឹង​ន៎​ម្នាក់ ខណៈ​កូនកាំបិត​ចិតបន្លែ​ដ៏​មុត​ស្រួច​១ បាន​កំពុង​ចាក់​ដោត​លលា​ដ៏​ក្បាល ដែល​
ស្ទើរតែ​ធ្លាយ​ចេញទៅ​ផ្នែក​ម្ខាង​នៃ​ក្បាល​របស់គាត់​ទៅហើយនោះ ។​
​យោងតាម​ពួក​តម្រួតយោធា​ប្រចាំការ​នៅ Soa Paulo បាន​ឲ្យ​ដឹងថា បុរស​ជា​កសិករ​រងគ្រោះ​រូបនោះ ត្រូវបាន​មន្ត្រី​
មូលដ្ឋាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ ដើម្បី​សង្គ្រោះ​ជីវិត ស្ថិតក្នុង​ទីក្រុង Bauru កាលពី​ថ្ងៃទី​០៥ មករា បន្ទាប់ពី​
ក្បាល​របស់គាត់ ត្រូវ​ចាក់​លេច​ជាមួយ​ផ្លែកាំបិទ ជម្រៅ ១ តឹក (១០ សង់ទីម៉ែត្រ​) ។​

​គួរ​ឲ្យ​សរសើរ​មែន ខណៈពេល​កំពុង​ស្ថិតនៅ​លើ​រថយន្ត ធ្វើដំណើរ​ទៅកាន់​មន្ទីរពេទ្យ​, គឺ​បុរស​រូបនោះ នៅតែមាន​
ស្មារតី​អាច​និយាយ​ធម្មតា​បាន ។ ពេលមកដល់​មន្ទីរពេទ្យ ក្រុម​គ្រួ​ពេទ្យ​ក៏បាន​ប្រញាប់ប្រញាល់ ធ្វើការ​វះកាត់​តាម​
បច្ចេកទេស​វេជ្ជសាស្ត្រ ដក​ផ្លែកាំបិទ​ចេញពី​ក្បាល​របស់គាត់​ដោយ​សុវត្ថិភាព ។​

​ចំពោះ​ហេតុការណ៍​ដ៏​ព្រឺក្បាល​នេះ គេ​ក៏​ពុំ​ដឹងថា កាំបិត​ប្រវែង​ជាង ១០ សង់ទីម៉ែត្រ​នេះ ទៅ​ចាក់​ចូល​លលាដ៍ក្បាល​
បុរស​រូបនោះ​តាមរបៀប​ណា​ទេ ។ ចំណែក​ពួក​តម្រួតយោធា​នៅ Sao Paula ក៏មិន​អាច​ផ្តល់​ចម្លើយ​ណា​១​ឲ្យ​ដឹង​ដែរ 
នាពេលនេះ ៕​


















ប្រភពពី៖ ខ្មែរស្ថាបនា

No comments:

Post a Comment

គួរដឹង! កាហ្វេ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ

  និយាយ​ឲ្យ​ចំ​ទៅ គ្នា​យើង​ភាគ​តិច​ណាស់ អត់​ផឹក​កាហ្វេ ឬជាតិ​កាហ្វេ​អ៊ីន នៅ​ពេល​ព្រឹក ហើយ​គ្នា​យើង​ចូល​ចិត្ត​ផឹក​កាហ្វេ ដឹង​ច្បាស់​វា​ធ្វើ​ឲ...