បន្ទាប់ពីមានការស៊ើបអង្កេតយ៉ាងយកចិត្ដទុកដាក់
ពីសមត្ថកិច្ចជុំវិញអំពើប្លន់សម្លាប់នេះ បានរកឃើញថា
មិនមែនក្រុមចោរសម្លាប់ទេ
ឃាតកម្មនេះគឺកើតឡើងដោយសារហិង្សារវាងប្ដីនិងប្រពន្ធ
ដោយសារតែស្រ្ដីជាប្រពន្ធបានឱ្យខ្សែកមាស២ជី
និងប្រាក់១៥ម៉ឺុនរៀលទៅបងប្អូនខាងខ្លួនខ្ចី
ហើយបុរសជាប្ដីដែលចង់បានម៉ូតូថ្មីជិះចេះតែរអ៊ូរទាំ
ទីបំផុតក៏មានជម្លោះរវាងប្ដីប្រពន្ធតែម្ដង ។
មន្ដ្រីនគរបាលស្រុកបកែវបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ទីង លូឃា
អាយុ ៥៥ឆ្នាំ និងប្រពន្ធឈ្មោះ រមាម នីន អាយុ ៥០ឆ្នាំ
រស់នៅតែ២នាក់ប្ដីប្រពន្ធ អត់មានកូនទេ
និងមានមុខរបរធ្វើចម្ការដាំស្វាយចន្ទីជាង១០ហិកតា ។
ក្រោយពីសមត្ថកិច្ចជំនាញធ្វើការស៊ើបអង្កេតចំពោះករណីខាងលើអស់
រយៈពេលជាច្រើនថ្ងៃមក
និងផ្អែកតាមការបំភ្លឺរបស់ស្រ្ដីជាប្រពន្ធដែលប្រាប់សមត្ថកិច្ច
នោះឃើញថា មិនមែនជាអំពើប្លន់សម្លាប់ទេ
គឺប្រពន្ធនិងបក្សពួកក្រុមគ្រួសាររបស់ខ្លួនជាអ្នកសម្លាប់
ដោយសារស្រ្ដីជាប្រពន្ធបានឱ្យខ្សែកមាសទម្ងន់២ជី
និងលុយខ្មែរ១៥ម៉ឺុនរៀលឱ្យបងប្អូនខាងខ្លួនខ្ចី
ហើយនៅព្រឹកថ្ងៃទី៩ មករា នគរបាលស្រុកបកែវក៏បានកោះ
ហៅប្រពន្ធទៅសាកសួរ ទើបដឹងថា
ស្រ្ដីជាប្រពន្ធគឺជាជនសង្ស័យដោយសារការនិយាយខុសទៅនឹងវត្ថុតាង
ព្រមទាំងសាក្សី
និងការធ្វើកោសល្យវិច័យពេទ្យដោយដងខ្លួនសពមានស្នាមកាប់ចំគុម្ព
ត្រចៀកខាងឆ្វេងជម្រៅ៤ហ៊ុនកន្លះ
និងមានស្នាមខ្ចៅម្រាមដៃខ្ញាំចំភ្លៅខាងស្ដាំ
និងដៃខាងឆ្វេងមានខ្ចៅម្រាមដៃខ្ញាំ
និងម្រាមចង្អុលដៃខាងស្ដាំមានស្នាមធ្មេញខាំ ដែលបង្ហាញថា
មុនពេលជនរងគ្រោះស្លាប់មានការប្រវាយប្រតប់គ្នា។ ដោយឡែក
ប្រពន្ធបានឆ្លើយប្រាប់ប៉ូលិសថា
ពេលចោរធ្វើសកម្មភាពនោះគាត់បានខាំចោរ
និងខ្ញាំចោររបួសជាច្រើនកន្លែង ។
មន្ដ្រីសមត្ថកិច្ចបានសន្និដ្ឋានថា
ពិតជាប្រពន្ធខាំប្ដី ខណៈពេលមានការប្រទូស្ដរ៉ាយគ្នា
និងមានបក្សពួកខាងប្រពន្ធ២ទៅ៣នាក់ទៀតមកជួយ
ក៏សម្លាប់បុរសជាប្ដីតែម្ដង ។ នៅថ្ងៃទី៩ មករា
សមត្ថកិច្ចបានហៅស្រ្ដីជាប្រពន្ធមកកាន់អធិការដ្ឋានដើម្បីសួរ
ចម្លើយ
ស្រាប់តែត្រូវសាច់ញាតិបងប្អូនខាងប្រពន្ធ៣ទៅ៤នាក់លើកគ្នាមក
កាន់អធិការដ្ឋាន
ហើយរំដោះស្រ្ដីជាប្រពន្ធដែលជាជនសង្ស័យទៅដោយសុវត្ថិភាព ។
លោកអធិការបញ្ជាក់ថា
រឿងនេះពិតជាប្រពន្ធបានឃុបឃិតគ្នាជាមួយសាច់ញាតិសម្លាប់ប្ដីរបស់
ខ្លួន ដោយសារតែការរអ៊ូរទាំរឿងឱ្យមាស
និងលុយកាក់ទៅបងប្អូនខ្ចី
ទើបទ្រាំនឹងការរអ៊ូរទាំលែងបានក៏ក្លាយជាជម្លោះរហូតដល់សម្លាប់
បុរសជាប្ដី ហើយក្លែងថា មានចោរប្លន់ទៅវិញ ។
លោក ជា សុភ័ក្រ្ដ
ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ដបានឱ្យដឹងថា
រឿងនេះសមត្ថកិច្ចត្រូវការស៊ើបអង្កេតបន្ដទៀត
ដើម្បីប្រមូលវត្ថុតាងឱ្យគ្រប់គ្រាន់ដើម្បីឈានទៅចាប់ខ្លួនប្រពន្ធ
និងបក្សពួក ហើយករណីនេះមិនមែនជារឿងប្លន់ទ្រព្យសម្បត្ដិទេ
គឺជាអំពើហិង្សាក្នុងគ្រួសារ ៕
ប្រភពពី៖ កោះសន្តិភាព
ប្រភពពី៖ កោះសន្តិភាព
No comments:
Post a Comment