មនុស្ស៤នាក់ស្លាប់ និង៦៧នាក់ផ្សេងទៀតរងរបួស ក្នុងហេតុការណ៍រថភ្លើងរថធ្លាក់ផ្លូវនៅជាយក្រុងយ
ញូយ៉ក កាលពីថ្ងៃអាទិត្យម្សិលមិញ ធ្លាក់ចូលទៅក្នុងទន្លេនៅក្បែរនោះ។
សារព័ត៌មាន Channel News Asia ចុះផ្សាយថា ក្រុមជួយសង្គ្រោះបានទៅជួយអន្តរាគមន៍ បន្ទាប់ពីហេតុការណ៍
រថភ្លើងធ្លាក់ផ្លូវនៅក្នុងសង្កាត់ Bronx ក្នុងដំណើរឆ្ពោះទៅកាន់ស្ថានីយ៍ Manhattan។ ក្រុមជួយសង្គ្រោះ
បានឲ្យដឹងថា ក្នុងចំណោមអ្នករងរបួសនោះ មាន១១នាក់ រងរបួសធ្ងន់ និង៥៦នាក់រងរបួសស្រាល។
អ្នកដំណើរនៅលើរថភ្លើងថ្លែងថា មុនពេលគ្រោះថ្នាក់ រថភ្លើងបើកលឿនខុសធម្មតា ហើយបានធ្លាក់ចុះចេញពី
ផ្លូវ។ អ្នកដំណើរភាគច្រើនរងរបួស ដោយបែកក្បាល បាក់ដៃ និងបាក់ជើង៕
ប្រភពពី៖ VOD
No comments:
Post a Comment