Tuesday, March 18, 2014

ប្រទះ​ឃើញ​គ្រាប់​ M​K​81 មួយ​គ្រាប់​​​​​​ទម្ងន់​២៥០​គី​ឡូក្រាម​កប់ក្នុងដី​​ នៅស្រុក​​ខ្សាច់​កណ្តាល​​



ខេត្តកណ្តាល ៖ គ្រាប់ ​MK8​1 ​មួយ​គ្រាប់ ​ទម្ងន់២​៥០គីឡូ​ក្រាម​​​កប់​ក្នុងដីជ​ម្រៅ​ប្រមាណ​៨ម៉ែត្រ​ ត្រូបបា​នគេ​ប្រទះឃើ​ញ កាល​ពីវេលា​ម៉ោង១០​ព្រឹក ​ថ្ងៃទី១៧ ​​​​មីនា​​​ ស្ថិត​ក្នុង​តំបន់សេដ្ឋកិច្ចមួយ នៅ​​​​​ចំណុច​ទួល​ក្រួស​​​​ ​ឃុំ​សន្លុង ​ស្រុក​​ខ្សាច់​កណ្តាល​​ ​​ខណៈ​ដែល​ក្រុម​ហ៊ុនបា​នកាយដី​យក​ទៅចា​ក់ដើម្បីសា​ងសង់​រោងចក្រ។​​
​លោក​វរសេ​នីយ៍ត្រី ម៉ែន​​ សុខ​ឃឿន ​អធិការន​គរបាល​ស្រុក​ខ្សាច់​កណ្តា​លបាន​ឱ្យដឹ​ងថា ​នៅព្រឹកថ្ងៃទី១៧ ​មីនា ​ខាងក្រុមហ៊ុនខាងលើ​​បានធ្វើការ​ជីក​យកអា​ចម៍ដី​នៅ​ចំណុច​​​ទួល​ក្រួស​​​​ ដើម្បី​យក​អាចម៍ដី​ទាំង​នោះទៅ​ចាក់បំពេញ​នៅក​ន្លែង​ផ្សេង​ទៀត ​ដែលកំពុង​​សាង​សង់​រោងចក្រ​ថ្មី​ទៀត​​ក្នុងតំ​បន់រប​​ស់ខ្លួន ​ដោយប្រើអា​ស្កាវ៉ាទ័រ ​​។ ពេល​កំពុងជីក​​​​បាន​ជម្រៅ​ប្រមាណ​៨ម៉ែត្រ​ ស្រាប់​តែ​ឃើញ​គ្រាប់​មួយ​គ្រា​ប់យ៉ាងធំ ​​​​ភ្លាមៗ​នោះ​ក្រុមហ៊ុន​ក៏​​​បានរាយកា​រណ៍ម​​​ក​​អធិការដ្ឋានន​គរបាល​ស្រុក ​​រួច​លោក​ក៏បាន​ចាត់​កម្លាំង​​​​​ឱ្យ​​​​​​​ចុះទៅកន្លែង​​កើត​ហេតុ​​​​ដើម្បី​ធ្វើការ​ពិ​​និត្យ​​ ។ បន្ទាប់​ពីធ្វើការ​ពិនិត្យ​រួច​មក ​ដោយឃើ​ញគ្រាប់​មានទំហំ​ធំ ​​លោកបា​នជូនដំ​ណឹងនេះ​ទៅក្រុម​​​​ស៊ីម៉ាក់​។
លោក​វរសេ​នីយ៍ត្រី​ ប​ន្តថា ​លុះ​ពេល​ក្រុម​ស៊ីម៉ាក់​ចុះមក​ដល់ បា​នស្ទូច​គ្រាប់នោះ​ឡើងមក​ខាងលើ​ដើម្បីធ្វើការ​ពិនិត្យ ​ក្រោយពេលពិ​និត្យរួច​មក​​ក្រុមស៊ី​ម៉ាក់ ​បាន​បញ្ជាក់​ថា​ គ្រាប់​​នេះគឺ​ជាគ្រាប់​ MK81 ​​ជា​គ្រាប់​មិន​ទាន់​ផ្ទុះ​ មាន​ទម្ងន់​២៥០គី​ឡូក្រាម​ ដែលប្រើ​សម្រាប់​ទម្លាក់ពី​លើយន្ត​​ហោះ​ ហើ​យគ្រាប់នេះ​បានប​ន្សល់ទុកតាំ​ងពីស​ម័យសង្រ្គាម ​​ដែល​គេបាន​ធ្វើការ​លាក់ទុក​នាសម័យ​នោះ​​។
ក្រោយ​ពេលពិ​និត្យរួចរាល់​ហើយ​​ ក្រុមស៊ី​ម៉ាក់បានដឹ​កគ្រាប់នោះ​តាមរថយន្ត​ ដើម្បីយកទៅក​ម្ទេចចោល​​នាល្ងាចថ្ងៃដដែល៕

ប្រភពពី៖ កោះសន្តិភាព

No comments:

Post a Comment

គួរដឹង! កាហ្វេ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ

  និយាយ​ឲ្យ​ចំ​ទៅ គ្នា​យើង​ភាគ​តិច​ណាស់ អត់​ផឹក​កាហ្វេ ឬជាតិ​កាហ្វេ​អ៊ីន នៅ​ពេល​ព្រឹក ហើយ​គ្នា​យើង​ចូល​ចិត្ត​ផឹក​កាហ្វេ ដឹង​ច្បាស់​វា​ធ្វើ​ឲ...