Wednesday, January 15, 2014

ទីប្រឹក្សា​នាយក​រដ្ឋមន្ត្រី លោក ជុំ កុសល រិះគន់​លោក ស៊ូ​ប៊ែ​ឌី​​

ទីប្រឹក្សានាយករដ្ឋមន្រ្តី លោក ជុំ កុសល/រូបថតពីហ្វសប៊ុក
ទីប្រឹក្សា​នាយក​រដ្ឋមន្ត្រី លោក ជុំ កុសល នៅ​ថ្ងៃ​ពុធ​នេះ រិះគន់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិទទួលបន្ទុក​សិទ្ធិមនុស្ស លោក សុរិយា ស៊ូ​ប៊ែ​ឌី ដោយ​សង្ឃឹមថា​លោក ស៊ូ​ប៊ែ​ឌី នឹង​មាន​សុភ​វិនិច្ឆ័យ និង​ឈរ​លើ​គោលការណ៍​អព្យាក្រិត្រ​ស្តីពី​សិទ្ធិមនុស្ស​នៅ​កម្ពុ​ជា​។​
​ការរិះគន់​នេះ ធ្វើឡើង​បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួប​ជាមួយ​លោក សុរិយា ស៊ូ​ប៊ែ​ឌី រយៈពេល​៣​ម៉ោង និង​៣០​នាទី នៅ​វិមាន​សន្តិភាព នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​។​
​លោក ជុំ កុសល បាន​បង្ហោះ​នៅលើ​ហ្វេ​សប៊ុក​របស់​ខ្លួន​ភ្លាមៗ​បន្ទាប់​ពី​ជំនួប​ថា ក្នុង​រយ​:​ពេល​៣​ម៉ោង​នៃ​ជំនួប​នេះ លោក​ស៊ូ​ប៊ែ​ឌី «​បាន​ភ្លឺភ្នែក​ច្រើនណាស់​ស្តីពី​ស្ថានភាព​ពិត​នៅ​កម្ពុជា​ផ្តោត​លើ​បញ្ហា​សិទ្ធិមនុស្ស ពិសេស​ស្ថានការណ៍​ពិត​នា​បច្ចុប្បន្នកាល ផ្ទុយ​ពី​ស្ថានការណ៍​ដែល​មាន​ក្នុង​របាយការណ៍​»​។ លោក ជុំ កុសល សង្ឃឹមថា លោក​ស៊ូ​ប៊ែ​ឌី នឹង​មាន​សុភ​វិនិច្ឆ័យ​និង​ឈរលើ​គោលការណ៍​អព្យាក្រិត្រ​ស្តីពី​សិទ្ធិមនុស្ស​នៅ​កម្ពុ​ជា​។​
VOD មិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ស៊ូប៊ែឌី បាននៅឡើយទេ។
​ក្នុង​ជំនួប​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​ឲ្យ​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស លោក សុរិយា ស៊ូ​ប៊ែ​ឌី ជួយ​ឲ្យ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចូល​សភា​ជា​មុន​សិន ដើម្បី​ជា​ការឈាន​ដល់​ការទម្លាយ​ភាពទ័លច្រក​នានា​។​
​បន្ទាប់​ពី​ជំនួប ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ជា​ប្រធាន​គណ​កម្ម​ធិ​ការ​សិទ្ធិមនុស្ស​កម្ពុជា​លោក ឱម យិនទៀង បាន​ថ្លែង​ទៅ​កាន់​​អ្នកសារព័ត៌មាន​ថា ជំនួប​រវាង​លោកនាយក​រដ្ឋមន្ត្រី និង​លោក ស៊ូ​ប៊ែ​ឌី នេះ​ល្អ មាន​ការនិយាយ​អស់ពី​ពោះ និង​ស្តាប់​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​យល់​ពី​គ្នា​។ លោក​បន្តថា លោកនាយក​រដ្ឋមន្ត្រី បាន​សុំឲ្យ​លោក ស៊ូ​ប៊ែ​ឌី ជួយ​ជំរុញ​គណបក្សប្រឆាំង ចូលរួម​ក្នុង​សភា ដើម្បី​ដោះស្រាយ​បញ្ហា​ន​នា​។​លោក ឱម យិនទៀង  ឲ្យដឹងទៀតថា លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់​ទៅ​លោក ស៊ូ​ប៊ែ​ឌី​ថា គណបក្សប្រឆាំង មាន​​សិទ្ធិ​កោះហៅ​រដ្ឋ​មន្ត្រី​រដ្ឋាភិបាល មក​សាកសួរ ហើយ​នាយក​រដ្ឋមន្ត្រី ក៏​ចង់ឲ្យ​គណបក្ស​ប្រឆាំង ត្រួតពិនិត្យ​មើល​សមាជិក​របស់​រដ្ឋាភិបាល​ផងដែរ ដើម្បី​ជាការ​សម្រួល​ការងារ​។​លោក ឱម យិនទៀង  បញ្ជាក់ថា លោក​ស៊ូ​ប៊ែ​ឌី បាន​ទទួលយក​សំណើរ​របស់​លោក​ហ៊ុន សែន​។​
​លោក ហ៊ុន សែន បញ្ជាក់ថា អនុសាសន៍​របស់​លោក​ស៊ូ​ប៊ែ​ឌី​ច្រើនណាស់ មាន​ក្នុង​កម្មវិធី​នយោបាយ​របស់​រដ្ឋាភិបាល និង​ច្បាប់​កម្ពុជា​ដែល​មាន​ស្រាប់​។​
​គួរបញ្ជាក់​ថា លោក សុរិយា ស៊ូ​ប៊ែ​ឌី អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ កម្ពុជា កំពុង​បំពេញ​បេសកកម្ម​នៅ​កម្ពុជា​រយៈពេល ៥​ថ្ងៃ ដោយលោកបានមកដល់កម្ពុជាកាលពីថ្ងៃ​ទី​១២ ខែមករា និងចាកចេញពីកម្ពុជាវិញនៅថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០១៤៕

ប្រភពពី៖ VOD

No comments:

Post a Comment

គួរដឹង! កាហ្វេ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ

  និយាយ​ឲ្យ​ចំ​ទៅ គ្នា​យើង​ភាគ​តិច​ណាស់ អត់​ផឹក​កាហ្វេ ឬជាតិ​កាហ្វេ​អ៊ីន នៅ​ពេល​ព្រឹក ហើយ​គ្នា​យើង​ចូល​ចិត្ត​ផឹក​កាហ្វេ ដឹង​ច្បាស់​វា​ធ្វើ​ឲ...