មិនថាបុរស ឬ ស្ត្រី ភាគច្រើនសុទ្ធតែចាត់ទុកថា កាន់តែអូសបន្លាយពេលវេលាសិច កាន់តែបញ្ជាក់ភាពស្វិតស្វាញ
ខ្លាំងក្លា របស់មនុស្សប្រុស, កាន់តែធ្វើឲ្យស្ត្រីពេញចិត្តជាង ។ តែការពិត ពុំមែនដូច្នេះឡើយ ។
ជីវភាពផ្លូវភេទទៀតទាត់ តែងនាំមកនូវផលប្រយោជន៍ច្រើនៈ បង្កើនប្រព័ន្ធអង្គបដិបក្ខ, រាងកាយរបស់បុរស និងទាំង
ស្ត្រី ។ ក្រៅពីនេះ នៅបង្ការប្រឆាំងបានជំងឺកម្កាត់ជាច្រើន ។ ប៉ុន្តែ ការស្រាវជ្រាវ១ថ្មីៗនេះ បង្ហាញថា “សិច”
អូសបន្លាយ ងាយធ្វើឲ្យស្ត្រីកើតជំងឺ ។
តាមលទ្ធផលស្រាវជ្រាវ, នោះការអូសបន្លាយពេលវេលាសិច ធ្វើឲ្យខ្សែសរសៃប្រសាទមជ្ឈឹមត្រេកត្រអាលយូរពេក,
ងាយបង្កការស្ទះដំណើរការដឹកជញ្ជូនចរាចរឈាម ពិសេសគឺ នាំឈាមទៅដល់តំបន់ឆ្អឹងកន្តៀតក្អម ។ ដូច្នេះ បង្កជា
រោគសញ្ញាឈឺពោះខាងក្រោម, អស់កម្លាំង, ឈឺតំបន់ឆ្អឹងកន្តៀតក្អមរ៉ាំរ៉ៃ ។ គ្រោះថ្នាក់ជាង, ប្រសិនឲ្យស្ថានភាពនេះ
អូសបន្លាយងាយបង្កជាស្ថានភាពគ្មានកូន ។
ពួកជំនាញការ បានឲ្យដឹងថា អត្រាកើតជំងឺរលាកតំបន់កន្តៀតក្អម រួចនាំដល់ជំងឺគ្មានកូន តែងខ្ពស់ដល់ ២០ ទៅ
៣០% ។
ដូច្នេះ តើ “សិច” អូសបន្លាយប៉ុនណា ទើបសមស្រប? ជាក់ស្តែង ពុំមានតួលេខ១ប្រាកដ ព្រោះអាស្រ័យទៅតាម
ស្ថានភាពសុខភាព, ស្ថានភាពរបស់គូស្នេហ៍ម្នាក់ៗប៉ុណ្ណោះ ។
ពេលវេលារួមភេទ ត្រូវរងឥទ្ធិពលដោយកក្តាជាច្រើន ។ ដូចជាវ័យ, លក្ខខណ្ឌសម្ភារ, បទពិសោធន៍ជីវិតផ្លូវភេទ,
សភាពផ្លូវចិត្ត, បរិស្ថាន... ៕
ប្រភពពី៖ ខ្មែរស្ថាបនា
Subscribe to:
Post Comments (Atom)
គួរដឹង! កាហ្វេ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ
និយាយឲ្យចំទៅ គ្នាយើងភាគតិចណាស់ អត់ផឹកកាហ្វេ ឬជាតិកាហ្វេអ៊ីន នៅពេលព្រឹក ហើយគ្នាយើងចូលចិត្តផឹកកាហ្វេ ដឹងច្បាស់វាធ្វើឲ...
-
នៅពេលដែលបានឃើញឬ បានឮផ្លេកបន្ទោរឡើងអ្នកណាក៏ភ័យខ្លាចដែរ និងច្បាស់ជាបិទភ្នែកបិទត្រចៀកជាមិនខាន ត្បិតអីពន្លឺរបស់...
-
ប្រធានាធិបតីចិន ហ្ស៊ីជីងភីង (រូបភាពដោយ www.theguardian.com) ប្រធានាធិបតីចិន ហ្ស៊ីជីងភីង នៅថ្ងៃអង្គារបានសន្យាដកឬកែវមន្ត្...
-
រាជធានីភ្នំពេញ ៖ ក្មេងស្ទាវ ២ក្រុម ដែលមួយក្រុមមានគ្នាប្រមាណជា ១០នាក់ នាំគ្នាចូលទៅស៊ីផឹកនៅហាងតាចារ ម្តុំគល់ស្ពានព្រែកតាសេក លុះស្រវឹងបានទាស់ស...
No comments:
Post a Comment