តៃកុងរថយន្តស៊ីម៉ង់តិ៍ម្នាក់ សំណាងនៅរស់រានមានជីវិត បន្ទាប់ពីផ្លូវហាយវ៉េឆ្នេរសមុទ្រ១ខ្សែ ដែលគាត់កំពុង
បើកបរ
ស្ថិតក្នុងប្រទេសម៉ិកស៊ីកូ បានរងការបាក់ស្រុតយ៉ាងធ្ងន់ធ្ងរ ប្រវែងប្រមាណ ៩១ ម៉ែត្រ ពីជំរាលភ្នំ ចូលទៅក្នុងសមុទ្រ
នាក្បែរព្រំដែនសហរដ្ឋអាមេរិក ។
ខណៈពេលនេះ គេមិនទាន់ដឹងច្បាស់ពីមូលហេតុនៃការបាក់ស្រុតដីដ៏គួរឲ្យរន្ធត់នេះ រវាង Tujuana-Ensenada
នៅឡើយ ។ ប៉ុន្តែ វាត្រូវបានមើលឃើញថា អាចជាស៊េរីនៃការរញ្ជួយដីតូចៗជាច្រើន ដែលមានកម្រិតពី ១.៣ ទៅ
៤.៣ រិចទ័រ នៅជុំវិញតំបន់នេះ កាលពីថ្ងៃទី១៩ ធ្នូ កន្លងមក ។
ចំណែកចៅហ្វាយក្រុង Ensenada លោក Gilberto Hirata បានធ្វើការស្តីបន្ទោសទៅលើអាជ្ញាធរផ្លូវជាតិ CAPUFE
ចំណែកចៅហ្វាយក្រុង Ensenada លោក Gilberto Hirata បានធ្វើការស្តីបន្ទោសទៅលើអាជ្ញាធរផ្លូវជាតិ CAPUFE
ចំពោះការមិនបិទផ្លូវឲ្យបានឆាប់ បន្ទាប់ពីរូបភាព និងរបាយការណ៍នៃការបាក់ស្រុតទាំងនេះ ត្រូវបានផ្សព្វផ្សាយ
នៅលើបណ្តាញសង្គមរួមមកនោះ ។
គាត់ក៏បាននិយាយថា ចំពោះរាល់ការពិភាក្សាទាំងឡាយ កំពុងស្ថិតក្រោមវិធី ក្នុងការស្ថាបនាផ្លូវហាយវ៉េជំនួសផ្លូវ
គាត់ក៏បាននិយាយថា ចំពោះរាល់ការពិភាក្សាទាំងឡាយ កំពុងស្ថិតក្រោមវិធី ក្នុងការស្ថាបនាផ្លូវហាយវ៉េជំនួសផ្លូវ
នេះឡើងវិញផងដែរ បន្ទាប់ពីរយៈពេលជាច្រើនឆ្នាំ នៃការខូចខាតនៅលើផ្លូវនេះ បានបន្តកើតឡើងផ្ទួនៗគ្នានោះ ៕
ប្រភពពី៖ ខ្មែរស្ថាបនា
No comments:
Post a Comment