Wednesday, November 27, 2013

គំហើញ​ថ្មី​ពី​ទី​ចាប់កំណើត​របស់​ព្រះពុទ្ធ​ជា​អង្គ​ម្ចាស់​

​ក្រុម​បូរាណ​វិទូ កំពុង​ស្រាវជ្រាវ​នៅ​នេ​ប៉ាល់ បាន​រកឃើញ​ភស្តុតាង ពី​ស្ថាបត្យកម្ម​១ បញ្ជាក់​ពី​ទី​ចាប់កំណើត​របស់​ព្រះពុទ្ធ ដែល​បាន​អាយុកាល នា​អំឡុង​សតវត្ស​ទី​៦ មុន​គ្រឹ​ស្ត​សករាជ ។​



ការធ្វើ​កំណាយ​ក្នុង​តំបន់​សក្ការៈ Magia (Maya Devi Temple) នៅ Lumbini ប្រទេស​នេ​ប៉ាល់ ដែលជា​ទីកន្លែង​១ ត្រូវបាន UNESCO ទទួលស្គាល់ថា ជាទី​ចាប់កំណើត​របស់​ព្រះពុទ្ធ​ជា​អង្គ​ម្ចាស់ បាន​រកឃើញ​ចំណែក​ដែល​នៅ​សេសសល់ ហើយ​ពុំទាន់​បានដឹង​នៅក្នុង​សតវត្ស​ទី​៦ មុន​គ្រឹ​ស្ត​សករាជ ។ រចនាសម្ព័ន្ធ​ធ្វើ​ពី​ឈើ ស្ថិតនៅក្រោម​បណ្តា​អារាម សាងសង់​ដោយ​ដុំឥដ្ឋ ។​

​សាស្ត្រាចារ្យ Robin Coningham នៃ​សាកលវិទ្យាល័យ Durham អង់គ្លេស ឲ្យ​ដឹងថា “​មកទល់ពេលនេះ យើង​បានដឹង​តិចតួច ពី​ជីវិត​របស់​ព្រះពុទ្ធ ក្រៅពី​ឯកសារ​ដែល​នៅ​សេសសល់ ព្រមទាំង​រឿងនិទាន​តៗ​គ្នា ។ ហេតុនេះ យើងខ្ញុំ​បាន​ចោទ​នូវ​សំណួរ​ថា ហេតុអ្វី​យើង​ពុំ​រុក​រកសារ​ឡើងវិញ តាមរយៈ​កំណាយ​បូរាណ​វិទ្យា ដើម្បី​ឆ្លើយបាន​យ៉ាង​ប្រាកដប្រជា ពី​កន្លែង​ដែល​លោក​ប្រសូត​ចេញ​” ។ ហេតុនេះ ឥឡូវ​យើង​មាន​ប្រព័ន្ធ​កំណាយ​បូរាណ​វិទ្យា​នៅ Lumbini ដំបូង​គេ ហើយ​វត្ត​ទាំងអស់​នៅ​ទីនោះ មាន​អាយុកាល​អំឡុង​សតវត្ស​ទី​៦ មុន​គ្រឹ​ស្ត​សករាជ ។​


អ្នក​បូរាណ​វិទូ នៅក្បែរ​អារាម​កំណាយ​ឃើញ​

ការធ្វើ​កំណាយ​នេះ នៅបាន​រកឃើញ​វត្ត​មាននៃ​ប្ញ​ស​ឈើ​សម័យបូរាណ ចន្លោះ​វាល​មួយ នៅ​ពីមុខ​អារាម ។​

​អគ្គនាយក UNESCO មាន​មោទនៈភាព​យ៉ាងខ្លាំង នឹង​គំហើញ​នេះ ព្រោះ​វា​ជា​ចម្លើយ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ចំពោះ​ទី​គោរពបូជា​ដ៏​ឧត្តុង្គឧត្តម​បំផុត ចំពោះ​សាសនា​មួយ ដែលមាន​អាយុកាល​យូរ​ឆ្នាំ​បំផុត លើ​ពិភពលោក​នេះ ។ អ្នកស្រី Jvona Bokova អគ្គនាយក​អង្គការ​នេះ សង្ឃឹមថា ការស្រាវជ្រាវ​បូរាណ​វិទ្យា នឹងត្រូវ​បាន​បន្ត​អនុវត្ត​ខ្លាំង​ជាង​មុន ហើយ​ការអភិរក្ស​ថែទាំ ក៏​នឹង​ត្រូវបាន​រឹតបន្តឹង ដើម្បី​ការពារ Lumbini ។​

​ឯកសារ​ប្រវត្តិសាស្ត្រ របស់​ព្រះពុទ្ធសាសនា កត់ត្រា​ថា ព្រះ​មហេសី Maya Devi មាតា​របស់​ព្រះពុទ្ធ បានប្រសូត​ព្រះអង្គ ពេល​ចាប់​តោង​មែកឈើ​១ ក្នុង​ឧស្សា​ន Lumbini ដែល​ស្ថិតនៅ​ចន្លោះ​អាណាចក្រ​របស់​ព្រះអង្គ និង​អាណាចក្រ​របស់​ស្វាមី និង​មាតាបិតា ម្ចាស់​ក្ស​ត្រី ៕

ប្រភពពី៖ខ្មែរស្ថាបនា

No comments:

Post a Comment

គួរដឹង! កាហ្វេ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ

  និយាយ​ឲ្យ​ចំ​ទៅ គ្នា​យើង​ភាគ​តិច​ណាស់ អត់​ផឹក​កាហ្វេ ឬជាតិ​កាហ្វេ​អ៊ីន នៅ​ពេល​ព្រឹក ហើយ​គ្នា​យើង​ចូល​ចិត្ត​ផឹក​កាហ្វេ ដឹង​ច្បាស់​វា​ធ្វើ​ឲ...