ក្រុមបាតុករថៃ ទាមទារឲ្យររដ្ឋាភិបាល រំលាយសភា (រូបថត Bangkokpost) |
មន្ត្រីគណបក្សប្រឆាំងថៃ ដែលដឹកនាំការធ្វើបាតុកម្មនៅទីក្រុងបាងកក កំណត់រយៈពេល បីថ្ងៃ ដើម្បីបញ្ចប់
របបដឹកនាំដែលមានខ្សែស្រលាយ និងបក្សរបស់លោក ថាក់ ស៊ី ដែលពួកគេចោទបានប្រព្រឹត្តអំពើពុករលួយ
និងមិនគោរពដល់ព្រះមហាក្សត្រ។
អតីតឧបនាយករដ្ឋមន្ត្រី លោក សូថេប ថងសូបាន ថ្លែងទៅកាន់បាតុករប្រមាណ៩ម៉ឺននាក់ នៅល្ងាចថ្ងៃ
អាទិត្យម្សិលមិញថា ក្នុងរយៈបីថ្ងៃត្រូវទាមទារឲ្យលោកស្រី យីងឡាក់ រំលាយសភា ឬ ចុះចេញពីតំណែង។
ទោះយ៉ាងណា លោក ស៊ូថេប បញ្ជាក់ថា បើមិនបានសម្រេច ក្នុងរយៈពេលបីថ្ងៃនេះ គឺបាតុកម្មនៅតែបន្តធ្វើ
រហូតដល់លោកស្រី យីងឡាក់ ដែលជាប្អូនបង្កើតរបស់លោកថាក់ ស៊ីន ចុះចេញពីតំណែង។ នេះបើតាម
សារព័ត៌មានបាងកកប៉ុស្តិ៍។
តាមការកំណត់របស់បាតុករបីថ្ងៃ ដើម្បីឲ្យរំលាយរដ្ឋាភិបាលគឺចាប់ផ្តើមពីថ្ងៃអាទិត្យ ហើយដល់កំណត់នៅថ្ងៃ
អង្គារស្អែក។ បាតុករដាក់ផែនការដើរទៅតំបន់ផ្សេងៗនៃទីក្រុងបាងកក បង្កភាពតានតឹងផ្នែកនយោបាយ
ដើម្បីដាក់សម្ពាធឲ្យលោកស្រី យីង ឡាក់ចុះចេញពីតំណែង។
រហូតដល់ល្ងាចថ្ងៃចន្ទនេះ មិនទាន់ប្រតិកម្មជាផ្លូវការពីរដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ នៅឡើយទេ។
តែក្នុងទំព័រហ្វេសប៊ុករបស់លោកស្រី យីង ឡាក់ បានសរសេរថា ប្រទេសថៃ បញ្ចប់ការបង្ហូរឈាមគ្នា ហើយ
លោកស្រីអំពាវនាវឲ្យភាគីពាក់ព័ន្ធជួបចរចាគ្នា ដើម្បីបញ្ចប់វិបត្តិនយោបាយ។
អ្នកតាមដានបញ្ហាសង្គមថៃ បារម្ភថា នៅប្រទេសនេះ នឹងអាចកើតមានការបង្ហូរឈាមដូចកាលឆ្នាំ២០១០
ទៀត។ កាលឆ្នាំ២០១០ ពេលក្រុមអាវក្រហម គាំទ្រលោក ថាក់ស៊ីន បានធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលរបស់
លោក អាប់ភីស៊ីត បានរងការបង្ក្រាបពីយោធា បណ្តាលឲ្យមនុស្សជាង៩០នាក់បានស្លាប់៕
ប្រភពពី៖ VOD
No comments:
Post a Comment