Monday, November 25, 2013

“​សិច​” ច្រើន​មាន​ប្រយោជន៍​សម្រាប់​រូប​សម្ផស្ស​

“​សិច​” ទៀងទាត់​រាល់​សប្តាហ៍ នឹង​បន្ត​ថែម​អុកស៊ីហ្សែន​ឲ្យ​ស្បែក​, ជួយ​ឲ្យ​ស្បែក​ភ្លឺ​ស្អាត​ជាង​, ទន្ទឹម​នោះ កម្ចាត់​ជាតិពុល​ក្នុង​សរីរាង្គ​ស្ត្រី ។​



ពុំមែន​ដោយ​ឯកឯង​ទេ ដែល​អ្នកផង​តែង​និយាយថា មនុស្ស​ស្រី​មាន​ស្វាមី​កាន់តែ​ស្រស់ស្អាត និង​ក្មេង​វ័យ ។ មូលហេតុ គឺ​អាស្រ័យ​ដោយ​ប្រសិទ្ធិភាព​រំដោះ Estrogen, បង្កើន​បរិមាណ​ចរាចរ​ឈាម និង​រំដោះ​ភាព​តានតឹង​ផ្លូវចិត្ត​សម្រាប់​ស្ត្រី ។​

​ពួក​អ្នកវិទ្យាសាស្ត្រ នៅ​វិទ្យាស្ថាន​សុខភាព (​អាមេរិក​) បាន​សន្និដ្ឋានថា ប្រសិន​ស្ត្រី​មាន “​សិច​” ២ ដង ក្នុង​១​សប្តាហ៍ នោះ​អូវែរ និង​ក្រពេញ​តម្រងនោម​លើ នឹង​រំដោះ Estrogen ច្រើនជាង ។ អ័រម៉ូន​នេះ ត្រូវបាន​រំដោះ​ទៀងទាត់ នឹងមាន​ប្រសិទ្ធិភាព​ជួយ​ឈាម​ចរាចរ​ល្អ​ជាង និង​ផ្គត់ផ្គង់​គ្រប់គ្រាន់​ជាង ទៅដល់​បណ្តា​ផ្នែក​ក្នុង​សរីរាង្គ​, ពិសេស គឺ​នៅ​សុដន់​, ប្រដាប់បន្តពូជ និង​ស្បែក ។​

​ក្រៅពីនេះ “​សិច​” នៅមាន​ប្រសិទ្ធិភាព​បន្ថយ​ឈឺចាប់​, បន្ថយ​តានតឹង​រំញោច​សរសៃប្រសាទ និង​បង្កើន​អារម្មណ៍​ត្រេកត្រអាល​... នោះ​គឺជា​មូលហេតុ ដែល​ស្ត្រី​មានជីវិត​ផ្លូវភេទ​ពេញចិត្ត តែងតែ​រួសរាយ ស្រឡាញ់​ជីវិត និង​មាន​សុខភាព​ល្អ​ជាង​ស្ត្រី​ខ្វះ “​សិច​” ។​

​តាម​ពួក​អ្នកវិទ្យាសាស្ត្រ​អាល្លឺម៉ង់​, “​សិច​” មាន​ប្រសិទ្ធភាព​ដូច​ហាត់ Aerobic ។ វា​ជួយ​បង្កើន​ទ្វេដង​ដំណើរការ​បំប្លែង​សារជាតិ​, ធ្វើ​ឲ្យ​រលាយ​ខ្លាញ់​ពោះ និង​ខ្លាញ់​ជុំវិញ​ចង្កេះ ។ ទន្ទឹម​នោះ “​សិច​” ៣ ដង​ក្នុង​១​សប្តាហ៍ នៅពេល​ព្រឹក នៅ​ធ្វើ​ឲ្យ​ថយចុះ​ការ​ប្រឈម​ឈឺបេះដូង​, ស្ត្រូ​ក ៕​

ប្រភពពី៖ ខ្មែរស្ថាបនា

No comments:

Post a Comment

គួរដឹង! កាហ្វេ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ

  និយាយ​ឲ្យ​ចំ​ទៅ គ្នា​យើង​ភាគ​តិច​ណាស់ អត់​ផឹក​កាហ្វេ ឬជាតិ​កាហ្វេ​អ៊ីន នៅ​ពេល​ព្រឹក ហើយ​គ្នា​យើង​ចូល​ចិត្ត​ផឹក​កាហ្វេ ដឹង​ច្បាស់​វា​ធ្វើ​ឲ...