Monday, December 9, 2013

ថៃ​ត្រៀម​សម្រាប់​ថ្ងៃ​ស្លា​ប់រស់ ចំ​ណែ​កម្ពុជា​តាមដាន​មិន​ពព្រិច​ភ្នែក

លោក​ស៊ូ​ថេប​សម្រេចចិត្ត​ហើយ​ថាបើ​បាតុករ​មិន​ឈ្នះ​នៅ​ថ្ងៃ​ច័ន្ទ លោក​សុខចិត្ត​ដើរចូល​គុក​

លោក​ស៊ូ​ថេប​សម្រេចចិត្ត​ហើយ​ថាបើ​បាតុករ​មិន​ឈ្នះ​នៅ​ថ្ងៃ​ច័ន្ទ លោក​សុខចិត្ត​ដើរចូល​គុក​


























ភ្នំពេញ: ​ខណៈដែល​ប្រទេស​ថៃ​នឹង​ឈានដល់់​ថ្ងៃ​ប្រកាស​យកឈ្នះ​ចាញ់​រវាង​បាតុករ​និង​រដ្ឋាភិបាល​នោះ​លោកស្រី​
យ៊ី​ង​ឡាក់ នៅថ្ងៃនេះ​បានផ្តល់ ជម្រើស​សម្រាប់​ការរំលាយ​រដ្ឋសភា​ហើយ​រៀបចំ​ការបោះឆ្នោត​ជាថ្មី​នៅក្នុង​រយៈពេល​
៦០​ថ្ងៃ​។ នៅ​កម្ពុជា​វិញ​សារព័ត៌មាន កំពុងតែ តាមដាន យ៉ាង​យកចិត្តទុកដាក់ អំពី​ភាព​តានតឹង​នយោបាយ​នៅ​
បាងកក​។ លោកស្រី បាន​លើកយក​សេណា​រី​យ៉ូ មួយចំនួន សម្រាប់​ទម្លាយ​ភាពទាល់ច្រក នយោបាយ នៅក្នុង​
ប្រទេស​ថៃ ដោយ​បង្ហាញ​បំណង​រំលាយ​រដ្ឋសភា​និង​មានការ​បោះឆ្នោត​។​
​ចំពោះ​សំណើ​របស់លោក​ស៊ូ​ថេប​មេដឹកនាំ​បាតុករ​ដែល​ចង់បាន​ការផ្តល់អំណាច​ជូន​ក្រុមប្រឹក្សា​ប្រជាជន​និង​មាន​
នាយករដ្ឋមន្ត្រី​ដែល​តែងតាំង​ដោយ​ព្រះមហាក្សត្រ​នោះ លោកស្រី​និយាយថា​រដ្ឋធម្មនុញ្ញ​មិនត្រូវ​បានអនុញ្ញាត​ឡើយ​
។ គេ​អាច​រៀបចំ​វេទិកា​មួយ ដើម្បី​ពិភាក្សា​ទៅលើ រឿងនេះ​។

​លោកស្រី​បានលើកឡើង​ផងដែរ​ថា​គេ​ត្រូវមាន​ប្រជាមតិ​មួយ​ដើម្បី​ទទួលយក​ការសម្រេចចិត្ត​របស់​ប្រជាជន​
ភាគច្រើន​។​

​រដ្ឋាភិបាល​ប្រទេស​ថៃ​ក៏បាន​អញ្ជើញ​តំណាង​ប្រទេស​ជាង​៣០​អោយចូល​រួម​មើល​ផងដែរ​អំពី​វិធានការ​រដ្ឋាភិបាល​
នៅក្នុង​ការ​ទប់ទល់​ជាមួយ​បាតុករ​នៅ​ថ្ងៃ​ច័ន្ទ​ស្អែក​នេះ​ដែលជា​ថ្ងៃ​ស្លាប់​រស់​របស់​បាតុករ​ថៃ​ដែល​ដឹកនាំ​ដោយ​លោក​
ស៊ូ​ថេប​អតីត​ឧបនាយករដ្ឋមន្ត្រី​ថៃ​។​គោលបំណង​គឺ​ដើម្បីអោយ​សហគមន៍​អន្តរជាតិ​សង្កេតការណ៍​ដោយផ្ទាល់​ថា​
វិធានការ​គឺ​សម​សម្រប​តាម​ស្តង់ដារ​អន្តរជាតិ​។​

​ដោយហេតុថា​ការប្រែប្រួល​ស្ថានភាព​នយោបាយ​នៅ​ថៃ​អាច​នឹង​ជះ​ឥ​ទ្ឋិ​ពល​មកដល់​កម្ពុជា​នោះ សារព័ត៌មាន​កម្ពុជា​
និង​ប្រជាជន​កម្ពុជា​ក៏​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ផងដែរ​អំពី​អ្វីដែល​កំពុងតែ​កើតឡើង​នៅ​ប្រទេស​ថៃ​។​

​សារព័ត៌មាន​គ្រប់​ប្រភេទ​បាន​ផ្តោត​ការយកចិត្តទុកដាក់​ទៅលើ​វិបត្តិ​នយោបាយ​ថៃ​៕ 

ប្រភពពី៖ ខ្មែរស្ថាបនា

No comments:

Post a Comment

គួរដឹង! កាហ្វេ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ

  និយាយ​ឲ្យ​ចំ​ទៅ គ្នា​យើង​ភាគ​តិច​ណាស់ អត់​ផឹក​កាហ្វេ ឬជាតិ​កាហ្វេ​អ៊ីន នៅ​ពេល​ព្រឹក ហើយ​គ្នា​យើង​ចូល​ចិត្ត​ផឹក​កាហ្វេ ដឹង​ច្បាស់​វា​ធ្វើ​ឲ...