Friday, December 6, 2013

លោក​ Biden ​បង្ហាញ​យុទ្ធសាស្ត្រ​ការពារ​អាស៊ី​នៅកូរ៉េខាង​ត្បូង

លោក​អនុប្រធានាធិបតី​អាមេរិកJoe Biden និង​លោកស្រីប្រធានាធិបតី​កូរ៉េខាង​ត្បូង Park Geun-Hey
លោក​អនុប្រធានាធិបតី​អាមេរិកJoe Biden និង​លោកស្រី
ប្រធានាធិបតី​កូរ៉េខាង​ត្បូង Park Geun-Hey

លោកអនុប្រធានាធិបតី​​អាមេរិក Joe Biden បាន​គូស​បញ្ជាក់​ជា​ថ្មី​នៅ​ថ្ងៃ​សុក្រ​ទី ៦ ធ្នូ​នេះ ពី​ទីក្រុង​សេអ៊ូល អំពី​កាតព្វកិច្ច​ការពារ​សម្ព័ន្ធ​មិត្តនៅ​អាស៊ី​ប៉ាស៊ីហ្វិក ជាពិសេស​កូរ៉េខាង​ត្បូង​​ និង​ការពារ​ប្រយោជន៍​​​អាមេរិក​​ផ្ទាល់​ ពី​ការ​គំរាម​កំហែង​របស់​កូរ៉េខាង​ជើង ដូច​ដែល​មាន​ចែង​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​អាមេរិកប្រចាំ​តំបន់​អាស៊ី​។ លោក​អនុប្រធានាធិបតី​អាមេរិក​ ដែល​កំពុង​ស្ថិត​នៅ​ប្រទេសកូរ៉េខាងជើង ក្នុង​ក្របខ័ណ្ឌ​ទស្សនកិច្ច​មួយ​ជុំ​ បន្ទាប់​ពី​ជប៉ុន​និង​ចិន។


គឺ​ក្រោយជំនួប​ពិភាក្សា​ជាមួយ​លោកស្រី​ប្រធានាធិបតី​ Park Geun-Hye និង​ក្រោយ​ពី​បាន​ថ្លែងការណ៍​នៅ​សកលវិទ្យាល័យ​ Yonsei ដែល​លោក​ Joe Biden បាន​ប្រកាស​​ក្តែងៗ​អំពី​​យុទ្ធសាស្ត្រ​អាមេរិក​នៅតំបន់​អាស៊ី​ជា​ថ្មី​ អំពី​​ការ​ការពារ​ដាច់​ខាត​ តាម​គ្រប់​មធ្យោបាយ​ សម្ព័ន្ធមិត្ត​ពី​ការ​គំរាម​កំហែង​របស់​កូរ៉េ​ខាង​ជើង។ កូរ៉េខាង​ជើង ដែល​​​បើ​តាម​រូបភាព​ផ្កាយ​រណប​ ទំនង​ជា​​បាន​ផ្តើម​សកម្មភាព​នៅមជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ឡើង​វិញ​​។

នយោបាយ​អាមេរិក​នៅ​អាស៊ី​របស់​រដ្ឋបាល​លោក​ បារ៉ាក់​ អូបាម៉ា ដែល​ចង់​បាន​លំនឹង​​រវាង​នយោបាយ​ការទូត​និង​យុទ្ធសាស្ត្រការពារ​អាស៊ី នឹង​មិន​ត្រូវ​ប្តូរ​ផ្លាស់​ ឬ​សើរើ​ប៉ះពាល់​ទេ។ អាមេរិក​ការពារមិត្ត​ជា​និច្ច ហើយ​ក៏​មិន​និយាយ​អ្វី​មុន​ឡើយ ចំពោះ​អ្នក​ចង់​សាក​ល្បង​ភ្នាល់​ជាមួយ​អាមេរិក​នោះ។ នេះ​ជា​អះអាង​បន្ថែម​របស់​លោក Joe Biden។

​សេអ៊ូល ​ជា​ដំណាក់​កាលចុង​ក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​មួយ​ជុំ​តូច​របស់​​លោក​អនុប្រធានាធិបតី បន្ទាប់​ពី​ប្រទេស​ជប៉ុន​និង​ចិន។ ទស្សនកិច្ច​ ធ្វើ​ឡើង​ក្នុង​បំណង​ចង់​បន្ធូរ​​បន្ថយ​​ភាព​តាន​តឹង​ បណ្តាល​មក​ពី​ការ​ប្រកាស​បង្កើត​ព្រំដែន​ហោះហើរ​ជា​ឯកតោ​ភាគី​របស់​ចិន។  លោក​ Joe Biden បាន​​សម្តែង​ការ​ព្រួយ​បារម្ភ​ខ្លាំង ​ខ្លាច​មាន​ការ​ប៉ះទង្គិច​គ្នា នៅ​ពេល​ឃើញ​​​​សេអ៊ូល​ និង​តូក្យូ​ បញ្ជូន​យន្តហោះ​ចម្បាំង​​ម្តង​ម្នាក់ៗ​ប្តូរ​វេន ហោះ​លើ​តំបន់​ចិន​ហាមឃាត់​ ជាពិសេស​ពេល​បាន​ឮ​ពាក្យ​គំរាម​កំហែង​របស់​កូរ៉េខាង​ត្បូង​ចង់​បង្កើត​តំបន់​ហាមឃាត់​សង​សឹក​វិញ​។

ប៉ុន្តែ​ពេល​ស្ថិត​នៅ​ក្រុង​ប៉េកាំង​ លោកអនុប្រធានាធិបតី​​អាមេរិក​មិន​បាន​បញ្ចេញ​​កាយ​វិការ​អ្វី​បង្ខំ​ចិន​ឱ្យ​ដក​ថយ​ឡើយ។ ពេល​មក​ដល់​សេអ៊ូល លោក​បាន​ត្រឹម​បញ្ជាក់​ជា​ថ្មី​អំពី​ជំហរ​អាមេរិក ប្រឆាំង​នឹង​ផែនការ​របស់​ចិន ​​ តែ​​បាន​​ឆ្លៀត​ដាក់​គំនាប​ជា​ប្រយោល​លើ​កូរ៉េខាង​ត្បូង​ឱ្យ​ខិត​ខំ​សម្រួល​ទំនាក់ទំនង​ល្អ​ជាមួយ​ជប៉ុន​ ដែល​ជា​សម្ព័ន្ធមិត្ត​ម្នាក់​ដែរ​របស់​អាមេរិក តែ​ធ្លាប់​មាន​ប្រវត្តិ​ជូរចត់​​ជាមួយ​នឹង​សេអ៊ូល។ ព្រោះ​បើ​តាម​អាមេរិក​កូរ៉េខាង​ត្បូង​និង​ជប៉ុន​សហការ​គ្នា​ល្អ នោះ​តំបន់​អាស៊ី​ទាំង​មូល​ពិត​ជា​មាន​ស្ថិរភាព​ ហើយ​ជា​ស្ថិរភាព​ដ៏​យូរ​អង្វែង៕

ប្រភពពី៖ ខេមរភាសា

No comments:

Post a Comment

គួរដឹង! កាហ្វេ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ

  និយាយ​ឲ្យ​ចំ​ទៅ គ្នា​យើង​ភាគ​តិច​ណាស់ អត់​ផឹក​កាហ្វេ ឬជាតិ​កាហ្វេ​អ៊ីន នៅ​ពេល​ព្រឹក ហើយ​គ្នា​យើង​ចូល​ចិត្ត​ផឹក​កាហ្វេ ដឹង​ច្បាស់​វា​ធ្វើ​ឲ...