Monday, December 2, 2013

ព្រីម លីហ្សា ប្រពន្ធដើម​គំរាម ​តែ​នាង​ថា​ឈប់​ទាក់ទង​គ្នា​២​ឆ្នាំ​ហើយ


ភ្នំពេញ : តារាសម្តែង​កូនកាត់​បី​សាសន៍​ដែល​រមែង​បញ្ចេញ​ភាព​សិចស៊ី អម​ជាមួយ​ការ​អួត​

របស់របរ​ប្រើប្រាស់​ថ្លៃៗ​នាង ព្រីម លីហ្សា ​បាន​បង្ហោះ​រូបថត​ឱបថើប​ជាមួយ​បុរស​រូបសង្ហា​ 

នៅក្នុង​បន្ទប់​លើ​ពូក ក្នុង​កាយវិការ​យ៉ាង​ស្និទ្ធស្នាល​ជាច្រើន​សន្លឹក។ ​រូបភាព​ដ៏​ភ្ញាក់ផ្អើល​ ដែល​

មិន​នឹកស្មាន​ដល់​នេះ​នាង ព្រីម លីហ្សា​មិន​ត្រឹម​តែ​ទទួល​រង​ការ​រិះគន់​ទេ ​ក៏​រង​នូវ​ការ​ព្រមាន​

យ៉ាង​ចាស់​ដៃ​ពី​សំណាក់​ប្រពន្ធ​កូន ​និង​ក្រុម​គ្រួសារ​របស់​បុរស​ក្នុង​រូបថត​ផង​ដែរ។

ស្ថិត​ក្រោម​ សម្ពាធ​ដ៏​អាម៉ាស់​នេះ ​ព្រីម លីហ្សា ​បរិយាយ​ប្រាប់​ ភ្នំពេញប៉ុស្តិ៍​ថា នាង​និង​បុរស​ក្នុង​

រូបថត​នេះ ឈប់​ទាក់ទង​គ្នា​ពីរ​ឆ្នាំ​ហើយ​។

គេហទំព័រ​ក្នុង​ស្រុក​មួយ បាន​ចេញ​ផ្សាយ​ថា តារាសម្ដែង​ខ្មែរ​កាត់​ចិន និង​វៀតណាម​ នាង ព្រីម 

លីហ្សា ​បន្ទាប់ពី​បង្ហោះ​រូបថត​ស្និទ្ធស្នាល​ផ្អែមល្ហែម​ជាមួយ​បុរស​រូប​ សង្ហា អម​នឹង​ការ​សរសេរ​

ពាក្យពេចន៍​ផ្អែមល្អែម​ផុស​ក្នុង​បណ្ដាញ​ចែក​រំលែក​ រូបថត​អ៊ីនស្តាក្រាម (​instagram) ​ធ្វើឲ្យ​ប្រពន្ធ​

 និង​ក្រុម​គ្រួសារ​របស់​បុរស​ដែល​ស្ថិត​ក្នុង​រូប​ចេញ​មុខ​មក​រិះគន់​ និង​ព្រមាន​ខ្លាំងៗ​ ចំពោះ​ទង្វើ​ 

របស់​នាង។

​ការ​ចេញ​ផ្សាយ​នោះ​បាន​សរសេរ​ថា៖ «ព្រីម លីហ្សា មិន​គួរ​ធ្វើ​ទង្វើ​បែប​នេះ​ឡើយ​ ហើយ​បើសិន​

ជាព្រីម​ លីហ្សា ​ត្រូវ​ជា​ប្រពន្ធ​ ជា​ម្ដាយ​ ជា​ឪពុក ជា​ម្ដាយក្មេក​ ឪពុកក្មេក​ របស់​បុរស​រូប​នេះ​ តើ​

មាន​ការ​ឈឺចាប់​យ៉ាង​ណា​ ដែល​មក​បង្ហាញ​រូបថត​ នៅលើ​បណ្ដាញ​សង្គម​ យ៉ាង​ដូច្នេះ​នោះ​»។


ព្រីម លីហ្សា កៀកកើយ​នឹង​បុរស​ជាប្ដីគេ​នៅ​លើ​គ្រែ។

គេហទំព័រ​ដដែល​បាន​បន្ត​រៀបរាប់​ថា ​បើ​ទោះ​បី​មិន​មាន​គម្រោង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​

 ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ ប៉ុន្ដែ​ប្រពន្ធ​ និង​ក្រុម​គ្រួសារ​របស់​បុរស​ក្នុង​រូបថត​ បាន​បោះ​ពាក្យសម្ដី​ឲ្យ​

តារា​រូប​នេះ​ថា៖​ «បើ​ខ្លាំង​អាច​ចេញ​មុខ​មក​តតាំង​គ្នា ​កុំ​ទៅ​បង្ហោះ​រូប​លើ​បណ្ដាញ​សង្គម​យ៉ាង​

ដូច្នេះ​ ដែល​ធ្វើឲ្យ​ប៉ះពាល់​កិត្ដិយស​យ៉ាង​ធ្ងន់ធ្ងរ​»។

បន្ថែម​លើ​ការ​ ប្រតិកម្ម​នោះ ខាង​ក្រុម​គ្រួសារ​បុរស​ដែល​ជា​ដៃគូ​ស្រីស្រស់​ ព្រីម លីហ្សា ក៏​បាន​

បញ្ជាក់​ថា បើ​ទោះបី​ជា​បុរស​រូប​នេះ​បាន​ចាកចេញ​ពី​ផ្ទះ​ចោល​ប្រពន្ធ​កូន​ ដោយ​គ្មាន​ហេតុផល​

នោះ ​ប៉ុន្ដែ​ក្រុម​គ្រួសារ​ទាំងមូល​ពិតជា​មិន​ចង់​ឃើញ ​ការ​បង្ហោះ​រូបថត​នៅលើ​បណ្ដាញ​សង្គម​នេះ​

ឡើយ​ ដូច្នេះ​ ព្រីម លីហ្សា ត្រូវ​បញ្ឈប់​ទង្វើ​បែប​នេះ ​ក្នុង​នាម​ជា​ស្ដ្រី​ខ្មែរ​ម្នាក់​ នឹង​ត្រូវ​គេ​ទទួល​

ស្គាល់​ជា​នារី​មាន​ប្រជាប្រិយភាព​លេចធ្លោ​ជាង​គេ​ ប្រចាំ​ឆ្នាំ ២០១៣ ​តាមរយៈ​ការ​ទទួល​ពាន​

រង្វាន់ អាណាចក្រ​តារា​កាលពី​ពេល​កន្លង​ទៅ​នេះ។

យ៉ាងណា នាង ព្រីម លីហ្សា​ មិន​បាន​សម្ញែង​ធ្មុង​តតាំង​ជាមួយ​ភាគី​ដែល​អះអាង​ថា​ ប្រពន្ធដើម​

កូន​ និង​គ្រួសារ​របស់​បុរស​ស្ថិត​ក្នុង​រូបភាព​ស្និទ្ធស្នាល​ជាមួយ​នាង​ឡើយ ដោយ​នាង​សំអាង​ថា​ ជា​

តារា​ល្បី​ម្នាក់​មិន​ចង់​ប្រឡូកប្រឡាក់​នឹង​ស្នេហា​ដើម​រកាដែក​ទេ។

តារា​កូនកាត់​បី​សាសន៍​ល្បី​និយម​ប្រើ​ សម្ភារ​ទំនើបៗ​ថ្លៃ​កប់ពពក​រូប​ នេះ​បាន​ ថ្លែង​យ៉ាង​ដូច្នេះ​

ថា៖ «ធម្មតា​ខ្ញុំ​ជា​តារា​មិន​ចង់​ទៅ​តតាំង​ជាមួយ​នរណា​ទេ ហើយ​រឿង​អ្នក​ណា​មក​ស្រឡាញ់​ខ្ញុំ​ ខ្ញុំ​

ក៏​មិន​បាន​ដឹង​ថា​ គាត់​នេះ គាត់​មាន​ប្រពន្ធ មាន​កូន​ដែរ ព្រោះ​គាត់​ (បុរស​ក្នុង​រូបថត​) ​តាម​សុំ​

ស្រឡាញ់​ខ្ញុំ​ ក៏​ខ្ញុំ​មិន​បាន​ដឹង​ដែរ ព្រោះ​គាត់​បាន​ប្រាប់​ខ្ញុំ​ត្រឹម​ថា​គាត់​នៅ​ទំនេរ»។

ក្រៅពី​ បង្ហាញ​អារម្មណ៍​ មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ព័ត៌មាន​ស្តីពី​ការ​គំរាម​ពី​សំណាក់​អ្នក​ដែល​

 អះអាង​ថា​ ប្រពន្ធដើម​រួម​ជាមួយ​ក្រុម​គ្រួសារ​នោះ តារា​ស្រីស្រស់​សាច់ ​ស​ខ្ចី​ដែល​និយម​ថតរូប​

សម្ញែង​ខោអាវ​ក្នុង​នាង ព្រីម លីហ្សា បែរ​ជា​បង្ហាញ​ចម្លើយ​ហាក់​ផ្ទុយ​ស្រឡះ​នឹង​រូបភាព​ដែល​

ទើប​លេចធ្លាយ​ ថ្មីៗ​ក្តៅៗ ក្នុង​បណ្តាញ​សង្គម​អ៊ីនស្តាក្រាម​នេះ​ទៅ​វិញ។

តារាស្រី​ដែល​តែង​រង​មន្ទិល​មិន​ស័ក្ដិសម​ នឹង​ទទួល​ពាន​អាណាចក្រ​តារា​ នោះ បាន​បញ្ជាក់​ថា៖ 

«ពេល​នេះ ខ្ញុំ​នឹង​បុរស​ក្នុង​រូបថត​នោះ មិនមាន​អ្វី​ទាក់ទង​គ្នា​ទេ ព្រោះ​ថា ​ពួកយើង​បាន​បែក​គ្នា​

ចូល​ជិត​២​ឆ្នាំ​ហើយ​ហ្នឹង​។ រឿង​បែក​គ្នា​នោះ​ក៏​ខ្ញុំ​ជា​អ្នក​សម្រេច​បែក​ដែរ ក្រោម​ហេតុផល ចិត្ត​

គំនិត​បុរស​នេះ​ផ្ទុយ​ពី​មហិច្ឆតា​របស់​ខ្ញុំ​»។


សារផ្អែមល្ហែម​នៅ​ក្នុង​ទំព័រ​អ៊ីនស្តាក្រាម​របស់នាង។

នាង​ក៏​បាន​បញ្ជាក់​ពី​ហេតុផល​នៃ​ការ​ ធ្លាយ​រូបថត​ឱបថើប​ជាមួយ​នឹង​បុរស​ មាន​ ប្រពន្ធកូន​រួច​

នោះ​ថា គឺ​នាង​មាន​ចេតនា​ចង់​បង្ហាញ​មិត្តភក្តិ​ឲ្យ​ស្គាល់​មុខ​អតីត​សង្សារ​របស់​ នាង​ប៉ុណ្ណោះ។

នាង​បញ្ជាក់​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ ទៀត​ថា៖ «ការ​ដែល​ខ្ញុំ​ សម្រេច​យក​រូបភាព​កាលពី​អតីតកាល​

ជាង​២​ឆ្នាំ​មុន​មក​បង្ហោះ​ ក្នុង​អ៊ីនស្តាក្រាម​នេះ​ មិនមែន​ខ្ញុំ​នៅ​អាល័យ​ស្នាម​ស្នេហ៍​អតីត​នេះ​ទេ

 នោះ​គឺ​ខ្ញុំ​ធ្វើ​ឡើង​តាម​សំណើ​មិត្តភក្តិ​ក្នុង​បណ្តាញ​សង្គម​នេះ គេ​ចង់​ឃើញ​គូស្នេហ៍​ចាស់​របស់​ខ្ញុំ

 ទើប​ខ្ញុំ​បង្ហោះ​រូប​នេះ​ឲ្យ​គេ​មើល​មុខ​ទៅ​»។

រៀបរាប់​ក្នុង​ពាក្យពេចន៍​ដ៏​រសេមរសាម​នោះ តារាសម្តែង​កូនកាត់​បី​សាសន៍​ដែល​រង​ការ​រិះគន់​

 ក្រោម​ដំណើរ​ទទួល​ពាន​អាណាចក្រតារាតារា​លេចធ្លោ​ឆ្នាំ​២០១៣​ នាង ព្រីម លីហ្សា ក៏​បាន​

អះអាង​បែប​រំដោះ​ខ្លួន​ពី​រឿង​អាស្រូវ​រូបថត​កៀកកើយ​លើ​គ្រែ ជាមួយ​បុរស​ដែល​មាន​ចំណង​ជីវិត​

នេះ​ ដោយ​នាង​បង្ហើប​ថា៖ «នេះ​ខ្ញុំ​មាន​សម្រស់​ប៉ុណ្ណឹង​ដែរ ហើយ​ក៏​មាន​បុរសៗ​តាម​ស្រឡាញ់​ខ្ញុំ​

ច្រើន​ដែរ ​ខ្ញុំ​ក៏​សម្រេច​ចិត្ត​ច្បាស់​ហើយ​សម្រាប់​បុរស​ក្នុង​ចិត្ត​ខ្ញុំ តែ​មិន​មាន​ឡើយ បុរស​ដែល​ជា​

អតីតកាល​ខាង​លើ​នេះ គ្មាន​ថ្ងៃ​ទេ»។

នាង​បញ្ជាក់​ទៀត​ថា៖ «ខ្ញុំ​ជា​តារា​ម្នាក់​ល្បី​នៅ​ក្រៅ​ប្រទេស​រឿង​អី​ខ្ញុំ​ត្រូវ​ដើរ​ថយ​ ក្រោយ​ ដំណើរ​ខ្ញុំ​

ត្រូវ​ឆ្ពោះ​ទៅ​មុខ​រហូត ហើយ​បុរស​ដែល​ខ្ញុំ​ត្រូវការ​សម្រាប់​ជីវិត​ក៏​ដូច្នេះ​ដែរ»៕


ប្រភពពី៖ ខ្មែរស្ថាបនា

No comments:

Post a Comment

គួរដឹង! កាហ្វេ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ

  និយាយ​ឲ្យ​ចំ​ទៅ គ្នា​យើង​ភាគ​តិច​ណាស់ អត់​ផឹក​កាហ្វេ ឬជាតិ​កាហ្វេ​អ៊ីន នៅ​ពេល​ព្រឹក ហើយ​គ្នា​យើង​ចូល​ចិត្ត​ផឹក​កាហ្វេ ដឹង​ច្បាស់​វា​ធ្វើ​ឲ...