Sunday, January 12, 2014

នាវា​ដឹក​ប្រេង​​ចិន​៣​គ្រឿង បាន​ចូល​ទៅ​ក្នុង​​តំបន់​ជម្លោះ​ដែន​កោះ​ជាមួយ​ជប៉ុន​

យោង​តាម​​​ទីភ្នាក់​ងារ NHK World របស់​ជប៉ុន​បាន​ស្រង់​សម្តី​​ឆ្មាំ​ការ​ពារ​ឆ្នេរ​​ឱ្យដឹង​ថា នាវា​ដឹក​ប្រេង​របស់ចិន​ចំនួន​៣​គ្រឿង បាន​បើក​ចូល​ក្នុង​តំបន់​ជម្លោះ​ដែន​ទឹក​​ស៊ីន​កាគុ ។ ហេតុ​ការណ៍​នេះ​​បាន​កើត​ឡើង​នៅ​ម៉ោង​ប្រមាណ​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១២ មករា ២០១៤ ។ ​យ៉ាង​ណា​ក៏​ដោយ បើ​តាម​ឆ្មាំ​ការពារ​ឆ្នេរ​​សមុទ្រ​ជប៉ុន​នាវា​ដឹក​ប្រេង​ទាំង​៣​គ្រឿង​របស់ ​ចិន​នេះ​បាន​ចាក​ចេញ​​នៅ​ថ្ងៃ​អាទិត្យ ដដែល​នេះ ពោលគឺ នៅ​​២​ម៉ោង​ក្រោយ​ពី​មាន​ការ​ព្រមាន​ពី​កង​សន្តិ​សុខ​របស់​ជប៉ុន​នោះ​រួច​មក ។ 
យោង​តាម NHK World ដដែល​ នេះ​ជា​លើក​ទី​១​ នៅដើម​ឆ្នាំ​២០១៤ នេះ ដែល​នាវា​ចិន​បាន​ឆ្លង​ដែន​ចូល​ទៅ​កាន់​ដែន​កោះ​ជម្លោះ​ស៊ីនកាគុ​។

ប្រភពពី៖ កោះសន្តិភាព

No comments:

Post a Comment

គួរដឹង! កាហ្វេ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ

  និយាយ​ឲ្យ​ចំ​ទៅ គ្នា​យើង​ភាគ​តិច​ណាស់ អត់​ផឹក​កាហ្វេ ឬជាតិ​កាហ្វេ​អ៊ីន នៅ​ពេល​ព្រឹក ហើយ​គ្នា​យើង​ចូល​ចិត្ត​ផឹក​កាហ្វេ ដឹង​ច្បាស់​វា​ធ្វើ​ឲ...