Saturday, January 11, 2014

សហ​រដ្ឋអាមេ​រិក​រកឃើញ​មឹក​យក្ស​ដែល​មាន​ប្រវែង​៤៩​​ម៉ែត្រ​


​ប្រភពពី​​បរទេស​នា​ពេល​ថ្មីៗ​នេះ​បាន​​បង្ហាញ​នូវ​ភាព​​ភ្ញាក់​ផ្អើល​ មួយ ខណៈ​ដែល​គេ​បាន​ជួប​ប្រទះ​សត្វ​មឹក​យក្ស​មួយដែល​មាន​ប្រវែង​រហូត​ដល់​៤៩​ ម៉ែត្រ កាល​ពី​ថ្ងៃទី​១០ មករា ២០១៤ នៅ​ឯ​​ឆ្នេរ​សមុទ្រ Santa Monica ក្នុង​ទី​ក្រុង Los Angeles សហ​រដ្ឋអាមេរិក ។ នេះ​ជា​​លើក​​ទី​មួយ​នៅ​លើ​ពិភព​លោក​​ដែល​គេ​បាន​រក​ឃើញ​សត្វ​មឹក​ដែល​មាន​ ប្រវែង​វែង​បែប​នេះ​ ។ រូប​ភាព​មឹក​យក្ស​ត្រូវ​បាន​គេបង្ហោះ​​នៅ​លើ​បណ្តាញ​ហ្វេស​ប៊ុក​តែ​ក្នុង​ រយៈ​​ពេល​​​មួយ​ថ្ងៃ​​​ប៉ុណ្ណោះ គឺមាន​អ្នក​ពេញ​​ចិត្ត (Like) រហូត​ដល់​៥០០.០០០​នាក់ និង​មាន​ការ​ផ្សព្វ​ផ្សាយ​ចែក​ចាយ​បន្តៗ​គ្នា​ជាច្រើន ។
ប្រភព​​ដដែល​បាន​បង្ហាញ​ឱ្យ​ដឹង​ទៀត​ថា «មឹក​យក្ស​នេះ ​ត្រូវ​បាន​អ្នក​ស្រុក​​​ប្រទះ​ឃើញ​​​នៅ​ឯ​ឆ្នេរ​សមុទ្រ Santa Monica  ហើយ​មាន​មនុស្ស​ជាច្រើន​បាន​ទៅ​ចោម​រោម​មើល​មឹក​យក្ស​ដែល​កំពុង​​ដេក​ នៅហ្នឹង​ថ្កល់​មួយ​កន្លែង ។ ភ្លាមៗ​នោះ​​អ្នកស្រុក​ក៏បាន​យកដំណឹង​ដ៏​គួរ​ឱ្យ​​ភ្ញាក់​ផ្អើល​នេះ​ រាយ​ការណ៍​ដល់​អាជ្ញា​ធរ​​ដែន​ដី​ផង​ដែរ ។ ​បន្ទាប់​មក​មាន​អាជ្ញាធរ និង​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​​ទៅដល់ឆ្នេរ​សមុទ្រ Santa Monica ដើម្បី​ទៅ​មើល​ដោយ​ផ្ទាល់​នៅ ។ ​ក្រោយ​ពីពិនិត្យ​​ដឹង​ថា មឹក​យក្ស​នៅ​​​រស់​រាន​មាន​ជីវិត​ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​​ក៏​បាន​ដឹក​យក​ទៅ​រក្សា​ទុក​នៅ​ក្នុង​មន្ទីរ​ ពិសោធន៍​ ព្រម​ទាំង​​តាម​ដាន​សុខភាព​របស់​វា​ដោយ​យកចិត្ត​ទុក​ដាក់»។

បើ​តាម​សម្តី​របស់​បុគ្គ​លិក​ម្នាក់​ដែល​ធ្វើ​ការ​នៅ​វិទ្យា​​ស្ថាន​ ស្រាវជ្រាវ Scripps Research បាន​ប្រាប់​ឱ្យ​ដឹង​ថា «មឹក​យក្ស​នៅ​ពេល​នេះ ​មានស​ុខ​ភាព​​មិន​សូវ​ល្អ​ទេ ហើយ​ប្រហែលជា​មឹក​យក្ស​មាន​ជំងឺ​ ទើប​​​បាន​ជា​វា​មក​នៅ​លើ​គោក​បែប​នេះ ។ តែ​ទោះ​បីជាយ៉ាង​ណា​ក៏ដោយ ​ក៏ពួក​គាត់​នឹង​ខិត​ខំ​ព្យាបាល​មឹក​យក្ស​ឱ្យ​ជាសះស្បើយ​ និង​ឱ្យ​មាន​សុខភាព​ល្អ​​ជាធម្មតា​ឡើង​វិញ ។ បន្ទាប់​ពី​មឹក​យក្ស​មាន​សុខភាព​ល្អប្រសើរ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​សម្រេច​ចិត្ត​ថា នឹង​យក​វា​​​ឱ្យ​រស់​នៅ​ក្នុង​សមុទ្រ Santa Monica វិញ ដើម្បី​ឱ្យ​វា​មាន​លទ្ធ​ភាព​ទៅ​បន្ត​ពូជ​នូវ​ប្រភេទ​មឹក​យក្ស​

ប្រភពពី៖ bigfamily

No comments:

Post a Comment

គួរដឹង! កាហ្វេ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ

  និយាយ​ឲ្យ​ចំ​ទៅ គ្នា​យើង​ភាគ​តិច​ណាស់ អត់​ផឹក​កាហ្វេ ឬជាតិ​កាហ្វេ​អ៊ីន នៅ​ពេល​ព្រឹក ហើយ​គ្នា​យើង​ចូល​ចិត្ត​ផឹក​កាហ្វេ ដឹង​ច្បាស់​វា​ធ្វើ​ឲ...