ចោរឥណ្ឌូនេស៊ី១ក្រុម បានបង្ខំចិត្តបោះបង់រថយន្តរបស់ពួកវាកណ្តាលព្រៃ បន្ទាប់ពីរថយន្តបានផ្ទុះកង់ ខណៈពួកវា
ញាត់សត្វគោដែលបានលួចចំនួន ៤ ក្បាល ចូលក្នុងក្នុងរថយន្តរួចហើយនោះ ។ ពួកចោរទាំងនោះត្រូវគេជឿថា អាច
ប្រើឧបករណ៍ម្យ៉ាង ដើម្បីធ្វើឲ្យសត្វគោទាំងនោះលែងផ្អើល មុនពេលលើកពួកវាដោយគ្មានជាប់ចំណង ចូលក្នុង
រថយន្ត Proton Wira ។
គោ១ក្បាល ត្រូវបានដាក់ក្នុងកាប៊ីនខាងមុខ និង ៣ ក្បាលទៀត ញាត់ចូលកន្លែងកៅអីអង្គុយបន្ទាប់ ធ្លាយដល់គូថ
ខាងក្រោយ ។ ក្រុមចោរត្រូវបានដឹងថា មានគ្នា ៣ នាក់ ដែលបានរត់គេចខ្លួនពីកន្លែងប្រព្រឹត្តបទល្មើសនេះ -ដែល
ក្នុងនោះ ២ នាក់ ជិះម៉ូតូអមពីក្រោយ និងម្នាក់ទៀត ជាអ្នកបើករថយន្ត ស្ថិតក្នុង Bukit Mertajam ប្រទេស ម៉ាឡេស៊ី
កាលពីថ្ងៃសុក្រ សប្តាហ៍មុននេះ ។
ក្រុមទុច្ចរិតទាំងនេះ បានហោះហើរចេញពីទីនេះ ដោយបានបោះបង់រថយន្ត និង សត្វគោចំនួន ៤ ក្បាល ស្ថិតនៅ
ក្រុមទុច្ចរិតទាំងនេះ បានហោះហើរចេញពីទីនេះ ដោយបានបោះបង់រថយន្ត និង សត្វគោចំនួន ៤ ក្បាល ស្ថិតនៅ
ចម្ងាយប្រមាណជា ១១ គីឡូម៉ែត្រ ពីកសិដ្ឋាន ដែលពួកវាបានលួច ។
អនុប្រធានប៉ូលីស លោក Chin Soo Song បាននិយាយថាៈ “ក្រុមចោរទាំងនេះ ដែលហៀបនឹងបើករថយន្ត
អនុប្រធានប៉ូលីស លោក Chin Soo Song បាននិយាយថាៈ “ក្រុមចោរទាំងនេះ ដែលហៀបនឹងបើករថយន្ត
ចេញដំណើរពីកន្លែងប្រព្រឹត្តបទល្មើសទៅហើយនោះ ក៏ស្រាប់តែរថយន្តរបស់ពួកវាបានផ្ទុះកងតែម្តង ស្ថិតក្រោម
ទម្ងន់គោចំនួន ៤ ក្បាល និងបង្ខំឲ្យពួកវាត្រូវបោះរថយន្ត និងទ្រព្យដែលលួចបានមក” ។
បច្ចុប្បន្ន សមត្ថកិច្ចម៉ាឡេស៊ី កំពុងសហការគ្នាតាមប្រមាញ់ក្រុមចោរទាំងនេះ មកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕
បច្ចុប្បន្ន សមត្ថកិច្ចម៉ាឡេស៊ី កំពុងសហការគ្នាតាមប្រមាញ់ក្រុមចោរទាំងនេះ មកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕
ប្រភពពី៖ ខ្មែរស្ថានា
No comments:
Post a Comment