Thursday, January 9, 2014

បុរស​កម្មករ​ម្នាក់​ត្រូវ​ម៉ាស៊ីន​កិន​ប្រអប់ដៃ​ទាំង​សង​ខាង​ខ្ទេច សំណាងល្អ​អា​ចត​ភ្ជាប់​ម្រាម​គ្រាន់​ប្រើការ​វិញ​ខ្លះ​


​ពិតជា​ហេតុការណ៍​គួរ​ឲ្យ​ស្លុតរន្ធត់​មែន ដែល​បុរស​ជា​កម្មករ​ម្នាក់ ត្រូវ​ម៉ាស៊ីន​រោងចក្រ​ផលិត​ញ​ញូ​រ​កិន​កាត់ផ្តាច់​
ម្រាមដៃ និង​ប្រអប់ដៃ​ទាំងសងខាង​ខ្ទេច​គ្មាន​សល់ ។ ប៉ុន្តែ ចាត់ទុកជា​សំណាង​១​ដែរ ដែល​ក្រុម​វេជ្ជបណ្ឌិត​បាន​ខិតខំ​
ព្យាយាម​ត​ភ្ជាប់​ម្រាមដៃ​របស់គាត់​វិញ​បាន​ខ្លះ​នោះ ។​
​ក្រុម​វេជ្ជបណ្ឌិត​បាន​ចំណាយពេល ៩ ម៉ោង ដើម្បី​ជ្រើស​រើសយក​បំណែក​នៃ​ម្រាមដៃ​ដែល​នៅ​ល្អ​ចំនួន ២ ម្រាម មក​
ត​ភ្ជាប់​នៅលើ​ប្រអប់ដៃ​ទាំងសងខាង របស់​បុរស​ដ៏​កំសត់​រូបនេះ​, ដែល​មើលទៅ​មាន​ទម្រង់​ដូច​ដង្កៀប​ខ្ញា​ដំរី​អីចឹង ។​

​ប្អូនប្រុស Wang Jin អាយុ ១៨ ឆ្នាំ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ Xiangya នៅក្នុង​ប្រទេស​ចិន ជាបន្ទាន់ 
កាលពីដើម​ខែធ្នូ កន្លងមកនេះ បន្ទាប់ពី​ដៃ​ទាំងសងខាង​របស់គាត់ ត្រូវ​ស្រូប​ចូលក្នុង​ម៉ាស៊ីន​ផលិត​ញ​ញូ​រ នៅក្នុង​
រោងចក្រ​ដែល​គាត់​កំពុង​បំពេញការងារ ។ ដៃ​ទាំងពីរ​របស់គាត់​ត្រូវបាន​បំផ្លាញ​ត្រឹម​ក​.​ដៃ​តែម្តង​, ដែល​ម្រាមដៃ​
ភាគច្រើន គឺ​ហួស​ពី​ការតភ្ជាប់​ឡើងវិញ ។ ប៉ុន្តែ ទោះជា​យ៉ាងណា វា​មិនអាច​បញ្ឈប់​ការវះកាត់​របស់​វេជ្ជបណ្ឌិត​
បានទេ​, ដែល​យ៉ាងហោចណាស់ ក៏​គ្រូពេទ្យ​អាច​ជ្រើសរើស​បាន ៤ ម្រាមដៃ ដើម្បី​ត​ភ្ជាប់​នៅលើ​ដៃ​ទាំងសងខាង​
របស់គាត់ ប្រសើរ​ជាង​អត់​សោះ​នោះដែរ ។ ជា​លទ្ធផល ២ សប្តាហ៍​ក្រោយមក Jin អាច​កម្រើក​ម្រាមដៃ​ទាំង​
នោះបាន ។​

​សាស្ត្រាចារ្យ Tang Juyu បាន​ប្រាប់ Daily Mail ថាៈ ក្នុងការ​វះ​កាត់ត​ភ្ជាប់​ឡើងវិញ​នេះ គឺ​គ្រូពេទ្យ​បាន​ជ្រើស​យក​
ម្រាម 
“​កូនដៃ​” និង​“​មេដៃ​” មក​ត​ភ្ជាប់​នឹង​ដៃ​ខាងស្តាំ​, រីឯ​ដៃ​ខាង​ធ្វេ​ង ភ្ជាប់​ជាមួយ​ម្រាម “​ចង្អុលដៃ​” និង​ម្រាម “​ដៃ​នាង​” ។ 
សរុបសេចក្តី គឺ​នៅលើ​ប្រអប់ដៃ​ម្ខាងៗ​របស់ Jin មាន​ម្រាមដៃ​តែ ២ ប៉ុណ្ណោះ ដែល​មើលទៅ​ស្រដៀង​នឹង​ដង្កៀប​សត្វ​
ខ្ញា​ដំរី​អីចឹង ៕




ប្រភពពី៖ ខ្មែរស្ថាបនា

No comments:

Post a Comment

គួរដឹង! កាហ្វេ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ

  និយាយ​ឲ្យ​ចំ​ទៅ គ្នា​យើង​ភាគ​តិច​ណាស់ អត់​ផឹក​កាហ្វេ ឬជាតិ​កាហ្វេ​អ៊ីន នៅ​ពេល​ព្រឹក ហើយ​គ្នា​យើង​ចូល​ចិត្ត​ផឹក​កាហ្វេ ដឹង​ច្បាស់​វា​ធ្វើ​ឲ...