កំពង់ចាម ៖ អំពើយង់ឃ្នងមួយដ៏សាហាវឃោរឃៅដែលឪពុកចិត្តតិរច្ឆានបានសម្លាប់កូន និង ប្រពន្ធ នៅផ្ទះរបស់ខ្លួនដោយមិនញញើតដៃ ប៉ុន្តែបុរសចិត្តកំណាចឃោរឃៅនោះត្រូវតុលាការប្រជាជន សឹងតែពេញភូមិនាំគ្នាព្រួតគប់ដុំថ្មរហូតក្ស័យសង្ខាទៅជាមួយប្រពន្ធ និង កូនផងដែរ។
សេចក្តីរាយការណ៍បានអោយដឹងថា ការផ្ទុះអំពើហិង្សារហូតដល់ស្លាប់បាត់បង់ជីវិតមនុស្ស ទាំងគ្រួសារបែបនេះកើតឡើងនៅឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ហើយកើតហេតុប្រហែល ជាម៉ោង១១ព្រឹក ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៣ ។ សមត្ថកិច្ចនគរបាលបានអោយដឹងថា ជនដៃដល់មានឈ្មោះ ឡាំង ពិសេស ភេទប្រុស អាយុ៤៨ឆ្នាំ ត្រូវជាប្តីចុងរបស់ស្ត្រីរងគ្រោះឈ្មោះ សេង ធូ អាយុ៤៨ឆ្នាំ និង កូនស្រីម្នាក់ឈ្មោះ នួន ចិន្តា អាយុ២០ឆ្នាំ ជានិស្សិតឆ្នាំទី២ ដែលទើបមកលេងស្រុកកំណើតក្នុងអំឡុងពេលភ្ជុំបិណ្ឌ។ ប្រភពដដែលបានបន្តថា ជម្លោះក្នុងគ្រួសារនោះមិនដឹងកើតឡើងពីដើមហេតុអ្វីនោះទេ ស្រាប់តែប្តីចិត្តតិរច្ឆានបានយកកាំបិតកាប់ប្រហារទៅលើប្រពន្ធ និង កូនស្រីចុងរបស់ខ្លួនស្លាប់ក្នុង ថ្លុកឈាម ខណៈពេលដែលភ្លៀងកំពុងធ្លាក់យ៉ាងខ្លាំង។ ដោយសារតែមានសម្រែករបស់ជន រងគ្រោះដង្ហោយហៅអ្នកភូមិអោយជួយពួកខ្លួនមុនពេលផុតដង្ហើមនោះ ក្រុមអ្នកភូមិបានលើកគ្នា មកចោមរោមផ្ទះកើតហេតុ ហើយក៏ឃើញប្តីចិត្តតិរច្ឆានកាប់សម្លាប់ប្រពន្ធដោយកាំបិតខ្វែវនៅនឹងដៃ ផងនោះកាប់ចិញ្ច្រាំទៅលើប្រពន្ធ និង កូនបន្តទៀតទោះជាមានការស្រែកគំរាមពីប្រជាពលរដ្ឋអោយ ឈប់យ៉ាងណាក៏ជនដៃដល់មិនព្រមឈប់ដែរ។ ក្រុមប្រជាពលរដ្ឋក៏បាននាំគ្នារើសដុំថ្មគប់សំដៅ ទៅលើជនរងគ្រោះដូចគេស្រោចរហូតដល់ជនដៃដល់បានស្លាប់ទៅតាមប្រពន្ធ និង កូនជាក្រោយ ដោយសារតែតុលាការប្រជាជន៕
ប្រភពពី៖ កម្ពុជាថ្មី
No comments:
Post a Comment