មណ្ឌលគីរី ៖ សហការីរបស់ស្ថានីយទូរ ទស្សន៍ហង្សមាស ទូរទស្សន៍អប្សរា និង មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ប្រចាំនៅ ខេត្ដមណ្ឌលគីរី បានរងរបួសធ្ងន់ត្រូវបានដឹក បញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីរថយន្ដ របស់ពួកគេ ដែលជាកម្មសិទ្ធិរបស់ភ្នាក់ងារ ទូរទស្សន៍ហង្សមាស ត្រូវថៅកែលក់គ្រឿង សំណង់ដ៏ធំនៅក្នុងខេត្ដមណ្ឌលគីរី លោក ឆៃ លី បើកបុកពេញមួយទំហឹងកាលពី វេលាម៉ោងប្រមាណ ៣រសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៣ នេះ ស្ថិតនៅក្នុងសង្កាត់ រមនា ក្រុងសែនមនោរម្យ ខណៈដែលអ្នក យកព័ត៌មានទាំង ៣នាក់ កំពុងធ្វើដំណើរ រួមគ្នា ទៅយកព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្ដមួយ នៅក្បែរកន្លែងកើត ហេតុនោះ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើត ហេតុបានឱ្យដឹងថា លោក ឆៃ លី ថៅកែ លក់គ្រឿងសំណង់ដ៏ធំ ក្នុងខេត្ដ មណ្ឌលគីរី បានបើករថយន្ដរបស់ខ្លួនម៉ាកឡង់គ្រីស័រ ស៊េរីឆ្នាំ៩៦ ពណ៌ពងមាន់ បានបើកទៅបុក រថយន្ដហុងដា ស៊ីវិច ស៊េរីចាស់ពណ៌ក្រហម ដែលនៅក្នុងរថយន្ដនោះ អ្នកយកព័ត៌មាន ៣នាក់ កំពុងធ្វើដំណើរបណ្ដាលឱ្យ រថយន្ដ រងការខូចខាតយ៉ាងខ្លាំង រីឯជនរងគ្រោះ ទាំង៣នាក់ បានរងរបួសធ្ងន់ ។
ជនរងគ្រោះ ជាអ្នកយកព័ត៌មានប្រចាំនៅ ខេត្ដមណ្ឌល គីរីរួមមាន លោក កេត សារ៉េត សហការី ទូរទស្សន៍ ហង្សមាស ដែលជាអ្នកបើក រថយន្ដ និងជាម្ចាស់រថយន្ដ លោក ម៉ន ម៉ារ៉េត សហការីរបស់ទូរទស្សន៍អប្សរា និង លោក រឹម រ៉ា សហការីរបស់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ។
បើតាមជនរងគ្រោះទាំង ៣នាក់ បានឱ្យ ដឹងទាំងខ្លួនរងរបួសធ្ងន់ថា ក្រោយពីទទួល បានព័ត៌មានស្ដីពីគ្រោះថ្នាក់ ចរាចរណ៍ ក្រឡាប់រថយន្ដ ពួកគេទាំង ៣នាក់ ក៏បាន ធ្វើដំណើរជាមួយគ្នា តាមរថយន្ដរបស់សហការីទូរទស្សន៍ ហង្សមាស ស្រាប់តែធ្វើ ដំណើរដល់កន្លែងកើតហេតុ ក៏ត្រូវរថយន្ដ របស់លោក ឆៃ លី ជាថៅកែលក់គ្រឿង សំណង់ ដ៏ធំនៅក្នុងខេត្ដមណ្ឌលគីរីនោះ បានបើកបុករថយន្ដរបស់ពួកគេពេញមួយទំហឹង បណ្ដាលឱ្យរងរបួស យ៉ាងធ្ងន់ធ្ងរ ត្រូវបាន ដឹកបញ្ជូនភ្លាមៗទៅកាន់មន្ទីរពេទ្យ ។
សូមបញ្ជាក់ថា កាលពីពេលកន្លងទៅ ថៅកែលក់គ្រឿងសំណង់ លោក ឆៃ លី ត្រូវបានកាសែតក្នុងស្រុក និង ទូរទស្សន៍ ធ្លាប់ចុះផ្សាយចំពោះរថយន្ដដឹកគ្រឿង សំណង់របស់លោក ដែលបំផ្លាញផ្លូវព្រោះ តែដឹក លើសចំណុះ ដូច្នេះក្នុងគ្រោះថ្នាក់ ចរាចរណ៍ខាងលើនេះ អាចជាចេតនារបស់ ថៅកែលក់គ្រឿងសំណង់រូប នេះតែម្ដង ។ ក្រោយ កើតហេតុ កម្លាំងនគរបាលបានចុះ ទៅជួយអន្ដរាគមន៍ និងយករថយន្ដទាំង២ ទៅ រក្សាទុក ដើម្បីដោះស្រាយ តាមផ្លូវ ច្បាប់បន្ដទៀត ៕
ប្រភពពី៖ ដើមអម្ពិល
No comments:
Post a Comment