លោកលី ស្រ៊ាខេង តំណាងប្រជាពល រដ្ឋ៣គ្រួសារ និងជាគូភាគីជម្លោះបញ្ហា ដីធ្លីជាមួយលោកឧកញ៉ាឃុន សៀ បាន អះអាងនៅក្នុងពាក្យបណ្ដឹងរបស់ខ្លួនថា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៣ វេលា ម៉ោង១២ថ្ងៃត្រង់ ភារិយារបស់គាត់ លក់ដូរនៅមុខផ្ទះ ដូចសព្វដង ស្រាប់ តែមានដំណើរចូលមកបរិភោគអាហារ រំពេចនោះកម្មកររបស់ក្រុមហ៊ុនឌីវេឡុប មិនគ្រុប របស់ឧកញ៉ាឃុន សៀ បាន ចូលមកដេញភ្ញៀវដែលកំពុងបរិភោគ បង្ខំឱ្យចេញទៅ ព្រមទាំងគំរាមកំហែង ថា ដីនេះកំពុងមានទំនាស់ មិនឱ្យមាន ជនប្លែកមុខចូលមកទេ ។
លោកលី ស្រ៊ាខេង បន្ដថា ក្រុមកម្ម ករលោកឧកញ៉ាឃុន សៀ គំរាមបណ្ដេញ ទាំងភ្ញៀវមកហូបបាយ និងសាច់ញាតិ ដែលមកសួរសុខទុក្ខជាការបំបាក់ស្មារតី ស្របពេលដែលឧកញ៉ារូបនេះកំពុងប្រើ ប្រាស់ទឹកលុយទាញយកអ្នកមានអំណាច មកឈរពីក្រោយខ្នង កុំធ្វើការកៀបសង្កត់ ទៅលើភាគីជម្លោះប្រជាពលរដ្ឋ៣គ្រួសារ នោះ ។
ជនរងគ្រោះបន្ដថា លុះដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៣ វេលាម៉ោង២រំលង អធ្រាត្រក៏មានសកម្មភាពបំពុលឆ្កែ របស់គាត់ បណ្ដាលឱ្យស្លាប់២ក្បាល ដែលសមត្ថកិច្ចមូលដ្ឋានបានមកឃើញ ពីទិដ្ឋភាពនេះ ប៉ុន្ដែពុំបានទទួលយកបណ្ដឹង របស់គាត់ ដោយលើកហេតុផលថា គ្រាន់តែបំពុលឆ្កែ គ្មានភស្ដុតាងអ្វីត្រូវ ប្ដឹងគេទេ ហើយជនរងគ្រោះចាត់ទុកថា ការលើកឡើងបែបនេះរបស់សមត្ថកិច្ច គ្រាន់តែជាការខ្លាចឥទ្ធិពលអំណាចរបស់ ឧកញ៉ាខាងលើនេះតែប៉ុណ្ណោះ ។
លោកលី ស្រ៊ាខេង បានបញ្ជាក់ទៀត ថា នៅម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣ កម្មកររបស់ឧកញ៉ាឃុន សៀ បានយក ពស់វែកដំបូក ដែលមានទំហំប៉ុនកដៃ កូនក្មេងអាយុ១០ឆ្នាំ ប្រវែងមិនតិចជាង ១ម៉ែត្រមកទម្លាក់ក្នុងផ្ទះ ក្នុងគោល បំណងចង់សម្លាប់ក្រុមគ្រួសាររបស់ គាត់ ហើយពស់វែកនេះគាត់ចាប់បាន ៣ក្បាល រួច១ក្បាល ប៉ុន្ដែពុំដឹងថា ពស់ វែកទាំងនោះមានប៉ុន្មានពិតប្រាកដនោះ ទេ ដែលធ្វើឱ្យក្រុមគ្រួសារគាត់មានការ ភ័យខ្លាចយ៉ាងខ្លាំងចំពោះអំពើចេតនាដ៏ ឃោរឃៅខាងលើនេះ ។
នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣ អ្នកភូមិរួមទាំងធ្វើដំណើរមានសម្ដែង នូវការអាណិតអាសូរទៅលើជនរងគ្រោះ ដែលជាអ្នកក្រីក្រ មិនគួរណាអ្នកមាន អំណាចបុណ្យស័ក្ដិឥទ្ធិពល និងទឹកប្រាក់ ប្រើប្រាស់មធ្យោបាយដ៏ខ្មៅងងឹតគំរាម កំហែងប៉ងសម្លាប់ជនរងគ្រោះបែបនេះ ទេ ។
លោកឆាត សុង អាយុ៤៨ឆ្នាំ ជា មន្ដ្រីបម្រើការងារក្នុងក្រសួងអភិវឌ្ឍន៍ ជនបទ និយាយថា បើសិនជាអំពើប៉ង មនុស្សឃាត ហើយប្រើប្រាស់មធ្យោបាយ បែបនេះមកលើជនរងគ្រោះ គឺជាបទ ល្មើសព្រហ្មទណ្ឌ និងតាមធម៌ព្រះប្រាកដ ជាបាបនរក ដោយមិនអាចជៀសផុត ។
ពាក់ព័ន្ធករណីខាងលើនេះ កាលពីព្រឹក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣ ឧកញ៉ា ឃុន សៀ អគ្គនាយកក្រុមហ៊ុនឌីវេឡុប មិនគ្រុប បានមានប្រសាសន៍ប្រាប់នគរ វត្ដតាមទូរស័ព្ទថា “ខ្ញុំពុំទាន់បានដឹង រឿងនេះនៅឡើយទេ ហេតុអ្វីក៏មានសត្វ ពស់ដូច្នេះ ខ្ញុំនឹងសួរនាំទៅខាងអង្គរក្ស សិន តើជាការពិត ឬមួយយ៉ាងណា?” ។
គួររំលឹកថា អាជ្ញាធរ និងសមត្ថកិច្ច ខណ្ឌមានជ័យ ក៏ដូចជាមន្ដ្រីសាលារាជ ធានីភ្នំពេញបានចោទប្រកាន់ និងរិះគន់ ទៅលើឧកញ៉ាឃុន សៀ អគ្គនាយកក្រុម ហ៊ុនឌីវេឡុបមិនគ្រុប ខណៈដែលប្រើ អំណាចទឹកលុយ សង់ភូមិគ្រឹះដ៏ធំស្កឹម ស្កៃជាប់នឹងច្រាំងទន្លេគ្មានច្បាប់អនុញ្ញាត និងជាអ្នកដែលពាក់ព័ន្ធអំពើពុករលួយដ៏ ធ្ងន់ធ្ងរក្នុងករណីបូមខ្សាច់លុបដីបឹងនៅ រាជធានីភ្នំពេញ និងទិញទ្រព្យសម្បត្ដិ របស់រដ្ឋ ដីធ្លីជាច្រើនកន្លែងកើតឡើង ដោយការឃុបឃិតគ្នា ដែលមន្ដ្រីសំណូម ពរឱ្យសាលារាជធានីភ្នំពេញ ក៏ដូចជា រដ្ឋាភិបាលពិនិត្យសើរើឡើងវិញជុំវិញ ភាពមិនប្រក្រតីអំពើពុករលួយរបស់ ក្រុមហ៊ុនឌីវេឡុបមិនគ្រុប ។ ម្យ៉ាងវិញ ទៀតគ្រាន់តែមានជម្លោះបញ្ហាដីធ្លីជា មួយប្រជាពលរដ្ឋក្រីក្រតូចតាច ពុំព្រម រកដំណោះស្រាយតាមផ្លូវតុលាការ បែរ ជាឱ្យកម្មករមកគំរាមកំហែងជនរងគ្រោះ បំពុលឆ្កែ និងព្រលែងពស់ដំបូកជាច្រើន ក្បាលគោលបំណងសម្លាប់ជនរងគ្រោះ ទៅវិញ ៕
ប្រភពពី៖ Khmer Famous
No comments:
Post a Comment