Thursday, October 31, 2013

ទឹម រដ្ឋា ភ័យ​ខ្លាច​ដូច ឆៃលី ដាឡែន


131031_21a
ភ្នំពេញៈ តារា​សម្តែង និង​ដើរ​ម៉ូដ ដែល​ទើប​ហក់​ចាប់​អាជីព​ជា​ពិធី​ការិនី​បន្ថែម​មួយ​ទៀត ទឹម រដ្ឋា បាន​សម្តែង​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ថត​ម៉ូដ​ដ៏​សិចស៊ី​ជា​ច្រើន​ ឈុត​ឲ្យ​ហាង​សម្លៀក​បំពាក់​របស់ អេនឌី ដែល​នាង​បាន​និយាយ​ថា​៖​«​ខ្ញុំ​ខ្លាច​ណាស់​បង ព្រោះ​មាន ឆៃលី ដាឡែន ជា​គំរូ​ស្រាប់ បើ​មិន​យល់​ពី​ខ្ញុំ​ទេ ខ្ញុំ​ប្រាកដ​ជា​មាន​បញ្ហា​ដូច​នាង​អ៊ី​ចឹង​»។
ការ​លេច​វត្តមាន​របស់​ តារា​សម្តែង​ស្រស់​សោភា ជាប់​ងារ​ជា​តារា​រាង​ស្លីម មាន​ត្រេ​មុខ​ស្រដៀង​ប៉ារីស​ហ៊ីលតុន នាង ទឹម រដ្ឋា នៅ​ស្ថានីយ​ទូរទស្សន៍​ស៊ីធីអិន និង​ My TV ជា​ច្រើន​កម្មវិធី​បាន​ធ្វើ​ឲ្យ​គេ​សង្ស័យ​ថា តារា​រូប​នេះ​ទំនង​ជា​មាន​ខ្នង​បុរស​ជា​ឧកញ៉ា​ណា​ម្នាក់​នៅ​ពី​ក្រោយ​ខ្នង ស្រប​ពេល​តារា​រូប​នេះ​កាន់​តែ​ហ៊ឺហា​ជាមួយ​រថយន្ត​ទំនើប​ និង​មាន​របស់​ប្រើ​ប្រាស់​សុទ្ធ​តែ​ថ្លៃ​ៗ។
ខណៈ​ពេល​ដែល​នាង​កំពុង​តែ​មាន​ប្រាក់​ចាយ​សប្បាយ​ពេញ​ៗ​ដៃ​នេះ ស្រាប់​តែ​ទស្សនិកជន​មាន​ការ​ភ្ញាក់​ផ្អើល​ជាមួយ​នឹង​ឈុត​ថត​ក្តៅ​រោល​រាល​ របស់ តារា​ស្រី​រូប​នេះ​ជាមួយ​នឹង​តារា​ចម្រៀង​សម្តែង អេនឌី ដែល​តាមរយៈ​រូប​ថត​ទាំង​នោះ គេ​បាន​វាយ​តម្លៃ​ថា អាច​នឹង​ធ្វើ​ឲ្យ​បុរស​ក្នុង​បេះដូង​របស់​នាង​មាន​ការ​អាក់​អន់​ចិត្ត​មិន​ ខាន។
ក្នុង​ឈុត​សម្លៀក​បំពាក់​ជា​ច្រើន​បន្លាស់​ដែល​សុទ្ធ​តែ​ស្តែង​ពី​ការ​ បញ្ចេញ​សាច់​លើ​ក្រោម​នោះ ទឹម រដ្ឋា ដែល​មាន​អាជីព​ជា​អ្នក​ដើរ​ម៉ូដ​ឈាន​មុខ​ផង​នោះ បាន​បញ្ចេញ​កាយ​វិការ​ស្រើប​ស្រាល​អម​ជាមួយ​នឹង​ការ​បញ្ចេញ​សាច់​គួរ​ឲ្យ​ ព្រឺព្រួច ដែល​ការ​ស្លៀកពាក់ និង​កាយ​វិការ​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ប្រុស​ស្រី​ញាក់​សាច់​មិន​ តិច​ទេ ដោយសារ​ អេនឌី ​បបោស​អង្អែល ដែល​អ្នក​ខ្លះ​បញ្ចេញ​មតិ​ថា នោះ​ជា​កាយ​វិការ​មិន​សមរម្យ​ឡើយ​ក្នុង​នាម​ជា​ស្ត្រី​ខ្មែរ តែ​អ្នក​ខ្លះ​បាន​បញ្ចេញ​យោបល់​ថា នោះ​គ្រាន់​តែ​ជា​ភាព​ទាក់​ទង​មួយ​ក្នុង​សិល្ប៍​វិធី​នៃ​សិល្បៈ​តែ​ ប៉ុណ្ណោះ។
ប៉ុន្តែ​យ៉ាង​ណា​អ្នក​ធ្លាប់​តាម​ដាន​សកម្មភាព​តារា​រូប​នេះ​បាន​លើក​ឡើង ​ថា ភាព​ស្រើប​ស្រាល​ជា​សាធារណៈ​នោះ​អាច​ជា​ឥទ្ធិពល​មួយ​ធ្វើ​ឲ្យ​ស្នេហា​របស់​ នាង​មាន​បញ្ហា​មិន​ខាន ខណៈ​កន្លង​មក​គេ​បាន​ដឹង​ថា តារា​រូប​នេះ​ធ្លាប់​លេច​ចេញ​ចំណង​ទាក់ទង​ស្នេហ៍​ជា​ច្រើន​ផ្លូវ។ កន្លង​មក​គេ​ល្បី​ថា តារាស្រី​ដែល​មាន​ប្រភព​មកពី​ខេត្ត​បាត់​ដំបង​រូប​នេះ​ធ្លាប់​មាន​ទំនាក់​ ទំនង​ស្នេហ៍​ជាមួយ​នឹង​តារា​រួម​ខេត្ត​គឺ​លោក ប៉ែន ចំរ៉ុង ក្រោយ​មក​ល្បី​ថា មាន​ទំនាក់​ទំនង​ជាមួយ​នឹង​កូន​ថៅកែ​ផ្សារ​ផេនសល បន្ទាប់​មក​ល្បី​ថា មាន​ស្នេហ៍​ជាមួយ​នឹង​ថៅកែ​ឃ្លាំង​ឡាន និង​ចុងក្រោយ​ក៏​លេច​ឮ​ស្នេហា​ជាមួយ​បុរស​ឥណ្ឌា ស្រប​គ្នា​នឹង​ចំណង​ស្នេហ៍​បុរស​មាន​ងារ​ជា​ឧកញ៉ា។
តែ​លើស​ពី​អ្វី​ដែល រដ្ឋា បារម្ភ​រឿង​គូ​ស្នេហ៍​អន់​ចិត្ត​នោះ គឺ​បេះដូង​នាង​កំពុង​លោត​ខុស​ចង្វាក់​ដោយសារ​តែ​នាង​ដឹង​ខ្លួន​ថា​រូបថត​ដ៏​ សិចស៊ី​ជា​ច្រើន​ដែល​នាង​ថត​ឲ្យ អេនឌី ​ពេល​នេះ​រូប​ទាំង​នោះ​ត្រូវ​បាន​បែក​ធ្លាយ។
តារា​សម្តែង​វ័យ ​២៧ ​ឆ្នាំ នាង ទឹម រដ្ឋា បាន​ឲ្យ​ដឹង​ថា ស្រប​ពេល​ក្រសួង​កំពុង​មាន​ចំណាត់​ការ​នោះ នាង​ពិត​បារម្ភ​មែន​ទែន ព្រោះ​នាង​បាន​ថត​រូប​បែប​ស្រើប​ស្រាល​នោះ​រួច​ទៅ​ហើយ ហើយ​កាល​ដែល​នាង​ខ្លាច ដោយ​សារ​តែ​នាង​បាន​មើល​ឃើញ​ពី​គំរូ​របស់​តារា​ចម្រៀង នាង ឆៃលី ដាឡែន រួច​ហើយ​ដែល​ក្រោយ​ពេល​ធ្លាយ​រូបថត​នោះ​ជីវិត​សិល្បៈ​ស្ទើរ​តែ​សូន្យ។
តារា ​ដែល​ធ្លាប់​ជា​អ្នក​រត់​តុ​គុយទាវ​នៅ​ផ្សារ​សេនជូរី​ពោធិ៍ចិនតុង​រូប​នេះ​ បាន​និយាយ​ថា​៖​«​ថា​ម៉េច​បង​រូប​ថត​នោះ​គេ​បាន​ឃើញ ពេល​ឮ​អ៊ីចឹង​ខ្ញុំ​ខ្លាច​ណាស់​បង ព្រោះ​ពេល​នេះ​ក្រសួង​កំពុង​មាន​វិធានការ​ក្តៅ​ផង បើ​បង​ពិតជា​ដាក់​ផ្សាយ​រូប​នោះ​មែន ជីវិត​សិល្បៈ​របស់​ខ្ញុំ​ប្រាកដ​ជា​ចប់​ហើយ ខ្ញុំ​ខ្លាច​ណាស់ ព្រោះ​យើង​មាន​គំរូ ឆៃលី ដាឡែន ស្រាប់ ពេល​នេះ​ជីវិត​សិល្បៈ​របស់​នាង​ចប់​តែ​ម្តង​ ហើយ​បើ​បង​យក​រូប​នោះ​មក​ចុះ​ ខ្ញុំ​ក៏​ប្រាកដ​ជា​ចប់​ដូច ឆៃលី ដា​ឡែន ដែរ»។
ទឹម រដ្ឋា បាន​សុំ​ការ​យល់យោគ​ពី​ការ​បង្ហាញ​រូបថត​ជា​កំហុស​ឆ្គង​ដោយ​នាង​បញ្ជាក់​ថា នាង​នឹង​មិន​ថត​រូប​បែប​នោះ​ទៀត​ទេ៕

ប្រភពពី៖ ភ្នំពេញ ប៉ុស្តិ៍

No comments:

Post a Comment

គួរដឹង! កាហ្វេ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ

  និយាយ​ឲ្យ​ចំ​ទៅ គ្នា​យើង​ភាគ​តិច​ណាស់ អត់​ផឹក​កាហ្វេ ឬជាតិ​កាហ្វេ​អ៊ីន នៅ​ពេល​ព្រឹក ហើយ​គ្នា​យើង​ចូល​ចិត្ត​ផឹក​កាហ្វេ ដឹង​ច្បាស់​វា​ធ្វើ​ឲ...