នាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរ ឈ្មោះUSS George Washington របស់កងទ័ពជើងទឹកអាមេរិក ដែលត្រូវ ចូលរួមក្នុងសមយុទ្ធនៅឧបទ្វីបកូរ៉េ (រូបថតឯកសារ) |
កូរ៉េខាងជើងបានដំឡើងសំឡេងដាក់អាមេរិកសាជាថ្មីម្តងទៀត នៅថ្ងៃអង្គារនេះ ដោយបានប្រកាសដាក់កងទ័ពឲ្យស្ថិតក្នុងសភាពប្រុងជើងការខ្ពស់ និងព្រមានអាមេរិកចំពោះការបើកធ្វើសមយុទ្ធទ័ពជើងទឹករួមគ្នា ជាមួយកូរ៉េខាងត្បូង និងជប៉ុន នៅជុំវិញឧបទ្វីបកូរ៉េ។ សមយុទ្ធទ័ពជើងទឹករួមគ្នា ដែលគ្រោងបើកធ្វើ ដោយមានការចូលរួមពីសំណាក់នាវាផ្ទុកយន្តហោះរបស់អាមេរិក។
“ស្ថានភាពនៅឧបទ្វីបកូរ៉េបានចាប់តានតឹងសាជាថ្មីឡើងវិញហើយ! កងទ័ពកូរ៉េខាងជើងត្រូវតែប្រុងជើងការ ដើម្បីបើកធ្វើប្រតិបត្តិការ នៅពេលណាដែលចាំបាច់”។ នេះគឺជាសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យនៃអគ្គសេនាធិការដ្ឋានកងទ័ពកូរ៉េខាងជើង នៅថ្ងៃអង្គារនេះ។ ថ្ងៃដែលអាមេរិក និងសម្ព័ន្ធមិត្ត គឺជប៉ុន និងកូរ៉េខាងត្បូង គ្រោងបើកធ្វើសមយុទ្ធទ័ពជើងទឹករួមគ្នា នៅក្នុងដែនសមុទ្រក្បែរឧបទ្វីបកូរ៉េ។
កូរ៉េខាងជើងក៏បានព្រមានដល់សហរដ្ឋអាមេរិកផងដែរថា កងទ័ពកូរ៉េខាងជើងត្រៀមខ្លួនជានិច្ច ដើម្បីធ្វើការតបតភ្លាមៗ ចំពោះរាល់សកម្មភាពបង្កហេតុណាមួយ ហើយថា អាមេរិក គឺជាអ្នកទទួលខុសត្រូវ ចំពោះសោកនាដកម្មណាមួយ ដែលអាចនឹងកើតឡើងជាយថាហេតុ។
គួរបញ្ជាក់ថា សមយុទ្ធទ័ពជើងទឹករួមគ្នា រវាងអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ដោយមានវត្តមាននាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរ (USS George Washington) របស់អាមេរិកផងនោះ ត្រូវបានគ្រោងបើកធ្វើ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃអង្គារនេះទៅ។ ក៏ប៉ុន្តែ អគ្គបញ្ជាការកងទ័ពជើងទឹកជប៉ុន ទើបនឹងប្រកាសឲ្យដឹង កាលពីប៉ុន្មានម៉ោងមុននេះថា សមយុទ្ធនេះត្រូវបានលើកពេលពីរ-បីថ្ងៃ ដោយសារតែមានព្យុះសង្ឃារា។ សមយុទ្ធនេះអាចនឹងត្រូវបើកធ្វើ នៅថ្ងៃព្រហស្បតិ៍។
ឆ្លើយតបទៅនឹងការគំរាមរបស់កូរ៉េខាងជើង អគ្គបញ្ជាការកងទ័ពជើងទឹកជប៉ុនបានអះអាងថា សមយុទ្ធទ័ពជើងទឹកនេះ គឺជាហាត់សមអំពីប្រតិបត្តិការសង្រ្គោះ នៅដែនសមុទ្រ ហើយថា វានឹងត្រូវបើកធ្វើទៅតាមការគ្រោងទុក។ អ្នកនាំពាក្យរបស់កងទ័ពអាមេរិក និងកូរ៉េខាងត្បូង ក៏បានអះអាងស្រដៀងគ្នានេះដែរថា សមយុទ្ធទ័ពជើងទឹករួមគ្នានេះ គឺជាសមយុទ្ធ ដែលតែងតែបើកធ្វើជារៀងរាល់ឆ្នាំ ហើយវាជាសមយុទ្ធ អំពីប្រតិបត្តិការសង្រ្គោះ ក្នុងលក្ខណៈមនុស្សធម៌។
ទោះជាយ៉ាងណា គេសង្កេតឃើញថា ជារៀងរាល់លើក ដែលអាមេរិកបើកធ្វើសមយុទ្ធ នៅក្នុង ឬនៅក្បែរឧបទ្វីបកូរ៉េ បើទោះបីជាសមយុទ្ធក្នុងរូបភាពបែបណាក៏ដោយ កូរ៉េខាងជើងតែងតែចេញសេចក្តីប្រកាសគំរាម ដោយប្រើពាក្យសម្តីធ្ងន់ៗ ហាក់ដូចជា សង្រ្គាមនឹងត្រូវផ្ទុះឡើង។ ការគំរាមនេះហាក់បានក្លាយជាទម្លាប់មួយទៅហើយ៕

ប្រភពពី៖ ខេមរភាសា
No comments:
Post a Comment