លោកសម រង្ស៊ី នៅក្នុងការតវ៉ាមួយនៅទីលានប្រជាធិបតេយ្យកាលពីខែកញ្ញា។ រូបថត ជីវ័ន |
ភ្នំពេញៈ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង បានរិះគន់សហគមន៍អឺរ៉ុប ទាក់ទងនឹងអ្នកជំនាញបោះឆ្នោត
មិនសូវលេចធ្លោ ២ រូប ដែលសហគមន៍អឺរ៉ុប បានបញ្ជូនមកឃ្លាំមើលការបោះឆ្នោត កាលពីខែ កក្កដា ដោយអះអាង
ថា វត្តមាន របស់ពួកគេបានប៉ះពាល់ដល់លទិ្ធប្រជាធិបតេយ្យនៅកម្ពុជា។
ក្នុងលិខិតមួយដែលផ្ញើកាលពីថ្ងៃអង្គារជូនលោក Ugu Astuto អ្នកការទូតកំពូលរបស់សហគមន៍អឺរ៉ុប ប្រចាំនៅអាស៊ី
ខាងត្បូង និងអាស៊ីអាគេ្នយ៍ លោក សម រង្ស៊ី បានអះអាងថា អ្នកជំនាញទាំងពីរបាននៅប្រទេស កម្ពុជា ហើយកំពុង
តែធ្វើការជាមួយនឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ប៉ុន្តែ លោក Jean-Francois Cautain ឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុប បានបំភ្លឺកាលពីថ្ងៃពុធថា លោក សម រង្ស៊ី យល់
ខុសអំពីអង្គហេតុ និងថា អ្នកទាំងពីរបានចាកចេញពីកម្ពុជា កាលពីថ្ងៃ ទី៩ ខែ សីហា។
លោក សម រង្ស៊ី បានទទួលស្គាល់កាលពីថ្ងៃពុធថា លោកអាចយល់ខុសអំពីអង្គហេតុ ដែលបានបញ្ជូនប្រាប់លោក
ដោយសហគមន៍អឺរ៉ុបប៉ុន្តែ លោកអះអាងថា លោកនៅតែរីករាយដែលបានផ្ញើលិខិតប្រើពាក្យខ្លាំងៗនោះ។
លោកបញ្ជាក់ថា៖ «ខ្ញុំរីករាយដែលបានសរសេរលិខិតនេះ បើទោះបីជាអ្នកជំនាញទាំងពីរនោះ បានចាកចេញរួច
ហើយក៏ដោយ ព្រោះវាជាកំហុសតាំងពីដំបូងក្នុងការបញ្ជូនអ្នកជំនាញទាំងពីរ ហើយ ទី២ ខ្ញុំមិនចង់ឲ្យមានហានិភ័យ
ដែលមើលឃើញសហគមន៍អឺរ៉ុប បញ្ជូនអ្នកជំនាញច្រើនថែមទៀតឡើយ»។ ក្នុងលិខិតនោះ លោក សម រង្ស៊ី បាន
សរសេរថា រដ្ឋាភិបាលមិនដែលខ្វះជំនួយបច្ចេកទេស មតិយោបល់ឬអនុសាសន៍សម្រាប់ធ្វើកំណែទម្រង់ការ
បោះឆ្នោត ទេ ប៉ុន្តែខ្វះឆន្ទៈនយោបាយ ក្នុងការអនុវត្តនូវអនុសាសន៍ទាំងនោះ»។
បន្ទាប់ពីការបោះឆ្នោត ឆ្នាំ ២០០៨ បេសកកម្មអង្កេតផ្លូវការរបស់សហគមន៍អឺរ៉ុប បានផ្តល់នូវអនុសាសន៍ជាច្រើន
សម្រាប់ធ្វើកំណែទម្រង់ដែលទាំងអស់នោះហាក់ដូចជាមិនត្រូវបានអនុវត្តដោយរដ្ឋាភិបាលកម្ពុជាឡើយ។
លោក រង្ស៊ី បានសរសេរថា៖ «តើអ្នកគិតថា អ្នកជំនាញបច្ចេកទេសសហភាពអឺរ៉ុប ដែលកំពុងធ្វើការងារជាមួយ
គ.ជ.ប នឹងទទួលបានជោគជ័យ ក្នុងការធ្វើឲ្យអាជ្ញាធរកម្ពុជា ផ្លាស់ប្តូរគំនិតហើយអនុវត្តអនុសាសន៍ណាមួយ ដើម្បី
ធានាឲ្យមានការបោះឆ្នោតដែលអាចជឿជាក់បានទេ?»។ លោកបន្តថា៖ «តាមពិត អ្នកជំនាញបច្ចេកទេសអឺរ៉ុបទាំង
ពីរនាក់នោះ កំពុងផ្តល់នូវសេវាអាក្រក់ដល់ប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជាពីព្រោះពួកគេជាធម្មតា ត្រូវបានប្រើ
ដោយរបបកម្ពុជាផ្តាច់ការដើម្បីគាំទ្រ គ.ជ.ប ហើយវាជាផែនការបន្តមានជានិច្ចរបស់រដ្ឋាភិបាលកម្ពុជាដើម្បីបោក
ប្រាស់ការបោះឆ្នោត»។
ឯកអគ្គរដ្ឋទូតសហភាព អឺរ៉ុប លោក Cautain បានថ្លែងថា អ្នកជំនាញទាំងពីរនាក់នោះ បានមកដល់កាលពីពាក់
កណ្តាលខែ កក្កដា និង «កំពុងមើលដំណើរការបោះឆ្នោតទាំងមូល»។ លោកបានថ្លែងជាដដែលថា ពួកគេមិនមាន
បេសកម្មសង្កេតការផ្លូវការរបស់សហភាពអឺរ៉ុបទេ ដូចបានប្រកាសកាលមុនការបោះឆ្នោតហើយនឹងមិនមានរបាយ
ការណ៍ណាត្រូវចេញទេ។
អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា បានបញ្ជាក់ថា អ្នកជំនាញសហភាពអឺរ៉ុបបានជួបជាមួយ គ.ជ.ប ដើម្បីផ្តល់
ការគាំទ្របច្ចេកទេស ស្តីពីការកែលម្អការបោះឆ្នោត។
ដោយឡែក លោក សម រង្ស៊ី បានអះអាងកាលពីថ្ងៃពុធ នៅក្នុងសុន្ទរកថា ទៅសមាជិកបក្សប្រមាណ ១០០០ នាក់
ក្នុងខេត្ត ព្រៃវែង ថា រដ្ឋាភិបាល កំពុងតែអស់ប្រាក់ហើយលោកបានអំពាវនាវឲ្យម្ចាស់ជំនួយបរទេសកាត់ផ្តាច់ «ខ្សែ
ជីវិត» របស់រដ្ឋាភិបាល។ លោកថ្លែងថា៖ «គណបក្សប្រជាជនកំពុងឈឺ កំពុងជិតស្លាប់។ យើងអំពាវនាវសុំឲ្យ
សហគមន៍អន្តរជាតិ កាត់ផ្តាច់ខ្សែជីវិតនេះ ដើម្បីឲ្យ [គណបក្សប្រជាជនកម្ពុជា] ឆាប់ស្លាប់»។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បានថ្លែងថា លោក សម រង្ស៊ី កំពុងតែកុហកសាធារណជនថា
រដ្ឋាភិបាលមិនស្ថិតនៅក្នុងជំហរឹងមាំ។
លោកថ្លែងថា៖ «យើងបានកាត់បន្ថយគម្លាតរវាងអ្នកមាននិងអ្នកក្រ ហើយសម្រេចបាននូវភាពរីកចម្រើនល្អ នៅក្នុង
ការអភិវឌ្ឍន៍។ នេះគ្រាន់តែជាការចោទប្រកាន់ដែលនិយាយឡើងដោយអ្នកកុហក»៕
ប្រភពពី៖ ភ្នំពេញ ប៉ុស្តិ៍
No comments:
Post a Comment