Thursday, November 7, 2013

ស្រោមអនាម័យប្រើរួចមួយ បានធ្លាក់ពីលើអាគារចំរថយន្តមួយគ្រឿង បណ្តាលឲ្យបែកកញ្ចក់

យោងតាមសារព័ត៌មាន ម៉េត្រូ របស់ប្រទេសអង់គ្លេស បានឲ្យដឹងថា ស្រោមអនាម័យប្រើរួចមួយ ត្រូវបានគេចោល ពីលើអាគារមួយកន្លែង ស្ថិតនៅភាគខាងកើតប្រទេសចិន ត្រូវចំរថយន្តមួយគ្រឿង បណ្តាលឲ្យរថយន្តនោះ បែកកញ្ចក់តែម្តង។
ប្រភពដដែលបានបន្តទៀតថា ម្ចាស់រថយន្តបានប្រញាប់ ទូរស័ព្ទទៅប្តឹងប៉ូលីសភា្លមៗតែម្តង បន្ទាប់ពីបានឃើញ ស្រោមអនាម័យមួយនោះ បំបែកកញ្ចក់រថយន្តខាងមុខរបស់គាត់។ យ៉ាងណាក៏ដោយ ម្ចាស់រថយន្តត្រូវបានគេឲ្យប្រាក់ ចំនួនប្រមាណ ១០០០យ័ន (ប្រហែល ១៦៥ដុល្លារ) ដើម្បីជួលជុលរថយន្ត។
គួរបញ្ជាក់ផងដែរថា ហេតុការណ៏នេះបានកើតឡើង កាលពីថ្ងៃអង្គារ៏ ទី០៥ ខែវិច្ឆិកា ខណៈពេលបុរសជាម្ចាស់រថយន្តរូបនោះ បានថតរថយន្តរបស់ខ្លួន នៅក្បែរអគារមួយ ក្នុងខេត្ត Zhejiang ទីក្រុង Jiande ប្រទេសចិន បន្ទាប់មកស្រោមអនាម័យនោះ ក៏ត្រូវបានគេចោលពីលើអគារ មកចំរថយន្តគាត់បណ្តាលឲ្យបែកកញ្ចក់តែម្តង។
យ៉ាងណាមិញ មិនមាននរណាម្នាក់ បានរងរបួសឡើយ នៅក្នុងហេតុការណ៏ដ៏ចម្លែកនេះ ប៉ុន្តែវេជ្ជបណ្ឌិតនឹងធ្វើការពិនិត្យ DNA ដើម្បីកំណត់អត្តសញ្ញាណ នៃអ្នកដែលប្រើប្រាស់ស្រោមអនាម័យនោះ៕

ប្រភពពី៖ Khmerload

No comments:

Post a Comment

គួរដឹង! កាហ្វេ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ

  និយាយ​ឲ្យ​ចំ​ទៅ គ្នា​យើង​ភាគ​តិច​ណាស់ អត់​ផឹក​កាហ្វេ ឬជាតិ​កាហ្វេ​អ៊ីន នៅ​ពេល​ព្រឹក ហើយ​គ្នា​យើង​ចូល​ចិត្ត​ផឹក​កាហ្វេ ដឹង​ច្បាស់​វា​ធ្វើ​ឲ...