USS North Dakota (SSN-784) ជានាវាមុជទឹកនុយក្លេអ៊ែរ វាយលុកទី១១
របស់យោធាជើងទឹកអាមេរិក ត្រៀមដាក់ឲ្យប្រើប្រាស់នៅខែមករា ២០១៤ ។
ថ្ងៃទី២ វិច្ឆិកា យោធាជើងទឹកអាមេរិក
បានរៀបចំពិធីលាងបាបឲ្យនាវាមុជទឹកនុយក្លេអ៊ែរ USS North Dakota
(SSN-784) ។
វានឹងត្រូវប្រគល់ឲ្យយោធាជើងទឹកប្រើប្រាស់នៅដើមឆ្នាំ២០១៤ ។
ក្នុងពិធីបុណ្យនេះ
ជំទាវរបស់ឧត្តមសេនីយ៍ចូលនិវត្តន៍របស់យោធាជើងទឹក Katie Fowler
បានវាយបំបែកស្រាសំប៉ាញ១ដង ដើម្បីស្វាគមន៍នាវាថ្មី ។
ពិធីលាងបាបនេះ ត្រូវបានរៀបចំនៅចំណតរបស់វាតែម្តង ។
អាមេរិកមានគំរោងតម្លើងនាវាមុជទឹកបែបនេះ ចំនួន ៣០ គ្រឿង ដែលមានច្រើនសណ្ឋាន Block 1, 2, 3, 4, 5 និង Improred Virginia ។
វាមានកម្លាំងញែកទឹក ៧.៩០០ តោន ប្រវែង ១១៥ ម៉ែត្រ បំពាក់រ៉េអាកទ័រនុយក្លេអ៊ែរ S9G ដែលស្មើនឹង ៤០.០០០ សេស ។ ល្បឿនរបស់វា គឺ ២៥ miles/h ចុះបានជម្រៅ ២៤០ ម៉ែត្រ ។ បំពាក់កាំជ្រួច Tomahawk និងយោធភ័ណ្ឌដទៃទៀត ៕
ប្រភពពី៖ ខ្មែរស្ថាបនា
No comments:
Post a Comment