Sunday, September 8, 2013

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នឹង​បើក​សវនាការ​កាត់ទោស​អនុប្រធានាធិបតី​កេនយ៉ា​ថ្ងៃអង្គារ

អនុប្រធានាធិបតី​កេនយ៉ា William Ruto នៅ
តុលាការ​ក្រុងឡាអេ កាលពី​ខែ​ឧសភា​។​
REUTERS/Lex van Lieshout/Pool

នៅថ្ងៃ​អង្គារ​​​ទី​១០កញ្ញា ខានស្អែកនេះ ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ក្រុងឡាអេ នឹង​បើកសវនាការ​​កាត់ក្តី​​លើរូប​អនុប្រធានាធិបតី​កេនយ៉ា គឺ​លោក William Ruto វីល្លីយ៉ាំ រុតូ ពីបទ​​រៀបចំ​អោយ​មាន​អំពើហិង្សា​សម្លាប់​មនុស្ស នៅ​ប្រទេស​កេនយ៉ា កាលពី​ខែធ្នូ ឆ្នាំ​២០០៧ ខណៈ​ដែល​ប្រធានាធិបតី​ Mwai Kibaki បានជាប់ឆ្នោត​សាជាថ្មី។​ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ក៏​ត្រូវបើកសវនាការ​​មួយទៀត​ដែរ នៅថ្ងៃ​១២វិច្ឆិកា ដើម្បី​កាត់ទោស​ប្រធានាធិបតី​កេនយ៉ា​ អ៊ូហ៊ូរូ កេនយ៉ាត់តា។ នេះ​ជាលើកទីមួយហើយ ក្នុង​ប្រវត្តិសាស្ត្រ​ដែល​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ​កាត់ទោស​ថ្នាក់ដឹកនាំជាន់ខ្ពស់​​ដែល​កំពុងតែ​បំរើការងារ​​ ក្នុង​រដ្ឋាភិបាល​នៅឡើយ។




អនុប្រធានាធិបតី​ប្រទេសកេនយ៉ា ​ William Ruto វីល្លីយ៉ាំ រុតូ អាយុ​៤៦ឆ្នាំ ជាប់ចោទ​ពីបទ​រៀបចំ​អំពើហិង្សា​ នាំទៅដល់ការ​សម្លាប់​មនុស្ស​ក្នុងប្រទេស ដើម្បី​ប្រឆាំង​​​ប្រធានាធិបតី​ជាប់ឆ្នោត ​Mwai Kibaki កាលពី​ខែធ្នូឆ្នាំ​២០០៧។
មាន​អ្នកជាប់ទោស​រួម​ជាមួយ​លោក ម្នាក់ទៀតដែរ គឺ​លោក Joshua Arap Sang អាយុ​៣៨ឆ្នាំ។ លោក រុតូ និង​លោក អារ៉ាប់ សាំង ជាប់ចោទពីបទ​សម្លាប់​មនុស្ស​ ធ្វើទុក្ខបុកម្នេញ​ និង​ធ្វើ​អោយ​ប្រជាជន​ភៀសខ្លួន​ដោយ​បង្ខំ។ នៅថ្ងៃ​១២វិច្ឆិកា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នឹង​បើកសវនាការ​​​មួយទៀត​ដែរ ​កាត់ទោស​ប្រធានាធិបតី​កេនយ៉ា​ អ៊ូហ៊ូរូ កេនយ៉ាត់តា ពីបទ​រៀបចំ​​​អំពើ​ហិង្សា​ ក្រោយការ​បោះឆ្នោត​ឆ្នាំ​២០០៧។

សវនាការកាត់ក្តីលោក​ William Ruto នៅថ្ងៃ​អង្គារ​ទី១០កញ្ញានោះ គឺនឹងធ្វើឡើង​តែប៉ុន្មានថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពី​តំណាងរាស្ត្រ​កេនយ៉ា​បាន​អនុម័ត​សេចក្តីព្រាងច្បាប់​មួយ​សុំអោយ​ ប្រទេស​កេនយ៉ា​ចាកចេញ​ពី​លក្ខន្តិកៈ​ទីក្រុងរ៉ូម។ លក្ខន្តិកៈ​នេះ​គឺជា​​វិធាន​ច្បាប់​​នៃដំណើរការ​ដំបូង​របស់​តុលាការ​ ព្រហ្មទណ្ឌ​អន្តរជាតិ។ កេនយ៉ា​ចាត់ទុក​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​ ថាជា​ស្ថាប័នបែបផែន​អាណានិគម។ អ្នកសង្កេតការណ៍​នានា​បារម្ភ​ថា ប្រទេស​អាហ្វ្រិក​ផ្សេងទៀត​អាច​នឹង​សំរេចចិត្ត​ចាកចេញ​ពី​លក្ខន្តិកៈ​ ទីក្រុងរ៉ូម នេះ​ដូចកេនយ៉ាដែរ។ ​សហភាព​អាហ្វ្រិក​​បាន​រិះគន់ការងារ​ស៊ើបអង្កេត​របស់​​តុលាការ​ក្រុងឡាអេ នៅ​អាហ្វ្រិក​ ថា​​ជា​ការកំចាត់បែប ពូជសាសន៍។

ទោះយ៉ាងនេះ​ក្តី ការដកខ្លួន​ចេញ​​ពី​លក្ខន្តិកៈ​ទីក្រុងរ៉ូម របស់​កេនយ៉ា មិនបាន​ប៉ះពាល់​ដល់​នីតិវិធី​នៃការកាត់ទោស​ថ្នាក់ដឹកនាំ​​ប្រទេស​នេះ​ទេ។ ហើយ​អនុប្រធានាធិបតី​ William Ruto ក៏​បាន​សន្យា​សហការ​ជាមួយ​​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ​ ក្នុង​រឿងក្តី​នេះដែរ៕

ប្រភពពី៖ ខេមរភាសា

No comments:

Post a Comment

គួរដឹង! កាហ្វេ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ

  និយាយ​ឲ្យ​ចំ​ទៅ គ្នា​យើង​ភាគ​តិច​ណាស់ អត់​ផឹក​កាហ្វេ ឬជាតិ​កាហ្វេ​អ៊ីន នៅ​ពេល​ព្រឹក ហើយ​គ្នា​យើង​ចូល​ចិត្ត​ផឹក​កាហ្វេ ដឹង​ច្បាស់​វា​ធ្វើ​ឲ...