Sunday, September 8, 2013

គណបក្ស​​សង្គ្រោះជាតិ​​មិន​​ទទួល​ស្គាល់​​លទ្ធផល​​បោះ​ឆ្នោត​ និង​​ប្រកាស​​ធ្វើ​​មហាបាតុកម្ម​​ជា​​ថ្មី

លោក​ សម​​ រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​
សន្និសីទ​កាសែត​កាល​ពី​​ថ្ងៃ​​០២ កញ្ញា ២០១៣។
RFI/Im Rachna

គណបក្ស​សង្គ្រោះ​ជាតិ​បាន​បើក​ធ្វើ​ សន្និសីទ​កាសែត​មួយ​ភ្លាម នៅ​រសៀល​ថ្ងៃ​អាទិត្យ​ទី​៨​កញ្ញា ដោយ​បដិសេធ​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​ឡើយ។ ការ​ប្រកាស​មិន​ទទួល​ ស្គាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះ ធ្វើ​ឡើង​ភ្លាម​ៗ​ បន្ទាប់​​ពី​ គណៈកម្មាធិការ​​ជាតិ​​រៀប​ចំ​ការ​បោះ​ឆ្នោត ប្រកាស​លទ្ធផល​ផ្លូវ​ការ​នៃ​ការ ​បោះ​ឆ្នោត ​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​៨​កញ្ញា។





ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​កំពុង​ដើរ​ទៅរក​វិបត្តិ​នយោបាយ​ ក្រោយ​ការបោះឆ្នោត​អាណត្តិ​ទី៥ឆ្នាំ២០១៣នេះហើយ។ វិបត្តិ​នយោបាយ​ក៏​ព្រោះតែ​គណបក្ស​ជាប់ឆ្នោត​ក្នុង​សភា​គឺ​​គណបក្ស​សង្គ្រោះ ​ជាតិ បាន​ប្រកាន់​គោលជំហរ​ដាច់អហង្ការ​ថា មិន​ទទួលស្គាល់​សោះ​ឡើយ​នូវ​លទ្ធផល​បោះឆ្នោត​រប​ស់ គ ជ ប និង​មិន​ចូលរួម​រួម​ប្រជុំ​សភា​ដំបូង​ផងដែរ។

ក្នុង​សន្និសីទ​សារព័ត៌មាន​យ៉ាង​ប្រញាប់ប្រញាល់​មួយ​នៅ​រសៀល​ថ្ងៃអាទិត្យ ក្រោយ​ការ​ប្រកាស​​លទ្ធផល​ឆ្នោត​ជា​ផ្លូវការ​របស់ គ ជ ប ។ លោក សម រង្ស៊ី ប្រធាន​គណបក្សប្រឆាំង​បានប្រកាស ជំទាស់​ទៅនឹង​លទ្ធផល​ផ្លូវការ​នេះ ដោយ​លោក​បាន​អះអាងថា ជា​លទ្ធផល​ដែល​​មិន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ​ជា​ ម្ចាស់ឆ្នោត​នោះឡើយ។ ហើយ​គណបក្សប្រឆាំង​មួយ​នេះ នឹងធ្វើ​មហា​បាតុកម្ម​ជាថ្មី។

បើតាម​លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ មហា​បាតុកម្ម​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី១៥ ខែកញ្ញា ខាង​មុននេះ ហើយ​អាច​នឹង​បន្ត​យូរថ្ងៃ​ត​ទៅមុខទៀត រហូតដល់​មាន​ដំណោះស្រាយ។ ជា​មហា​បាតុកម្ម​ដែល​គណបក្សប្រឆាំង​មួយ​នេះ​ព្រមាន​ថា មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ អាចមាន​ការបោះ​ជំរុំ​នៅ​ហ្នឹង​កន្លែង ឫ​ក៏​ដើរ​ក្បួន​ជាដើម ដោយយោង​ទៅតាម​ស្ថានភាព​ជាក់ស្តែង។

គោលបំណង​នៃ​ការធ្វើ​មហា​បាតុកម្ម​ជាថ្មី​របស់​គណបក្សប្រឆាំង​មួយ​នេះ គ្មានអ្វី​ក្រៅតែពី​ការទទូច​ទាមទារ​ឲ្យ​មានការ​បង្កើត​គណៈ​ក​ម្មា​ចម្រុះ​ ឯករាជ​មួយ ដើម្បី​ស៊ើបអង្កេត​លើ​លទ្ធផល​បោះឆ្នោត​នោះឡើយ។

ការប្រកាស​ធ្វើ​មហា​បាតុកម្ម​ជាថ្មី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅពេលនេះ បានធ្វើ​ឲ្យ​ស្ថាន​ការ​នយោបាយ​កម្ពុជា ហាក់ដូចជា​ធ្លាក់​ទៅរក​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ​បន្តទៀត។ ជា​វិបត្តិ​នយោបាយ ដែល​ថា្នក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាសថា គណបក្សប្រឆាំង​មួយ​នេះ ក៏​នឹងមិន​ចូលរួម​ប្រជុំ​សភា​លើកដំបូង​ក្រោម​ព្រះរាជអធិបតីភាព​រប​ស់​ ព្រះមហាក្សត្រ។ ការប្រជុំ​សភា​ដំបូង​ដែល​ត្រូវធ្វើឡើង ក្នុង​រយៈពេល៦០ថ្ងៃក្រោយ​ថ្ងៃ​បោះឆ្នោត​នោះ។

ស្រប​ពេលដែល​គណបក្ស​សង្គ្រោះ​ជាតិ​ជំទាស់​នឹង​លទ្ធផល​បោះឆ្នោត​នេះ គណបក្ស​ប្រជា​ជន​កម្ពុជា​ឯណោះ​វិញ បានចេញ​សេចក្ដីថ្លែងការណ៍​ប្រកាស​ជា​ឱឡារិក​ទទួលយក​លទ្ធ​ផល​ផ្លូវការ​នេះ។ ក្នុង​សេចក្ដីថ្លែងការណ៍​ចេញ​នៅ​ថ្ងៃអាទិត្យ​នេះ គណបក្សកាន់អំណាច​ដ៏​យូរ​មួយ​នេះ បានប្រកាស​ប្ដេជ្ញា​ការពារ​លទ្ធផល​នៃ​បោះឆ្នោត​នេះ ដោយបាន​ចាត់ទុកថា ជា​លទ្ធផល​ដែល​កើតចេញពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ពិតប្រាកដ។

គួរ​បញ្ជាក់ថា ដូច​ការគ្រោងទុក គណៈកម្មាធិការ​ជាតិ​រៀប ចំការ​បោះឆ្នោត  បានប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការ បោះឆ្នោត​តំណាងរាស្ត្រ​នីតិកាល​ទី៥ ឆ្នាំ២០១៣។ លទ្ធផល​បង្ហាញថា គណបក្ស ប្រជាជន​កម្ពុជា​ទទួល​បាន៦៨អាសនៈ ខណៈដែល គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន ៥៥អាសនៈ៕

ប្រភពពី៖ ខេមរភាសា

No comments:

Post a Comment

គួរដឹង! កាហ្វេ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ

  និយាយ​ឲ្យ​ចំ​ទៅ គ្នា​យើង​ភាគ​តិច​ណាស់ អត់​ផឹក​កាហ្វេ ឬជាតិ​កាហ្វេ​អ៊ីន នៅ​ពេល​ព្រឹក ហើយ​គ្នា​យើង​ចូល​ចិត្ត​ផឹក​កាហ្វេ ដឹង​ច្បាស់​វា​ធ្វើ​ឲ...