លោក យឹម សុវណ្ណ អ្នកនាំពាក្យរបស់គណបកសង្គ្រោះជាតិ។ រូបថតៈ Google |
គណបក្សសង្គ្រោះជាតិ
កំពុងពិចារណាក្នុងការចូលរួមប្រជុំសភាលើកដំបូង
នៅថ្ងៃទី២៣ខែកញ្ញានេះ តាមការកោះហៅជាលិខិតរបស់ព្រះមហាក្សត្រ
ព្រះបាទនរោត្តមសីហមុនីនៅព្រឹកថ្ងៃសៅរ៍នេះ។
ក្នុងជំនួបប្រមាណជា២០នាទី
ដែលជាជំនួបផ្លេកបន្ទោរ ក្រោមអធិបតីភាពរបស់ព្រះមហាក្សត្រ
នៅព្រឹកថ្ងៃសៅរ៍នេះ ព្រះមហាក្សត្រ
បានប្រគល់លិខិតកោះអញ្ជើញទៅគណបក្សទាំងពីរ
ដើម្បីហៅតំណងរាស្ត្រទាំងអស់
ចូលរួមប្រជុំសភានៅថ្ងៃទី២៣ខែកញ្ញាខាងមុខនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី បានបញ្ចប់ការជួបគ្នា
ប្រមាណជា២០នាទី ប៉ុណ្ណោះ។
លោក យឹម សុវណ្ណ
អ្នកនាំពាក្យរបស់គណបកសង្គ្រោះជាតិ
មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃសៅរ៍នេះថា
គណបក្សសង្គ្រោះជាតិ បានទទួលលិខិតពីព្រះមហាក្សត្រ
ដោយនឹងចែកលិខិតកោះហៅប្រជុំទៅតំណាងរាស្ត្រនិមួយៗ
តែជំហរនៃការចូលរួមប្រជុំ មិនទាន់អាចកំណត់បាន។លោកបន្តថា
ព្រះមហាក្សត្រ បានជម្រាបពីគោលបំណងនៃការប្រជុំ
គឺដើម្បីឲ្យគណបក្សទាំងពីរជួបជុំគ្នា ក្នុងការស្វែងរកដំណោះស្រាយ។
តែគណបក្សសង្គ្រោះជាតិ បដិសេធនឹងការទទួលស្គាល់អាសនៈដដែល។
លោក យឹម សុវណ្ណ បញ្ជាក់ថា ការចរចានេះ
មិនមានលទ្ធផលធុំដុំទេ តែជាជំហានវិជ្ជមានមួយ
ដែលគណប្សសង្គ្រោះជាតិ បានទូលព្រះមហាក្សត្រដោយផ្ទាល់ ដោយសង្ឃឹមថា
ព្រះអង្គនឹងមានព្រះរាជតម្រិះដ៏ត្រឹមត្រូវ
ក្នុងការដោះស្រាយបញ្ហាប្រទេសជាតិ។
លោក យឹម សុវណ្ណ បន្តថា
គម្រោងធ្វើមហាបាតុកម្ម គឺនៅដដែល ហើយគណបក្សសង្គ្រោះជាតិ
នៅតែទាមទាររកយុត្តិធម៌ជូនម្ចាស់ឆ្នោតដដែល។
ជំនួបមួយភ្លែតនោះ ធ្វើឲ្យអ្នកសារព័ត៌មានជាតិអន្តរជាតិ និងប្រជាពលរដ្ឋ ងឿងឆ្ងល់ថាតើថា មូលហេតុអ្វីបានជាឆាប់ម្ល៉េះ។
កាលពី ថ្ងៃចន្ទ ព្រះករុណា
ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជសារ
ជាការកោះអញ្ជើញបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ នីតិកាលទី៥
ចូលរួមប្រជុំរដ្ឋសភា ជាលើកដំបូង នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣
នៅវិមានរដ្ឋសភា។
ក្នុងជំនួបព្រឹកមិញនេះ
គណបក្សប្រជាជនកម្ពុជា មានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
និងមន្ត្រីពីររូប គឺលោក ស ខេង និងលោក សាយ ឈុំ។
ចំណែកគណបក្សសង្គ្រោះជាតិ មានលោក សម រង្ស៊ី រួមនឹងមន្ត្រីពីររូបទៀត
គឺអនុប្រធាន កឹម សុខា និងលោកគួយ ប៊ុនរឿន។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៨ខែកញ្ញា
គជប បានប្រកាសជាផ្លូវការថា គណបក្សប្រជាជនកម្ពុជា ទទួលបាន៦៨អាសនៈ
ប្រហែលជា៤៨.៨ភាគរយនៃអ្នកចូលរួមបោះឆ្នោតសរុប៦.៦៣លាននាក់
ហើយគណបក្សសង្គ្រោះជាតិ ទទួលបាន៥៥អាសនៈ ស្មើនឹង៤៤.៥ភាគរយ គឺ២.៩២
លានសំឡេង។ តែគណបក្សសង្គ្រោះជាតិ បានច្រានចោលលទ្ធផលបោះឆ្នោត
និងព្រមានធ្វើមហាបាតុកម្ម៕
ប្រភពពី៖ ខ្មែរស្ថាបនា
No comments:
Post a Comment